ថ្នាក់​សិក្ខាសាលា
សាំយូអែល ទី១ ២៥ ៖ ព្រះអង្គ​សង្គ្រោះ​ជួយ​យើង​ឲ្យ​អភ័យ​ទោស


« សាំយូអែល ទី១ ២៥ ៖ ព្រះអង្គ​សង្គ្រោះ​ជួយ​យើង​ឲ្យ​អភ័យ​ទោស » សៀវភៅ​សិក្សា​ព្រះគម្ពីរ​សញ្ញាចាស់ សម្រាប់​គ្រូបង្រៀន​ថ្នាក់​សិក្ខាសាលា ( ឆ្នាំ២០២៦ )

« សាំយូអែល ទី១ ២៥ ៖ ព្រះអង្គ​សង្គ្រោះ​ជួយ​យើង​ឲ្យ​អភ័យ​ទោស » សៀវភៅ​សិក្សា​ព្រះគម្ពីរ​សញ្ញាចាស់ សម្រាប់​គ្រូបង្រៀន​ថ្នាក់​សិក្ខាសាលា

សាំយូអែល ទី១ ១៧–១៨; ២៤–២៦; សាំយូអែល ទី២ ៥–៧ ៖ មេរៀន​ទី ៧៥

សាំយូអែល ទី១ ២៥

ព្រះអង្គ​សង្គ្រោះ​ជួយ​យើង​ឲ្យ​អភ័យ​ទោស

Painting of Jesus Christ in America, greeting Nephites.

ពេញ​មួយ​ជីវិត​របស់​យើង មនុស្ស​ផ្សេង​ទៀត​ទំនង​ជា​នឹង​ធ្វើ​ឲ្យ​យើង​ឈឺចាប់ ឬ​ធ្វើ​ឲ្យ​យើង​អន់ចិត្ត ។ ដេវីឌ​ត្រូវ​បាន​ប្រមាថ​ដោយ​បុរស​ម្នាក់​ឈ្មោះ​ណាបាល ។ ក្នុង​នាម​ជា​និមិត្តរូប​នៃ​ព្រះយេស៊ូវ​គ្រីស្ទ ភរិយា​របស់​ណាបាល ដែល​មាន​ឈ្មោះ​ថា អ័ប៊ីកែល បាន​អង្វរ​និង​ជួយ​ដេវីឌ​ឲ្យ​អភ័យទោស ។ យើង​អាច​ស្វែងយល់​បន្ថែម​ទៀត​អំពី​ព្រះយេស៊ូវ​គ្រីស្ទ និង​ជំនួយ​ដែល​ទ្រង់​ប្រទាន​ដល់​យើង ដោយ​ការប្រៀបធៀប អ័ប៊ីកែល ទៅ​នឹង​ទ្រង់ ។ មេរៀន​នេះ​អាច​ជួយ​សិស្ស​ឲ្យ​យល់​អំពី​របៀប​ដែល​ព្រះយេស៊ូវ​គ្រីស្ទ​អាច​ជួយ​ពួកគេ​ឲ្យ​អភ័យទោស​ដល់​អ្នក​ដទៃ ។

ការរៀបចំ​សិស្ស ៖ សូម​អញ្ជើញ​សិស្ស​ឲ្យ​អាន មើល ឬ​ស្ដាប់ « ភួង​លម្អ​ជំនួស​ផេះ ៖ គន្លង​ព្យាបាល​នៃ​ការអភ័យទោស » ដោយ​ស៊ីស្ទើរ គ្រីស្ទីន អិម យី ( លីអាហូណា ខែវិច្ឆិកា ឆ្នាំ២០២២ ទំព័រ ៣៦–៣៨ ) ។ ពួកគេ​អាច​សិក្សា​សុន្ទរកថា​ទាំងមូល ឬ​ផ្នែក​ដែល​អ្នក​បាន​ជ្រើសរើស​ជាមុន ។ សូម​អញ្ជើញ​សិស្ស​ឲ្យ​មក​រៀន​ដោយ​រៀបចំ​ដើម្បី​ចែកចាយ​ការយល់ដឹង​ដែល​ពួកគេ​ទទួលបាន​អំពី​ការ​ទទួល​បាន​ជំនួយ​របស់​ព្រះអង្គ​សង្គ្រោះ​ដើម្បី​អភ័យទោស​ដល់​អ្នកដទៃ ។

