« យ៉ូស្វេ ២–៤ ៖ ការអនុវត្តសេចក្ដីជំនឿលើព្រះយេស៊ូវគ្រីស្ទ » សៀវភៅសិក្សាព្រះគម្ពីរសញ្ញាចាស់ សម្រាប់គ្រូបង្រៀនថ្នាក់សិក្ខាសាលា ( ឆ្នាំ២០២៦ )
« យ៉ូស្វេ ២–៤ ៖ ការអនុវត្តសេចក្ដីជំនឿលើព្រះយេស៊ូវគ្រីស្ទ » សៀវភៅសិក្សាព្រះគម្ពីរសញ្ញាចាស់ សម្រាប់គ្រូបង្រៀនថ្នាក់សិក្ខាសាលា
បន្ទាប់ពីការធ្វើដំណើររបស់ពួកសាសន៏អ៊ីស្រាអែលឆ្លងកាត់ទីរហោស្ថាន ព្រះអម្ចាស់បានបញ្ជាឲ្យយ៉ូស្វេនាំពួកគេចូលទៅកាន់ដែនដីសន្យា ។ ការចូលទៅកាន់ដែនដីសន្យាដែលតម្រូវឲ្យពួកគេអនុវត្តសេចក្ដីជំនឿលើព្រះយេស៊ូវគ្រីស្ទ ។ កូនចៅអ៊ីស្រាអែល និងស្ត្រីម្នាក់ឈ្មោះរ៉ាហាបបានបង្ហាញពីសេចក្ដីជំនឿរបស់ពួកគេលើព្រះយេស៊ូវគ្រីស្ទ ។ មេរៀននេះអាចជួយសិស្សឲ្យយល់ពីរបៀបដែលពួកគេអាចអនុវត្តសេចក្ដីជំនឿលើព្រះយេស៊ូវគ្រីស្ទ ។
ការរៀបចំសិស្ស ៖ សូមអញ្ជើញសិស្សឲ្យស្វែងរកបទគម្ពីរមួយដែលជួយពួកគេឲ្យយល់ពីអត្ថន័យនៃការមានសេចក្ដីជំនឿលើព្រះយេស៊ូវគ្រីស្ទ ។ សូមស្នើពួកគេមករៀនដោយរៀបចំខ្លួនដើម្បីចែកចាយនៅក្នុងថ្នាក់ ។ បើចាំបាច់ ពួកគេក៏អាចរកមើល « សេចក្តីជំនឿ » នៅក្នុង Topical Guide ឬសេចក្តីណែនាំដល់បទគម្ពីរទាំងឡាយ ។
សកម្មភាពរៀនសូត្រដែលអាចមាន
សេចក្ដីជំនឿលើព្រះយេស៊ូវគ្រីស្ទ
សូមពិចារណាចាប់ផ្តើមមេរៀននេះ ដោយការអញ្ជើញសិស្សម្នាក់ឲ្យគិតពីពាក្យមួយដែលតំណាងឲ្យការកម្សាន្ដ ឬចំណាប់អារម្មណ៍របស់ពួកគេ ឧទាហរណ៍ កីឡាបាល់បោះ ឬ ការច្រៀង ជាដើម ។ សូមឲ្យសិស្សពិពណ៌នាពាក្យរបស់ពួកគេដោយមិននិយាយពាក្យនោះចេញឡើយ ។ សមាជិកក្នុងថ្នាក់អាចទាយពាក្យនោះបាន ។
បន្ទាប់មក សូមសរសេរ សេចក្ដីជំនឿ លើក្ដារខៀន ហើយអញ្ជើញសិស្សឲ្យពិពណ៌នាអំពីសេចក្ដីជំនឿលើព្រះយេស៊ូវគ្រីស្ទ ។ ពួកគេអាចចែកចាយអ្វីដែលពួកគេបានរកឃើញថាជាផ្នែកមួយនៃការរៀបចំរបស់ពួកគេសម្រាប់ថ្នាក់រៀន ។ អ្នកប្រហែលជាចង់ចង្អុលបង្ហាញថា ព្រះវរបិតាសួគ៌ចង់ឲ្យយើងអនុវត្តសេចក្ដីជំនឿលើព្រះយេស៊ូវគ្រីស្ទ ដើម្បីទ្រង់អាចសង្គ្រោះ និងប្រទានពរដល់យើង ( សូមមើល នីហ្វៃទី២ ២៦:១៣; អេធើរ ១២:១២, ១៨; មរ៉ូណៃ ៧:៣៣ ) ។
