ថ្នាក់​សិក្ខាសាលា
យ៉ាកុប ១


យ៉ាកុប ១

« សូម​ដល់​ព្រះ »

រូបភាព
យុវនារី​ម្នាក់​ជង្គង់​អធិស្ឋាន​នៅ​ក្បែរ​គ្រែ​របស់​នាង ។

តើ​អ្នក​មាន​អារម្មណ៍​ថា អ្នក​អាច​សុំ​ជំនួយ​ពី​ព្រះ​នៅ​ពេល​ដែល​អ្នក​មាន​សំណួរ​ដែល​គ្មាន​ចម្លើយ ឬ​ត្រូវ​ការ​ប្រាជ្ញា​របស់​ទ្រង់​ក្នុង​ការ​ធ្វើ​ការ​សម្រេច​ចិត្ត​ដ៏​សំខាន់ៗ​ដែរ​ឬ​ទេ ? យ៉ាកុប​បាន​ប្រកាស​ថា អ្នក​ណា​ដែល​ខ្វះ​ប្រាជ្ញា​អាច « សូម​ដល់​ព្រះ ដែល​ទ្រង់​ប្រទាន​ដល់​មនុស្ស​ទាំងអស់​ដោយ​សទ្ធា​ឥត​បន្ទោស​ផង … នោះ​ទ្រង់​នឹង​ប្រទាន​ឲ្យ » ( យ៉ាកុប ១:៥ ) ។ គោលបំណង​នៃ​មេរៀន​នេះ​គឺ​ដើម្បី​ពង្រឹង​ទីបន្ទាល់​របស់​អ្នក​ថា ព្រះវរបិតាសួគ៌​នឹង​ប្រទាន​ប្រាជ្ញា​ដល់​អ្នក​ក្នុង​ការ​ឆ្លើយ​តប​នឹង​ការអធិស្ឋាន​របស់​អ្នក ។

ចម្លើយ​សំខាន់ៗ

សូមមើល​សំណួរ​នីមួយៗ​ខាង​ក្រោម ហើយ​សញ្ជឹង​គិត​រឿង​ទាំង​នេះ​សម្រាប់​សំណួរ​នីមួយៗ ៖ (១) តើ​ខ្ញុំ​បាន​ទទួល​ចម្លើយ​ពី​ព្រះ​ដែរ​ឬ​ទេ ? ( ២ ) តើ​ខ្ញុំ​កំពុង​ស្វែងរក​ចម្លើយ​ដែល​ខ្ញុំ​មិន​ទាន់​បាន​ទទួល​ពី​ព្រះ​ដែរ​ឬ​ទេ ? ( ៣ ) តើ​ខ្ញុំ​មិន​ចាប់​អារម្មណ៍​ស្វែងរក​ចម្លើយ​ទេ​ឬ​អី ?

  • តើ​សាសនាចក្រ​នៃ​ព្រះ​យេស៊ូវគ្រីស្ទ​នៃ​ពួក​បរិសុទ្ធ​ថ្ងៃ​ចុង​ក្រោយ​ជា​សាសនាចក្រ​ពិត​ឬ​ទេ ?

  • តើ​ព្រះយេស៊ូវគ្រីស្ទ​ពិតជា​ព្រះអង្គសង្គ្រោះ​របស់​ខ្ញុំ​មែន​ដែរ​ឬ​ទេ ?

  • តើ​ខ្ញុំ​គួរ​ផ្តោត​លើ​អ្វី​ខ្លះ​ដើម្បី​ធ្វើ​ជា​អ្នក​ដើរ​តាម​ព្រះយេស៊ូវគ្រីស្ទ​កាន់តែ​ប្រសើរ​ឡើង ?

នៅពេល​អ្នក​សិក្សា​ពាក្យ​សម្តី​របស់​សាវក​យ៉ាកុប​នៅ​ក្នុង យ៉ាកុប ១ សូម​រកមើល​គោលការណ៍​ដែល​អាច​ជួយ​អ្នក​ស្វែងរក​ចម្លើយ​ចំពោះ​សំណួរ​សំខាន់ៗ​នៅក្នុង​ជីវិត​របស់​អ្នក ។

សូម​អាន​ព័ត៌មាន​ខាង​ក្រោម​អំពី​យ៉ាកុប ។ សូម​គិត​អំពី​សំណួរ​អ្វី​ខ្លះ​ដែល​លោក​ប្រហែល​ជា​បាន​ស្វែងរក​ចម្លើយ​ពេញ​មួយ​ជីវិត​របស់​លោក ។

