« វាយតម្លៃការរៀនសូត្ររបស់អ្នក ផ្នែកទី ២ ៖ អេសាយ ១–២; ៦; ៩; ១១–១២; ២៩; ៤៩; ៥៣; ៥៨; ៦១; ទំនុកដំកើង ២៣–២៤; ដានីយ៉ែល ១–៣; ៦; ម៉ាឡាគី ៣ » សៀវភៅសិក្សាព្រះគម្ពីរសញ្ញាចាស់ សម្រាប់គ្រូបង្រៀនថ្នាក់សិក្ខាសាលា ( ឆ្នាំ២០២៦ )
« វាយតម្លៃការរៀនសូត្ររបស់អ្នក ផ្នែកទី ២ ៖ អេសាយ ១–២; ៦; ៩; ១១–១២; ២៩; ៤៩; ៥៣; ៥៨; ៦១; ទំនុកដំកើង ២៣–២៤; ដានីយ៉ែល ១–៣; ៦; ម៉ាឡាគី ៣ » សៀវភៅសិក្សាព្រះគម្ពីរសញ្ញាចាស់ សម្រាប់គ្រូបង្រៀនថ្នាក់សិក្ខាសាលា
ឧបសម្ព័ន្ធ
វាយតម្លៃការរៀនសូត្ររបស់អ្នក ផ្នែកទី ២
អេសាយ ១–២; ៦; ៩; ១១–១២; ២៩; ៤៩; ៥៣; ៥៨; ៦១; ទំនុកដំកើង ២៣–២៤; ដានីយ៉ែល ១–៣; ៦; ម៉ាឡាគី ៣
សូមចំណាយពេលដើម្បីស្គាល់ពីការរីកចម្រើន និងការអភិវឌ្ឍខាងវិញ្ញាណ ដែលអាចពង្រឹងទំនាក់ទំនងរបស់យើងជាមួយនឹងព្រះវរបិតាសួគ៌ និងព្រះយេស៊ូវគ្រីស្ទ ហើយជំរុញចិត្តយើងឲ្យបន្តនៅលើផ្លូវនៃសេចក្ដីសញ្ញា ។ មេរៀននេះអាចជួយអ្នកវាយតម្លៃការរីកចម្រើនខាងវិញ្ញាណរបស់អ្នកពីការសិក្សារបស់អ្នកនៅក្នុង អេសាយ ១–២; ៦; ៩; ១១–១២; ២៩; ៤៩; ៥៣; ៥៨; ៦១; ទំនុកដំកើង ២៣–២៤; ដានីយ៉ែល ១–៣; ៦; ម៉ាឡាគី ៣ ។ សូមរកមើលឱកាសដើម្បីចែកចាយចម្លើយមួយចំនួនរបស់អ្នកជាមួយមិត្តភក្តិ ឬជាមួយសមាជិកគ្រួសារ ។
កំណត់ចំណាំ ៖ ពីមុនបំពេញការវាយតម្លៃនេះ ត្រូវប្រាកដថា បានបំពេញការអានដែលបានតម្រូវឲ្យអាននេះសិន ប្រសិនបើអ្នកមិនទាន់បានអាននៅឡើយទេនោះ ៖ អេសាយ ១–២; ៦; ៩; ១១–១២; ២៩; ៤៩; ៥៣; ៥៨; ៦១; ទំនុកដំកើង ២៣–២៤; ដានីយ៉ែល ១–៣; ៦; ម៉ាឡាគី ៣ ។
មួយភាគរយប្រសើរឡើង
អស់រយៈពេលជាងមួយសតវត្សរ៍មកហើយ ក្រុមប្រណាំងកង់ជម្រើសជាតិរបស់ចក្រភពអង់គ្លេសបានតស៊ូ ហើយបានឈ្នះមេដាយតែពីរបីប៉ុណ្ណោះក្នុងការប្រកួតអូឡាំពិក ។ ប៉ុន្តែនៅឆ្នាំ២០០៣ គ្រូបង្វឹករបស់ក្រុមនេះបានរកឃើញការកែលម្អមួយភាគរយដែលពួកគេអាចធ្វើបាននៅចំណុចដែលបានមើលរំលង និងមិននឹកស្មានដល់ ដើម្បីធ្វើឲ្យក្រុមកាន់តែប្រសើរឡើង ។ ជាលទ្ធផលចាប់តាំងពីឆ្នាំ២០០៣ ក្រុមអ្នកជិះកង់អង់គ្លេសនេះបានឈ្នះ Tour de France ចំនួនប្រាំមួយដង ។ ពួកគេក៏បានឈ្នះមេដាយមាសផ្នែកប្រណាំងកង់ច្រើនជាងគេនៅក្នុងកីឡាអូឡាំពិកនារដូវក្តៅឆ្នាំ២០២០ ផងដែរ ( សូមមើល ម៉ៃឃើល អេ ដុន « មួយភាគរយប្រសើរឡើង » Liahona ខែវិច្ឆិកា ឆ្នាំ២០២១ ) ។
អែលឌើរ ដេវីឌ អេ បែដណា ក្នុងកូរ៉ុមនៃពួកសាវកដប់ពីរនាក់បានពន្យល់ ៖
ការអភិវឌ្ឍខាងវិញ្ញាណតូចតាច ខ្ជាប់ខ្ជួន និងកើនឡើង គឺជាជំហានដែលព្រះអម្ចាស់សព្វព្រះទ័យឲ្យយើងទទួលយក ។ ( « Clean Hands and a Pure Heart » Liahona ខែវិច្ឆិកា ឆ្នាំ២០០៧ ទំព័រ ៨២ )
អ្នកអាចសរសេរចម្លើយរបស់អ្នកចំពោះសំណួរខាងក្រោមនៅក្នុងសៀវភៅកំណត់ហេតុសិក្សារបស់អ្នក ឬចែកចាយវាជាមួយមិត្តភក្តិម្នាក់ ឬសមាជិកគ្រួសារ ៖
-
តើមានចំណាប់អារម្មណ៍ខាងវិញ្ញាណអ្វីខ្លះដែលអ្នកបានទទួលពីព្រះវិញ្ញាណបរិសុទ្ធនាពេលថ្មីៗនេះ ? តើអ្នកបានប្រព្រឹត្តយ៉ាងណាចំពោះចំណាប់អារម្មណ៍ខាងវិញ្ញាណទាំងនោះ ?