សូមរំឭកសិស្សថា តួនាទីមួយនៃព្រះវិញ្ញាណបរិសុទ្ធ គឺដើម្បីណែនាំយើងទៅកាន់សេចក្ដីពិត ( សូមមើល យ៉ូហាន ១៦:១៣ ) ។ សូមលើកទឹកចិត្តសិស្សឲ្យយាងព្រះវិញ្ញាណបរិសុទ្ធដើម្បីជួយពួកគេឲ្យយល់កាន់តែច្បាស់អំពីសេចក្ដីជំនឿលើព្រះយេស៊ូវគ្រីស្ទ ។
សូមអាននូវអ្វីដែលអែលឌើរ ដេវីឌ អេ បែដណា ក្នុងកូរ៉ុមនៃពួកសាវកដប់ពីរនាក់ បានបង្រៀនអំពីសេចក្ដីជំនឿលើព្រះយេស៊ូវគ្រីស្ទ ឬមើលវីដេអូ « Seek Learning by Faith » ចាប់ពីនាទីទី ៣:១៥ ដល់ ៤:៣៣ ។ វីដេអូនេះមាននៅលើគេហទំព័រ ChurchofJesusChrist.org ។

33:36
សាវកប៉ុលបានឲ្យនិយមន័យ សេចក្ដីជំនឿ ថា « ជាចិត្តដែលដឹងជាក់ថា នឹងបានដូចសង្ឃឹម [ និង ] ជាសម្គាល់ពីការដែលមើលមិនឃើញ » ( ហេព្រើរ ១១:១ ) ។ អាលម៉ាបានប្រកាសថា សេចក្ដីជំនឿគឺពុំមែនជាតម្រិះដ៏ឥតខ្ចោះឡើយ ផ្ទុយទៅវិញ ប្រសិនបើយើងមានសេចក្ដីជំនឿ នោះយើង « សង្ឃឹមទៅលើអ្វីៗដែលមើលមិនឃើញ [ ប៉ុន្តែ ] ដែលពិត » ( អាលម៉ា ៣២:២១ ) ។ លើសពីនេះ យើងរៀននៅក្នុង Lectures on Faith ថាសេចក្តីជំនឿគឺជា … « គោលការណ៍នៃសកម្មភាពក្នុងគ្រប់ទម្រង់ទាំងអស់នៃបញ្ញា » ។
ការបង្រៀនទាំងនេះ គូសបញ្ជាក់នូវធាតុគ្រឹះបីយ៉ាងនៃសេចក្ដីជំនឿ ៖ ( ១ ) សេចក្តីជំនឿជា ការធានាអះអាងមួយ នៃអ្វីៗដែលសង្ឃឹមថាពិត ( ២ ) សេចក្តីជំនឿជា ភស្តុតាង នៃអ្វីៗដែលមើលមិនឃើញ និង ( ៣ ) សេចក្តីជំនឿគឺជាគោលការណ៍នៃ សកម្មភាព នៅក្នុងគ្រប់ទម្រង់ទាំងអស់នៃបញ្ញា ។ ខ្ញុំសូមពិពណ៌នាពីធាតុទាំងបីនេះនៃសេចក្ដីជំនឿលើព្រះអង្គសង្គ្រោះ ដែលប្រឈមមុខព្រមៗគ្នានឹងអនាគតដែលនឹងកើតឡើង មើលទៅអតីតកាល ហើយចាប់ផ្តើមសកម្មភាពនៅក្នុងពេលបច្ចុប្បន្ន ។ ( « Seek Learning by Faith » Ensign ខែកញ្ញា ឆ្នាំ២០០៧ ទំព័រ ៦១–៦២ )
រូបភាព « ការអនុវត្តសេចក្ដីជំនឿលើព្រះយេស៊ូវគ្រីស្ទ » អាចជួយសិស្សឲ្យយល់ពីនិយមន័យនៃសេចក្ដីជំនឿរបស់អែលឌើរ បែដណា អំពីសេចក្ដីជំនឿលើព្រះយេស៊ូវគ្រីស្ទ ។ សូមគូររូបភាពនៅលើក្ដារខៀន ឬបង្ហាញរូបនោះដល់សិស្សសម្រាប់ជាឯកសារយោងនៅក្នុងមេរៀនទាំងមូល ។
-
តើព្រះបានធ្វើអ្វីខ្លះពីអតីតកាល ដែលអាចជួយអ្នកឲ្យមានសេចក្ដីជំនឿលើទ្រង់ ?
-
តើការមានសេចក្ដីសង្ឃឹមលើពរជ័យដែលបានសន្យារបស់ព្រះអាចជួយអ្នកឲ្យអនុវត្តសេចក្ដីជំនឿលើទ្រង់យ៉ាងដូចម្ដេច ?