  1. លោក​ប្រហែល​ជា​ប្អូនប្រុស​របស់​ព្រះ​យេស៊ូវ​គ្រីស្ទ ( សូមមើល សេចក្ដី​ណែនាំ​ដល់​បទគម្ពីរទាំងឡាយ « យ៉ាកុប, ប្អូនប្រុស​របស់​ព្រះអម្ចាស់ » នៅលើ​គេហទំព័រ ChurchofJesusChrist.org ) ។

  2. ដូច​ប្អូន​ប្រុស​ផ្សេង​ទៀត​របស់​ព្រះអម្ចាស់​ដែរ លោក​ប្រហែល​ជា​មិន​បាន​ជឿ​​ឡើយ​កាល​ពី​ដំបូង​ថា ព្រះយេស៊ូវ​គឺជា​ព្រះគ្រីស្ទ ( សូមមើល យ៉ូហាន ៧:៣–៥ ) ។

  3. ក្រោយ​មក យ៉ាកុប​បាន​ក្លាយ​ជា​សាវក ហើយ​យោង​តាម​អ្នកនិពន្ធ​ដែល​ជា​ពួក​គ្រីស្ទាន​ពី​ជំនាន់​ដើម​ថា លោក​គឺ​ជា​ប៊ីស្សព​ដំបូង​គេ​របស់​សាសនាចក្រ​នៅក្នុង​ក្រុង​យេរូសាឡិម ( សូមមើល កិច្ចការ ១២:១៦–១៧; ២១:១៧–១៨; កាឡាទី ១:១៨–១៩; ២:៩ ) ។

សូម​អាន យ៉ាកុប ១:១ ដើម្បី​រកមើល​ថា តើ​យ៉ាកុប​បាន​សរសេរ​ទៅ​នរណា ។

អែលឌើរ ប្រ៊ូស អ័រ ម៉ាកខនឃី ( ឆ្នាំ ១៩១៥–ឆ្នាំ ១៩៨៥ ) ក្នុង​កូរ៉ុម​នៃ​ពួកសាវក​ដប់​ពីរ​នាក់​បាន​ពន្យល់​ថា « យ៉ាកុប​បាន​ថ្លែង​ទៅ​កាន់ …មនុស្ស​មិន​ទាន់​ត្រូវបាន​ប្រមូល​ផ្តុំ​នៅ​ឡើយ មិន​ទាន់​ទទួល​បាន​ដំណឹង​ល្អ​នៅ​ឡើយ មិន​ទាន់​បាន​ចូល​មក​ក្នុង​ក្រោល​នៃ​ព្រះគ្រីស្ទ​នៅ​ឡើយ » ( Doctrinal New Testament Commentary [ ឆ្នាំ ១៩៧៣ ], ៣:២៤៣ ) ។

  • តើ​សំណួរ​អ្វី​ខ្លះ​ដែល​មនុស្ស​មិន​ទាន់​បាន​ទទួល​ដំណឹង​ល្អ​អាច​មាន ?

សូម​អាន យ៉ាកុប ១:៥–៦ ដោយ​ស្វែងរក​សេចក្ដីពិត ដែល​យ៉ាកុប​បាន​បង្រៀន​នោះអាច​ជួយ​យើង នៅពេល​យើង​មាន​សំណួរ​សំខាន់ៗ ហើយ​អាច​ជួយ​អ្នក​ដែល​កំពុង​ស្វែងរក​សេចក្តីពិត​នៃ​ដំណឹងល្អ ។ ( វា​អាច​មាន​ប្រយោជន៍​ក្នុង​ការដឹង​ថា ការស្ដី​បន្ទោស មាន​ន័យ​ថា ស្វែងរក​កំហុស ឬ​ដើម្បី​ស្តីបន្ទោស ) ។

យ៉ាកុប ១:៥–៦ គឺ​ជា​វគ្គ​បទគម្ពីរ​ចំណេះចំណាន​ខាង​គោលលទ្ធិ​មួយ ។ សូម​ពិចារណា​គូស​សម្គាល់​វគ្គ​ចំណេះចំណាន​ខាង​គោលលទ្ធិ​តាម​វិធី​ដែល​ងាយ​សម្គាល់ ដើម្បី​អ្នក​អាច​រក​ឃើញ​វា​ដោយ​ងាយស្រួល ។

  • តើ​អ្នក​បាន​រកឃើញ​អ្វីខ្លះ ?

  • តើ​អ្នក​រៀន​អ្វី​ខ្លះ​អំពី​ព្រះវរបិតាសួគ៌​ចេញ​ពី​វគ្គបទ​គម្ពីរ​នេះ ?