សកម្មភាព​រៀនសូត្រ​ដែល​អាច​មាន

ដង្វាយធួន​របស់​ព្រះយេស៊ូវ​គ្រីស្ទ

សូម​ពិចារណា​បង្ហាញ​រូបភាព​របស់​ព្រះយេស៊ូវ​គ្រីស្ទ ដូចជា​រូប​ដែល​មាន​នៅ​ខាងដើម​មេរៀន​នេះ ។ សូម​សរសេរ​ប្រយោគ​មិន​ពេញលេញ​ខាងក្រោម​នេះ​នៅ​លើ​ក្ដារខៀន ។ សូម​អញ្ជើញ​សិស្ស​ឲ្យ​ប្រើ​សៀវភៅ​កំណត់ហេតុ​សិក្សា​របស់​ពួកគេ ដើម្បី​រាយបញ្ជី​ពី​របៀប​ជាច្រើន​ដែល​ពួកគេ​អាច​បំពេញ​វា​បាន ។ អ្នក​អាច​ចាក់ភ្លេង​ដែល​មាន​គារវភាព ខណៈពេល​ដែល​សិស្ស​គិត​ពិចារណា និង​សរសេរ ។

ដោយសារ​តែ​ព្រះយេស៊ូវ​គ្រីស្ទ ទើប​ខ្ញុំ​អាច​…

ក្រោយពី​មាន​ពេល​គ្រប់គ្រាន់​ហើយ សូម​អញ្ជើញ​សិស្ស​ដែល​ស្ម័គ្រចិត្ត​ឲ្យ​ចែកចាយ​របៀប​ដែល​ពួកគេ​បាន​បំពេញ​សេចក្ដី​ថ្លែងការណ៍​នេះ ។ ពួកគេ​ក៏​អាច​បង្ហាញ​ពី​អារម្មណ៍ ឬ​ជំនឿ​របស់​ពួកគេ​អំពី​អ្វី​ដែល​ពួកគេ​ចែកចាយ​ផងដែរ ។ បង្ហាញ​សេចក្តី​ថ្លែងការណ៍​ខាងក្រោម​ដើម្បី​គាំទ្រ ឬ​បន្ថែម​ទៅ​ក្នុង​បញ្ជី​ដែល​សិស្ស​បាន​បង្កើត ។

ប្រធាន រ័សុល អិម ណិលសុន បាន​ពិពណ៌នា​អំពី​អ្វី​ដែល​យើង​ទាំងអស់​គ្នា​អាច​ធ្វើ​បាន​ដោយសារ​ព្រះយេស៊ូវ​គ្រីស្ទ ៖

15:3
Official portrait of President Russell M. Nelson taken January 2018

តាមរយៈ​ដង្វាយធួន​ដ៏​និរន្តរ ​[ របស់​ព្រះអង្គ​សង្គ្រោះ ] បងប្អូន​អាច​អភ័យទោស​ដល់​មនុស្ស​ដែល​បានធ្វើ​ឲ្យ​បងប្អូន​ឈឺចាប់ និង​មនុស្ស​ដែល​ប្រហែល​ជា​នឹង​ពុំ​ព្រម​ទទួល​យក​ការទទួល​ខុសត្រូវ​លើ​ភាពកោងកាច​ដែល​គេ​ធ្វើ​មក​លើ​បងប្អូន ។

