ថ្នាក់​សិក្ខាសាលា
យ៉ូស្វេ ២៣–២៤ ៖ « ចូរ​រើស​យក … នៅ​ថ្ងៃ​នេះ​ចុះ »


« យ៉ូស្វេ ២៣–២៤ ៖ ‹ ចូរ​រើស​យក … នៅ​ថ្ងៃ​នេះ​ចុះ › » សៀវភៅ​សិក្សា​ព្រះគម្ពីរ​សញ្ញាចាស់ សម្រាប់​គ្រូបង្រៀន​ថ្នាក់​សិក្ខាសាលា ( ឆ្នាំ២០២៦ )

« យ៉ូស្វេ ២៣–២៤ ៖ ‹ ចូរ​រើស​យក … នៅ​ថ្ងៃ​នេះ​ចុះ › » សៀវភៅ​សិក្សា​ព្រះគម្ពីរ​សញ្ញាចាស់ សម្រាប់​គ្រូបង្រៀន​ថ្នាក់​សិក្ខាសាលា

យ៉ូស្វេ ១–៨; ២៣–២៤ ៖ មេរៀនទី ៦៣

យ៉ូស្វេ ២៣–២៤

« ចូរ​រើស​យក … នៅ​ថ្ងៃ​នេះ​ចុះ »

Youth sitting and listening to teacher at church meeting in Thailand

នៅ​ចុង​បញ្ចប់​នៃ​ជីវិត​របស់​គាត់ យ៉ូស្វេ​បាន​រំឭក​ពួកសាសន៏​អ៊ីស្រាអែល​ថា​តើ​ព្រះអម្ចាស់​ជា​នរណា និង​អ្វី​ដែល​ទ្រង់​បាន​ធ្វើ​សម្រាប់​ពួកគេ ។ យ៉ូស្វេ​បាន​អញ្ជើញ​ពួកគេ​ឲ្យ​ជ្រើសរើស​បម្រើ​ព្រះអម្ចាស់​ជំនួស​ឲ្យ​ព្រះ​ក្លែងក្លាយ ។ មេរៀន​នេះ​អាច​ជួយ​សិស្ស​ជ្រើសរើស​បម្រើ​ព្រះអម្ចាស់​លើ​ឥទ្ធិពល​ផ្សេងទៀត ។

ការរៀបចំ​សិស្ស ៖ អញ្ជើញ​សិស្ស​ឲ្យ​យក​ដុំ​ថ្ម​តូច​មួយ​មក​ថ្នាក់រៀន ។ ពួកគេ​នឹង​ប្រើ​វា​ជា​ការរំឭក​អំពី​ផែនការ​ដែល​ពួកគេ​នឹង​ធ្វើ​នៅក្នុង​មេរៀន​នេះ ។

សកម្មភាព​រៀនសូត្រ​ដែល​អាច​មាន

ឥទ្ធិពល​នៃ​ការរំខាន

សូម​ពិចារណា​អញ្ជើញ​សិស្ស​ឲ្យ​បង្កើត​បញ្ជី​នៃ​រឿង​ធំៗ​ទាំង​ប្រាំ​ដែល​អាច​រំខាន​យុវវ័យ​ពី​ការជ្រើសរើស​បម្រើ​ព្រះអម្ចាស់ ។ សិស្ស​អាច​ធ្វើការ​រៀងៗ​ខ្លួន ឬ​ជា​ក្រុម ។ ស្នើ​សុំ​សិស្ស​ឲ្យ​ចែកចាយ​បញ្ជី​របស់​ពួកគេ ។

  • ចុះ​ការរំខាន​ទាំង​នេះ​ដែល​ហាក់​ដូចជា​អាច​ទាក់ទាញ​ពួកគេ ឬ​សំខាន់​ជាង​ការបម្រើ​ព្រះអម្ចាស់ ?

