ថ្នាក់​សិក្ខាសាលា
សាំយូអែល ទី១ ១៧–១៨; ២៤–២៦; សាំយូអែល ទី២ ៥–៧ ៖ ទិដ្ឋភាព​ទូទៅ


« សាំយូអែល ទី១ ១៧–១៨; ២៤–២៦; សាំយូអែល ទី២ ៥–៧ ៖ ទិដ្ឋភាព​ទូទៅ » សៀវភៅ​សិក្សា​ព្រះគម្ពីរ​សញ្ញាចាស់ សម្រាប់​គ្រូបង្រៀន​ថ្នាក់​សិក្ខាសាលា ( ឆ្នាំ ២០២៦ )

« សាំយូអែល ទី១ ១៧–១៨; ២៤–២៦; សាំយូអែល ទី២ ៥–៧ ៖ ទិដ្ឋភាព​ទូទៅ » សៀវភៅ​សិក្សា​ព្រះគម្ពីរ​សញ្ញាចាស់ សម្រាប់​គ្រូបង្រៀន​ថ្នាក់​សិក្ខាសាលា

សាំយូអែល ទី១ ១៧–១៨; ២៤–២៦; សាំយូអែល ទី២ ៥–៧

សាំយូអែល ទី១ ១៧–១៨; ២៤–២៦; សាំយូអែល ទី២ ៥–៧

ទិដ្ឋភាព​ទូទៅ

ពួកសាសន៏​អ៊ីស្រាអែល​បាន​ប្រឈម​មុខ​នឹង​ពួក​ភីលីស្ទីន​ក្នុង​សមរភូមិ ហើយ​កូលីយ៉ាត​ដែល​មាន​មាឌ​ធំ​សម្បើម​បាន​តតាំង​នឹង​ពួកគេ ។ ស្ដេច​សូល និង​កង​ទ័ព​របស់​ទ្រង់​ភ័យ​ខ្លាច​ក្នុង​ការប្រឈម​នឹង​កូលីយ៉ាត ។ ពេល​ដេវីឌ​មក​ដល់​សមរភូមិ​ដើម្បី​ចែក​គ្រឿង​បរិក្ខារ​ដល់​បង​ប្អូន​របស់​គាត់​ក្នុង​ជួរ​ទ័ព នោះ​គាត់​បាន​ឮ​អំពី​ការបបួលប្រកួត​របស់​កូលីយ៉ាត ។ ដេវីឌ​បាន​ស្ម័គ្រ​ប្រយុទ្ធ​ជាមួយ​កូលីយ៉ាត ។ ដេវីឌ​បាន​យក​ឈ្នះ​កូលីយ៉ាត ដោយ​ប្រដាប់​ដោយ​ខ្សែ​ដង្ហក់​មួយ ក្រួស​ប្រាំ​ដុំ និង​សេចក្ដី​ជំនឿ​លើ​ព្រះ ។ ប៉ុន្មាន​ឆ្នាំ​ក្រោយ​មក ដេវីឌ​ត្រូវ​រត់​គេច​ពី​ស្តេច​សូល​ចូល​ទៅ​ក្នុង​ទីរហោស្ថាន ។ កាល​នៅ​ទីរហោស្ថាន ដេវីឌ និង​ទ័ព​របស់​គាត់​មាន​ចិត្ត​សប្បុរស​ចំពោះ​បុរស​ម្នាក់​ឈ្មោះ​ណាបាល ។ ពេល​ណាបាល​មិន​ព្រម​ជួយ​ពួកគេ ដេវីឌ​បាន​ធ្វើ​ការ​សងសឹក ។ ភរិយា​របស់​ណាបាល អ័ប៊ីកែល បាន​អង្វរ​ជំនួស​ស្វាមី​របស់​នាង ហើយ​បាន​ធ្វើ​ឲ្យ​ដេវីឌ​ស្ងប់​ចិត្ត ។