ជាធម្មតា វា​ងាយ​ស្រួល​ដើម្បី​អភ័យ​ទោស​ដល់​មនុស្ស​ដែល​ស្វែង​រកការ​អភ័យ​ទោស​ពី​បងប្អូន​ដោយ​ស្មោះ និង​ដោយ​រាបសា ។ ប៉ុន្តែ​ព្រះអង្គ​សង្គ្រោះ​នឹង​ប្រទាន​ដល់​បងប្អូន​នូវ​លទ្ធភាព​ដើម្បី​អភ័យទោស​ដល់​មនុស្ស​គ្រប់​គ្នា​ដែល​ធ្វើ​ខុស​ចំពោះ​បងប្អូន​តាម​គ្រប់​រូបភាព ។ បន្ទាប់​មក ទង្វើ​ដ៏​ឈឺចាប់​របស់​ពួកគេ​ពុំ​អាច​បំផ្លាញ​ព្រលឹង​របស់​បងប្អូន​បាន​ទៀត​ឡើយ ។ ( « Four Gifts That Jesus Christ Offers to You » [ First Presidency Christmas devotional ថ្ងៃទី២ ខែធ្នូ ឆ្នាំ២០១៨ ] នៅលើ​បណ្ណាល័យ​ដំណឹងល្អ )

  • តើ​ព្រះយេស៊ូវ​គ្រីស្ទ​ធ្វើ​ឲ្យ​មាន​លទ្ធភាព​អ្វីខ្លះ​តាមរយៈ​ដង្វាយធួន​របស់​ទ្រង់ ?

សូម​បំពេញ​សេចក្ដី​ថ្លែងការណ៍​នៅលើ​ក្ដារខៀន​ជាមួយនឹង​សេចក្ដីពិត​ដូចតទៅ ៖ ដោយសារ​ព្រះយេស៊ូវ​គ្រីស្ទ ទើប​ខ្ញុំ​អាច​អភ័យទោស​ដល់​មនុស្ស​ដែល​បានធ្វើ​ឲ្យ​ខ្ញុំ​ឈឺចាប់ ។ អ្នក​អាច​អញ្ជើញ​សិស្ស​ឲ្យ បន្ថែម​សេចក្តីពិត​នេះ​ទៅ​ក្នុង​សៀវភៅ​កំណត់ហេតុ​សិក្សា​របស់​ពួកគេ ប្រសិនបើ​វា​មិនមែន​ជា​ផ្នែក​នៃ​បញ្ជី​ដំបូង​របស់​ពួកគេ​ទេ ។

ដេវីឌ និង​ណាបាល

សាំយូអែល ទី១ ២៥ មាន​នូវ​ដំណើរ​រឿង​មួយ​ដែល​ទង្វើ​របស់​ភរិយា​របស់ ណាបាល គឺ​អ័ប៊ីកែល អាច​ប្រៀប​ធៀប​នឹង​ព្រះយេស៊ូវ​គ្រីស្ទ ។ ការប្រៀបធៀប​នេះ​ជួយ​យើង​ស្វែងយល់​បន្ថែម​អំពី​ទ្រង់ ។ ជួនកាល ការប្រៀបធៀប​បែប​ទាំង​នេះ​ត្រូវ​បាន​ហៅ​ថា និមិត្តរូប​នៃ​ព្រះយេស៊ូវ​គ្រីស្ទ ។ សូម​លើក​ទឹកចិត្ត​សិស្ស​ឲ្យ​យាង​ព្រះវិញ្ញាណបរិសុទ្ធ​ឲ្យ​ជួយ​ពួកគេ​យល់​អំពី​និមិត្តរូប​នៃ​ព្រះគ្រីស្ទ​នៅក្នុង​ជំពូក​នេះ ។ វា​អាច​មាន​ប្រយោជន៍​ក្នុង​ការសង្ខេប​ដំណើរ​រឿង​ទាំង​មូល មុន​ពេល​សិស្ស​ចាប់ផ្តើម​សិក្សា ដើម្បី​ពួកគេ​អាច​ផ្តោតលើ​ការយកចិត្ត​ទុកដាក់​កាន់តែ​ប្រសើរឡើង​លើ​ការស្វែងរក​អ្វី​ដែល​ដំណើររឿង​នេះ​បង្រៀន​អំពី​ព្រះគ្រីស្ទ ។

