ថ្នាក់​សិក្ខាសាលា
លោកុប្បត្តិ ២៨ ៖ សេចក្តី​សញ្ញា​ជាមួយ​ព្រះអម្ចាស់


« លោកុប្បត្តិ ២៨ ៖ សេចក្តី​សញ្ញា​ជាមួយ​ព្រះអម្ចាស់ » សៀវភៅ​សិក្សា​ព្រះគម្ពីរ​សញ្ញា​ចាស់​សម្រាប់​គ្រូ​បង្រៀន​ថ្នាក់​សិក្ខាសាលា ( ឆ្នាំ ២០២៦ )

« លោកុប្បត្តិ ២៨ ៖ សេចក្តី​សញ្ញា​ជាមួយ​ព្រះអម្ចាស់ » សៀវភៅ​សិក្សា​ព្រះគម្ពីរ​សញ្ញា​ចាស់​សម្រាប់​គ្រូ​បង្រៀន​ថ្នាក់​សិក្ខាសាលា

លោកុប្បត្តិ ២៤–៣៣ ៖ មេរៀន​ទី ៣១

លោកុប្បត្តិ ២៨

សេចក្តី​សញ្ញា​ជាមួយ​ព្រះអម្ចាស់

Exterior of LDS Temple at Sunset

ក្រោយ​ពី​ជីវិត​របស់​លោក​ទទួលរង​ការគំរាមកំហែង​ពី​សំណាក់​បងប្រុស​របស់​លោក អេសាវ នោះ​យ៉ាកុប​ត្រូវបាន​ឪពុកម្ដាយ​របស់​លោក​បាន​ណែនាំ​ឲ្យ​ធ្វើដំណើរ​ទៅ​ស្រុក​កំណើត​របស់​ម្ដាយ​លោក ដើម្បី​រក​ភរិយា ។ ពេល​កំពុង​ធ្វើ​ដំណើរ លោក​មាន​ការនិមិត្ត​មួយ​ដែល​បាន​នាំ​លោក​ឲ្យ​ចូល​ទៅក្នុង​សេចក្ដី​សញ្ញា​អ័ប្រាហាំ​ជាមួយ​ព្រះ ។ មេរៀន​នេះ​អាច​ជួយ​សិស្ស​ឲ្យ​មាន​ការបង្កើន​បំណងប្រាថ្នា​ដើម្បី​ធ្វើ​សេចក្តីសញ្ញា​ជាមួយ​ព្រះ​នៅក្នុង​ព្រះវិហារ​បរិសុទ្ធ ។

ការ​រៀបចំ​សិស្ស ៖ សូម​ពិចារណា​អញ្ជើញ​សិស្ស​ឲ្យ​មើល​ឡើងវិញ​នូវ​ការសន្យា​នៃ​សេចក្ដីសញ្ញា​អ័ប្រាហាំ ( អ័ប្រាហាំ ២:៨–១១ ) ។ អាច​លើក​ទឹកចិត្ត​សិស្ស​ឲ្យ​ព្យាយាម និង​ពន្យល់​ដល់​សមាជិក​គ្រួសារ​ម្នាក់​របស់​ពួកគេ​អំពី​សេចក្ដីសញ្ញា​អ័ប្រាហាំ និង​មូលហេតុ​ដែល​សេចក្តី​សញ្ញា​នេះ​សំខាន់​ចំពោះ​ពួកគេ ។

សកម្មភាព​រៀនសូត្រ​ដែលអាច​មាន

ហេតុអ្វី​មនុស្ស​ម្នាក់​គួរតែ​ធ្វើ​សេចក្ដីសញ្ញា​ជាមួយ​នឹង​ព្រះ ?

អ្នក​អាច​ចាប់ផ្ដើម​ថ្នាក់​ដោយ​ដាក់​បង្ហាញ​រូបភាព​ព្រះវិហារ​បរិសុទ្ធ​មួយ និង​ច្រៀង​ចម្រៀង​កុមារ​បទ « ខ្ញុំ​ចូល​ចិត្ត​មើល​ព្រះ​វិហារ​បរិសុទ្ធ » ( សៀវភៅ​ចម្រៀង​កុមារ ទំព័រ ៩៩ ) ។

