ជួបជាមួយអ្នកផ្សព្វផ្សាយសាសនាអនឡាញ ឬ ដោយផ្ទាល់
ស្វែងរកការលួងលោមដោយការនិយាយជាមួយអ្នកផ្សព្វផ្សាយសាសនា ។ ពួកយើងអាចអានព្រះគម្ពីរជាមួយអ្នក ហើយជួយអ្នកស្វែងរកភាពសុខសាន្តតាមរយៈការអធិស្ឋាន ។
សូមអរគុណសម្រាប់សំណើររបស់អ្នក !
ពួកអ្នកផ្សព្វផ្សាយសាសនានឹងទាក់ទងទៅអ្នកដើម្បីដាក់កាលវិភាគណាត់ជួប ។ សូមចងចាំថា អ្នកផ្សព្វផ្សាយសាសនាអាចទាក់ទងទៅតាមលេខកូដតំបន់ ឬ លេខទូរសព្ទដែលអ្នកពុំស្គាល់ ។
កំហុស ៖ ទម្រង់បែបបទមិនអាចដាក់ស្នើបានទេនៅពេលនេះ ។ សូមព្យាយាមម្ដងទៀត ឬចុចរំឭកទំព័រនេះដើម្បីចាប់ផ្ដើមម្ដងទៀត ។
តើពួកអ្នកផ្សព្វផ្សាយសាសនាអាចជួយខ្ញុំយ៉ាងដូចម្តេច ?
ខណៈពេលដែលទំនាក់ទំនងរបស់អ្នកជាមួយព្រះអាចមានលក្ខណៈផ្ទាល់ខ្លួនយ៉ាងស៊ីជម្រៅ នោះនៅពេលខ្លះ យើងនឹងត្រូវការពេលវេលាបន្តិចដើម្បីស្គាល់អ្វីដែលព្រះកំពុងមានបន្ទូលមកកាន់យើង ។ មិនថាអ្នកនៅទីណានៅលើផ្លូវខាងវិញ្ញាណរបស់អ្នកនោះទេ ពួកអ្នកផ្សព្វផ្សាយសាសនាអាចបង្រៀនគោលការណ៍ដំណឹងល្អ និងខាងវិញ្ញាណដែលអាចជួយអ្នកនៅលើផ្លូវរបស់អ្នក ។
តើត្រូវរំពឹងអ្វីពីការជួបអ្នកផ្សព្វផ្សាយសាសនា ?
អ្នកផ្សព្វផ្សាយសាសនានឹងសូមឲ្យចាប់ផ្ដើមការជួបដោយការអធិស្ឋានមួយ ។ ប្រសិនបើអ្នកយល់ព្រម ពួកគេក៏អាចសូមឲ្យអ្នកនិយាយការអធិស្ឋានផងដែរ ។ តាមរបៀបណាក្ដី គោលដៅគឺដើម្បីយាងព្រះវិញ្ញាណបរិសុទ្ធឲ្យធ្វើជាផ្នែកនៃការសន្ទនា ។
ពួកគេប្រហែលជានឹងចំណាយពេលពីរបីនាទីស្គាល់អ្នក និងចំណាប់អារម្មណ៍របស់អ្នក ។ អ្នកផ្សព្វផ្សាយសាសនាមានកម្មវិធីទាំងមូលមួយ ដែលពួកគេអាចបង្រៀនអ្នកបាន ប៉ុន្ដែពួកគេព្យាយាមសម្របសារលិខិតរបស់ពួកគេតាមអ្នក និងស្ថានភាពជីវិតរបស់អ្នក ។ ពួកគេនឹងអាននៅក្នុងព្រះគម្ពីរប៊ីប និងព្រះគម្ពីរមរមនជាមួយអ្នក ហើយអញ្ជើញអ្នកឲ្យអធិស្ឋាន ហើយសួរថា តើអ្វីដែលពួកគេបង្រៀននេះពិតដែរឬទេ ។
ប្រសិនបើអ្នកចង់ អ្នកផ្សព្វផ្សាយសាសនានឹងណាត់ថ្ងៃជួបគ្នាមួយទៀត ។ អំឡុងពេលការប្រជុំលើកក្រោយរបស់អ្នក ពួកគេនឹងបង្រៀនអ្នកបន្ថែមទៀតអំពីព្រះយេស៊ូវគ្រីស្ទ និងសាសនាចក្រដែលបានស្ដារឡើងវិញរបស់ទ្រង់ ហើយឆ្លើយនឹងសំណួរនានាដែលអ្នកអាចមាន ។ កម្មវិធីរបស់ពួកគេក៏រួមមានសារលិខិតអំពីផែនការរបស់ព្រះសម្រាប់សុភមង្គលរបស់យើង ពលិកម្មរបស់ព្រះយេស៊ូវសម្រាប់យើង សេចក្ដីជំនឿ ការប្រែចិត្ត ពិធីបុណ្យជ្រមុជទឹក ព្រះវិញ្ញាណបរិសុទ្ធ និងការកាន់តាមព្រះបញ្ញត្តិរបស់ព្រះ ។ ពួកគេនឹងបន្ដអញ្ជើញអ្នកឲ្យអធិស្ឋាន អានព្រះគម្ពីរមរមន មកព្រះវិហារ ហើយថែមទាំងជ្រមុជទឹកផងដែរ ។ ហើយសូមចាំថា អ្នកផ្សព្វផ្សាយសាសនានឹងបង្រៀនតាមល្បឿនរបស់អ្នក ហើយគោរពពេលវេលា និងបំណងប្រាថ្នារបស់អ្នកដើម្បីជួបពួកគេម្ដងទៀតឬអត់ ។