ថ្នាក់​សិក្ខាសាលា
ដានីយ៉ែល ១–៧ ៖ ទិដ្ឋភាព​ទូទៅ


« ដានីយ៉ែល ១–៧ ៖ ទិដ្ឋភាពទូទៅ » សៀវភៅ​សិក្សា​ព្រះគម្ពីរ​សញ្ញាចាស់ សម្រាប់​គ្រូបង្រៀន​ថ្នាក់​សិក្ខាសាលា ( ឆ្នាំ​២០២៦ )

« ដានីយ៉ែល ១–៧ ៖ ទិដ្ឋភាព​ទូទៅ » សៀវភៅ​សិក្សា​ព្រះគម្ពីរ​សញ្ញាចាស់ សម្រាប់​គ្រូបង្រៀន​ថ្នាក់​សិក្ខាសាលា

ដានីយ៉ែល ១–៧

ដានីយ៉ែល ១–៧

ទិដ្ឋភាព​ទូទៅ

ទោះ​ជា​ពួកគាត់​ជា​អ្នកបម្រើ​នៅ​ក្រៅ​ប្រទេស​ក៏​ដោយ ក៏​ដានីយ៉ែល សាដ្រាក់ មែសាក់ និង​អ័បេឌ-នេកោ បានឈរ​យ៉ាងរឹងមាំ​ក្នុង​ការគោរព​តាម​ក្រឹត្យវិន័យ​របស់​ព្រះអម្ចាស់​ដែរ ហើយ​ទ្រង់​បាន​ការពារ និង​ប្រទានពរ​ដល់​ពួកគាត់ ។ ព្រះអម្ចាស់​បាន​បង្ហាញ​ដានីយ៉ែល​នូវ​ការនិមិត្ត​មួយ​អំពី​ថ្ងៃ​ចុងក្រោយ ដែល​ទ្រង់​នឹង​តាំង​នគរ​របស់​ទ្រង់​នៅលើ​ផែនដី ។ នគរ​របស់​ព្រះអម្ចាស់ គឺ​សាសនាចក្រ​នៃ​ព្រះយេស៊ូវគ្រីស្ទ​នៃ​ពួក​បរិសុទ្ធ​ថ្ងៃ​ចុងក្រោយ នឹង​មាន​ពាសពេញ​ផ្ទៃ​ផែនដី និង​ឈរ​ឡើង​ជា​រៀង​រហូត ។

រូបតំណាង​ថ្នាក់​សិក្ខាសាលាបង្រៀន​អំពី​ព្រះបរមងារ តួនាទី និង​គុណ​លក្ខណៈ​របស់​ព្រះយេស៊ូវ​គ្រីស្ទ ។ នៅពេល​សិស្ស​ខិតខំ​រៀន​អំពី​ព្រះវរបិតាសួគ៌ និង​ព្រះយេស៊ូវ​គ្រីស្ទ​នៅក្នុង​ព្រះគម្ពីរ នោះ​ពួកគេ​អាច​ចាប់ផ្ដើម​ស្គាល់ និង​ស្រឡាញ់​ទ្រង់​ទាំងទ្វេ ។ អ្នក​អាច​ជួយ​សិស្ស​របស់​អ្នក​ឲ្យ​រៀន​ធ្វើ​ការណ៍​នេះ​តាមរយៈ​ការបង្កើត​សំណួរ​ស្វែងរក ដែល​ជួយ​ពួកគេ​ស្វែងរក​ព្រះបរមងារ តួនាទី និង​គុណលក្ខណៈ​របស់​ព្រះវរបិតាសួគ៌ និង​ព្រះយេស៊ូវ​គ្រីស្ទ ។ ឧទាហរណ៍​មួយ​នៃ​របៀប​ធ្វើ​ការណ៍​នេះ អាច​រក​បាន​នៅក្នុង​មេរៀន​ទី ១៤២ ៖ « ដានីយ៉ែល ១ » ។

សម្រាប់​ព័ត៌មាន​បន្ថែម​ទៀត​អំពី​របៀប​ធ្វើ​ការណ៍​នេះ សូម​មើល « បង្រៀន​អំពី ព្រះបរមងារ តួនាទី និង​បុគ្គលិក​លក្ខណៈ​របស់​ព្រះយេស៊ូវគ្រីស្ទ » នៅក្នុង ( ការបង្រៀន​តាម​របៀប​របស់​ព្រះអង្គ​សង្គ្រោះ [ ឆ្នាំ​២០២២ ] ទំព័រ ៧ ) ។

រៀបចំ​ខ្លួន​ដើម្បី​បង្រៀន

ព័ត៌មាន​ខាងក្រោម​ផ្តល់​ឲ្យ​អ្នក​នូវ​គំនិត​ខ្លះៗ​អំពី​អ្វី​ដែល​អ្នក​អាច​ត្រូវការ​ដើម្បី​រៀបចំ​ទុក​ជាមុន​សម្រាប់​មេរៀន​នីមួយៗ ។

