« មេរៀនវាយតម្លៃការរៀនសូត្ររបស់អ្នក សម្រាប់កិច្ចការរៀនបំពេញបន្ថែម » សៀវភៅសិក្សាព្រះគម្ពីរសញ្ញាចាស់ សម្រាប់គ្រូបង្រៀនថ្នាក់សិក្ខាសាលា ( ឆ្នាំ២០២៦ )
« មេរៀនវាយតម្លៃការរៀនសូត្ររបស់អ្នក សម្រាប់កិច្ចការរៀនបំពេញបន្ថែម » សៀវភៅសិក្សាព្រះគម្ពីរសញ្ញាចាស់ សម្រាប់គ្រូបង្រៀនថ្នាក់សិក្ខាសាលា
មេរៀនវាយតម្លៃការរៀនសូត្ររបស់អ្នក សម្រាប់កិច្ចការរៀនបំពេញបន្ថែម
ដើម្បីទទួលបានក្រេឌីតសម្រាប់វគ្គសិក្សា សិស្សត្រូវតែចូលរៀនយ៉ាងហោចណាស់ឲ្យបានមួយមេរៀននៃមេរៀនវាយតម្លៃការរៀនសូត្ររបស់អ្នក នៅពាក់កណ្តាលនៃវគ្គសិក្សានីមួយៗ ។ ប្រសិនបើសិស្សខកខានរៀនមេរៀនវាយតម្លៃការសិក្សារបស់អ្នក នៅពាក់កណ្តាលនៃវគ្គសិក្សាទាំងអស់ នោះពួកគេនៅតែអាចទទួលបានក្រេឌីតសម្រាប់វគ្គសិក្សា ដោយបំពេញសំណៅមេរៀនមួយនៃ ការវាយតម្លៃការរៀនសូត្ររបស់អ្នកដូចខាងក្រោមនេះ ។ ( ពួកគេអាចបំពេញទាំងពីរ ប្រសិនបើចាំបាច់ ) ។ ឬអ្នកអាចណែនាំពួកគេទៅកាន់ធនធានដូចគ្នាទាំងនេះនៅក្នុងកម្មវិធីបណ្ណាល័យដំណឹងល្អ ។ សិស្សដែលបានចូលរៀននៅក្នុងមេរៀន វាយតម្លៃការរៀនសូត្ររបស់អ្នក យ៉ាងហោចណាស់មួយមេរៀននៅពាក់កណ្ដាលវគ្គសិក្សានីមួយៗ នោះពុំចាំបាច់ធ្វើអ្វីៗទាំងនេះទេ ។
ប្រសិនបើសិស្សត្រូវការបំពេញការវាយតម្លៃសម្រាប់វគ្គសិក្សាពាក់កណ្ដាលដំបូង នោះសូមផ្ដល់សំណៅមេរៀនដែលមានចំណងជើងថា « វាយតម្លៃការរៀនសូត្ររបស់អ្នក ផ្នែកទី ១ » ដល់ពួកគេ ។ ប្រសិនបើសិស្សត្រូវការបំពេញការវាយតម្លៃសម្រាប់វគ្គសិក្សាពាក់កណ្តាលទីពីរ នោះសូមផ្តល់សំណៅមេរៀនដែលមានចំណងជើងថា « វាយតម្លៃការរៀនសូត្ររបស់អ្នក ផ្នែកទី ២ » ដល់ពួកគេ ។ សូមលើកទឹកចិត្តសិស្សឲ្យអានអំណានដែលជាកិច្ចតម្រូវជាមុនសិន ពីមុនបំពេញការវាយតម្លៃនេះ ។ ពួកគេគួរតែរាយការណ៍មកអ្នកវិញ នៅពេលពួកគេបានបំពេញការវាយតម្លៃនេះ ។ នៅពេលពួកគេបានរាយការណ៍មកវិញ សូមឲ្យពួកគេចែកចាយអ្វីដែលពួកគេបានរៀនពីបទពិសោធន៍នេះ ។