នៅពេល​ដេវីឌ និង​ទ័ព​របស់​គាត់ធ្វើ​ដំណើរ​ក្នុង​ទីរហោស្ថាន ពួកគេ​បាន​ជួប​អ្នក​បម្រើ​របស់​បុរស​ម្នាក់​ឈ្មោះ ណាបាល ។ ក្នុង​ពេល​ប្រយុទ្ធ ទាហាន​ដែល​នឿយណាយ​តែងតែ​បំពាន​ច្បាប់​ដើម្បី​ទទួល​បាន​អ្វី​ដែល​ពួកគេ​ត្រូវការ ។ ដេវីឌ និង​ទ័ព​របស់​គាត់​ត្រូវការ​ជំនួយ និង​ការគាំទ្រ ។ ណាបាល​ជា​អ្នក​មាន​ទ្រព្យ​ស្តុកស្តម្ភ ហើយ​មាន​ហ្វូង​ចៀម និង​គោ​យ៉ាង​សន្ធឹកសន្ធាប់ ។ ជាជាង​ធ្វើ​ដាក់​ពួក​អ្នក​បម្រើ​របស់​ណាបាល​យ៉ាង​ឃោរឃៅ ហើយ​យក​អ្វី​ដែល​ពួកគេ​ត្រូវការ​នោះ ដេវីឌ និង​ទាហាន​របស់​ទ្រង់​មាន​ចិត្ត​សប្បុរស​ចំពោះ​ពួកអ្នក​បម្រើ​ទាំង​នេះ ហើយ​មិន​បាន​យក​អ្វី​ពី​ពួកគេ​ឡើយ ( សូម​មើល សាំយូអែល ទី១ ២៥:៧, ១៥–១៦ ) ។ ដេវីឌ​បាន​បញ្ជូន​ពួកអ្នក​បម្រើ​របស់​ទ្រង់​ចំនួន ១០ នាក់​ទៅ​សុំ​ស្បៀង​អាហារ និង​គ្រឿងបរិក្ខារ​ដែល​ចាំបាច់​ជាច្រើន​ពី​ណាបាល ( សូម​មើល សាំយូអែល ទី១ ២៥:៥–៩ ) ។ ណាបាល​បាន​ប្រមាថ​ដេវីឌ ហើយ​បាន​បដិសេធ​មិន​ជួយ​ទ្រង់ និង​កងទ័ព​របស់​ទ្រង់​ទេ ( សូម​មើល សាំយូអែល ទី១ ២៥:១០–១១ ) ។

នៅ​ក្រោម​សេចក្តី​ថ្លែងការណ៍​ដែល​បាន​បំពេញ​នៅ​លើ​ក្ដារខៀន អ្នក​អាច​គូរ​រូប​ដែល​មាន​មុខ​ពីរ ។ ដាក់ស្លាក​មួយ​ថា ដេវីឌ និង​ម្នាក់​ទៀត​ថា ណាបាល ។ ទុក​ចន្លោះ​ទំនេរ​ដើម្បី​គូរ​រូប​មុខ​ទី​បី​នៅ​ចន្លោះ​មុខ​ទាំង​ពីរ​នៅ​ពេល​ក្រោយ​ក្នុង​មេរៀន​នេះ ។ នៅ​ក្រោម​មុខ​តំណាង​ដេវីឌ អ្នក​អាច​សរសេរ​ថា ៖ សប្បុរស​ចំពោះ​ពួកអ្នក​បម្រើ​របស់​ណាបាល ស្វែងរក​ជំនួយ​ពី​ណាបាល ។ នៅ​ក្រោម​មុខ​តំណាង​ណាបាល អ្នក​អាច​សរសេរ​ថា ៖ ប្រមាថ​ដេវីឌ បដិសេធ​មិន​ព្រម​ជួយ ។ អ្នក​អាច​អញ្ជើញ​សិស្ស​ឲ្យ​ផ្លាស់ប្តូរ​អារម្មណ៍​នៃ​ទឹកមុខ នៅពេល​ពួកគេ​អាន​ខគម្ពីរ​ខាងក្រោម ។

Two Smiley Faces

សូម​អញ្ជើញ​សិស្ស​ពាក់កណ្ដាល​ថ្នាក់​អាន​អំពី​ណាបាល និង​សិស្ស​ពាក់កណ្តាល​ទៀត​អាន​អំពី​ដេវីឌ ។ ប្រសិនបើ​ចាំបាច់ សូម​ណែនាំ​សិស្ស​ឲ្យ​ទៅ​លេខ​យោង​ដើម្បី​យល់​កាន់តែ​ច្បាស់ ។

