« សូមស្វាគមន៍មកកាន់ព្រះគម្ពីរសញ្ញាចាស់ ៖ ទិដ្ឋភាពទូទៅ » សៀវភៅសិក្សាព្រះគម្ពីរសញ្ញាចាស់សម្រាប់គ្រូបង្រៀនថ្នាក់សិក្ខាសាលា ( ឆ្នាំ ២០២៦ )
« សូមស្វាគមន៍មកកាន់ព្រះគម្ពីរសញ្ញាចាស់ ៖ ទិដ្ឋភាពទូទៅ » សៀវភៅសិក្សាព្រះគម្ពីរសញ្ញាចាស់សម្រាប់គ្រូបង្រៀនថ្នាក់សិក្ខាសាលា
សូមស្វាគមន៍មកកាន់ព្រះគម្ពីរសញ្ញាចាស់
សូមស្វាគមន៍មកកាន់ព្រះគម្ពីរសញ្ញាចាស់
ទិដ្ឋភាពទូទៅ
ព្រះគម្ពីរសញ្ញាចាស់កត់ត្រាអំពីទំនាក់ទំនងដំបូងបំផុតរបស់ព្រះជាមួយបុត្រាបុត្រីរបស់ទ្រង់នៅលើផែនដី ។ នៅក្នុងព្រះគម្ពីរដ៏ពិសិដ្ឋនេះ យើងរៀនអំពីព្រះយេស៊ូវគ្រីស្ទតាមរយៈការបង្រៀនរបស់ទ្រង់ជាព្រះយេហូវ៉ានៅជីវិតមុនផែនដី ។ យើងក៏រៀនអំពីការព្យាករ និងទីសម្គាល់ដែលថ្លែងទីបន្ទាល់អំពីទ្រង់ផងដែរ ។
បង្រៀនអំពីព្រះបរមងារ តួនាទី និងគុណលក្ខណៈរបស់ព្រះយេស៊ូវគ្រីស្ទ ។ ព្រះយេស៊ូវគ្រីស្ទមានព្រះបរមងារ តួនាទី និងគុណលក្ខណៈជាច្រើន ដែលជួយយើងយល់ពីរបៀបដែលទ្រង់គឺជាតួអង្គសំខាន់នៃផែនការរបស់ព្រះវរបិតាសួគ៌ ។ ការជួយសិស្សឲ្យស្វែងរក និងយល់អំពីបញ្ហាទាំងនេះ អាចជួយពួកគេទទួលអារម្មណ៍កាន់តែជិតស្និទ្ធជាមួយព្រះអង្គសង្គ្រោះ ។ ដើម្បីរៀនបន្ថែមអំពីមូលហេតុដែលការណ៍នេះមានសារៈសំខាន់ សូមមើលផ្នែក « បង្រៀនអំពីព្រះបរមងារ តួនាទី និងគុណលក្ខណៈរបស់ព្រះយេស៊ូវគ្រីស្ទ » នៃ « បង្រៀនអំពីព្រះយេស៊ូវគ្រីស្ទ មិនថាអ្នកកំពុងបង្រៀនអ្វីនោះទេ » នៅក្នុង ការបង្រៀនតាមរបៀបរបស់ព្រះអង្គសង្រ្គោះ ។ ឧទាហរណ៍មួយនៃរបៀបធ្វើបែបនេះ អាចរកបាននៅក្នុងមេរៀន « ផែនការនៃសេចក្តីសង្រ្គោះ » ។
រៀបចំខ្លួនបង្រៀន
ចំណាំ ៖ ថ្នាក់សិក្ខាសាលារបស់អ្នកអាចនឹងមិនដំណើរទេក្នុងអំឡុងសប្តាហ៍ខ្លះ ឬសប្តាហ៍ទាំងអស់ ដែលមេរៀនទាំងនេះនឹងត្រូវបានសិក្សាជាផ្នែកនៃកាលវិភាគ ចូរមកតាមខ្ញុំ ។ ពិចារណាបង្រៀន « បុព្វកថានៃព្រះគម្ពីរសញ្ញាចាស់ » នៅថ្ងៃដំបូងនៃវគ្គសិក្សានេះ មិនថាធ្វើនៅថ្ងៃណានោះទេ ។ អ្នកអាចបង្រៀន « ផែនការនៃសេចក្តីសង្រ្គោះ » នៅពេលដែលមើលទៅងាយស្រួលបំផុត ប្រហែលជាសូម្បីតែពេលបានពាក់កណ្តាលវគ្គសិក្សាក៏ដោយ ។