បន្ទាប់មក​សូម​បង្ហាញ​ការបំផុស​គំនិត​ខាង​ក្រោម​នេះ ។ សូម​អញ្ជើញ​សិស្ស​ឲ្យ​ជ្រើសរើស​សេចក្ដី​ថ្លែងការណ៍​ដែលជាការ​ពិត​បំផុត​អំពី​ពួកគេ ។ ជាជម្រើស អ្នក​អាច​ចែកចាយ​តែ​ផ្នែក​ដំបូង​នៃ​ការបំផុស​គំនិត​ប៉ុណ្ណោះ ហើយ​សិស្ស​អាច​បញ្ចប់​សេចក្តី​ថ្លែងការណ៍​នេះ​ក្នុង​ប្រយោគ​មួយ ឬ​ពីរ​ដែល​ឆ្លុះបញ្ចាំង​ពី​អារម្មណ៍ និង​គំនិត​របស់​ពួកគេ​យ៉ាង​ត្រឹមត្រូវ ។

ពេល​ខ្ញុំ​គិត​អំពី​ការទៅ​ព្រះវិហារ​បរិសុទ្ធ​នា​ពេល​អនាគត​ដើម្បី​ធ្វើ​សេចក្ដីសញ្ញា​ជាមួយ​ព្រះ ខ្ញុំ ៖

  • ខ្ញុំ​មិន​ដឹង​ត្រូវ​គិត​អ្វី​នោះ​ទេ ។ ខ្ញុំ​មិន​គិត​ច្រើន​អំពី​រឿង​នេះ​ទេ ។

  • រំភើប​ចិត្ត ។ ខ្ញុំពិត​ជា​ទន្ទឹង​រង់ចាំ​ដល់​ថ្ងៃ​នោះ ។

  • ខ្ញុំ​ភ័យ​ខ្លាច​បន្តិចបន្តួច ។ ខ្ញុំ​មិន​ដឹង​ថា​ត្រូវ​ធ្វើ​រំពឹង​អ្វី​ឡើយ ។

  • ពុំ​យល់​ច្រើន​ពី​ចំណុច​នោះ​ទេ ។

សូម​ផ្តល់​ពេលវេលា​ឲ្យ​សិស្ស​សរសេរ​ចម្លើយ​របស់​ពួកគេ ។ សូម​អញ្ជើញ​ពួកគេ​ឲ្យ​ស្វែងរក​ការបំផុស​គំនិត​ពី​ព្រះវិញ្ញាណ​បរិសុទ្ធ​អំឡុង​ពេល​មេរៀន​នេះ ។ ព្រះវិញ្ញាណ​បរិសុទ្ធ​អាច​ជួយ​ពួកគេ​ឲ្យ​តម្លៃ​ចំពោះ​សារៈសំខាន់​នៃ​ការធ្វើ​សេចក្តីសញ្ញា​ជា​មួយ​ព្រះ ។

សុបិន​របស់​យ៉ាកុប

សូម​អញ្ជើញ​សិស្ស​ឲ្យ​សរសេរ​សេចក្តីពិត​មិន​ពេញលេញ​ដូច​តទៅ​នេះ​នៅក្នុង​សៀវភៅ​កំណត់ហេតុ​ការសិក្សា​របស់​ពួកគេ ។ អ្នក​ក៏​អាច​សរសេរ​សេចក្តីពិត​មិន​ពេញលេញ​នេះ​នៅលើ​ក្ដារខៀន ហើយ​បន្ថែម​វា​នៅ​ពេញ​មួយ​មេរៀន ។

នៅក្នុង​មេរៀន​នេះ អ្នក​នឹង​សិក្សា​អំពី​យ៉ាកុប​នៅក្នុង លោកុប្បត្ដិ ២៨ ។ នៅក្នុង លោកុប្បត្ដិ ២៨:៣–៤, ១២–២០ ព្រះ​បានបង្កើត​សេចក្ដីសញ្ញា​មួយ​ជាមួយយ៉ាកុប ដែល​យ៉ាកុប​បាន​ទទួល​យក ។ ចេញពី​ដំណើររឿង​នេះ យើង​អាច​រៀន​ពី​សារៈសំខាន់​នៃ​មេរៀន​អំពី​តម្លៃ​នៃ​ការធ្វើ​សេចក្តី​សញ្ញា​ជាមួយ​ព្រះ ។ នៅពេល​អ្នក​សិក្សា​មេរៀន​នេះ សូម​រកមើល​វិធី​ដើម្បី​បំពេញ​សេចក្ដី​ពិត​នេះ ៖ នៅ​ពេល​យើង​ធ្វើ ហើយ​រក្សា​សេចក្ដី​សញ្ញា​ជាមួយ​ព្រះ ទ្រង់​នឹង​…