-
តើអ្នកនឹងសង្ខេបការបង្រៀនរបស់អែលឌើរ បែដណា អំពីសេចក្ដីជំនឿលើព្រះយេស៊ូវគ្រីស្ទយ៉ាងដូចម្ដេច ?
សូមជួយសិស្សឲ្យស្គាល់សេចក្ដីពិតដូចតទៅ ៖ យើងអនុវត្តសេចក្ដីជំនឿលើព្រះយេស៊ូវគ្រីស្ទ នៅពេលយើងប្រឈមមុខនឹងអនាគត មើលទៅអតីតកាល ហើយធ្វើសកម្មភាពនៅពេលបច្ចុប្បន្ន ។
ដំណើររឿងនៅក្នុង យ៉ូស្វេ ២–៤ បង្ហាញពីធាតុមួយ ឬច្រើននៃធាតុទាំងនេះក្នុងការអនុវត្តសេចក្ដីជំនឿលើព្រះយេស៊ូវគ្រីស្ទ ។
ជួយសិស្សសិក្សាពីដំណើររឿងទាំងនេះ ។ របៀបមួយគឺបង្កើតទីតាំងសិក្សាសម្រាប់ជំពូកនីមួយៗ ។ អ្នកអាចដាក់ផ្នែកមួយនៃសំណៅមេរៀន « ឧទាហរណ៍នៃសេចក្ដីជំនឿលើព្រះយេស៊ូវគ្រីស្ទពីយ៉ូស្វេ ២–៤ » ជាបីផ្នែកផ្សេងគ្នានៅក្នុងថ្នាក់ ។ សិស្សអាចឆ្លាស់គ្នាតាមទីកន្លែងនីមួយៗ ហើយធ្វើតាមសេចក្ដីណែនាំនៅលើសំណៅមេរៀននេះ ។ សម្រាប់ថ្នាក់ដែលមានសិស្សច្រើននាក់ អ្នកអាចបង្កើតទីតាំងសិក្សាច្រើនសម្រាប់ផ្នែកនីមួយៗ ។ អនុញ្ញាតឲ្យសិស្សចូលរួមរៀងៗខ្លួន ឬជាក្រុមតូចៗបាន ។
ប្រសិនបើអាច អ្នកអាចបង្ហាញដូចខាងក្រោមនៅទីតាំងសិក្សានីមួយៗ ៖
-
ខ្សែអំបោះក្រហមសម្រាប់ យ៉ូស្វេ ២
-
ស្បែកជើងមួយគូសម្រាប់ យ៉ូស្វេ ៣
-
ថ្មមួយដុំសម្រាប់ យ៉ូស្វេ ៤
ប្រសិនបើសិស្សមានសំណួរអំពីការបំផ្លាញប្រជាជននៅក្នុងក្រុងយេរីខូរ នោះអ្នកអាចយោងទៅសំណួរ « ហេតុអ្វីបានជាពួកកាណានត្រូវបានបំផ្លាញ ? » នៅក្នុងធនធានបន្ថែមទាំងឡាយនៃមេរៀនទី ៦៣ ៖ « យ៉ូស្វេ ២៣–២៤ » ។
បន្ទាប់ពីមានពេលគ្រប់គ្រាន់ហើយ សូមអញ្ជើញសិស្សឲ្យចែកចាយជាមួយសិស្សក្នុងថ្នាក់ នូវអ្វីដែលពួកគេបានរៀនអំពីសេចក្ដីជំនឿលើព្រះយេស៊ូវគ្រីស្ទ ។ សិស្សអាចកាន់ខ្សែអំបោះក្រហម ស្បែកជើង និងថ្មនៅពេលពួកគេចែកចាយ ។ សំណួរដូចខាងក្រោមអាចជួយបាន ។
សូមពិចារណាអញ្ជើញសិស្សឲ្យចែកចាយពីរបៀបដែលពួកគេ ឬនរណាម្នាក់ដែលពួកគេស្គាល់ បានអនុវត្តសេចក្ដីជំនឿលើព្រះយេស៊ូវគ្រីស្ទដោយប្រឈមមុខនឹងអនាគត ធ្វើសកម្មភាពនៅពេលបច្ចុប្បន្ន និងមើលទៅអតីតកាល ។ អ្នកក៏អាចចែកចាយបទពិសោធន៍ផ្ទាល់ខ្លួនអំពីការអនុវត្តសេចក្ដីជំនឿលើព្រះយេស៊ូវគ្រីស្ទផងដែរ ។