  1. សូម​អាន សាំយូអែល ទី១ ២៥:៣, ១៤, ១៧, ២៥ ដោយ​រក​មើល​ចរិក​លក្ខណៈ​របស់​ណាបាល ។

  2. សូម​អាន សាំយូអែល ទី១ ២៥:១៣, ២១–២២ ដោយ​រកមើល​ប្រតិកម្ម​របស់​ដេវីឌ​ចំពោះ​ការ​ប្រមាថ និង​ការ​បដិសេធ​របស់​ណាបាល ។

សុំ​ឲ្យ​អ្នក​ស្ម័គ្រចិត្ដ​ពី​ក្រុម​នីមួយៗ​សរសេរ​នៅលើ​ក្ដារខៀន​នូវ​អ្វី​ដែល​ពួកគេ​បាន​រៀន​អំពី​អ្នក​ដែល​បាន​ចាត់តាំង​របស់​ពួកគេ ។ ឧទាហរណ៍ នៅពី​ក្រោម​ណាបាល ពួកគេ​អាច​សរសេរ​ពាក្យ ឈ្លើយ ទុច្ចរិត មិនចេះខ្វល់ខ្វាយ ។ នៅពី​ក្រោម​ដេវីឌ ពួកគេ​អាច​សរសេរ ខឹង មាន​អារម្មណ៍​ថា​ត្រូវ​បាន​គេ​ធ្វើ​បាប ធ្វើ​ការសងសឹក ។ សិស្ស​អាច​ផ្លាស់ប្តូរ​អារម្មណ៍​នៅលើ​មុខ​នីមួយៗ ដើម្បី​ឆ្លុះបញ្ចាំង​ពី​អ្វី​ដែល​ពួកគេ​បាន​រៀន ។

ផ្តល់​ឱកាស​ឲ្យ​សិស្ស​គិត​អំពី​កាលៈទេសៈ​ផ្ទាល់ខ្លួន​របស់​ពួកគេ ។ ចូរ​អះអាង​ដល់​ពួកគេ​ថា ពួកគេ​នឹង​មិន​ចែកចាយ​ចម្លើយ​របស់​ពួកគេ​ចំពោះ​ស្វ័យ​វាយតម្លៃ​នេះ​ទេ ។

សូម​ពិចារណា​ចម្លើយ​របស់​អ្នក​ចំពោះ​សំណួរ​ខាងក្រោម ៖

  • តើ​នៅពេល​ណា​ដែល​មាន​អ្នក​ផ្សេង​ធ្វើបាប​អ្នក ?

  • តើ​ការប្រឹងប្រែង ជោគជ័យ ឬ​ការតស៊ូ​អ្វីខ្លះ​ដែល​អ្នក​បាន​ធ្វើ ឬ​បាន​អភ័យទោស​ឲ្យ​បុគ្គល​នេះ​សម្រាប់​ការដែល​ពួកគេ​ធ្វើ​បាន​ដល់​អ្នក ?

អ័ប៊ីកែល គឺជា​និមិត្តរូប​នៃ​ព្រះគ្រីស្ទ

សូម​រៀបចំ​សិស្ស​ឲ្យ​សិក្សា​អំពី​អ័ប៊ីកែល ដោយ​ណែនាំ​ជំនាញ​សិក្សា​នៃ​ការស្វែងរក​និមិត្តរូប​នៃ​ព្រះគ្រីស្ទ ។ សូម​ពន្យល់​ថា សិស្ស​អាច​រកមើល​អ្វី​ដែល​អ័ប៊ីកែល​និយាយ ឬ​ធ្វើ​ដែល​រំឭក​ពួកគេ​អំពី​ព្រះយេស៊ូវ​គ្រីស្ទ តួនាទី​របស់​ទ្រង់ និង​បេសកកម្ម​របស់​ទ្រង់​នៅក្នុង​ផែនការ​របស់​ព្រះវរបិតាសួគ៌ ។