សូម​ឲ្យ​សិស្ស​ចែកចាយ​នូវ​អ្វី​ដែល​ពួកគេ​ចងចាំ​អំពី​សេចក្ដី​សញ្ញា​ដែល​ព្រះអម្ចាស់​បាន​ធ្វើ​ជាមួយ​អ័ប្រាហាំ ។ សម្រាប់​សេចក្ដី​លម្អិត​ជាក់លាក់​អំពី​សេចក្ដី​សញ្ញា​នេះ សូមមើល មេរៀន​ទី ២៣ ៖ « លោកុប្បត្ដិ ១២, ១៧ » ។ បន្ទាប់ពី​សិស្ស​ចែកចាយ សូម​សង្ខេប​កថាខណ្ឌ​ខាងក្រោម​តាម​ពាក្យសម្ដី​របស់អ្នក​ផ្ទាល់ ។

ទោះបី​ជា យ៉ាកុប​គឺជា​ចៅ​ប្រុស​របស់​អ័ប្រាហាំ​ក្ដី ក៏​លោក​ប្រហែលជា​មាន​អារម្មណ៍​ហាក់​ដូចជា​លោក​មិន​អាច​ឈោង​ចាប់​ពរជ័យ​នៃ​សេចក្តី​សញ្ញា​របស់​អ័ប្រាហាំ​បាន​ឡើយ ។ យ៉ាកុប​មិនទាន់​បានរៀបការ​នៅក្នុង​សេចក្តី​សញ្ញា​នៅ​ឡើយ​ទេ ។ ដោយឡែក ការ​ឈ្លោះ​ប្រកែក​គ្នា​អំពី​អំណាច​មរតក​នៃ​បងច្បង និង​ពរជ័យ​ដែល​នាំ​ឲ្យ​អេសាវ​ចង់​សម្លាប់​យ៉ាកុប​ទៀតផង ( លោកុប្បត្ដិ ២៧:៤១ ) ។ ដើម្បី​ការពារ​យ៉ាកុប ហើយ​ធានា​ថា​លោក​មាន​ឱកាស​រៀបការ​ក្នុង​សេចក្ដី​សញ្ញា​នេះ ឪពុក​ម្ដាយ​របស់​យ៉ាកុប​បាន​ណែនាំ​ឲ្យ​លោក​ចាក​ចេញពី​ផ្ទះ និង​ធ្វើ​ដំណើរ​រាប់​រយ​គីឡូម៉ែត្រ​ទៅ​កាន់​ស្រុក​កំណើត​របស់​ម្តាយ​លោក ( សូមមើល លោកុប្បត្តិ ២៧:៤២–៤៦; ២៨:១–២ ) ។ ការធ្វើ​ដំណើរ​នេះ​បាន​នាំ​យ៉ាកុប​ចេញ​ឆ្ងាយ​ពី​ទីក្រុង​កាណាន ជា​ដែនដី​ដែល​អំណាច​មរតក​នៃ​បងច្បង​បាន​សន្យា​ដល់​លោក ។

សូម​អាន លោកុប្បត្តិ ២៨:១០–១៥ ដោយ​រកមើល​អ្វី​ដែល​យ៉ាកុប​បាន​ដកពិសោធន៍​នៅយប់​មួយ​ក្នុង​អំឡុង​ពេល​ធ្វើ​ដំណើរ​របស់​លោក ។

សូម​ពិចារណា​អញ្ជើញ​សិស្ស​ឲ្យ​គូរ​រូបភាព​មួយ​អំពី​អ្វី​ដែល​យ៉ាកុប​បាន​ឃើញ​ក្នុង​សុបិន​របស់​លោក ។ សិស្ស​អាច​ចែកចាយ​គំនូរ​របស់​ពួកគេ​ជាមួយ​ដៃគូ ហើយ​ពន្យល់​ពី​អ្វី​ដែល​ពួកគេ​ចាប់អារម្មណ៍​នៅក្នុង​ខគម្ពីរ​ទាំងនោះ ។