រូបតំណាង​ថ្នាក់​សិក្ខាសាលា ផ្តោត​លើ​សេចក្តីពិត​ដែល​ដឹកនាំ​ទៅ​រក​ការប្រែចិត្ត​ជឿ និង​ស្ថាបនា​សេចក្ដី​ជំនឿ​លើ​ព្រះយេស៊ូវ​គ្រីស្ទ ។ នៅពេល​ព្រះអង្គ​សង្គ្រោះ​បង្រៀន ទ្រង់​បាន​ផ្ដោត​លើ​សេចក្ដីពិត​ដែល​ចង្អុលបង្ហាញ​ដល់​អ្នក​ស្តាប់​របស់​ទ្រង់​ទៅ​កាន់​ទ្រង់ និង​ព្រះវរបិតា​របស់ទ្រង់ ។ គំរូ​នៃ​ការប្រែ​ចិត្តជឿ​លើ​សេចក្តីពិត​រួម​មាន​ការផ្តោត​លើ​ផែនការ​របស់​ព្រះវរបិតាសួគ៌ ដង្វាយធួន​របស់​ព្រះយេស៊ូវ​គ្រីស្ទ និង​បទបញ្ញត្តិ​ក្នុងការ​ស្រឡាញ់​ព្រះ និង​អ្នកជិតខាង​របស់​យើង ។ នៅពេល​យើង​បង្រៀន​សេចក្តីពិត​ដ៏សាមញ្ញ​ទាំងនេះ​អំពី​ដំណឹងល្អ យើង​ជួយ​អ្នក​ដទៃ​ឲ្យ​ស្ថាបនា​សេចក្ដី​ជំនឿ​របស់​ពួកគេ​លើ​ព្រះយេស៊ូវ​គ្រីស្ទ ហើយ​ប្រែចិត្ត​ជឿ​លើទ្រង់ ។ ដើម្បី​រៀន​បន្ថែម​ទៀត សូម​មើល « ព្រះអង្គ​សង្គ្រោះ​បានបង្រៀន​សេចក្តីពិត​ដែល​នាំ​ទៅ​ការប្រែចិត្ត​ជឿ និង​ស្ថាបនា​សេចក្ដី​ជំនឿ » ( ការបង្រៀន​តាម​របៀប​របស់​ព្រះអង្គ​សង្គ្រោះ [ ឆ្នាំ២០២២ ] ទំព័រ ២២ ) ។ ឧទាហរណ៍​មួយ​នៃ​របៀប​ធ្វើ​បែបនេះ អាច​មាន​នៅក្នុង​មេរៀន​ទី ៧៤ ៖ « សាំយូអែល ទី១ ១៧ » ។

រៀបចំ​ខ្លួន​បង្រៀន

ព័ត៌មាន​ខាងក្រោម​ផ្តល់​ឲ្យ​អ្នក​នូវ​គំនិត​ខ្លះៗ​អំពី​អ្វី​ដែល​អ្នក​អាច​ត្រូវ​រៀបចំ​ទុកជាមុន​សម្រាប់​មេរៀន​នីមួយៗ ។

សាំយូអែល ទី១ ១៧

គោលបំណង​មេរៀន ៖ ដើម្បី​ជួយ​សិស្ស​ពឹងផ្អែក​លើ​ព្រះអម្ចាស់ នៅពេល​ពួកគេ​ប្រឈម​មុខ​នឹង​បញ្ហា​របស់​ពួកគេ ។

  • ការរៀបចំ​សិស្ស ៖ សូម​អញ្ជើញ​សិស្ស​ឲ្យ​គិត​អំពី​ស្ថានភាព​នានា នៅពេល​យុវជន​ម្នាក់​ត្រូវ​បង្ហាញ​សេចក្ដី​ក្លាហាន ។ សិស្ស​អាច​សួរ​សមាជិក​គ្រួសារ ឬ​មិត្តភក្តិ​សម្រាប់​បទពិសោធន៍​ដែល​ពួកគេ​មាន​ដែល​តម្រូវ​ឲ្យ​មាន​សេចក្ដី​ក្លាហាន ។

  • សម្ភារ ៖ ស្កត់ ឬ​ហ្វឺត​មួយ​ប្រភេទ​ផ្សេង​ទៀត ដើម្បី​បង្ហាញ​ពី​កម្ពស់​របស់​កូលីយ៉ាត

  • រូបភាព ៖ ដេវីឌ និង​កូលីយ៉ាត

  • វីដេអូ ៖ « David and Goliath » ( ២:៣៦ ) ចាប់ពី​នាទី​ទី ០:០០ ដល់ ១:២០ និង​ចាប់ពី​នាទី​ទី ១:២០ ដល់ ២:៣៦ « The Lord Will Deliver Me » ( ៣:២៣ ) ចាប់ពី​នាទី​ទី ០:៤៧ ដល់ ១:៥៩ និង​ចាប់ពី​នាទី​ទី ១:៥៩ ដល់ ៣:២៣ « ព្រះយេស៊ូវ​គ្រីស្ទ​គឺ​ជា​កម្លាំង​នៃ​យុវជន » ( ១៤:១១ ) ចាប់ពី​នាទី​ទី ១៣:០០ ដល់ ១៣:២៤

