ថ្នាក់​សិក្ខាសាលា
លោកុប្បត្តិ ៥; ម៉ូសេ ៦ ៖ ទិដ្ឋភាព​ទូទៅ


« លោកុប្បត្តិ ៥; ម៉ូសេ ៦ ៖ ទិដ្ឋភាពទូទៅ » សៀវភៅ​សិក្សា​ព្រះគម្ពីរ​សញ្ញាចាស់​សម្រាប់​គ្រូបង្រៀន​ថ្នាក់​សិក្ខាសាលា ( ឆ្នាំ ២០២៦ )

« លោកុប្បត្តិ ៥; ម៉ូសេ ៦ ៖ ទិដ្ឋភាពទូទៅ » សៀវភៅ​សិក្សា​ព្រះគម្ពីរ​សញ្ញាចាស់​សម្រាប់​គ្រូបង្រៀន​ថ្នាក់​សិក្ខាសាលា

លោកុប្បត្តិ ៥; ម៉ូសេ ៦

លោកុប្បត្តិ ៥; ម៉ូសេ ៦

ទិដ្ឋភាព​ទូទៅ

ព្រះអម្ចាស់​បាន​ត្រាស់ហៅ​ហេណុក ឲ្យ​ផ្សាយ​ពី​ការប្រែចិត្ត​ដល់​ក្រុម​មនុស្ស​អាក្រក់ ។ ទោះជា​ហេណុក​មាន​អារម្មណ៍​ថា​នៅខ្វះខាត​ក៏​ដោយ ក៏​ព្រះអម្ចាស់​បាន​ពង្រឹង​លោក​ដែរ ។ ហេណុក​បាន​បង្រៀន​ប្រជាជន​ពី​មូលហេតុ​ដែល​ពួកគេ​ត្រូវការ​ព្រះអង្គសង្គ្រោះ និង​របៀប​ដែល​ពួកគេ​អាច​មក​រក​ទ្រង់ ហើយ​ទទួល​បាន​ពរជ័យ​ដែល​មាន​តែ​ទ្រង់​ប៉ុណ្ណោះ​ទើប​អាច​ប្រទាន​ឲ្យ​បាន ។

រូបតំណាង​ថ្នាក់​សិក្ខាសាលា លើក​ទឹកចិត្ត​សិស្ស​ឲ្យ​ចែកចាយ​សេចក្តីពិត​ដែល​ពួកគេ​កំពុង​រៀន ។ ការផ្តល់​នូវ​សំណួរ​ពិភាក្សា​ល្អៗ​អាច​បង្កើន​ទំនុកចិត្ត​របស់​សិស្ស​ក្នុង​ការចូលរួម​ក្នុង​ការសន្ទនា​អំពី​ដំណឹងល្អ ។ ដើម្បី​ស្វែងយល់​បន្ថែម សូម​មើល « ព្រះអង្គសង្គ្រោះ​បាន​លើកទឹកចិត្ត​អ្នកដទៃ​ឲ្យ​ចែកចាយ​សេចក្តីពិត​ដែល​ពួកគេ​កំពុងរៀន » ( ការបង្រៀន​តាម​របៀប​របស់​ព្រះអង្គសង្គ្រោះ [ ឆ្នាំ ២០២២ ] ទំព័ ២៦ ) ។ ឧទាហរណ៍​មួយ​នៃ​របៀប​លើកទឹកចិត្ត​អ្នកដទៃ​ឲ្យ​ចែកចាយ អាច​រក​បាន​នៅក្នុង​មេរៀន​ទី ១៣ ៖ « ម៉ូសេ ៦:១–៣៩ » ។

រៀបចំ​ខ្លួន​បង្រៀន

ព័ត៌មាន​ខាងក្រោម​ផ្តល់​ឲ្យ​អ្នក​នូវ​គំនិត​ខ្លះៗ​អំពី​អ្វី​ដែល​អ្នក​អាច​ត្រូវ​រៀបចំ​ទុកជាមុន​សម្រាប់​មេរៀន​នីមួយៗ ។

ម៉ូសេ ៦:១–៣៩

គោលបំណង​មេរៀន ៖ ដើម្បី​ជួយ​សិស្ស​ឲ្យ​មាន​អារម្មណ៍​ជឿជាក់​លើ​ព្រះអម្ចាស់ និង​ព្រះចេស្ដា​របស់​ទ្រង់ក្នុង​ការជួយ និង​ពង្រឹង​ពួកគេ ។