បន្ទាប់មក អ្នក​អាច​ដាក់បង្ហាញ​រូបភាព​ខាង​ក្រោម ជា​ការពិពណ៌នា​មួយ​អំពី​ការនិមិត្ត​នោះ ។

The Old Testament prophet Jacob (Israel) lying asleep under a tree. A depiction of Jacob's dream of a ladder and angels descending from heaven is portrayed in the background.
  • តើ​នៅក្នុង​ខគម្ពីរ​ទាំងនេះ ព្រះអម្ចាស់​បាន​ផ្ដល់​សេចក្ដី​សន្យា​អ្វីខ្លះ​នៅក្នុង​សេចក្ដី​សញ្ញា​អ័ប្រាហាំ ?

  • តើ​សេចក្ដី​សន្យា​អ្វីខ្លះ​ទៀត​ដែល​ព្រះអម្ចាស់​បាន​ប្រទាន​ដល់​យ៉ាកុប​នៅក្នុង ខទី ១៥ ?

    អ្នក​អាច​អញ្ជើញ​សិស្ស​ឲ្យ​បន្ថែម​ការ​សន្យា​ទាំងនេះ​ទៅ​លើ​សេចក្ដី​ពិត​របស់​ពួកគេ ។ អ្នក​អាច​សរសេរ​ចម្លើយ​ដែល​អាច​មាន​នៅលើ​ក្ដារ​ខៀន ។ ចម្លើយ​អាច​រួមមាន គង់​ជាមួយ​យើង ការពារ និង​ថែរក្សា​យើង មិន​ទុក​យើង​ចោល ។

  • ហេតុអ្វី​អ្នក​គិត​ថា សេចក្ដី​សន្យា​ទាំងនេះ​ប្រហែល​ជា​មាន​អត្ថន័យ​ជា​ពិសេស​ចំពោះ​យ៉ាកុប​នៅ​ពេលនោះ ?

ដើម្បី​ជួយ​សិស្ស​ឲ្យ​យល់​កាន់​តែ​ច្បាស់​ពី​សេចក្ដី​សន្យា​ទាំងនេះ សូម​អញ្ជើញ​ពួកគេ​ឲ្យ​បញ្ចប់​សកម្មភាព​ដូចខាង​ក្រោមនេះ​ជាគូ ឬ​ជា​ក្រុម​តូចៗ ។ អ្នក​គួរ​លើក​ទឹកចិត្ត​សិស្ស​ឲ្យ​រកមើល​បទគម្ពីរ ឬ​សេចក្ដី​ថ្លែងការណ៍​បន្ថែម​ដែល​បញ្ជាក់​ពី​សេចក្ដី​សន្យា​ទាំងនេះ ។

សូម​សិក្សា​បទគម្ពីរ និង​សេចក្ដី​ថ្លែងការណ៍​ខាង​ក្រោម​នេះ ដោយ​រកមើល​របៀប​ដែល​វា​ធ្វើ​ឲ្យ​ការ​យល់​ដឹង​របស់​អ្នក​អំពី​សេចក្ដី​សន្យា​ដែល​ព្រះអម្ចាស់​បាន​ធ្វើ​ចំពោះ​យ៉ាកុប​កាន់​តែ​ស៊ី​ជម្រៅ ។

យ៉ូហាន ១៤:១៨

កិច្ចការ ១៧:២៧ ( កំណត់​ចំណាំ​ការបកប្រែ​ដោយ យ៉ូសែប ស្ម៊ីធ )

អែលឌើរ ឌែល ជី រិនឡាន់ ក្នុង​កូរ៉ុម​នៃ​ពួកសាវក​ដប់ពីរ​នាក់​បាន​មាន​ប្រសាសន៍ ៖

Elder Dale G. Renlund takes an official portrait in 2021.