ព័ត៌មានខាងក្រោមផ្តល់ឲ្យអ្នកនូវគំនិតខ្លះៗអំពីអ្វីដែលអ្នកអាចត្រូវរៀបចំទុកជាមុនសម្រាប់មេរៀននីមួយៗ ។
បុព្វកថានៃព្រះគម្ពីរសញ្ញាចាស់
គោលបំណងមេរៀន ៖ ដើម្បីជួយសិស្សបង្កើនបំណងប្រាថ្នារបស់ពួកគេ ដើម្បីខិតកាន់តែជិតនឹងព្រះវរបិតាសួគ៌ និងព្រះយេស៊ូវគ្រីស្ទ តាមរយៈការសិក្សាព្រះគម្ពីរសញ្ញាចាស់
-
ការរៀបចំរបស់សិស្ស ៖ សូមពិចារណាអញ្ជើញសិស្សឲ្យរំឮកឡើងវិញនូវដំណើររឿងដែលពួកគេចូលចិត្តក្នុងព្រះគម្ពីរសញ្ញាចាស់ ហើយជញ្ជឹងគិតអំពីអ្វីដែលដំណើររឿងនោះអាចបង្រៀនអំពីព្រះវរបិតាសួគ៌ ឬព្រះយេស៊ូវគ្រីស្ទ ។
-
វីដេអូ ៖ « Focus Test » ( ១:០២ )
-
រូបភាព ៖ រូបភាពព្រះយេស៊ូវគ្រីស្ទ រួមជាមួយនឹងរូបភាពផ្សេងៗដែលពិពណ៌នាអំពីដំណើររឿងនៃព្រះគម្ពីរសញ្ញាចាស់
ផែនការនៃសេចក្តីសង្រ្គោះ
គោលបំណងមេរៀន ៖ ដើម្បីជួយសិស្សឲ្យយល់អំពីផែនការនៃសេចក្តីសង្គ្រោះរបស់ព្រះវរបិតាសួគ៌ និងតួនាទីដ៏សំខាន់របស់ព្រះយេស៊ូវគ្រីស្ទ
-
ការរៀបចំរបស់សិស្ស ៖ អញ្ជើញសិស្សឲ្យជញ្ជឹងគិតពីអ្វីដែលពួកគេដឹងអំពីផែនការនៃសេចក្ដីសង្គ្រោះរបស់ព្រះវរបិតាសួគ៌ និងតួនាទីដ៏សំខាន់របស់ព្រះអង្គសង្គ្រោះក្នុងដំណើរការរីកចម្រើនទៅរកភាពអស់កល្បរបស់យើង ។ សិស្សអាចកត់ត្រានូវចំណុចសំខាន់ៗនៃផែនការនៃសេចក្ដីសង្គ្រោះដែលពួកគេស្គាល់ ហើយអនុវត្តការពន្យល់ចំណុចសំខាន់ៗទាំងនោះដល់សមាជិកគ្រួសារ ឬមិត្តភក្ដិ ។
-
មាតិកាដែលត្រូវបង្ហាញ ៖ សំណួរបីរបស់យ៉ូណាថាន ដែលបានរាយនៅខាងដើមមេរៀន
-
រូបភាព ៖ « Heavenly Father’s Plan of Salvation through His Son Jesus Christ »
-
សំណៅមេរៀន ៖ « ផែនការនៃសេចក្តីសង្គ្រោះរបស់ព្រះវរបិតាសួគ៌ »