សេចក្តីពិត​មួយ​ដែល​បាន​រក​ឃើញ​នៅ​ក្នុង​វគ្គ​បទគម្ពីរ​នេះ គឺ​ថា ព្រះ​នឹង​ប្រទាន​ពរ​ដល់​យើង​ឲ្យ​មាន​ប្រាជ្ញា ប្រសិនបើ​យើង​ទូល​សូម​ទ្រង់​ដោយ​ចិត្ត​ជឿ ។

  • តើ​អ្នក​គិត​ថា « សូម​ដោយ​ចិត្ត​ជឿ ឥត​សង្ស័យ​អ្វី​សោះ » មាន​ន័យ​ដូចម្តេច ? ( យ៉ាកុប ១:៦ ) ។

  • ហេតុអ្វី​អ្នក​គិត​ថា ព្រះវរបិតាសួគ៌​សព្វ​ព្រះទ័យ​ឲ្យ​អ្នក​ងាក​ទៅ​រក​ទ្រង់​សម្រាប់​ចម្លើយ​នានា ?

នៅពេល​អ្នក​បន្ត​ការសិក្សា គិត​អំពី​គំនិត អារម្មណ៍ និង​បទពិសោធន៍​ដែល​អ្នក​មាន នៅពេល​អ្នក​បាន​ស្វែងរក​ប្រាជ្ញា ឬ​ចម្លើយ​ចំពោះ​សំណួរ​របស់​អ្នក​ពី​ព្រះ ។

គំរូ​របស់​យ៉ូសែប ស្ម៊ីធ

រូបភាព
យ៉ូសែប ស្ម៊ីធ ជុញ្ញ័រ ត្រូវ​បាន​ពិពណ៌នា​ថា​លុត​ជង្គង់​នៅក្នុង​ព្រៃ​ពិសិដ្ឋ​ក្នុង​អំឡុង​ពេល​នៃ​ទស្សន​និមិត្ត​ដំបូង ។ កាំរស្មី​នៃ​ពន្លឺ​អាច​មើលឃើញ​ពី​លើ​មេឃ​ចុះ​មក​តាម​ចន្លោះ​ដើមឈើ​ឆ្ពោះ​ទៅរក​យ៉ូសែប ។

វា​អាច​មាន​ប្រយោជន៍​ក្នុង​ការ​សញ្ជឹងគិត​ពី​គំរូ​នៃ​គោលការណ៍​ដែល​ព្រះ​នឹង​ប្រទានពរ​ដល់​យើង​ឲ្យ​មាន​ប្រាជ្ញា ប្រសិនបើ​យើង​ទូល​សូម​ទ្រង់​ដោយ​សេចក្តី​ជំនឿ ។ ការ​ស្វែង​រក​ប្រាជ្ញា​ពី​ព្រះ​ជះ​ឥទ្ធិពល​យ៉ាង​ខ្លាំង​ដល់​យ៉ូសែប ស្ម៊ីធ ។

សូម​មើល​វីដេអូ « Joseph Smith: The Prophet of the Restoration » ចាប់​ពី​នាទី​ទី ៥:០៧ ដល់ ៨:៤២ ដែល​មាន​នៅគេហទំព័រ ChurchofJesusChrist.org ដោយ​រកមើល របៀប​ដែល​សេចក្ដីពិត​នេះ​ជះ​ឥទ្ធិពល​ដល់​ជីវិត​របស់​យ៉ូសែប ។

១.សូម​ឆ្លើយ​សំណួរ​ខាងក្រោម​ទាំងនេះ ៖

  • តើ​អ្វី​បាន​រំជួល​អារម្មណ៍​អ្នក​យ៉ាង​ពិសេស​ពី​បទពិសោធន៍​របស់ យ៉ូសែប ស្ម៊ីធ ?

  • តើ​ចម្លើយ​របស់​ព្រះ​ដែល​បាន​ប្រទាន​មក​ក្នុង​ការនិមិត្ត​ដំបូង ជះ​ឥទ្ធិពល​លើ​ជីវិត​របស់​យ៉ូសែប​យ៉ាង​ដូចម្ដេច ? តើ​វាបាន​ជះ​ឥទ្ធិពល​លើ​លោកិយ​យ៉ាង​ដូចម្ដេច ? តើ​វាបាន​ជះ​ឥទ្ធិពល​ដល់​អ្នក​យ៉ាង​ដូចម្ដេច ?