    អ្នក​អាច​ពន្យល់​ថា ប្រសិន​បើ​យើង​មិន​ប្រុង​ប្រយ័ត្ន​នោះ ការរំខាន​ទាំង​នេះ​អាច​ក្លាយ​ជា​ជំនាន់​ដ៏​ទំនើប​មួយ​នៃ​ការថ្វាយបង្គំ និង​បម្រើ​ព្រះក្លែងក្លាយ​ក្រៅពី​ព្រះអម្ចាស់ ។

  • តើ​អ្វី​ទៅ​ជា​ឥទ្ធិពល​ដ៏​យូរ​អង្វែង​នៃ​ការបន្ត​ជ្រើសរើស​ឥទ្ធិពល​ទាំង​នេះ​ជាជាង​ជ្រើសរើស​ព្រះអម្ចាស់ ?

    សុំ​ឲ្យ​សិស្ស​ជញ្ជឹងគិត​អំពី​សំណួរ​ខាងក្រោម​នេះ ឬ​កត់ត្រា​ចម្លើយ​របស់​ពួកគេ​នៅក្នុង​សៀវភៅ​កំណត់ហេតុ​ការសិក្សា​របស់​ពួកគេ ។

  • តើ​អ្នក​អាច​បម្រើ​ព្រះអម្ចាស់ ឬ​បម្រើ​អ្វី​មួយ ឬ​នរណា​ម្នាក់​ទៀត​តាម​រយៈ​ជម្រើស​ប្រចាំ​ថ្ងៃ​របស់​អ្នក​យ៉ាង​ដូចម្ដេច ?

  • តើ​អ្វី​ទៅ​ជា​ឥទ្ធិពល​ដ៏​យូរ​អង្វែង ប្រសិនបើ​អ្នក​បន្ត​ធ្វើ​ការជ្រើសរើស​ទាំងនេះ ?

សូម​អញ្ជើញ​សិស្ស​ឲ្យ​ស្វែងរក​ជំនួយ​ពី​ព្រះវិញ្ញាណ ដើម្បី​ស្គាល់​នូវ​ជម្រើស​អ្វី​ខ្លះ​ដែល​ពួកគេ​អាច​ធ្វើ​ដើម្បី​បម្រើ​ព្រះអម្ចាស់ ។

ព្រះអម្ចាស់​ជា​ព្រះ​នៃ​យើង​ខ្ញុំ

សិស្ស​ម្នាក់​អាច​អាន​កថាខណ្ឌ​ខាងក្រោម​នេះ ដើម្បី​សង្ខេប យ៉ូស្វេ ៥–២៤ ។

បន្ទាប់​ពី​បាន​ដឹកនាំ​ប្រជាជន​អ៊ីស្រាអែល​ឆ្លងកាត់​ទន្លេ​យ័រដាន់​នៅ​លើ​ដី​គោក ( សូម​មើល យ៉ូស្វេ ៣–៤ ) ព្រះជាម្ចាស់​បាន​ប្រទាន​ពរ​ដល់​ពួកសាសន៏​អ៊ីស្រាអែល​ក្នុង​ចម្បាំង​ជាច្រើន​របស់​ពួកគេ​ជាមួយ​នឹង​ពួក​កាណាន ។ ពួកសាសន៏​អ៊ីស្រាអែល​បាន​កាន់កាប់​ដែនដី​ដែល​ព្រះ​បាន​សន្យា​ជាមួយ​ពួកគេ ( សូម​មើល យ៉ូស្វេ ៥–១២ ) ។ ដែនដី​ត្រូវ​បាន​បែងចែក​ក្នុង​ចំណោម​អំបូរ​សាសន៍​ទាំង​ដប់ពីរ ( សូម​មើល យ៉ូស្វេ ១៣–២២ ) ។ នៅ​ចុងបញ្ចប់​នៃ​ជីវិត​របស់​គាត់ យ៉ូស្វេ​បាន​ផ្តល់​សារ​ចុងក្រោយ​មួយ​ដល់​ពួកសាសន៏​អ៊ីស្រាអែល ( សូម​មើល យ៉ូស្វេ ២៣–២៤ ) ។