  • សម្ភារ​ដែល​ត្រូវ​បង្ហាញ ៖ ក្រួស​ប្រាំ​ដុំ

  • មាតិកា​ដែល​ត្រូវ​បង្ហាញ ៖ សេចក្តី​ណែនាំ​នៅ​ចុងបញ្ចប់​នៃ​មេរៀន​នេះ

សាំយូអែល ទី១ ២៥

គោលបំណង​មេរៀន ៖ ដើម្បី​ជួយ​សិស្ស​ឲ្យ​យល់​អំពី​របៀប​ដែល​ព្រះយេស៊ូវ​គ្រីស្ទ​អាច​ជួយ​ពួកគេ​ឲ្យ​អភ័យទោស​ដល់​អ្នក​ដទៃ ។

  • ការរៀបចំ​សិស្ស ៖ សូម​អញ្ជើញ​សិស្ស​ឲ្យ​អាន មើល ឬ​ស្ដាប់ « ភួង​លម្អ​ជំនួស​ផេះ ៖ គន្លង​ព្យាបាល​នៃ​ការអភ័យទោស » ដោយ​ស៊ីស្ទើរ គ្រីស្ទីន អិម យី ( លីអាហូណា ខែវិច្ឆិកា ឆ្នាំ២០២២ ទំព័រ ៣៦–៣៨ ) ។ ពួកគេ​អាច​សិក្សា​សុន្ទរកថា​ទាំងមូល ឬ​ផ្នែក​ដែល​អ្នក​បាន​ជ្រើសរើស​ជាមុន ។ សូម​អញ្ជើញ​សិស្ស​ឲ្យ​មក​រៀន​ដោយ​រៀបចំ​ដើម្បី​ចែកចាយ​ការយល់ដឹង​ដែល​ពួកគេ​ទទួលបាន​អំពី​ការ​ទទួល​បាន​ជំនួយ​របស់​ព្រះអង្គ​សង្គ្រោះ​ដើម្បី​អភ័យទោស​ដល់​អ្នកដទៃ ។

  • រូបភាព ៖ រូបភាព​ព្រះយេស៊ូវ​គ្រីស្ទ

  • មាតិកា​ដែល​ត្រូវ​បង្ហាញ ៖ សេចក្តី​ថ្លែងការណ៍​ដោយ​ប្រធាន រ័សុល អិម ណិលសុន

  • វីដេអូ ៖ « អំណោយ​ទាន​ចំនួន​បួន​ដែល​ព្រះយេស៊ូវ​គ្រីស្ទ​ប្រទាន​ដល់​បងប្អូន » ( ១៥:០៣ ) ចាប់ពី​នាទី​ទី ៦:៤២ ដល់ ៧:១៨

ការអនុវត្ត​ចំណេះ​ចំណាន​ខាង​គោលលទ្ធិ​ទី ៥

គោលបំណង​មេរៀន ៖ ដើម្បី​ជួយ​សិស្ស​ទន្ទេញ​ឃ្លា​បទគម្ពីរ​គន្លឹះ​នៅក្នុង​វគ្គ​បទគម្ពីរ​ចំណេះ​ចំណាន​ខាង​គោលលទ្ធិ ហើយ​អនុវត្ត​គោលការណ៍​ដ៏​ទេវភាព​នៃ​ការទទួល​បាន​ចំណេះដឹង​ខាងវិញ្ញាណ ។

  • ការរៀបចំ​សិស្ស ៖ សូម​ពិចារណា​អំពី​ការអញ្ជើញ​សិស្ស​ឲ្យ​ជ្រើសរើស ហើយ​ចាប់ផ្តើម​ទន្ទេញ​វគ្គបទគម្ពីរ​ចំណេះចំណានខាង​គោលលទ្ធិ ។ កម្មវិធី​ចំណេះ​ចំណាន​ខាង​គោលលទ្ធិ​អាច​ជា​ធនធាន​ដ៏​មាន​ប្រយោជន៍ ។ បញ្ជី​នៃ​វគ្គបទគម្ពីរ​អាច​រក​បាន​នៅក្នុង ឯកសារ​គោល​នៃ​ចំណេះ​ចំណាន​ខាង​គោលលទ្ធិ ( ឆ្នាំ២០២៣ ) ។

  • មាតិកា​ដែល​ត្រូវ​បង្ហាញ ៖ បញ្ជី​នៃ​វគ្គ​បទគម្ពី​ចំណេះ​ចំណាន​ខាង​គោលលទ្ធិ​ដែល​បាន​សិក្សា​កន្លង​មក

  • វីដេអូ ៖ « Bullying—Stop It » ( ១០:២៣ ) ចាប់​ពី​នាទី​ទី ០:០០ ដល់ ៦:៥០ និង​ចាប់​ពី​នាទី​ទី ៦:៥១ ដល់ ១០:២៣