ថ្នាក់​សិក្ខាសាលា
វិវរណៈ ៥


វិវរណៈ ៥

« គ្រប់គ្នាក៏បន្លឺសំឡេងថាកូនចៀម »

រូបភាព
Painting of Jesus Christ in America, greeting Nephites.

តើការថ្វាយបង្គំព្រះវរបិតាសួគ៌ និងព្រះយេស៊ូវគ្រីស្ទមានន័យយ៉ាងដូចម្ដេច ? ហេតុអ្វីបានជាអ្នកគិតថា យើងថ្វាយបង្គំទ្រង់ទាំងពីរព្រះអង្គ ? យ៉ូហានបានឃើញបល្ល័ង្ករបស់ព្រះ និងសត្វដែលមានសិរីល្អជាច្រើនកំពុងសរសើរ និងថ្វាយបង្គំទ្រង់ ។ មេរៀននេះអាចជួយអ្នកឲ្យបង្កើនបំណងប្រាថ្នារបស់អ្នកក្នុងការថ្វាយបង្គំព្រះវរបិតាសួគ៌ និងព្រះយេស៊ូវគ្រីស្ទដោយសេចក្ដីស្រឡាញ់ និងភាពស្មោះត្រង់បន្ថែមទៀត ។

បល្ល័ង្ករបស់ព្រះ

សូមស្វែងរកទំនុកតម្កើងដែលរំឭកអ្នកអំពីសិរីល្អ ព្រះចេស្ដា និងសេចក្តីស្រឡាញ់របស់ព្រះ ។ តើទំនុកតម្កើងនេះឆ្លុះបញ្ចាំងពីអារម្មណ៍របស់អ្នកផ្ទាល់ចំពោះព្រះវរបិតាសួគ៌ និងព្រះយេស៊ូវគ្រីស្ទយ៉ាងដូចម្ដេច ?

  • តើអ្នកដឹងអ្វីខ្លះអំពីព្រះវរបិតាសួគ៌ និងព្រះយេស៊ូវគ្រីស្ទ ដែលជំរុញចិត្តអ្នកឲ្យមានបំណងប្រាថ្នាពិតប្រាកដក្នុងការថ្វាយបង្គំទ្រង់ទាំងទ្វេ ?

នៅពេលយើងថ្វាយបង្គំព្រះវរបិតាសួគ៌ និងព្រះយេស៊ូវគ្រីស្ទ នោះយើងថ្វាយដល់ទ្រង់នូវសេចក្តីស្រឡាញ់ ការគោរព និងការបម្រើរបស់យើង ( សូមមើល សេចក្ដីណែនាំដល់បទគម្ពីរទាំងឡាយ « ថ្វាយបង្គំ, ការថ្វាយបង្គំ » នៅលើគេហទំព័រ topics.ChurchofJesusChrist.org ) ។ ការថ្វាយបង្គំព្រះវរបិតាសួគ៌ និងព្រះយេស៊ូវគ្រីស្ទអាចមានឥទ្ធិពលយ៉ាងខ្លាំងលើជីវិតរបស់យើង ហើយជួយយើងឲ្យមានអារម្មណ៍ជិតស្និទ្ធនឹងទ្រង់ ។

  • តើអ្នកមានឱកាសណាខ្លះដើម្បីថ្វាយបង្គំព្រះវរបិតា និងព្រះរាជបុត្រា ?

សូមចំណាយពេលមួយភ្លែតដើម្បីគិតថា តើអ្នកបានគោរពប្រណិប័តន៍ព្រះវរបិតាសួគ៌ និងព្រះយេស៊ូវគ្រីស្ទដោយស្មោះស្ម័គ្រញឹកញាប់ប៉ុណ្ណាដែរ ។ សូមសញ្ជឹងគិតអំពីរបៀបដែលជីវិតរបស់អ្នកនឹងផ្លាស់ប្តូរ ប្រសិនបើអ្នកថ្វាយបង្គំទ្រង់ទាំងពីរព្រះអង្គញឹកញាប់ និងប្រកបដោយអត្ថន័យ ។ សូមស្វែងរកឥទ្ធិពលនៃព្រះវិញ្ញាណបរិសុទ្ធ នៅពេលអ្នកសិក្សា វិវរណៈ ៥ ដើម្បីដឹងពីរបៀបដែលអ្នកអាចថ្វាយបង្គំព្រះវរបិតាសួគ៌ និងព្រះយេស៊ូវគ្រីស្ទកាន់តែស្មោះស្ម័គ្រជាងនេះទៅទៀត ។

គ្រប់គ្នាក៏បន្លឺសំឡេងថាកូនចៀម

រូបភាព
A modern replica of an ancient papyrus scroll, folded and sealed with multiple clay seals. Sealing an ancient document in this way identified its owner and his authority, made the document legally binding, and protected it from unauthorized disclosure. Jesus Christ’s role as the only person worthy to open and read the sealed book in Revelation 5 highlights His authority as the executor of God’s plan of salvation.