សម្រាប់​សកម្មភាព​ខាងក្រោម​នេះ អ្នក​អាច​អញ្ជើញ​សិស្ស​ពាក់​កណ្ដាល​ថ្នាក់​ឲ្យ​អាន យ៉ូស្វេ ២៣:៣–១១ និង​ពាក់​កណ្ដាល​ថ្នាក់​ទៀត​អាន យ៉ូស្វេ ២៤:៣–១១ ។ សិស្ស​អាច​គូសចំណាំ​នូវ​អ្វី​ដែល​ពួកគេ​រកឃើញ​នៅក្នុង​ព្រះគម្ពីរ​របស់​ពួកគេ ។

សូម​អាន យ៉ូស្វេ ២៣:៣–១១; ២៤:៣–១១ ដោយ​រកមើល​អ្វី​ដែល​ព្រះអម្ចាស់​បានធ្វើ ហើយ​នឹង​ធ្វើ​សម្រាប់​អ៊ីស្រាអែល ។

សូម​អញ្ជើញ​សិស្ស​មួយ​ចំនួន​ឲ្យ​ចែកចាយ ។ អ្នក​អាច​ធ្វើ​បែបនេះ​ដោយ​សរសេរ​ចម្លើយ​របស់​ពួកគេ​នៅលើ​ក្ដារខៀន នៅពេល​ពួកគេ​ចែកចាយ ឬ​ស្នើ​ឲ្យ​សិស្ស​មក​សរសេរ​អ្វី​ដែល​ពួកគេ​បាន​រកឃើញ​នៅលើ​ក្ដារខៀន ។

បន្ទាប់មក ដើម្បី​ជួយ​សិស្ស​ឲ្យ​គិត​ពិចារណា​ពី​របៀប​ដែល​ពួកគេ​បាន​ឃើញ​ព្រះអម្ចាស់​ធ្វើការ​ក្នុង​ជីវិត​របស់​ពួកគេ សូម​សួរ​សំណួរ​ខាងក្រោម​នេះ ។ អ្នក​អាច​អញ្ជើញ​ពួកគេ​ឲ្យ​គិត​អំពី​គំរូ​ពី​ប្រវត្តិសាសនាចក្រ សន្និសីទ​ទូទៅ ជីវិត​របស់​ពួកគេ​ផ្ទាល់ ឬ​ជីវិត​របស់​នរណា​ម្នាក់​នៅក្នុង​វួដ ឬ​គ្រួសារ​របស់​ពួកគេ ។

  • តើ​មាន​គំរូ​មួយ​ចំនួន​អ្វីខ្លះ​អំពី​របៀប​ដែល​ព្រះអម្ចាស់​បាន​ប្រទានពរ​ដល់​យើង​នៅ​ថ្ងៃនេះ ?

រូបតំណាង​ចំណេះ​ចំណាន​ខាង​គោលលទ្ធិ យ៉ូស្វេ ២៤:១៥ គឺ​ជា​វគ្គ​ចំណេះ​ចំណាន​ខាង​គោលលទ្ធិ ។ សូម​ពិចារណា​អញ្ជើញ​សិស្ស​ឲ្យ​គូសចំណាំ​វគ្គ​បទគម្ពីរ​ចំណេះ​ចំណាន​ខាង​គោលលទ្ធិ​តាម​របៀប​ដែល​ងាយ​ចំណាំ ដើម្បី​ឲ្យ​ពួកគេ​អាច​ងាយ​រក​វា​ឃើញ ។

ដើម្បី​ជួយ​សិស្ស​ឲ្យ​យល់​ពី យ៉ូស្វេ ២៤:១៤–១៥ អ្នក​អាច​អញ្ជើញ​ពួកគេ​ឲ្យ​សរសេរ​ឡើងវិញ​នូវ​អ្វី​ដែល​យ៉ូស្វេ​បានបង្រៀន ដោយ​ប្រើ​ពាក្យពេចន៍​ផ្ទាល់ខ្លួន​របស់​ពួកគេ ។ ពួកគេ​អាច​សរសេរ​ខគម្ពីរ​ឡើងវិញ​ជាដៃគូ ឬ​ជា​ក្រុម​តូចៗ ។

