« យ៉ូស្វេ ១–៨; ២៣–២៤ ៖ ទិដ្ឋភាពទូទៅ » សៀវភៅសិក្សាព្រះគម្ពីរសញ្ញាចាស់ សម្រាប់គ្រូបង្រៀនថ្នាក់សិក្ខាសាលា ( ឆ្នាំ២០២៦ )
« យ៉ូស្វេ ១–៨; ២៣–២៤ ៖ ទិដ្ឋភាពទូទៅ » សៀវភៅសិក្សាព្រះគម្ពីរសញ្ញាចាស់ សម្រាប់គ្រូបង្រៀនថ្នាក់សិក្ខាសាលា
យ៉ូស្វេ ១–៨; ២៣–២៤
យ៉ូស្វេ ១–៨; ២៣–២៤
ទិដ្ឋភាពទូទៅ
បន្ទាប់ពីម៉ូសេ យ៉ូស្វេបានក្លាយជាព្យាការី និងជាអ្នកដឹកនាំបន្ទាប់របស់ប្រជាជាតិអ៊ីស្រាអែល ។ ព្រះអម្ចាស់បានមានព្រះបន្ទូលប្រាប់យ៉ូស្វេឲ្យដឹកនាំកូនចៅអ៊ីស្រាអែលទៅកាន់ដែនដីសន្យា ។ នៅពេលដែលពួកសាសន៏អ៊ីស្រាអែលបានអនុវត្តសេចក្ដីជំនឿលើព្រះយេស៊ូវគ្រីស្ទ ទ្រង់បានប្រទានពរដល់ពួកគេដោយអព្ភូតហេតុ ។ ព្រះអម្ចាស់បានបញ្ឈប់ទឹកទន្លេយ័រដាន់ ដើម្បីឲ្យពួកសាសន៏អ៊ីស្រាអែលអាចឆ្លងកាត់នៅលើដីគោក ។ នៅពេលដែលកងទ័ពអ៊ីស្រាអែលគោរពតាមព្រះអម្ចាស់ ទ្រង់បានប្រទានពរដល់ពួកគេឲ្យឈ្នះក្នុងចម្បាំង ។ យ៉ូស្វេបានឲ្យពូជអំបូរសាសន៏អ៊ីស្រាអែលនីមួយៗ ជាដីសម្រាប់កេរមរតករបស់ពួកគេ ។ មុនពេលលោកស្លាប់ យ៉ូស្វេបានរំឭកដល់ពួកសាសន៏អ៊ីស្រាអែលអំពីអ្វីៗដែលព្រះអម្ចាស់បានធ្វើសម្រាប់ពួកគេ ។ លោកបានជំរុញប្រជាជនឲ្យជ្រើសរើសបម្រើដល់ព្រះអម្ចាស់ ។
លើកទឹកចិត្តសិស្សឲ្យស្គាល់ព្រះអង្គសង្គ្រោះតាមរយៈការសិក្សាដំណឹងល្អប្រចាំថ្ងៃ ។ ការសិក្សាព្រះគម្ពីរផ្ដល់ឱកាសឲ្យយើងស្តាប់ឮព្រះសូរសៀងរបស់ព្រះអង្គសង្គ្រោះ ។ ការអញ្ជើញឲ្យអានព្រះគម្ពីរគឺជាការអញ្ជើញឲ្យមកស្គាល់ព្រះយេស៊ូវគ្រីស្ទ ។ នៅពេលដែលអ្នកបង្រៀនសិស្សរបស់អ្នកអំពីការសិក្សាព្រះគម្ពីរ សូមលើកទឹកចិត្តពួកគេមិនត្រឹមតែឲ្យស្វែងរកអ្វីដែលព្រះគម្ពីរបង្រៀនអំពីព្រះអង្គសង្រ្គោះប៉ុណ្ណោះទេ ប៉ុន្តែក៏ត្រូវស្វែងរកទ្រង់ផងដែរ ។ ដើម្បីស្វែងយល់បន្ថែម សូមមើល « ព្រះអង្គសង្គ្រោះបានលើកទឹកចិត្តអ្នកដទៃឲ្យមកស្គាល់ទ្រង់តាមរយៈការសិក្សាព្រះបន្ទូលរបស់ទ្រង់ » ( ការបង្រៀនតាមរបៀបរបស់ព្រះអង្គសង្គ្រោះ [ ឆ្នាំ២០២២ ] ទំព័រ ២៥ ) ។ ឧទាហរណ៍មួយនៃរបៀបធ្វើបែបនេះ អាចរកបាននៅក្នុងមេរៀនទី ៦១ ៖ « យ៉ូស្វេ ១ » ។
រៀបចំខ្លួនបង្រៀន
ព័ត៌មានខាងក្រោមផ្តល់ឲ្យអ្នកនូវគំនិតខ្លះៗអំពីអ្វីដែលអ្នកអាចត្រូវរៀបចំទុកជាមុនសម្រាប់មេរៀននីមួយៗ ។
យ៉ូស្វេ ១
គោលបំណងមេរៀន ៖ ដើម្បីបង្កើនទំនុកចិត្តរបស់សិស្សថា ព្រះអម្ចាស់អាចជួយពួកគេឲ្យមានសេចក្ដីក្លាហាន នៅពេលពួកគេប្រឈមមុខនឹងឧបសគ្គទាំងឡាយ ។
-