-
តើអ្វីទៅជាការកែលម្អខាងវិញ្ញាណតូចៗមួយចំនួនដែលអ្នកបានធ្វើក្នុងភាពជាសិស្សរបស់ព្រះយេស៊ូវគ្រីស្ទរបស់អ្នក ?
-
តើមានចំណុចណាខ្លះដែលអ្នកអាចនឹងត្រូវធ្វើការកែលម្អខាងវិញ្ញាណតូចៗ ?
ពន្យល់ព្រះបរមងារ និងតួនាទីរបស់ព្រះយេស៊ូវគ្រីស្ទ
នៅពេលយើងសិក្សាព្រះបន្ទូលរបស់ព្រះអម្ចាស់នៅក្នុងព្រះគម្ពីរសញ្ញាចាស់ នោះយើងរៀនបន្ថែមអំពីព្រះបរមងារ និងតួនាទីរបស់ទ្រង់ ។ ប្រើឌីយ៉ាក្រាមនេះដើម្បីធ្វើដូចខាងក្រោម ៖
-
សរសេរ « ព្រះយេស៊ូវគ្រីស្ទ » នៅក្នុងកណ្ដាលរង្វង់ ។
-
នៅក្នុងរង្វង់ផ្សេងទៀត សូមសរសេរព្រះបរមងារ និងតួនាទីមួយចំនួនរបស់ព្រះយេស៊ូវគ្រីស្ទ ដែលអ្នកបានសិក្សានៅក្នុងព្រះគម្ពីរសញ្ញាចាស់ និងខគម្ពីរដែលអ្នកអាចរកឃើញព្រះបរមងារ និងតួនាទីទាំងនោះ ។ អ្នកអាចបន្ថែមរង្វង់បន្ថែមទៀតសម្រាប់ព្រះបរមងារនីមួយៗដែលអ្នករកឃើញ ។ វាអាចមានប្រយោជន៍ដើម្បីមើលអេសាយ អេសាយ ៩:៦–៧; ៥៣:៣–៥ ឡើងវិញ ។ ( អ្នកអាចរកព្រះបរមងារ និងតួនាទីផ្សេងទៀតនៅក្នុង អេសាយ ៧:១៤; ៣៣:២២; ៤០:២៨; ៤៣:៣; ៤៨:១៧; យេរេមា ១៧:១៣; អេសេគាល ៣៤:១១–១៣ ។ អ្នកក៏អាចរកមើល « The Names of Christ » ដែលមាននៅលើគេហទំព័រ ChurchofJesusChrist.org ) ។
នៅពេលដែលអ្នកគិតពិចារណាអំពីអ្វីដែលព្រះបរមងារ និងតួនាទីរបស់ព្រះយេស៊ូវគ្រីស្ទបង្រៀនយើងអំពីទ្រង់ សូមជ្រើសរើសព្រះបរមងារ ឬតួនាទីមួយដែលលេចធ្លោចំពោះអ្នក ។ ផ្តោតលើព្រះបរមងារ ឬតួនាទីនោះ នៅពេលអ្នកឆ្លើយសំណួរមួយក្នុងចំណោមសំណួរខាងក្រោមនេះ ៖
-
តើព្រះបរមងារ ឬតួនាទីនេះបង្រៀនអ្នកអ្វីខ្លះអំពីព្រះយេស៊ូវគ្រីស្ទ ?
-
តើកាលៈទេសៈអ្វីខ្លះក្នុងជីវិតរបស់អ្នកដែលអាចទទួលបានអត្ថប្រយោជន៍ពីការចងចាំព្រះបរមងារ ឬតួនាទីនេះរបស់ព្រះយេស៊ូវគ្រីស្ទ ?