នៅក្នុងការនិមិត្តរបស់លោក យ៉ូហានបានឃើញបល្ល័ង្ករបស់ព្រះនៅក្នុងនគរសេឡេស្ទាល ។ នៅជុំវិញបល្ល័ង្កមានសភាវៈដែលមានជីវិតដ៏រុងរឿង និងសត្វសាហាវជាច្រើនកំពុងសរសើរ និងថ្វាយបង្គំព្រះ ( សូមមើល វិវរណៈ ៤:១–១១ ) ។ លោកបានឃើញព្រះវរបិតាសួគ៌គង់លើបល្ល័ង្ករបស់ទ្រង់ ដោយកាន់ក្រាំងដែលមានបិទត្រាទាំងប្រាំពីរ ( សូមមើល វិវរណៈ ៥:១ ) ។ ក្រាំងមាននូវព្រះហឫទ័យរបស់ព្រះ សេចក្ដីអាថ៌កំបាំង និងកិច្ចការទាំងឡាយក្នុងអំឡុងពេល ៧,០០០ ឆ្នាំនៃការរស់នៅខាងសាច់ឈាមលើផែនដីនេះ ( សូមមើល គោលលទ្ធិ និង សេចក្តីសញ្ញា ៧៧:៦–៧ ) ។

សូមអាន វិវរណៈ ៥:២–៤ ដោយរកមើលប្រតិកម្មរបស់យ៉ូហាន ។

  • តើអ្នកបានសម្គាល់ឃើញអ្វីខ្លះ ?

  • ដោយសារក្រាំងដែលមានត្រាតំណាងឲ្យប្រវត្តិសាស្ត្រខាងសាច់ឈាមរបស់ផែនដី យ៉ូហានប្រហែលជាបារម្ភថា បើគ្មានអ្នកណាស័ក្តិសមនឹងបើកវាទេ នោះគោលបំណងរបស់ព្រះក្នុងការបង្កើតផែនដីនឹងមិនសម្រេចបានឡើយ ។ តើនឹងមានអ្វីអាចកើតឡើងចំពោះបុត្រាបុត្រីរបស់ព្រះវរបិតាសួគ៌ ប្រសិនបើផែនការរបស់ទ្រង់សម្រាប់សេចក្ដីសង្គ្រោះរបស់ពួកគេមិនត្រូវបានអនុវត្តនោះ ?

សូមអាន វិវរណៈ ៥:៥–៧ ដោយរកមើលមូលហេតុដែលយ៉ូហានមិនចាំបាច់ត្រូវយំនោះទេ ។ សូមកំណត់ចំណាំថា នៅក្នុងការបកប្រែដោយ យ៉ូសែប ស្ម៊ីធ សម្រាប់ ខទី ៦ លេខប្រាំពីរត្រូវបានប្ដូរជាលេខដប់ពីរវិញ ( នៅក្នុង វិវរណៈ ៥:៦ , ) ។

សូមអាន វិវរណៈ ៥:៨–១៤ ដោយរកមើលពីរបៀបដែលសភាវៈមានជីវិតដ៏រុងរឿងបានឆ្លើយតប នៅពេលព្រះយេស៊ូវគ្រីស្ទអាចយកក្រាំងពីព្រះហស្ដរបស់ព្រះវរបិតាសួគ៌បាន ។ អ្នកក៏អាចអានពីរបៀបដែល យ៉ូសែប ស៊្មីធ បានពិពណ៌នាអំពីសភាវៈដែលមានជីវិតនៅជុំវិញបល្ល័ង្ករបស់ព្រះនៅក្នុង គោលលទ្ធិ និង សេចក្តីសញ្ញា ៧៦:២០–២១ បានផងដែរ ។

  • តើអ្នកគិតថា ហេតុអ្វីបានជាសភាវៈដែលមានជីវិតដ៏រុងរឿងបានឆ្លើយតបតាមរបៀបនេះទៅវិញ ?

  • សូមស្រមៃថា អ្នកបាននៅទីនោះដែរ ។ តើអ្នកគិតថា អ្នកនឹងមានអារម្មណ៍យ៉ាងណា ? តើអ្នកនឹងធ្វើអ្វី ?

  • តើយើងអាចរៀនអ្វីខ្លះ ពីរបៀបដែលសភាវៈមានជីវិតដ៏រុងរឿងទាំងនេះបានថ្វាយបង្គំព្រះវរបិតាសួគ៌ និងព្រះយេស៊ូវគ្រីស្ទ ?

ការថ្វាយបង្គំ

ប៊ីស្សព ឌីន អិម ដេវីស ( ឆ្នាំ ១៩៥១–២០២១ ) នៃគណៈប្រធានប៊ីស្សពបានបង្រៀនអំពីការថ្វាយបង្គំ ។ អ្នកអាចអានសេចក្ដីថ្លែងការណ៍ខាងក្រោម ឬមើលវីដេអូ « The Blessings of Worship » ( ចាប់ពីលេខកូដម៉ោង ៣:៣៤ ដល់ ៤:៤៥ និង ៨:៥៤ ដល់ ១១:១៤ ) នៅលើគេហទំព័រ ChurchofJesusChrist.org ។

រូបភាព
Official Portrait of Bishop Dean M. Davies. Photographed in March 2017.