ដានីយ៉ែល ១

គោលបំណង​មេរៀន ៖ ដើម្បី​ជួយ​សិស្ស​ពង្រឹង​ការតាំងចិត្ត​របស់​ពួកគេ​ក្នុងការ​គោរព​តាម​ពាក្យសម្តី​នៃ​ប្រាជ្ញា​វាងវៃ ។

  • ការរៀបចំ​របស់​សិស្ស ៖ អញ្ជើញ​សិស្ស​ឲ្យ​សិក្សា​ទិដ្ឋភាព​ទូទៅ​សម្រាប់ « Word of Wisdom » នៅក្នុង Topics and Questions នៅក្នុង​បណ្ណាល័យ​ដំណឹងល្អ ។ សូម​លើក​ទឹកចិត្ត​ពួកគេ​ឲ្យ​ពិភាក្សា​អំពី​របៀប​ដែល​ពួកគេ ឬ​អ្នក​ដទៃ​បាន​ទទួល​ពរ​ដោយ​ការគោរព​តាម​ពាក្យសម្តី​នៃ​ប្រាជ្ញា​វាងវៃ​របស់​ព្រះអម្ចាស់ ។

  • វីដេអូ ៖ « God Gave Them Knowledge » ( ១៣:៤៩ ) ចាប់ពី​នាទីទី ០:៥២ ដល់ ៥:១៥

  • សម្ភារ​សម្រាប់​សិស្ស ៖ សៀវភៅ ដើម្បី​កម្លាំង​នៃ​យុវជន ៖ សេចក្តី​ណែនាំ​ដើម្បី​ធ្វើការ​ជ្រើសរើស សម្រាប់​សិស្ស​ដែល​មិន​អាច​ចូល​ប្រើប្រាស់​សៀវភៅ​នេះ​បាន ក្រដាស និង​ហ្វឺត​គូសចំណាំ ឬ​ខ្មៅដៃ​ពណ៌​សម្រាប់​សិស្ស​ធ្វើ​ប័ណ្ណប្រកាស

ដានីយ៉ែល ២

គោលបំណង​មេរៀន ៖ ដើម្បី​ជួយ​សិស្ស​ពង្រឹង​ទីបន្ទាល់​របស់​ពួកគេ​អំពី​ការស្ដារ​ឡើងវិញ​ដ៏​ទេវភាព​នៃ​សាសនាចក្រ​នៃ​ព្រះយេស៊ូវគ្រីស្ទ​នៃ​ពួកបរិសុទ្ធ​ថ្ងៃ​ចុងក្រោយ ។

  • ការរៀបចំ​សិស្ស ៖ សូម​អញ្ជើញ​សិស្ស​ឲ្យ​ជ្រើសរើស​គំនិត​មួយ​ក្នុង​ចំណោម​គំនិត​ខាងក្រោម ដើម្បី​រៀបចំ​សម្រាប់​មេរៀន​នេះ ៖

    • ធ្វើ​បញ្ជី​នៃ​ព្រឹត្តិការណ៍​សំខាន់ៗ​ដែល​បាន​កើតឡើង​ដែលជា​ផ្នែក​នៃ​ការស្ដារ​ឡើងវិញ​នៃ​សាសនាចក្រ​នៃ​ព្រះយេស៊ូវ​គ្រីស្ទ​នៃ​ពួកបរិសុទ្ធ​ថ្ងៃ​ចុងក្រោយ ។

    • សូម​ធ្វើ​បញ្ជី​នៃ​សេចក្ដីពិត​ដែល​អ្នក​បាន​រៀន​ដោយសារ​ការស្ដារ​ឡើងវិញ​នៃ​សាសនាចក្រ​នៃ​ព្រះយេស៊ូវគ្រីស្ទ​នៃ​ពួកបរិសុទ្ធ​ថ្ងៃ​ចុងក្រោយ ។

      អ្នក​អាច​ស្នើ​ឲ្យ​សិស្ស​ពិភាក្សា​ជាមួយ​សមាជិក​គ្រួសារ ឬ​ថ្នាក់ដឹកនាំ​សាសនាចក្រ ដើម្បី​ជួយ​ពួកគេ​ធ្វើ​បញ្ជី​របស់​ពួកគេ ។

  • វីដេអូ ៖ « God Gave Them Knowledge » ( ១៣:៤៩ ) ចាប់ពី​នាទីទី ៦:១៧ ដល់ ១៣:០០ « ចូរ​ស្តាប់​តាម​ទ្រង់​ចុះ » ( ២៤:២៣ ) ចាប់ពី​នាទីទី ១៧:០៥ ដល់ ២២:៥៥

  • សំណៅ​មេរៀន ៖ « King Nebuchadnezzar’s Dream »