សូម​អាន យ៉ូស្វេ ២៤:១៤–១៥ ។ សូម​សរសេរ​នូវ​អ្វី​ដែល​យ៉ូស្វេ​បានបង្រៀន​ឡើងវិញ ដូចជា​គាត់​កំពុង​បង្រៀន​រឿង​ដដែល​នេះ​នៅ​ថ្ងៃនេះ ។

សូម​អញ្ជើញ​សិស្ស​ឲ្យ​ចែកចាយ​ពី​របៀប​ដែល​ពួកគេ​បាន​សរសេរ​ដំបូន្មាន​របស់​យ៉ូស្វេ​ឡើងវិញ ។ សិស្ស​អាច​ចែកចាយ​អ្វីមួយ​ដូចជា « ឈប់​ធ្វើតាម​ឥទ្ធិពល​ផ្សេងៗ​ទាំងអស់​នេះ​ដែល​នៅ​ជុំវិញ​អ្នក ហើយ​ជ្រើសរើស​ធ្វើ​តាម​ព្រះអម្ចាស់ ! អ្នក​អាច​ជ្រើសរើស​អ្វី​ដែល​អ្នក​ចង់​បាន ប៉ុន្តែ​ខ្ញុំ​នឹង​បម្រើ​ព្រះអម្ចាស់ » ។

ដើម្បី​ជួយ​សិស្ស​ឲ្យ​កត់សម្គាល់​សេចក្តី​ថ្លែងការណ៍​នៃ​សច្ចភាព​ច្បាស់លាស់ អ្នក​អាច​សួរ​សំណួរ​ដូច​ខាងក្រោម ។

  • តើ​អ្នក​នឹង​សង្ខេប​ការបង្រៀន​របស់​យ៉ូស្វេ​នៅក្នុង ខទី ១៥ យ៉ាង​ដូចម្ដេច ?

    សិស្ស​អាច​សង្ខេប ខទី ១៥ ដោយ​ប្រើ​ពាក្យ​ដូចជា យើង​អាច​ប្រើ​សិទ្ធិជ្រើសរើស​របស់​យើង ដើម្បី​ជ្រើសរើស​បម្រើ​ព្រះអម្ចាស់ ។

    នៅពេល​អ្នក​សួរ​សំណួរ​ខាងក្រោម សូម​ពិចារណា​នាំ​សិស្ស​ទៅកាន់​ចម្លើយ​ដែល​ពួកគេ​បាន​រាយ​នៅក្នុង​តារាង ។

  • តើ​យើង​អាច​បម្រើ​ព្រះអម្ចាស់​បាន​តាម​របៀប​ណា​ខ្លះ​ក្នុង​ថ្ងៃ​នេះ ?

  • តើ​អ្វី​ដែល​អ្នក​ដឹង​អំពី​ព្រះអម្ចាស់​អាច​ជួយ​អ្នក​ជ្រើសរើស​បម្រើ​ទ្រង់​យ៉ាង​ដូចម្ដេច ?

ការជ្រើសរើស​បម្រើ​ព្រះអម្ចាស់

សូម​អាន យ៉ូស្វេ ២៤:២៤–២៥ ដោយ​ស្វែងរក​អ្វី​ដែល​ពួកសាសន៏​អ៊ីស្រាអែល​បាន​ជ្រើសរើស​ធ្វើ ។

ដើម្បី​ជួយ​សិស្ស​ឲ្យ​ភ្ជាប់​នូវ​អ្វី​ដែល​ពួកគេ​បាន​រៀន​ទៅ​នឹង​ជម្រើស​ផ្ទាល់ខ្លួន​របស់​ពួកគេ សូម​ពិចារណា​សុំ​ឲ្យ​ពួកគេ​សរសេរ​ចម្លើយ​ទៅនឹង​សំណួរ​ខាងក្រោម​នេះ ។

