ថ្នាក់​សិក្ខាសាលា
លោកុប្បត្តិ ២៤–៣៣ ៖ ទិដ្ឋភាព​ទូទៅ


« លោកុប្បត្តិ ២៤–៣៣ ៖ ទិដ្ឋភាព​ទូទៅ » សៀវភៅ​សិក្សា​ព្រះគម្ពីរ​សញ្ញាចាស់ សម្រាប់​គ្រូបង្រៀន​ថ្នាក់​សិក្ខាសាលា ( ឆ្នាំ ២០២៦ )

« លោកុប្បត្តិ ២៤–៣៣ ៖ ទិដ្ឋភាព​ទូទៅ » សៀវភៅ​សិក្សា​ព្រះគម្ពីរ​សញ្ញាចាស់ សម្រាប់​គ្រូបង្រៀន​ថ្នាក់​សិក្ខាសាលា

លោកុប្បត្តិ ២៤–៣៣

លោកុប្បត្តិ ២៤–៣៣

ទិដ្ឋភាព​ទូទៅ

ព្រះអម្ចាស់​បាន​រៀបចំ​ផ្លូវ​សម្រាប់​អ៊ីសាក ដើម្បី​ទទួល​អាពាហ៍ពិពាហ៍​ដ៏​អស់កល្បជានិច្ច ។ នៅ​ទីបំផុត លោក និង​រេបិកា​បាន​មាន​កូនភ្លោះ​មួយ​គូ​ដែល​មាន​ឈ្មោះ​ថា យ៉ាកុប និង​អេសាវ ។ ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ នៅពេល​អេសាវ​ធំ​ឡើង គាត់​មិន​បាន​ផ្តល់​អាទិភាព​ដល់​ការទទួល​អំណាច​មរតក​នៃ​បង​ច្បង ឬ​ពរជ័យ​ដ៏​នៅ​អស់កល្ប​ជានិច្ច​របស់​គាត់​ទេ ។ យ៉ាកុប​បាន​ទទួល​អំណាច​មរតក​នៃ​បង​ច្បង ហើយ​ធ្វើ​ដំណើរ​ទៅ​ស្រុក​កំណើត​របស់​ម្ដាយ​គាត់ ដើម្បី​រក​ភរិយា ។ ពេល​កំពុង​ធ្វើដំណើរ គាត់​មាន​ការនិមិត្ត​មួយ​ដែល​នាំ​គាត់​ឲ្យ​ធ្វើ​សេចក្ដីសញ្ញា​អ័ប្រាហាំ​ជាមួយ​នឹង​ព្រះ ។ គាត់​បាន​ខិតខំ​យ៉ាង​ខ្លាំង ដើម្បី​រៀប​អាពាហ៍ពិពាហ៍​នៅក្នុង​សេចក្ដីសញ្ញា ទទួល​បាន​ពរជ័យ​ពី​ព្រះអម្ចាស់​ក្នុង​កិច្ចការ​ប្រចាំ​ថ្ងៃ​របស់​គាត់ និង​ធ្វើ​អ្វី​ដែល​ព្រះ​បាន​បង្គាប់​ឲ្យ​គាត់​ធ្វើ ដើម្បី​ផ្សះផ្សារ​ទំនាក់ទំនង​គ្រួសារ​របស់គាត់ ។

រូបតំណាង​ថ្នាក់​សិក្ខាសាលា សូម​លើក​ទឹកចិត្ត​សិស្ស​ឲ្យ​ចែកចាយ​សេចក្តីពិត​ដែល​ពួកគេ​កំពុង​រៀន ។ ការអញ្ជើញ​សិស្ស​ឲ្យ​ចែកចាយ​ជាមួយ​គ្នា​ទៅវិញ​ទៅមក​នូវ​អ្វី​ដែល​ពួកគេ​កំពុង​រៀន អាច​ជួយ​ឲ្យ​ពួកគេ​មាន​អារម្មណ៍​ថា​មាន​ទំនុកចិត្ត​ជាងមុន​នៅក្នុង​ថ្នាក់ ។ ដើម្បី​ស្វែងយល់​បន្ថែម សូម​មើល « ព្រះអង្គសង្គ្រោះ​បាន​លើក​ទឹកចិត្ត​អ្នកដទៃ​ឲ្យ​ចែកចាយ​សេចក្ដីពិត​ដែល​ពួកគេ​កំពុង​រៀន » ( ការបង្រៀន​តាម​របៀប​របស់​ព្រះអង្គសង្គ្រោះ ទំព័រ ២៦ ) ។ ឧទាហរណ៍​មួយ​អំពី​របៀប​ធ្វើ​បែបនេះ អាច​រក​បាន​នៅ​ក្នុង​មេរៀនទី ៣១ ៖ « លោកុប្បត្តិ ២៨ » ។