  • មាតិកា​ដែល​ត្រូវ​បង្ហាញ ៖ ការណែនាំ​សម្រាប់​ការបំពេញ​សំណៅ​មេរៀន

  • សម្ភារ​សម្រាប់​សិស្ស ៖ សំណៅ​ចម្លង « ការស្ដារ​ឡើងវិញ​នៃ​ភាពពេញលេញ​នៃ​ដំណឹងល្អ​របស់​ព្រះយេស៊ូវគ្រីស្ទ ៖ ការប្រកាស​ដល់​ពិភពលោក​នៃ​ខួប​លើក​ទី​ពីររយ​ឆ្នាំ »

ដានីយ៉ែល ៣

គោលបំណង​មេរៀន ៖ ដើម្បី​ជួយ​សិស្ស​ឲ្យ​មាន​បំណងប្រាថ្នា​ដើម្បី​ទុកចិត្ត​លើ​ព្រះ​យេស៊ូវគ្រីស្ទ មិន​ថា​មាន​លទ្ធផល​អ្វី​នោះ​ទេ ។

  • ការរៀបចំ​សិស្ស ៖ សូម​អញ្ជើញ​សិស្ស​ឲ្យ​គិត​អំពី​សិស្ស​ដ៏​ស្មោះត្រង់​របស់​ព្រះគ្រីស្ទ ដែល​បាន​ជួយសង្រ្គោះ​ពី​ការសាកល្បង​ដោយ​អព្ភូតហេតុ ។ បន្ទាប់មក សូម​ឲ្យ​ពួកគេ​គិត​អំពី​សិស្ស​ដ៏​ស្មោះត្រង់​ឯទៀត​ដែល​មិន​ត្រូវ​បាន​ជួយសង្រ្គោះ ។ ពួកគេ​អាច​ជញ្ជឹងគិត​អំពី​អ្វី​ដែល​ដំណើររឿង​ទាំងនេះ​បង្រៀន​ពួកគេ​អំពី​ការទុកចិត្ត​លើ​ព្រះអម្ចាស់ ។

  • វីដេអូ ៖ « ដោយ​ព្រោះ​យើង​រស់ នោះ​អ្នករាល់​គ្នា​នឹង​រស់​ដែរ » ( ១១:២៦ ) ចាប់ពី​នាទីទី ៤:៥៥ និង ៤:៥៥ ដល់ ៥:២៣ « Shadrach, Meshach, and Abed-nego » ( ១:៣៩ )

  • មាតិកា​ដែល​ត្រូវ​បង្ហាញ ៖ សំណួរ​ស្វ័យ​វាយតម្លៃ​នៅ​ដើម​មេរៀន ។

  • រូបភាព ៖ រូបសំណាក​មាស​ដែល​ស្តេច​នេប៊ូក្នេសា​បាន​សាងសង់ សាដ្រាក់ មែសាក់ និង​អ័បេឌ-នេកោ​នៅ​ក្នុង​ឡ​ភ្លើង

ដានីយ៉ែល ៦

គោលបំណង​មេរៀន ៖ ដើម្បី​ជួយ​សិស្ស​កត់សម្គាល់ និង​ចែកចាយ​សេចក្ដីពិត​នៃ​ដំណឹងល្អ​ចេញពី ដានីយ៉ែល ៦ ។

  • ការរៀបចំ​សិស្ស ៖ សូម​អញ្ជើញ​សិស្ស​ឲ្យ​គិត​ពិចារណា​អំពី​ដែល​ដំណើររឿង​ព្រះគម្ពីរ ដែល​ពួកគេ​បានរៀន​ចេញពី​ព្រះគម្ពីរ​សញ្ញាចាស់​នៅក្នុង​ការសិក្សា​របស់​ពួកគេ​ក្នុង​ឆ្នាំ​នេះ ។ ពួកគេ​អាច​ជ្រើសរើស​ដំណើររឿង​មួយ​ដែល​មាន​អត្ថន័យ​សម្រាប់​ពួកគេ ហើយ​រៀបចំ​ដើម្បី​ចែកចាយ​សេចក្ដីពិត​នៃ​ដំណឹងល្អ​ដែល​ដំណើររឿង​នោះ​បាន​ជួយ​ពួកគេ​យល់ ។

  • ដំណើររឿង​ដើម្បី​ចែកចាយ ៖ រឿង​ព្រេងនិទាន ឬ​រឿង​និទាន​ដែល​មាន​ប្រជាប្រិយ​ភាព​មួយ ដែល​សិស្ស​អាច​កត់សម្គាល់​នូវ​សីលធម៌​មួយ

  • វីដេអូ ៖ « Things That Matter Most » ( ០:៣៣ ) ចាប់ពី​នាទីទី ០:០០ ដល់ ០:២២ « Daniel and the Lions’ Den » ( ១:៤៦ )

  • រូបភាព ៖ រូបភាព​ដានីយ៉ែល​ចេញពី​អត្ថបទ « Daniel and the Lions » ( Friend ខែ​វិច្ឆិកា ឆ្នាំ​២០១៨ ទំព័រ FJ៤–FJ៦ )

  • សំណៅ​មេរៀន ៖ « ដំណើររឿង​ព្រះគម្ពីរ បង្រៀន​ពី​សេចក្តីពិត​នៃ​ដំណឹងល្អ »