  • ការរៀបចំ​របស់​សិស្ស ៖ សូម​អញ្ជើញ​សិស្ស​ឲ្យ​គិត​អំពី​គ្រា​ដែល​មនុស្ស​បានដកពិសោធន៍​នូវ​ព្រះចេស្ដា​របស់​ព្រះអម្ចាស់ នៅពេល​ទ្រង់​បាន​ជួយ​ពួកគេ​យក​ឈ្នះ​លើ​ការលំបាក​នានា ។ សូម​លើកទឹកចិត្ត​ពួកគេ​ឲ្យ​រកមើល​ឧទាហរណ៍​នៅក្នុង​ព្រះគម្ពីរ ។

  • មាតិកា​ដែល​ត្រូវ​បង្ហាញ ៖ សេចក្តីថ្លែងការណ៍​ដែល​មាន​នៅ​ក្រោម​ចំណងជើង « អារម្មណ៍​នៃ​ភាពមិន​គ្រប់គ្រាន់ »

  • សំណៅ​មេរៀន ៖ « ហេណុក​បាន​ទទួល​បទពិសោធន៍​នៃ​អំណាច​របស់​ព្រះអម្ចាស់ »

  • វីដេអូ ៖ « Becoming True Millennials » ( ៣០:២៩ សូម​មើល​ពី​នាទី​ទី ៩:០៥ ដល់ ១២:២៩ )

ម៉ូសេ ៦:៤៧–៦៨

គោលបំណង​មេរៀន ៖ ដើម្បី​ជួយ​សិស្ស​យល់​ពី​របៀប​មក​រក​ព្រះ​យេស៊ូវ​គ្រីស្ទ និង​ដើម្បី​ទទួល​បាន​ពរជ័យ​ដែល​មាន​តែ​ទ្រង់​ទើប​អាច​ប្រទាន​ឲ្យ​បាន ។

  • ការរៀបចំ​របស់​សិស្ស ៖ សូម​អញ្ជើញ​សិស្ស​ឲ្យ​សួរ​សមាជិក​គ្រួសារ ឬ​មិត្ត​ថា ហេតុអ្វី​បានជា​ព្រះ​យេស៊ូវ​គ្រីស្ទ​មាន​សារៈសំខាន់​ចំពោះ​ពួកគេ និង​ការមករក​ទ្រង់​មាន​អត្ថន័យ​ដូចម្ដេច​សម្រាប់​ពួកគេ ។

  • រូបភាព ៖ រូបភាព​ព្រះ​យេស៊ូវ​គ្រីស្ទ

  • មាតិកា​ដែល​ត្រូវ​បង្ហាញ ៖ ស្វ័យ​វាយតម្លៃ​នៅក្នុង​ផ្នែក​ដែល​មាន​ចំណងជើង​ថា « មក​រក​ព្រះ​គ្រីស្ទ » តារាង​សម្រាប់​សកម្មភាព​សិក្សា

ការអនុវត្ត​តាម​ចំណេះចំណាន​ខាង​គោលលទ្ធិទី ១

គោលបំណង​មេរៀន ៖ ដើម្បី​ផ្តល់​ឱកាស​ឲ្យ​សិស្ស​ទន្ទេញ​សេចក្ដីយោង​ចំណេះចំណាន​ខាង​គោលលទ្ធិ និង​ឃ្លា​បទគម្ពីរ​គន្លឹះ​របស់​វា ក៏ដូចជា​រៀន និង​អនុវត្ត​តាម​គោលការណ៍​ដ៏​ទេវភាព​នៃ​ការទទួល​បាន​ចំណេះដឹង​ខាង​វិញ្ញាណ​ផងដែរ ។

  • ការរៀបចំ​របស់​សិស្ស ៖ សូម​ពិចារណា​អញ្ជើញ​សិស្ស​ឲ្យ​ជ្រើសរើស​វគ្គ​ចំណេះចំណាន​ខាង​គោលលទ្ធិ ហើយ​ធ្វើការ​ទន្ទេញ​សេចក្ដីយោង​បទគម្ពីរ និង​ឃ្លា​បទគម្ពីរ​គន្លឹះ ។ បន្ទាប់មក ពួកគេ​អាច​ពិចារណា​ពី​តម្លៃ​នៃ​ការទន្ទេញ​ទាំងនោះ ។

  • សម្ភារ​សម្រាប់​សិស្ស ៖ បន្ទះ​ក្រដាស​សម្រាប់​សកម្មភាព​ទន្ទេញ

  • មាតិកា​ដែល​ត្រូវ​បង្ហាញ ៖ វគ្គ​ចំណេះចំណាន​ខាង​គោលលទ្ធិ និង​ឃ្លា​បទគម្ពីរ​គន្លឹះ ការណែនាំ​សម្រាប់​សកម្មភាព​ទន្ទេញ សំណួរ​ពិភាក្សា​សម្រាប់​ការទទួលបាន​ចំណេះដឹង​ខាង​ជំនឿ