គោលបំណង
ខ្ញុំអាចប្រើបច្ចេកវិទ្យាដោយមានគោលបំណង ។ វាមិនគ្រប់គ្រងលើខ្ញុំនោះទេ ។
បច្ចេកវិទ្យាភ្ជាប់ទំនាក់ទំនងខ្ញុំទៅនឹងមនុស្សដ៏អស្ចារ្យមួយចំនួន ( និងវីដេអូអំពីឆ្មាប្រហែលពីរលានវីដេអូ ) ។ ប៉ុន្តែពេលខ្លះ ខ្ញុំជាប់អន្ទាក់ក្នុងការអូសអេក្រង់ទៅមក ឬការឆ្លើយតបទៅអ្នកដទៃ ។ នៅពេលណាដែលរឿងនេះកើតឡើង វាជួយខ្ញុំឲ្យចងចាំថា ខ្ញុំជាអ្នកគ្រប់គ្រងលើបច្ចេកវិទ្យា ។ វាមិនគ្រប់គ្រងលើខ្ញុំនោះទេ ។ ខ្ញុំអាចប្រើវាសម្រាប់អ្វីដែលខ្ញុំត្រូវការ ហើយបន្ទាប់មកប្ដូរទៅធ្វើអ្វីផ្សេងទៀត ។
នេះគឺជាសំណួរមួយចំនួនដែលជួយដល់ខ្ញុំ ៖
-
ហេតុអ្វីបានជាខ្ញុំប្រើឧបករណ៍ឥឡូវនេះ ?
-
តើខ្ញុំមានអារម្មណ៍ល្អអំពីអ្វីដែលខ្ញុំកំពុងធ្វើដែរឬទេ ?
-
តើខ្ញុំនឹងចំណាយពេលប៉ុន្មានលើឧបករណ៍នេះ ?
ពេលខ្លះ វាពិបាកឲ្យខ្ញុំពិពណ៌នាពីអារម្មណ៍របស់ខ្ញុំ ។ វីដេអូនេះបានជួយខ្ញុំឲ្យបង្ហាញចេញជាពាក្យសម្ដីបាន ។ វាអាចនឹងជួយអ្នកផងដែរ ។