-
តើអ្នកមើលឃើញព្រះអង្គសង្រ្គោះបំពេញព្រះបរមងារ និងតួនាទីនេះនៅក្នុងជីវិតរបស់អ្នក ឬនៅក្នុងជីវិតអ្នកដទៃនាសព្វថ្ងៃនេះយ៉ាងដូចម្ដេច ?
សូមពន្យល់ពីការព្យាករក្នុងព្រះគម្ពីរសញ្ញាចាស់ដែលទាក់ទងនឹងការស្ដារឡើងវិញនៃដំណឹងល្អរបស់ព្រះយេស៊ូវគ្រីស្ទនៅក្នុងថ្ងៃចុងក្រោយ
សូមស្រមៃថា អ្នកមានមិត្តម្នាក់ដែលចាប់អារម្មណ៍ក្នុងការស្វែងយល់បន្ថែមអំពីសាសនាចក្រនៃព្រះយេស៊ូវគ្រីស្ទនៃពួកបរិសុទ្ធថ្ងៃចុងក្រោយ ។ អ្នកចង់បង្ហាញមិត្តរបស់អ្នកថា ព្រះគម្ពីរប៊ីបបង្រៀនអំពីការស្តារឡើងវិញនៃដំណឹងល្អរបស់ព្រះយេស៊ូវគ្រីស្ទ ។ គិតអំពីអ្វីដែលអ្នកអាចចែកចាយជាមួយមិត្តភក្តិរបស់អ្នក ។ បន្ទាប់មក សូមពិនិត្យឡើងវិញនូវវគ្គបទគម្ពីរចំណេះចំណានខាងគោលលទ្ធិ ។ ស្វែងរកទិដ្ឋភាពមួយអំពីការព្យាករនៃការស្ដារឡើងវិញនៅក្នុងព្រះគម្ពីរសញ្ញាចាស់ ដែលអ្នកអាចចែកចាយជាមួយមិត្តភក្តិរបស់អ្នកបាន ។
អេសាយ ២៩:១៣–១៤
អេសេគាល ៣៧:១៥–១៧
ដានីយ៉ែល ២:៤៤–៤៥
-
តើអ្នកនឹងពន្យល់អំពីការព្យាករក្នុងព្រះគម្ពីរសញ្ញាចាស់នេះទៅកាន់មិត្តភក្តិរបស់អ្នកដោយរបៀបណា ?
-
តើការព្យាករនេះបង្រៀនអ្នកអ្វីខ្លះអំពីព្រះអង្គសង្រ្គោះ និងសាសនាចក្ររបស់ទ្រង់ ?
កត់ត្រាចម្លើយរបស់អ្នកនៅក្នុងសៀវភៅកំណត់ហេតុសិក្សារបស់អ្នក ឬហាត់ចែកចាយពីរបៀបដែលអ្នកនឹងពន្យល់ការព្យាករនេះដល់មិត្តភក្តិ សមាជិកគ្រួសារ ឬគ្រូបង្រៀនរបស់អ្នក ។
មាននូវបំណងប្រាថ្នាចង់យកឈ្នះលើអំពើបាបកាន់តែខ្លាំងឡើងតាមរយៈដង្វាយធួននៃព្រះយេស៊ូវគ្រីស្ទ
នៅក្នុង អេសាយ ១:១៨ ព្រះអម្ចាស់បានប្រើរូបភាពដើម្បីជួយយើងឲ្យយល់ពីអ្វីដែលព្រះអង្គសង្គ្រោះអាចធ្វើបានជាមួយជីវិតរបស់យើង នៅពេលដែលយើងយកឈ្នះអំពើបាបតាមរយៈដង្វាយធួនរបស់ទ្រង់ ។ ស្រមៃថាអ្នកត្រូវបានស្នើសុំឲ្យថ្លែងសុន្ទរកថាពីបីទៅប្រាំនាទី អំពីការយកឈ្នះអំពើបាបតាមរយៈដង្វាយធួនរបស់ព្រះយេស៊ូវគ្រីស្ទ ។ សរសេរគ្រោងសង្ខេបមួយអំពីអ្វីដែលសុន្ទរកថារបស់អ្នកអាចមាន ដោយរួមបញ្ចូលនូវចំណុចដូចខាងក្រោម ៖
-
អ្វីដែលអ្នកបានរៀនពីព្រះគម្ពីរសញ្ញាចាស់ ។ ឧទាហរណ៍មួយចំនួនអាចរួមមាន អេសាយ ១:១៨ និង អេសាយ ៥៣:៣–៥ ។
-
អ្វីដែលព្រះវិញ្ញាណបានបង្រៀនអ្នកអំពីព្រះអង្គសង្គ្រោះ និងការប្រែចិត្ត ។
-
អារម្មណ៍របស់អ្នកអំពីព្រះយេស៊ូវគ្រីស្ទ និងការពលិកម្មរបស់ទ្រង់ដែលធ្វើឲ្យវាអាចទៅរួចបានដើម្បីបានស្អាតពីអំពើបាបរបស់យើង ។