យុវវ័យ
ផ្អាក


ផ្អាក

Hand holding a smartphone

វា​មិន​អីទេ​សម្រាប់​ខ្ញុំ​ក្នុង​ការផ្អាក និង​សម្រាក​សិន ។

ពេលខ្លះ ខ្ញុំ​មាន​អារម្មណ៍​ថា ខ្ញុំ​ត្រូវ​ប្រើ​បច្ចេកវិទ្យា​ដើម្បី​មាន​អារម្មណ៍​រីករាយ ឬ​ភ្ជាប់​ទំនាក់ទំនង​ជាមួយ​មនុស្ស​ដទៃ ។ ឬ​ខ្ញុំ​អូស​អេក្រង់​ទៅមក ព្រោះ​ខ្ញុំ​មាន​អារម្មណ៍​ឯកោ ឬ​ធុញទ្រាន់ ។ ពេលខ្លះ ខ្ញុំ​អូស​ឃើញ​រឿង​ដែល​ហិង្សា គួរ​ឲ្យ​ខ្លាច ឬ​ផ្លូវភេទ ហើយ​ខ្ញុំ​មិន​ប្រាកដថា​ត្រូវ​ឆ្លើយតប​យ៉ាង​ដូចម្តេច​ទេ ។

ខ្ញុំ​បាន​រៀន​ថា វា​មិន​អីទេ​សម្រាប់​ខ្ញុំ​ក្នុង​ការផ្អាក និង​សម្រាក​សិន ។ ព្រះវិញ្ញាណ​នឹង​ណែនាំ​ខ្ញុំ ហើយ​ព្រមាន​ខ្ញុំ ហើយ​នឹង​ជួយ​ខ្ញុំ​ឲ្យ​គិត​អំពី​អ្វី​ដែល​ខ្ញុំ​គួរ​ធ្វើ និង​មាន​អារម្មណ៍​បែប​ណា ។ ក្រោយមក​ខ្ញុំ​អាច​សម្រេចចិត្ត​ថា តើ​ខ្ញុំ​ចង់​ជ្រើសយក​ជម្រើស​ផ្សេង​ឬ​ទេ ។

ខ្ញុំ​បាន​ឃើញ​ថា វា​អាច​ជួយ​បាន​ដើម្បី ៖

  • យកចិត្ត​ទុកដាក់​លើ​វា ៖ នៅពេល​ខ្ញុំ​ឃើញ​មាតិកា​ដែល​ច្បាស់លាស់ ឬ​ដែល​ធ្វើ​ឲ្យ​ខ្ញុំ​មាន​អារម្មណ៍​មិនល្អ ឯកោ ឬ​ចម្លែក ខ្ញុំ​អាច​និយាយ​ថា « វា​មិន​ត្រឹមត្រូវ​ទេ » ។

  • ជ្រើសយក​ជម្រើស​ដ៏​ប្រសើរ​មួយ ៖ ខ្ញុំ​អាច​បិទ​ឧបករណ៍​នេះ​បាន ឬ​បិទ​ការជូន​ដំណឹង​របស់​ខ្ញុំ ។ ខ្ញុំ​អាច​ចេញ​ទៅ​ខាងក្រៅ ឬ​ទៅ​បន្ទប់​ផ្សេង​ទៀត ដោយ​មិន​យក​ឧបករណ៍​តាម ។

  • ភ្ជាប់​ទំនាក់ទំនង​ជាមួយ​នរណា​ម្នាក់ ៖ ខ្ញុំ​អាច​និយាយ​ជាមួយ​មិត្តភក្តិ ឬ​សមាជិក​គ្រួសារ​អំពី​អារម្មណ៍​របស់​ខ្ញុំ​បាន ។ ពេលខ្លះ ខ្ញុំត្រូវ​ភ្ជាប់​ទំនាក់ទំនង​ជាមួយ​នរណា​ម្នាក់​ដោយ​ផ្ទាល់ មិនមែន​តាមរយៈ​អេក្រង់​ទេ ។

3:45

គោលបំណង ។ ផែនការ ។ ផ្អាក ។ ពាក្យ​ខ្លី​បី​ម៉ាត់​អាច​ធ្វើ​ឲ្យ​មាន​ភាពខុសគ្នា​យ៉ាង​ខ្លាំង ។

តើ​អ្វី​ទៅ​ជា​ផែនការ​របស់​អ្នក​ដើម្បី​ប្រើប្រាស់​បច្ចេកវិទ្យា ? អ្នក​អាច​ប្រើ​ទំព័រ​នេះ​ដើម្បី​កត់ចំណាំ ឬ​សរសេរ​ទុក​ការរំឭក​មួយ​ចំនួន ។

Icons