យុវវ័យ
ផែនការ


ផែនការ

Hand holding a smartphone

នៅពេល​ដែល​ខ្ញុំ​រៀបចំ​ផែនការ​ជាមុន ខ្ញុំ​មាន​អារម្មណ៍​ល្អប្រសើរ និង​ធ្វើ​ការជ្រើសរើស​កាន់តែ​ប្រសើរ​ឡើង ។

ខ្ញុំ​ចូលចិត្ត​លេង​ហ្គីតា ហើយ​ខ្ញុំ​ពូកែ​លេង​ណាស់ ។ នៅពេលណា​ដែល​ខ្ញុំ​មាន​ការសម្តែង​នៅពេល​ខាងមុខ ខ្ញុំ​ដឹងថា ខ្ញុំ​ត្រូវ​ហ្វឹកហាត់ និង​រៀបចំ​ផែនការ​ជាមុន ។ វា​ដូចគ្នា​ជាមួយ​រឿង​បច្ចេកវិទ្យា​ដែរ ៖ នៅពេល​ដែល​ខ្ញុំ​ដាក់​ផែនការ​ជាមុន ខ្ញុំ​មាន​អារម្មណ៍​ល្អប្រសើរ និង​ធ្វើ​ការជ្រើសរើស​កាន់តែ​ប្រសើរ​ឡើង ។

ខ្ញុំ​បាន​បង្កើត​ច្បាប់​សាមញ្ញ​មួយចំនួន ដែល​ជួយ​ខ្ញុំ​ឲ្យ​ប្រកាន់​ខ្ជាប់​នឹង​ផែនការ​របស់​ខ្ញុំ ៖

  • ខ្ញុំ​ដាក់​ដែនកំណត់​ប្រចាំថ្ងៃ​សម្រាប់​ខ្លួន​ឯង​សម្រាប់​រយៈពេល​មើល​លើ​អេក្រង់ ។

  • ខ្ញុំ « តាមដាន » និង​ទាក់ទង​តែ​គ្រួសារ និង​មិត្តភក្តិ​ជិតស្និទ្ធ​ប៉ុណ្ណោះ ។

  • ខ្ញុំ​មាន​តំបន់​ដែល​មិន​អនុញ្ញាត​ឲ្យ​ប្រើ​ឧបករណ៍​នៅក្នុង​ផ្ទះ ដូចជា​បន្ទប់គេង និង​បន្ទប់ទឹក​របស់​ខ្ញុំ​ជាដើម ។

  • ខ្ញុំ​បាន​រៀបចំ​កន្លែង​សាកថ្ម​ជា​លក្ខណៈ​គ្រួសារ ដូច្នេះ​ឧបករណ៍​របស់​សមាជិក​គ្រប់គ្នា​ត្រូវ​សាកថ្ម និង​នៅ​ឆ្ងាយ​ពី​ដៃ​នៅពេល​យប់ ។

  • ខ្ញុំ​ប្រើ​តម្រង​ដើម្បី​ទប់ស្កាត់​កម្មវិធី និង​មាតិកា​ដែល​មិន​សមរម្យ ឬ​គ្មាន​សុវត្ថិភាព ។

វា​មិន​មាន​ការសម្រេចចិត្ត​ច្បាស់លាស់​ថា​ខុស ឬ​ត្រូវ​នូវ​រាល់​ជម្រើស​ដែល​ខ្ញុំ​អាច​ធ្វើ​ជាមួយ​បច្ចេកវិទ្យា​នោះ​ទេ ។ ប៉ុន្តែ​ការរៀបចំ​ផែនការ​ជាមុន​អាច​ជួយ​បាន ។ ហើយ​ខ្ញុំ​អាច​និយាយ​ជាមួយ​មិត្តភក្តិ និង​គ្រួសារ​របស់​ខ្ញុំ​អំពី​គំនិត​របស់​ពួកគេ​បាន​ផងដែរ ។

ដើម្បី​កម្លាំង​នៃ​យុវជន ៖ សេចក្ដីណែនាំ​ដើម្បី​ធ្វើ​ការជ្រើសរើស

Icons