រៀបចំ​ខ្លួន​បង្រៀន

ព័ត៌មាន​ខាង​ក្រោម​ផ្តល់​ឲ្យ​អ្នក​នូវ​គំនិត​ខ្លះៗ អំពី​អ្វី​ដែល​អ្នក​អាច​ត្រូវ​រៀបចំខ្លួន​សម្រាប់​មេរៀន​នីមួយៗ ។

លោកុប្បត្តិ ២៤

គោលបំណង​មេរៀន ៖ ដើម្បី​ជួយ​សិស្ស​ឲ្យ​យល់​អំពី​សារៈសំខាន់​នៃ​សេចក្តីសញ្ញា​នៃ​អាពាហ៍ពិពាហ៍ដ៏​អស់កល្ប​ជានិច្ច នៅក្នុង​ផែនការ​របស់​ព្រះវរបិតាសួគ៌ ។

  • ការ​រៀបចំ​សិស្ស ៖ សូម​អញ្ជើញ​សិស្ស​ឲ្យ​សរសេរ​សំណួរ​ដែល​ពួកគេ ឬ​នរណា​ម្នាក់​ដែល​ពួកគេ​ស្គាល់​អាច​មាន​អំពី​អាពាហ៍ពិពាហ៍​ក្នុង​ព្រះវិហារ​បរិសុទ្ធ ហើយ​មក​រៀន​ប្រកប​ដោយ​ការអធិស្ឋាន​ដើម្បី​ស្វែងរក​ចម្លើយ​ចំពោះ​សំណួរ​នោះ ។

  • រូបភាព ៖ អាពាហ៍ពិពាហ៍​ក្នុង​ព្រះវិហារ​បរិសុទ្ធ « រេបិកា​នៅឯ​អណ្ដូង » ជា​រូប​គំនូរ​ដ៏​សាមញ្ញ​នៃ​ព្រះវិហារ​បរិសុទ្ធ

  • សំណៅ​មេរៀន ៖ សំណៅ​មេរៀន​ដែល​មាន​ចំណងជើង​ថា « អាពាហ៍ពិពាហ៍​ដ៏​អស់កល្ប​ជានិច្ច »

លោកុប្បត្តិ ២៥–២៧

គោលបំណង​មេរៀន ៖ ដើម្បី​ជួយ​សិស្ស​ផ្ដល់​តម្លៃ​លើ​ពរជ័យ​ដ៏​នៅ​អស់កល្ប​ជានិច្ច​របស់​ព្រះអម្ចាស់​ជាង​សេចក្តីប្រាថ្នា​ចង់​បាន​ខាង​លោកិយ ។

  • ការរៀបចំ​សិស្ស ៖ សូម​លើក​ទឹកចិត្ត​សិស្ស​ឲ្យ​វាយតម្លៃ​តុល្យភាព​ក្នុង​ជីវិត​របស់​ពួកគេ ដោយ​អធិស្ឋាន​រវាង​ការណ៍​ទាំងឡាយ​នៃ​ព្រះ ( ឧ. ការអធិស្ឋាន ការសិក្សា​ព្រះគម្ពីរ សកម្មភាព​សាសនាចក្រ ) និង​ការណ៍​ទាំងឡាយ​នៃ​ពិភពលោក ។ សូម​អញ្ជើញ​ពួកគេ​ឲ្យ​ស្វែងរក​ការរំខាន​ខាង​លោកិយ​ណាមួយ​ដែល​អាច​នឹង​មាន​អាទិភាព​លើ​ការណ៍​ដ៏​អស់កល្ប​ជានិច្ច​ទាំងឡាយ ។

