តើ​អ្វី​ទៅ​ជា​ការ​បំភ្លឺ​ពិភពលោក ?

« ដូច្នេះ ចូរ​ឲ្យ​ពន្លឺ​របស់​អ្នក​រាល់​គ្នា បាន​ភ្លឺ​នៅ​មុខ​មនុស្ស​លោក​យ៉ាង​នោះ​ដែរ ដើម្បីឲ្យ​គេ​ឃើញ​ការណ៍​ល្អ​ដែល​អ្នក​រាល់​គ្នា​ប្រព្រឹត្ត រួច​សរសើរ​តម្កើង​ដល់​ព្រះ​វរបិតា​នៃ​អ្នក​រាល់​គ្នា​ដែល​គង់​នៅ​ស្ថាន​សួគ៌ » ។ —ម៉ាថាយ ៥:១៦  

តើ​អ្វី​ទៅ​ជា​ការ​បំភ្លឺ​ពិភពលោក ?

#បំភ្លឺ​ពិភពលោក​គឺជា​ការអញ្ជើញ​មកពី​សាសនាចក្រ​នៃ​ព្រះយេស៊ូវ​គ្រីស្ទ​នៃ​ពួក​បរិសុទ្ធ​ថ្ងៃ​ចុង​ក្រោយ​ដើម្បី​ផ្លាស់ប្តូរ​គ្រីស្ទម៉ាស់​ទៅជា​រដូវកាល​នៃ​ការបម្រើ ។ វាគឺជា​ទង្វើ​ដែល​ធ្វើ​នៅ​ទូទាំង​ពិភពលោក​ដើម្បី​ជ្រោតជ្រាប​ដល់​ដួងចិត្ត និង​ផ្លាស់ប្តូរ​ជីវិត​ទាំងឡាយ​ដោយ​ការ​ធ្វើ​អ្វី​ដែល​ព្រះ​យេស៊ូវ​បាន​ធ្វើ ៖ ផ្តល់​អាហារ​ឲ្យ​ជន​ស្រេកឃ្លាន លួងលោម​ដល់​ជន​ដែល​ឯកោ ទៅសួរសុខទុក្ខ​អ្នក​ឈឺ និង​ជួប​ទុក្ខលំបាក និង​បង្ហាញ​ចិត្តសប្បុរស​ដល់​មនុស្ស​គ្រប់​គ្នា ។ ព្រះយេស៊ូវ មាន​បន្ទូល ៖ « អ្នក​រាល់​គ្នា​ជា​ពន្លឺ​នៃ​លោកិយ » ( ម៉ាថាយ ៥:១៤ ) ។ #បំភ្លឺ​ពិភពលោក​គឺជា​របៀប​ដ៏​អស្ចារ្យ​ដើម្បី​ឲ្យ​ពន្លឺ​របស់​យើង—និង​ពន្លឺ​របស់​ទ្រង់—ភ្លឺ​ចិញ្ចែងចញ្ចាំង ។

#បំភ្លឺ​ពិភពលោក​រាល់​ថ្ងៃ

នៅពិធី​បុណ្យ​គ្រីស្ទម៉ាស់​រៀងរាល់​ឆ្នាំ សាសនាចក្រ​ធ្វើ​ការខិតខំ​យ៉ាងខ្លាំង​ដើម្បី​ផ្សព្វផ្សាយ​សារលិខិត និង​បេសកកម្ម​នៃ​ការ #បំភ្លឺ​ពិភពលោក ។ លោកអ្នក​អាច​ចូលរួម​ដោយ​ការគិត​អំពី​អ្នក​ដែល​លោកអ្នក​អាច​បម្រើ​រាល់​ថ្ងៃ ។

របៀប​ដើម្បី​បំភ្លឺ​ពិភពលោក​បន្ថែម​ទៀត