ពេល​បងប្អូន​ដើរ​តាម​ផ្លូវ​នៃ​សេចក្ដីសញ្ញា ចាប់​តាំង​ពី​ពិធីបុណ្យ​ជ្រមុជ​ទឹក​ទៅ​កាន់​ព្រះវិហារ​បរិសុទ្ធ និង​ពេញ​មួយ​ជីវិត ខ្ញុំ​សុំ​សន្យា​ថា បងប្អូន​មាន​អំណាច​ដើម្បី​ហូរ​បញ្ច្រាស់​នឹង​លំហូរ​ធម្មជាតិ​នៃ​លោកិយ​នេះ—ពោល​គឺ​អំណាច​ដើម្បី​រៀន អំណាច​ដើម្បី​ប្រែចិត្ត និង​អំណាច​ដើម្បី​ញែក​ចេញ​ជា​បរិសុទ្ធ និង​អំណាច​ដើម្បី​រកឃើញ​សេចក្តី​សង្ឃឹម ការលួងលោម និង​សូម្បី​តែ​អំណរ ពេល​បងប្អូន​ប្រឈម​នឹង​ឧបសគ្គ​ក្នុង​ជីវិត​នេះ ។ ខ្ញុំ​សុំ​សន្យា​ដល់​បងប្អូន និង​គ្រួសារ​របស់​បងប្អូន​នូវ​ការការពារ​ប្រឆាំង​នឹង​ឥទ្ធិពល​នៃ​មារសត្រូវ ជា​ពិសេស​នៅ​ពេល​បងប្អូន​ផ្តោត​យកចិត្ត​ទុកដាក់​ជា​ខ្លាំង​លើ​ព្រះវិហារ​បរិសុទ្ធ​នៅក្នុង​ជីវិត​របស់​បងប្អូន ។ ( « ការ​ទទួល​បាន​ព្រះចេស្តា​របស់​ព្រះ​តាមរយៈ​សេចក្ដីសញ្ញា » លីអាហូណា ខែ ឧសភា ឆ្នាំ ២០២៣ ទំព័រ ៣៧ )

វា​ប្រហែល​ជា​មាន​ប្រយោជន៍​សម្រាប់​សិស្ស​ដើម្បី​យល់​ថា ការធ្វើ​សេចក្តី​សញ្ញា​មិន​បាន​ជួយ​យើង​ឲ្យ​រួចផុត​ពី​ឧបសគ្គ​ក្នុង​ជីវិត​ឡើយ ។ ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ​អែលឌើរ ឌី ថត គ្រីស្តូហ្វឺសិន​បាន​បង្រៀន​ថា សេចក្តី​សញ្ញា​ទាំង​នេះ​ផ្តល់​នូវ « ក្តី​សង្ឃឹម​ដ៏ធំ​បំផុត​ដើម្បី​ជៀសផុត​ពី​ទុក្ខវេទនា ដែល​មិន​អាច​ចៀស​បាន ព្រមទាំង​ដោះស្រាយ​បញ្ហា​ដែល ចៀស​មិន​រួច នៅក្នុង​ជីវិត​ដោយ​ជោគជ័យ » ( « ហេតុអ្វី​ជា​ផ្លូវ​នៃ​សេចក្តីសញ្ញា » លីអាហូណា ខែ ឧសភា ឆ្នាំ ២០២១ ទំព័រ ១១៧ ) ។

  • តើ​សេចក្ដី​សន្យា​ទាំងនេះ​មួយ​ណា​ដែល​មាន​អត្ថន័យ​ខ្លាំង​បំផុត​ចំពោះអ្នក ?

អារម្មណ៍​របស់​យ៉ាកុប​អំពី​បទពិសោធន៍​របស់​លោក

វា​អាច​មាន​ប្រយោជន៍​ក្នុង​ការដាក់​បង្ហាញ​វគ្គបទគម្ពីរ និង​សំណួរ​ខាងក្រោម ។ សូម​អញ្ជើញ​សិស្ស​ឲ្យ​អាន និង​ពិភាក្សា​ជា​គូ ឬ​ជា​ក្រុម​តូចៗ ។ ( សូម​ពិចារណា​ចែកចាយ​ជាមួយ​សិស្ស​ថា ពាក្យ « ខ្លាច » និង « គួរ​ឲ្យ​ខ្លាច » បង្ហាញថា យ៉ាកុប​មាន​ការ​ស្ញប់ស្ញែង ។ « គួរ​ឲ្យ​ខ្លាច » គួរតែ​បកប្រែ​បែប​នេះ « ការ​បំផុស​គំនិត​ដ៏​ស្ញប់ស្ញែង » ) ។

សូមអាន លោកុប្បត្តិ ២៨:១៦–២១ ដោយ​រកមើល​ប្រតិកម្ម​របស់​យ៉ាកុប ចំពោះ​បទពិសោធន៍​របស់​លោក ។

  • តើ​អ្នក​ឃើញ​យ៉ាកុប​បង្ហាញ​អារម្មណ៍​យ៉ាងណា​អំពី​ព្រះអម្ចាស់ ?