  • វីដេអូ ៖ « Jacob and Esau » ( ២:០៦ ), « No Regrets » ( ៥:៣៨ )

លោកុប្បត្តិ ២៨

គោលបំណង​មេរៀន ៖ ដើម្បី​ជួយ​សិស្ស​ទទួល​អារម្មណ៍​ថា​មាន​បំណងប្រាថ្នាធ្វើ​សេចក្ដីសញ្ញា​ជាមួយនឹង​ព្រះ​នៅក្នុង​ព្រះវិហារ​បរិសុទ្ធ​កាន់តែ​ខ្លាំង​ឡើង ។

  • ការ​រៀបចំ​សិស្ស ៖ សូម​ពិចារណា​អញ្ជើញ​សិស្ស​ឲ្យ​មើល​ឡើងវិញ​នូវ​ការសន្យា​នៃ​សេចក្ដីសញ្ញា​អ័ប្រាហាំ ( អ័ប្រាហាំ ២:៨–១១ ) ។ អាច​លើក​ទឹកចិត្ត​សិស្ស​ឲ្យ​ព្យាយាម និង​ពន្យល់​ដល់​សមាជិក​គ្រួសារ​ម្នាក់​របស់​ពួកគេ​អំពី​សេចក្ដីសញ្ញា​អ័ប្រាហាំ និង​មូលហេតុ​ដែល​សេចក្តី​សញ្ញា​នេះ​សំខាន់​ចំពោះ​ពួកគេ ។

  • រូបភាព ៖ រូបភាព​ព្រះវិហារ​បរិសុទ្ធ

លោកុប្បត្តិ ២៩–៣៣

គោលបំណង​មេរៀន ៖ ដើម្បី​ជួយ​សិស្ស​បង្កើន​ឆន្ទៈ​របស់​ពួកគេ ដើម្បី​ទុក​ឲ្យ​ព្រះ​ឈ្នះ​ក្នុង​ជីវិត​របស់​ពួកគេ ។

  • ការ​រៀបចំ​សិស្ស ៖ សូម​ពិចារណា​អញ្ជើញ​សិស្ស​ឲ្យ​រាយបញ្ជី​នូវ​របៀប​ដែល​ព្រះ​ជា​ឥទ្ធិពល​ក្នុង​ជីវិត​របស់​ពួកគេ ។ ប្រសិនបើ​សិស្ស​ចង់​រៀន​បន្ថែម​លើ​ប្រធានបទ​នេះ នោះ​ពួកគេ​អាច​ស្តាប់ មើល ឬ​អាន​ផ្នែក​នានា​នៃ​សុន្ទរកថា​របស់​ប្រធាន រ័សុល អិម ណិលសុន « ទុក​ឲ្យ​ព្រះ​ឈ្នះ » ( ១៨:៥១ ) ។

ប្រសិនបើ​អ្នក​សម្រេច​ចិត្ត​ឲ្យ​សិស្ស ឬ​សិស្ស​ជា​ក្រុមៗ​បង្រៀន​ឯកសារ​នៅលើ​សំណៅ​មេរៀន​ទាំងបី​ក្នុង​មេរៀន​នេះ សូម​ផ្តល់​សំណៅ​មេរៀន​ទាំងនោះ​ទៅ​សិស្ស យ៉ាង​ហោចណាស់​ឲ្យ​បាន​រយៈពេល​មុន​មួយ​ថ្នាក់​បន្ទាប់​មកដល់ ។ សម្រាប់​ការ​រៀបចំ​សិស្ស​របស់​ពួកគេ សូម​អញ្ជើញ​ពួកគេ​ឲ្យ​សិក្សា​ឯកសារ​នោះ ហើយ​​រៀបចំខ្លួន​ដើម្បី​ដឹកនាំ​ថ្នាក់ ។