ពេលយើងថ្វាយបង្គំព្រះ យើងទៅរកទ្រង់ដោយសេចក្ដីស្រឡាញ់ដ៏គាវរភាព ចិត្តរាបសា និងភាពអស្ចារ្យ ។ យើងទទួលស្គាល់ ហើយទទួលយកទ្រង់ជាស្ដេច ជាព្រះបង្កបង្កើតសកលលោក ជាព្រះវរបិតារបស់យើង ។

យើងគោរព ហើយមានគារវភាពចំពោះទ្រង់ ។

យើងបន្ទាបខ្លួនចំពោះទ្រង់ ។

យើងលើកដួងចិត្តរបស់យើងក្នុងការអធិស្ឋានដ៏ខ្លាំងក្លា ស្រឡាញ់បន្ទូលទ្រង់ អររីករាយក្នុងព្រះគុណទ្រង់ ហើយតាំងចិត្តដើរតាមទ្រង់ដោយស្មោះស្ម័គ្រ ។ …

កាលយើងថ្វាយបង្គំ ចិត្តយើងសរសើរតម្កើងព្រះទាំងថ្ងៃទាំងយប់ ។

យើងគោរពទ្រង់ជាបន្តបន្ទាប់—នៅក្នុងសាលាប្រជុំ ផ្ទះ ព្រះវិហារបរិសុទ្ធ និងរាល់កិច្ចការរបស់យើង ។

នៅពេលយើងថ្វាយបង្គំ យើងបើកដួងចិត្តរបស់យើងចំពោះអំណាចនៃការព្យាបាលនៃដង្វាយធួនរបស់ព្រះយេស៊ូវគ្រីស្ទ ។

ជីវិតយើងក្លាយជាភស្តុតាង និងការស្តែងឲ្យឃើញនៃការថ្វាយបង្គំរបស់យើង ។

( ឌីន អិម ដេវីស « The Blessings of Worship » Ensign Liahonaខែ វិច្ឆិកា ឆ្នាំ ២០១៦ ទំព័រ ៩៤–៩៥ )

  • តើអ្នកបានរៀនអ្វីខ្លះអំពីការថ្វាយបង្គំចេញពីសេចក្ដីថ្លែងការណ៍នេះ ?

សូមសញ្ជឹងគិតអំពីទំនាក់ទំនងរបស់អ្នកជាមួយនឹងព្រះវរបិតាសួគ៌ និងព្រះយេស៊ូវគ្រីស្ទ ។ សូមគិតអំពីអ្វីដែលពួកទ្រង់បានធ្វើចំពោះអ្នក ដែលបំផុសគំនិតអ្នកឲ្យសរសើរ និងថ្វាយបង្គំទ្រង់ទាំងទ្វេ ។

១. សូមឆ្លើយសំណួរបីក្នុងចំណោមសំណួរខាងក្រោមនេះនៅក្នុងសៀវភៅកំណត់ហេតុការសិក្សារបស់អ្នក ៖

  • តើអ្នកគិតថា ការថ្វាយបង្គំព្រះវរបិតាសួគ៌ និងព្រះយេស៊ូវគ្រីស្ទដោយស្មោះស្ម័គ្រនឹងប្រទានពរដល់ជីវិតរបស់អ្នកយ៉ាងដូចម្ដេច ?

  • តើនៅពេលណាដែលអ្នកមានអារម្មណ៍ជិតស្និទ្ធនឹងព្រះវរបិតាសួគ៌ ឬព្រះយេស៊ូវគ្រីស្ទ តាមរយៈការគោរពប្រណិប័តន៍ដោយស្មោះ ?

  • តើការថ្វាយបង្គំរបស់អ្នកអាចបង្ហាញឲ្យឃើញកាន់តែច្បាស់ពីអារម្មណ៍ដែលអ្នកមានចំពោះព្រះវរបិតាសួគ៌ និងព្រះយេស៊ូវគ្រីស្ទយ៉ាងដូចម្ដេច ?

  • សូមជ្រើសរើសសកម្មភាពមួយ ឬច្រើនខាងក្រោមនេះ ហើយពិចារណាពីរបៀបដែលការថ្វាយបង្គំដោយស្មោះអាចជួយដល់ ការអធិស្ឋាន ការសិក្សាព្រះគម្ពីរ ការទទួលទានសាក្រាម៉ង់ ការគោរពថ្ងៃឈប់សម្រាក ការតមអាហារ ការចូលរួមព្រះវិហារបរិសុទ្ធ ឲ្យកាន់តែមានអត្ថន័យ ។

  • តើអ្នកបានទទួលអារម្មណ៍អ្វីខ្លះដើម្បីកែលម្អ ឬផ្លាស់ប្ដូររបៀបដែលអ្នកថ្វាយបង្គំ ?