  • តើ​អារម្មណ៍​ទាំងនេះ​អាច​ជំរុញ​លោក​ឲ្យ​ធ្វើ​សេចក្ដី​សញ្ញា​ជាមួយ​ព្រះអម្ចាស់​យ៉ាង​ដូចម្ដេច ?

    បន្ទាប់ពី​សិស្ស​មាន​ពេល​គ្រប់គ្រាន់​ក្នុង​ការ​ពិភាក្សា​ហើយ សូម​អញ្ជើញ​ពួកគេ​ឲ្យ​ចែកចាយ​ជាមួយ​សិស្ស​ក្នុង​ថ្នាក់​នូវ​អ្វី​ដែល​ពួកគេ​បានរៀន ។

    seminary icon ការផ្ដល់​ឱកាស​ឲ្យ​សិស្ស​ចែកចាយ​ជាមួយ​គ្នា​នូវ​អ្វី​ដែល​ពួកគេ​កំពុង​រៀន​អាច​បង្កើន​ទំនុកចិត្ត​របស់​ពួកគេ​ដើម្បី​ចូលរួម​ការ​សន្ទនា​អំពី​ដំណឹងល្អ ។ សម្រាប់​ការបំពាក់​បំប៉ន​បន្ថែម​អំពី​របៀប​លើកទឹកចិត្ត​សិស្ស​ឲ្យចែកចាយ​ជាមួយ​មនុស្ស​ដទៃ សូមមើល « លើក​ទឹកចិត្ត​សិស្ស​ឲ្យ​ចែកចាយ​សេចក្តីពិត​ដែល​ពួកគេ​កំពុង​រៀន » នៅក្នុង ជំនាញ​ការអភិវឌ្ឍ​គ្រូបង្រៀន ។ ( ការបង្រៀន​តាម​របៀប​របស់​ព្រះអង្គ​សង្រ្គោះ [ ឆ្នាំ ២០២២ ] ទំព័រ ៣៥ )

  • តើ​ពាក្យ ឬ​ឃ្លា​អ្វី​ខ្លះ​ក្នុង ខទី ១៦–២១ ដែល​អាច​ទាក់ទង​នឹង​ព្រះវិហារ​បរិសុទ្ធ​សម័យ​ទំនើប ?

សិស្ស​អាច​ចង្អុល​បង្ហាញ​ពាក្យ ឬ​ឃ្លា​ដូចជា​« ពិត​ប្រាកដ​ជា​ព្រះយេហូវ៉ា​ទ្រង់​គង់​នៅ​ទី​នេះ » ( ខ​ទី ១៦ ), « ដំណាក់​នៃ​ព្រះ » និង « ទ្វារ​ស្ថានសួគ៌ »​( ខ​ទី ១៧ ),​« បេត–អែល » ( ខ​ទី ១៩ ) ដែល​មានន័យ​ថា « ដំណាក់​នៃ​ព្រះ » ( សូមមើល footnote 19a ) និង « បន់ » ( ខទី ២០ ) ។ អ្នក​គួរ​អញ្ជើញ​សិស្ស​ឲ្យ​គូស​ចំណាំ​ឃ្លា​ទាំង​នេះ​នៅ​ក្នុង​ព្រះគម្ពីរ​របស់​ពួកគេ ។

សិស្ស​អាច​បន្ថែម​នៅក្នុង​គំនូរ​របស់​ពួកគេ​អំពី​ការនិមិត្ត​នោះ ដោយសេរសេរ​ពាក្យ « ដំណាក់​នៃព្រះ » « ទ្វារ​នៃ​ស្ថានសួគ៌ » ឬ « ព្រះវិហារ​បរិសុទ្ធ » នៅកន្លែង​ដែល​ជិត​បាត​ជណ្តើរ ។