នៅក្នុង​សៀវភៅ​កំណត់ហេតុ​ការសិក្សា​របស់​អ្នក សូម​ឆ្លើយ​សំណួរ​មួយ​ក្នុង​ចំណោម​សំណុំ​សំណួរ​ដូច​ខាងក្រោម ៖

  • តើ​អ្នក​ចង់​ចងចាំ​អ្វីខ្លះ​អំពី​ព្រះអម្ចាស់​ដែល​អាច​ជួយ​អ្នក​បម្រើ​ទ្រង់ នៅពេល​ដែល​វា​អាច​នឹង​មាន​ការលំបាក ? តើ​អ្នក​គិតថា​ការចងចាំ​ព្រះអម្ចាស់​ក្នុង​គ្រា​ទាំងនោះ​អាច​ជួយ​អ្នក​យ៉ាង​ដូចម្ដេច ?

  • តើ​អ្នក​នឹង​ចាប់ផ្ដើម​ធ្វើ ឬ​ឈប់​ធ្វើ​អ្វីខ្លះ ដើម្បី​ជ្រើសរើស​បម្រើ​ព្រះអម្ចាស់ ? តើ​ពរជ័យ​អ្វី​ខ្លះ​ដែល​អ្នក​អាច​ទទួល​បាន​ពី​ការធ្វើ​ដូច្នេះ ?

អ្នក​អាច​សួរ​សិស្ស​ដែល​ស្ម័គ្រចិត្ត​ចែកចាយ​នូវ​អ្វី​ដែល​ពួកគេ​បាន​សរសេរ ។ សូម​រំឭក​សិស្ស​ថា ពួកគេ​មិន​ចាំបាច់​ចែកចាយ​អ្វី​ដែល​ផ្ទាល់ខ្លួន​ពេក​នោះទេ ។ អ្នក​ក៏​អាច​ចែកចាយ​ទីបន្ទាល់​របស់​អ្នក​អំពី​ព្រះអម្ចាស់ ហើយ​ពន្យល់​ពី​មូលហេតុ​ដែល​អ្នក​ជ្រើសរើស​ស្រឡាញ់ និង​បម្រើ​ទ្រង់​ជំនួស​ឲ្យ​រឿង​ផ្សេង​ទៀត​ដែរ ។

សូម​អាន យ៉ូស្វេ ២៤:២៦–២៧ ដោយ​រកមើល​អ្វី​ដែល​យ៉ូស្វេ​បាន​ធ្វើ​ដើម្បី​រំឭក​ពួកសាសន៏​អ៊ីស្រាអែល​អំពី​ជម្រើស​របស់​ពួកគេ​ដើម្បី​បម្រើ​ព្រះអម្ចាស់ ។

ប្រសិនបើ​សិស្ស​យក​ថ្ម​មក​ថ្នាក់រៀន ពួកគេ​អាច​យក​វា​ចេញ​ឥឡូវ​នេះ ឬ​ពួកគេ​អាច​គូរ​រូប​ថ្ម​មួយ ។ សូម​ពិភាក្សា​អំពី​កន្លែង​ដែល​យ៉ូស្វេ​បាន​ដាក់​ថ្ម ( នៅ​ក្រោម​ដើម​ម៉ៃសាក់ ) និង​មូលហេតុ​ដែល​គាត់​ដាក់​វា​នៅ​ទីនោះ ( ដើម្បី​រំឭក​ដល់​កូនចៅ​អ៊ីស្រាអែល​អំពី​សេចក្ដី​សញ្ញា​ដែល​ពួកគេ​បាន​ធ្វើ​ដើម្បី​បម្រើ​ព្រះអម្ចាស់ ) ។ សូម​សួរ​សិស្ស​ពី​កន្លែង​ដែល​ពួកគេ​អាច​ដាក់​ថ្ម​របស់​ពួកគេ ដើម្បី​រំឭក​ខ្លួន​ពួកគេ​ពី​ផែនការ​របស់​ពួកគេ ដើម្បី​បម្រើ​ព្រះអម្ចាស់ ។ អញ្ជើញ​ពួកគេ​ឲ្យ​ដាក់​ថ្ម​របស់​ពួកគេ​នៅ​កន្លែង​ដ៏​លេចធ្លោ​មួយ​ដែល​ពួកគេ​នឹង​ឃើញ​ជា​ប្រចាំ ។ ពួកគេ​ក៏​អាច​សរសេរ​អ្វីមួយ​នៅលើ​ថ្ម​ដែល​រំឭក​ពួកគេ​ពី​ព្រះអម្ចាស់ ឬ​ផែនការ​របស់​ពួកគេ​ក្នុង​ការបម្រើ​ទ្រង់​ដូចជា « ខ្ញុំ​នឹង​បម្រើ​ព្រះអម្ចាស់ » ។

