យុវវ័យ
ការរៀន​ប្រើ​បច្ចេកវិទ្យា​ដោយ​សុវត្ថិភាព


ការរៀន​ប្រើ​បច្ចេកវិទ្យា​ដោយ​សុវត្ថិភាព

Family

រាល់ពេល​ដែល​ខ្ញុំ​ប្រើ​បច្ចេកវិទ្យា ខ្ញុំ​កំពុង​ធ្វើការ​ជ្រើសរើស ។

ចូលចិត្ត ។ តាមដាន ។ ជាវ​ជា​ប្រចាំ ។ អូស ។

រាល់ពេល​ដែល​ខ្ញុំ​ប្រើ​បច្ចេកវិទ្យា ខ្ញុំ​កំពុង​ធ្វើការ​ជ្រើសរើស ។ ខ្ញុំ​អាច​ប្រើ​វា​ដើម្បី​ជួយ​ខ្ញុំ​ឲ្យ​រីកចម្រើន រៀន​ជំនាញ​ថ្មីៗ និង​ភ្ជាប់​ទំនាក់ទំនង​ជាមួយ​មនុស្ស​ដទៃ – ឬ​វា​អាច​ទាញ​ខ្ញុំ​ឲ្យ​មាន​ទម្លាប់​មិន​ល្អ​បាន ។

នោះ​ហើយ​ជា​មូលហេតុ​ដែល​ខ្ញុំ​ចែកចាយ​នូវ​អ្វី​ដែល​ជួយ​ខ្ញុំ​ឲ្យ​គ្រប់គ្រង​លើ​បច្ចេកវិទ្យា ៖ គោលបំណង ផែនការ និង ផ្អាក ។ ការចងចាំ​ពាក្យ​ទាំងបី​នេះ​ជួយ​ខ្ញុំ​ឲ្យ​មាន​អន្តរកម្ម​ដែល​មាន​សុវត្ថិភាព និង​ការគាំទ្រ ។ ខ្ញុំ​ចែកចាយ​ពាក្យ​ទាំងបី​នេះ ព្រោះ​ខ្ញុំ​គិតថា វា​អាច​ជួយ​អ្នក​បាន​ផងដែរ ។

សូម​ចងចាំ ៖

  • បច្ចេកវិទ្យា​មាន គោលបំណង ។

  • ខ្ញុំ​មាន ផែនការ សម្រាប់​ការប្រើប្រាស់​បច្ចេកវិទ្យា ។

  • ខ្ញុំ​អាច ផ្អាក និង​សម្រាក​បាន ។

បច្ចេកវិទ្យា