អ្នក​បម្រើ​ម្នាក់​របស់​ណាបាល​បាន​ឃើញ​ជម្លោះ​រវាង​ចៅហ្វាយ​របស់​គាត់ និង​ដេវីឌ ។ អ្នកបម្រើ​រូប​នេះ​បាន​ជូន​ដំណឹង​ដល់​អ័ប៊ីកែល ភរិយា​របស់​ណាបាល ( សូម​មើល សាំយូអែល ទី១ ២៥:១៤–១៧ ) ។ ពេល​អ័ប៊ីកែល​បាន​ដឹង​ពី​ជម្លោះ​នេះ នាង​បាន​អង្វរ​ជំនួស​ណាបាល ហើយ​បាន​សុំ​ដេវីឌ​ឲ្យ​អត់ទោស​ដល់​គាត់ ( សូម​មើល សាំយូអែល ទី១ ២៥:១៨–២០, ២៣–២៨ ) ។ អ័ប៊ីកែល​អាច​ត្រូវ​បាន​គេ​ចាត់ទុក​ថា ជា​និមិត្តរូប​នៃ​ព្រះគ្រីស្ទ ។ យើង​អាច​ស្វែងរក​និមិត្តរូប​នៃ​ព្រះគ្រីស្ទ នៅពេល​យើង​សិក្សា​ព្រះគម្ពីរ ហើយ​រកមើល​របៀប​ដែល​បុគ្គល វត្ថុ ឬ​សូម្បីតែ​ព្រឹត្តិការណ៍​ទាំងឡាយ​ជួយ​យើង​ឲ្យ​គិត​អំពី​ព្រះគ្រីស្ទ ។

នៅ​លើ​ក្ដារខៀន សូម​គូរ​រូប​មុខ​ចន្លោះ​ដេវីឌ និង​ណាបាល ។ ដាក់ស្លាក​មុខ​នេះ​ថា អ័ប៊ីកែល ។ ផ្តល់​ពេល​គ្រប់គ្រាន់​ដល់​សិស្ស​ក្នុង​ការសិក្សា​ដូច​ខាងក្រោម​ជា​បុគ្គល ឬ​ជា​ក្រុម​តូចៗ ។

Smiley Face

សូម​អាន សាំយូអែល ទី១ ២៥:១៨–១៩, ២៣–២៨, ៣១ ដោយ​រក​មើល​អ្វី​ដែល​អ័ប៊ីកែល​បាន​និយាយ ឬ​ធ្វើ​ដែល​ស្រដៀង​នឹង​អ្វី​ដែល​ព្រះយេស៊ូវ​គ្រីស្ទ​បាន​មាន​ព្រះបន្ទូល ឬ​បាន​ធ្វើ ។ សូម​ពិចារណា​គូស​សម្គាល់​អ្វី​ដែល​អ្នក​រកឃើញ ។

នៅ​ក្រោម​មុខ​តំណាង​អ័ប៊ីកែល សូម​ធ្វើ​បញ្ជី​នៃ​អ្វី​ដែល​សិស្ស​បាន​រកឃើញ ។ ចម្លើយ​អាច​ជា ៖ បាន​ផ្ដល់​ការ​គាំទ្រ​ក្រៃលែងខទី ១៨ ) យក​កំហុស​របស់​ណាបាល​ដាក់​មក​លើ​ខ្លួន​របស់​នាងខទី ២៤ ) បាន​សុំ​ឲ្យ​ដេវីឌ​អភ័​យទោស​ឲ្យ​នាង​ចំពោះ​កំហុស​របស់​ណាបាលខទី ២៨ ) បាន​ធ្វើការ​ដើម្បី​បំបាត់​ទុក្ខសោក និង​ការអាក់អន់​ចិត្ត​ពី​ដួងចិត្ត​របស់​ដេវីឌខទី ៣១) ។

  • តើ​អ័ប៊ីកែល​ជា​និមិត្តរូប​នៃ​ព្រះយេស៊ូវ​គ្រីស្ទ​យ៉ាង​ដូចម្ដេច ?