អ្នក​អាច​ចែកចាយ​សេចក្តី​ថ្លែងការណ៍​ខាងក្រោម​ជាមួយ​សិស្ស ។ ថ្លែង​ទីបន្ទាល់​អំពី​ឥទ្ធិពល​រយៈពេល​វែង​នៃ​ការជ្រើសរើស​បម្រើ​ព្រះអម្ចាស់ ។

អែលឌើរ ឌែល ជី រិនឡាន់ ក្នុង​កូរ៉ុម​នៃ​ពួក​សាវក​ដប់ពីរ​នាក់​បានបង្រៀន​អំពី​ឥទ្ធិពល​រយៈពេល​វែង​នៃ​ការជ្រើសរើស​បម្រើ​ព្រះអម្ចាស់ ៖

Elder Dale G. Renlund takes an official portrait in 2021.

យើង​ត្រូវ​ជ្រើសរើស​ព្រះ​ដែល​យើង​នឹង​បម្រើ ។ សុភមង្គល​អស់​កល្ប​ជានិច្ច​ដ៏​ធំធេង​របស់​យើង អាស្រ័យ​ទៅ​លើ​ការរើស​យក​ព្រះ​ដែល​មាន​ព្រះជន្មរស់ ហើយ​ចូលរួម​នឹង​ទ្រង់​ក្នុង​កិច្ចការ​របស់​ទ្រង់ ។ …

ការជ្រើសរើស​ដើម្បី​ធ្វើ​តាម​ផែនការ​ព្រះវរបិតា​គឺជា​ផ្លូវ​តែ​មួយ​គត់ ដែល​យើង​អាច​ក្លាយ​ជា​អ្នក​ទទួល​មរតក​នៅក្នុង​នគរ​ទ្រង់ ។ ( « Choose You This Day » Liahona ខែវិច្ឆិកា ឆ្នាំ២០១៨ ទំព័រ ១០៦ )

ទន្ទេញ

អ្នក​អាច​ជួយ​សិស្ស​ឲ្យ​ទន្ទេញ​សេចក្ដីយោង​ចំណេះ​ចំណាន​ខាង​គោលលទ្ធិ និង​ឃ្លា​បទគម្ពីរ​គន្លឹះ​ក្នុង​អំឡុង​មេរៀន​នេះ ហើយ​រំឭក​វា​ក្នុង​មេរៀន​ក្រោយៗ​ទៀត ។ ឃ្លា​បទគម្ពីរ​គន្លឹះ​នៅក្នុង យ៉ូស្វេ ២៤:១៥ គឺ « ចូរ​រើស​យក​ព្រះ​ណា​ដែល​ឯង​ចង់​គោរព​ប្រតិបត្តិ​តាម​នៅ​ថ្ងៃ​នេះ​ចុះ » ។ គំនិត​សម្រាប់​សកម្មភាព​ទន្ទេញ មាន​នៅក្នុង​ឯកសារ​ឧបសម្ព័ន្ធ​ដែល​នៅក្រោម « សកម្មភាព​រំឭក​ចំណេះ​ចំណាន​ខាង​គោលលទ្ធិ​ឡើងវិញ » ។