ការរៀបចំសិស្ស ៖ សូមអញ្ជើញសិស្សឲ្យគិតអំពីស្ថានភាពនានា នៅពេលយុវជនម្នាក់ត្រូវបង្ហាញសេចក្ដីក្លាហាន ។ សិស្សអាចសួរសមាជិកគ្រួសារ ឬមិត្តភក្តិសម្រាប់បទពិសោធន៍ដែលពួកគេមានដែលតម្រូវឲ្យមានសេចក្ដីក្លាហាន ។
-
រូបភាព ៖ ម៉ូសេតែងតាំងយ៉ូស្វេ
យ៉ូស្វេ ២–៤
គោលបំណងមេរៀន ៖ ដើម្បីជួយសិស្សឲ្យយល់ពីរបៀបដែលពួកគេអាចអនុវត្តសេចក្ដីជំនឿលើព្រះយេស៊ូវគ្រីស្ទ ។
-
ការរៀបចំសិស្ស ៖ សូមអញ្ជើញសិស្សឲ្យស្វែងរកបទគម្ពីរមួយដែលជួយពួកគេឲ្យយល់ពីអត្ថន័យនៃការមានសេចក្ដីជំនឿលើព្រះយេស៊ូវគ្រីស្ទ ។ សូមស្នើពួកគេមករៀនដោយរៀបចំខ្លួនដើម្បីចែកចាយនៅក្នុងថ្នាក់ ។ បើចាំបាច់ ពួកគេក៏អាចរកមើល « សេចក្តីជំនឿ » នៅក្នុង Topical Guide ឬសេចក្តីណែនាំដល់បទគម្ពីរទាំងឡាយ ។
-
វីដេអូ ៖ « Seek Learning by Faith » ( ៣៣:៣៥ ) ចាប់ពីនាទីទី ៣:១៥ ដល់ ៤:៣៣ « Exercise Faith in Christ » ( ១:៤៣ )
-
រូបភាព ៖ ការអនុវត្តសេចក្ដីជំនឿលើព្រះយេស៊ូវគ្រីស្ទ
-
សំណៅមេរៀន ៖ « ឧទាហរណ៍នៃសេចក្ដីជំនឿលើព្រះយេស៊ូវគ្រីស្ទពីយ៉ូស្វេ ២–៤ »
-
សម្ភារ ៖ ខ្សែអំបោះពណ៌ក្រហម ស្បែកជើងមួយគូ និងថ្មមួយដុំ
យ៉ូស្វេ ២៣–២៤
គោលបំណងមេរៀន ៖ ដើម្បីជួយសិស្សឲ្យជ្រើសរើសបម្រើព្រះអម្ចាស់លើឥទ្ធិពលផ្សេងទៀត ។
-
ការរៀបចំសិស្ស ៖ អញ្ជើញសិស្សឲ្យយកដុំថ្មតូចមួយមកថ្នាក់រៀន ។ ពួកគេនឹងប្រើវាជាការរំឭកអំពីផែនការដែលពួកគេនឹងធ្វើនៅក្នុងមេរៀននេះ ។
-
សម្ភារ ៖ ដុំថ្មតូចមួយសម្រាប់សិស្សម្នាក់ៗ ( ក្នុងករណីដែលសិស្សខ្លះមិនបានយកមក ) សម្ភារដូចជា ហ្វឺតលុបអត់ជ្រះសម្រាប់សរសេរនៅលើដុំថ្ម
ការអនុវត្តចំណេះចំណានខាងគោលលទ្ធិទី ៤
គោលបំណងមេរៀន ៖ ដើម្បីជួយសិស្សឲ្យអនុវត្តអំពីសេចក្តីពិតដែលមាននៅក្នុងវគ្គចំណេះចំណានខាងគោលលទ្ធិ ហើយរៀន និងអនុវត្តតាមគោលការណ៍ដ៏ទេវភាពសម្រាប់ការទទួលបានចំណេះដឹងខាងវិញ្ញាណ ។
-
ការរៀបចំសិស្ស ៖ អញ្ជើញសិស្សឲ្យជ្រើសរើសវគ្គបទគម្ពីរចំណេះចំណានខាងគោលលទ្ធិមួយ ដែលពួកគេបានសិក្សានៅឆ្នាំនេះ ។ សូមលើកទឹកចិត្តពួកគេឲ្យគិតអំពីស្ថានភាពជាក់ស្តែង មួយដែលក្មេងវ័យជំទង់ អាចទទួលបានអត្ថប្រយោជន៍ពីការអនុវត្តការបង្រៀននៅក្នុងវគ្គបទគម្ពីរនោះ ។ បញ្ជីនៃវគ្គបទគម្ពីរអាចរកបាននៅក្នុង ឯកសារគោលនៃចំណេះចំណានខាងគោលលទ្ធិ ( ឆ្នាំ២០២៣ ) ។
-
រូបភាព ៖ វត្ថុដែលក្មេងវ័យជំទង់ជាច្រើនអាចស្គាល់ ប៉ុន្តែមិនដឹងពីរបៀបប្រើប្រាស់ទេ ។ នរណាម្នាក់នៅលើផ្លូវបំបែក
-
សម្ភារ ៖ ក្រដាសសម្រាប់ក្រុមនីមួយៗ
-
មាតិកាដែលត្រូវបង្ហាញ ៖ គោលការណ៍នៃការទទួលបានចំណេះដឹងខាងវិញ្ញាណ