ការធ្វើ​សេចក្ដី​សញ្ញា​ជា​មួយ​ព្រះអម្ចាស់

សូម​អញ្ជើញ​សិស្ស​ឲ្យ​ធ្វើ​សកម្មភាព​ខាងក្រោម​នេះ​នៅក្នុង​សៀវភៅ​កំណត់ហេតុ​ការសិក្សា​របស់​ពួកគេ ។ វា​ប្រហែល​ជា​មាន​ប្រយោជន៍​ក្នុង​ការ​ប្រាប់​សិស្ស​ថា ពួកគេ​នឹង​ជញ្ជឹងគិត​ពី​ចម្លើយ​ទាំង​នេះ​នៅក្នុង​មេរៀន​ខាងមុខ ។ សិស្ស​នឹង​ប្រើ​អ្វី​ដែល​ពួកគេ​សរសេរ​នៅ​ទីនេះ​ដើម្បី​បញ្ចប់​សកម្មភាព​វាយ​តម្លៃ​នៅក្នុង​មេរៀន​ទី ៣៧ ៖ « វាយតម្លៃ​ការរៀនសូត្រ​របស់​អ្នក​ទី ២ » ។

ដើម្បី​រៀបចំ​ខ្លួន​សិស្ស​ឲ្យ​សរសេរ​ចម្លើយ​របស់​ពួកគេ អ្នក​គួរ​ចែកចាយ​កថាខណ្ឌ​ខាង​ក្រោម​នេះ​ជា​ពាក្យ​សម្តី​របស់​អ្នក​ផ្ទាល់ ។

នៅ​ពេល​យ៉ាកុប​បាន​ចាកចេញ​ពី​ផ្ទះ​របស់​ឪពុក​ម្ដាយ​លោក ហើយ​បាន​ចេញ​ទៅ​ដោយ​ខ្លួន​ឯង លោក​បាន​ធ្វើ​សេចក្តី​សញ្ញា​ជាមួយ​ព្រះ ។ ព្រះ​បាន​សន្យាថា​នឹង​គង់​នៅ​ជាមួយ ថែ​រក្សា និង​ការពារ​យ៉ាកុប ។ ក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំ​ដ៏​ខ្លី អ្នក​នឹង​ប្រឈម​មុខ​នឹង​ជម្រើស​ជាច្រើន​អំពី​រឿង​ដែល​ត្រូវ​ធ្វើ​បន្ទាប់​ក្នុង​ជីវិត​របស់​អ្នក ។ ក្នុង​ចំណោម​ការសម្រេចចិត្ត​ទាំងនេះ​នឹង​ក្លាយជា​ឱកាស​ដើម្បី​ធ្វើ​សេចក្តី​សញ្ញា​ជាមួយ​ព្រះ​នៅ​ក្នុង​ព្រះវិហារ​បរិសុទ្ធ ។ សូម​គិត​អំពី​ពេល​នេះ​ក្នុង​អនាគត​របស់​អ្នក ពេល​អ្នក​ឆ្លើយតប​ទៅនឹង​សំណួរ​ខាងក្រោម​នៅ​ក្នុង​សៀវភៅ​កំណត់ហេតុ​ការសិក្សា​របស់​អ្នក ៖

  • តើ​អ្នក​បាន​ដកពិសោធន៍​ពរជ័យ​ដែល​បាន​សន្យា​អ្វីខ្លះ ដែល​កើតចេញ​ពី​ការ​ខិតខំ​រក្សា​សេចក្ដី​សញ្ញា​របស់​អ្នក​ជាមួយ​នឹង​ព្រះ ឬ​ដោយ​ការបម្រើ​នៅក្នុង​ព្រះវិហារ​បរិសុទ្ធ ?

  • តើ​អ្នក​អាច​ប្រឈម​មុខ​នឹង​ស្ថានភាព​អ្វី​ខ្លះ​នៅ​ពេល​អនាគត ដែល​អ្នក​នឹង​ទទួល​បាន​ប្រយោជន៍​ពី​ការ​ថែទាំ និង​ការ​ការពារ​ដែល​ព្រះ​សន្យា​ដល់​មនុស្ស​ដែល​ធ្វើ​សេចក្តី​សញ្ញា​ជាមួយ​ទ្រង់ ?

សូម​ពិចារណា​ចែកចាយ​ទីបន្ទាល់​របស់​អ្នក​អំពី​របៀប​ដែល​អ្នក​បាន​ដកពិសោធន៍​នូវ​សេចក្ដី​សន្យា​ដែល​ទាក់ទង​នឹង​ការធ្វើ និង​ការរក្សា​សេចក្ដី​សញ្ញា​ជាមួយ​នឹង​ព្រះអម្ចាស់ ។