ស៊ីស្ទើរ គ្រីស្ទីន អិម យី នៃ​គណៈប្រធាន​សមាគម​សង្គ្រោះ​បាន​ចែកចាយ​ការ​យល់ដឹង​អំពី​សមត្ថភាព​របស់​ព្រះអង្គ​សង្គ្រោះ​ក្នុង​ការជួយ​យើង​ឲ្យ​ចេះ​អភ័យទោស ។

Official portrait of Kristin M. Yee. Sustained as Second Counselor in the Relief Society General Presidency on April 2, 2022 (beginning August 1, 2022).

នៅក្នុង​ដំណើររឿង​នេះ អ័ប៊ីកែល​អាច​ត្រូវ​បាន​គេ​ចាត់ទុក​ថា​ជា​ស្ត្រី​មាន​អំណាច ឬ​ជា​និមិត្តសញ្ញា​នៃ​ព្រះយេស៊ូវ​គ្រីស្ទ ។ តាមរយៈ​ពលិកម្ម​ដ៏​ធួន​របស់​ទ្រង់ ទ្រង់​អាច​រំដោះ​យើង​ឲ្យ​រួច​ពី​អំពើបាប និង​ដួងចិត្ត​ដែល​មាន​កំហឹង​ជា​ទម្ងន់ ហើយ​ប្រទាន​ឲ្យ​យើង​នូវ​ការគាំពារ​ថែទាំ​ដែល​យើង​ត្រូវការ ។

ដូច​ជា​អ័ប៊ីកែល​បាន​ស្ម័គ្រចិត្ត​លើក​ដាក់​មក​លើ​ខ្លួន​នាង​នូវ​អំពើបាប​របស់​ណាបាល​ ព្រះអង្គ​សង្គ្រោះ​ក៏​ដូច្នេះ​ដែរ—ក្នុង​របៀប​មួយ​ដែល​មិន​អាច​យល់​បាន—ទ្រង់​បាន​លើកដាក់​មក​លើ​អង្គទ្រង់​នូវ​អំពើ​បាប​របស់​យើង និង​អំពើបាប​របស់​អ្នក​ទំាងឡាយ​ណា​ដែល​បាន​ធ្វើ​ឲ្យ​យើង​ឈឺ​ចាប់ ឬ​អាក់អន់​ចិត្ត ។…

ការនាំ​យក​ស្បៀង​អាហារ និង​គ្រឿងបរិក្ខារ​របស់​អ័ប៊ីកែល​អាច​បង្រៀន​យើង​ថា ព្រះអង្គ​សង្គ្រោះ​ប្រទាន​ដល់​អស់​អ្នក​ដែល​មាន​ការឈឺចាប់ និង​រងរបួស នូវ​ការគាំពារ​ថែទាំ និង​ជំនួយ​ដែល​យើង​ត្រូវការ​ដើម្បី​ទទួល​បាន​ការព្យាបាល និង​បាន​ជា​សះស្បើយ ។ …

ដូច​ដែល​អ័ប៊ីកែល​បាន​ជួយ​ដេវីឌ​មិន​ឲ្យ « តូចចិត្ត​ស្ដាយ » [ សាំយូអែល ទី១ ២៥:៣១ ] ហើយ​ដើម្បី​ទទួល​បាន​ជំនួយ​ដែល​គាត់​ត្រូវការ នោះ​ព្រះអង្គ​សង្គ្រោះ​នឹង​ជួយ​អ្នក​យ៉ាង​នោះ​ដែរ ។ ( « ភួង​លម្អ​ជំនួស​ផេះ ៖ គន្លង​ព្យាបាល​នៃ​ការអភ័យទោស » លីអាហូណា ខែវិច្ឆិកា ឆ្នាំ២០២២ ទំព័រ ៣៦–៣៧ )

សូម​អញ្ជើញ​សិស្ស​ឲ្យ​ចែកចាយ​អ្វី​ដែល​មាន​អត្ថន័យ​ចំពោះ​ពួកគេ​ពី​សេចក្តី​ថ្លែងការណ៍​របស់​ស៊ីស្ទើរ យី ។ នៅ​ពេល​សិស្ស​ចែកចាយ អ្នក​អាច​ជំនួស​មុខ​ដែល​តំណាង​អ័ប៊ីកែល​ជាមួយ​នឹង​រូបភាព​នៃ​ព្រះយេស៊ូវ​គ្រីស្ទ ដែល​អ្នក​បាន​បង្ហាញ​មុន​នៅក្នុង​មេរៀន​នេះ ដោយ​ដាក់​រូបភាព​ព្រះអង្គ​សង្គ្រោះ​នៅ​ចន្លោះ​មុខ​របស់​ណាបាល និង​ដេវីឌ ។

  • តើ​ព្រះអង្គ​សង្រ្គោះ​ជួយ​យើង​ឲ្យ​អភ័យទោស​ដល់​មនុស្ស​ដទៃ​យ៉ាង​ដូចម្តេច ?

សូម​អាន សាំយូអែល ទី១ ២៥:៣២–៣៥ ដោយ​រក​មើល​ថា​តើ​សកម្មភាព​របស់​អ័ប៊ីកែល​ប៉ះពាល់​ដល់​ដេវីឌ​យ៉ាង​ដូច​ម្តេច ។

  • តើ​យើង​អាច​នឹង​មាន​អារម្មណ៍​ស្រដៀង​គ្នា​នេះ​យ៉ាង​ដូចម្ដេច នៅពេល​យើង​ទទួល​បាន​ជំនួយ​របស់​ព្រះអង្គ​សង្គ្រោះ​ដើម្បី​អភ័យទោស​ដល់​អ្នកដទៃ ?

បង្ហាញ​ការយល់ដឹង

សូម​ផ្តល់​ឲ្យ​សិស្ស​នូវ​ឱកាស​មួយ​ដើម្បី​បង្ហាញ​ពី​អ្វី​ដែល​ពួកគេ​យល់​អំពី​សមត្ថភាព​របស់​ព្រះអង្គ​សង្គ្រោះ​ក្នុង​ការជួយ​ពួកគេ​អភ័យទោស​ដល់​អ្នក​ដទៃ ។ ខាងក្រោម​នេះ​គឺជា​របៀប​មួយ​ដែល​អ្នក​អាច​ធ្វើ​ការណ៍​នេះ​បាន ។

សូម​បំពេញ​ចំណុច​ដូចត​ទៅ​នេះ​នៅក្នុង​សៀវភៅ​កំណត់ហេតុ​ការសិក្សា​របស់​អ្នក ៖

  1. សូម​គូរ​រូប​មុខ​ដែល​តំណាង​ឲ្យ​អារម្មណ៍​របស់​អ្នក នៅពេល​ដែល​នរណា​ម្នាក់​ធ្វើ​ឲ្យ​អ្នក​ឈឺចាប់ ឬ​អាក់អន់​ចិត្ត ។

  2. នៅជាប់​នឹង​រូបភាព​នោះ សូម​គូរ​រូប​មុខ​ដែល​តំណាង​ឲ្យ​មនុស្ស​ដែល​អាច​ធ្វើ​ឲ្យ​អ្នក​ឈឺចាប់ ។

  3. រវាង​គំនូរ​ទាំង​ពីរ សូម​ធ្វើ​បញ្ជី​នៃ​អ្វី​ដែល​អ្នក​យល់​អំពី​ព្រះអង្គ​សង្គ្រោះ ដែល​អាច​ជួយ​អ្នក​អភ័យទោស​ដល់​អ្នក​ដទៃ ។

សូម​ពិចារណា​អញ្ជើញ​សិស្ស​ឲ្យ​ចែកចាយ​អ្វី​ដែល​ពួកគេ​បាន​សរសេរ​អំពី​ព្រះអង្គ​សង្គ្រោះ ។ អ្នក​ក៏​អាច​លើក​ទឹក​ចិត្ត​ពួក​គេ​ឲ្យ​ចែកចាយ​អ្វី​ដែល​ពួក​គេ​បាន​រៀន​ជាមួយ​អ្នក​ដទៃ​នៅ​ខាងក្រៅ​ថ្នាក់​ផង​ដែរ ។ បន្ថែម​សាក្សី​របស់​អ្នក​អំពី​ជំនួយ​ដែល​ព្រះអង្គ​សង្គ្រោះ​ផ្តល់​ឲ្យ​យើង នៅ​ពេល​យើង​ព្យាយាម​អភ័យទោស​ដល់​អ្នក​ដទៃ ។