បទពិសោធន៍​របស់​អ្នក

២. សូម​ធ្វើ​កិច្ចការ​ដូចតទៅ​នេះ​នៅ​ក្នុង​សៀវភៅ​កំណត់​ហេតុ​ការសិក្សា​របស់​អ្នក ៖

សូម​សរសេរ​គំនិត អារម្មណ៍ និង​បទពិសោធន៍​ដែល​អ្នក​មាន ពេល​កំពុង​ស្វែងរក​ប្រាជ្ញា​ពី​ព្រះ ។ សូម​ពិចារណា​រួមបញ្ចូល​ចំណុច​មួយ​ចំនួន​ខាង​ក្រោម ៖

  • គំនិត​និង​អារម្មណ៍​របស់​អ្នក​អំពី​ព្រះឆន្ទៈ​របស់​ព្រះក្នុង​ការឆ្លើយ​សំណួរ​របស់​អ្នក ( សូមមើល យ៉ាកុប ១:៥–៦ ) ។

  • គំនិត​និង​អារម្មណ៍​របស់​អ្នក​អំពី​បទពិសោធន៍​របស់ យ៉ូសែប ស្ម៊ីធ ជាមួយ​នឹង​ការសុំ​ប្រាជ្ញា​ពី​ព្រះ ។

  • បទពិសោធន៍​ដែល​អ្នក​ធ្លាប់​មាន ឬ​កំពុង​មាន​ជាមួយ​ការស្វែងរក​ប្រាជ្ញា​ពី​ព្រះ និង​ការទទួល​បាន​ចម្លើយ ។ ( បទពិសោធន៍​ទាំង​នេះ​អាច​ពាក់ព័ន្ធ​នឹង​ការស្វែងរក​ចម្លើយ​ចំពោះ​សំណួរ​នៅដើម​មេរៀន​នេះ ) ។

  • វិធី​នានា​ដែល​អ្នក​ចង់​ស្វែងរក​ប្រាជ្ញា​ពី​ព្រះ​ឥឡូវ​នេះ ឬ​នៅ​ពេល​អនាគត ។

  • ចំណាប់​អារម្មណ៍​ដែល​អ្នក​បាន​ទទួល​ពី​ព្រះវិញ្ញាណ​បរិសុទ្ធ​អំឡុងពេល​មេរៀន​នេះ ដែល​អាច​ជួយ​អ្នក​បាន ។

សូម​គិត​អំពី​ទម្លាប់​ផ្ទាល់​ខ្លួន​របស់​អ្នក​ក្នុង​ការអធិស្ឋាន និង​សុំ​ប្រាជ្ញា និង​ចម្លើយ​ពី​ព្រះ ។ តើ​នៅពេល​ណា​ជា​ពេល​ចុង​ក្រោយ​ដែល​អ្នក​ទូល​សុំ​ប្រាជ្ញា ឬ​ចម្លើយ​ចំពោះ​សំណួរ​របស់​អ្នក​ពី​ព្រះវរបិតាសួគ៌ ? តើ​អ្នក​អាច​ធ្វើ​អ្វី​នៅ​ថ្ងៃ​នេះ ដើម្បី​ចាប់ផ្តើម​សុំ​ដោយ​ចិត្ត​ស្មោះសរ និង​កាន់តែ​ញឹកញាប់ ? សូម​កត់ត្រា​នៅក្នុង​សៀវភៅ​កំណត់​ហេតុ​របស់​អ្នក​នូវ​អ្វី​ដែល​អ្នក​មាន​អារម្មណ៍​ថា ព្រះវរបិតាសួគ៌​សព្វ​ព្រះទ័យ​ឲ្យ​អ្នក​ធ្វើ ដោយសារ​តែ​អ្វី​ដែល​អ្នក​បាន​សិក្សា​នៅ​ថ្ងៃ​នេះ ។

ជម្រើស ៖ តើ​ចង់​រៀនសូត្រ​បន្ថែម​ទៀត​ទេ ?

ហេតុអ្វី​​វា​សំខាន់​ដើម្បី​ទទួល​បាន​ប្រាជ្ញា​ពី​ព្រះ ហើយ​ទទួល​បាន​ទីបន្ទាល់​ផ្ទាល់​ខ្លួន​ពី​ទ្រង់ ?

សូម​គិត​អំពី​សំណួរ​មុន​ពេល​អ្នក​មើល​វីដេអូ « Origin » ( ៤:៥៧ ) ដែល​មាន​នៅលើ​គេហទំព័រ ChurchofJesusChrist.org ។

ប្រធាន រ័សុល អិម ណិលសុន បាន​បង្រៀន​ថា ៖

រូបភាព
រូបថត​ផ្លូវការ​ពាក់កណ្តាល​ខ្លួន​របស់​ប្រធាន​ រ័សុល អិម ណិលសុន ដែល​បានថត​នៅ​ខែ មករា ឆ្នាំ ២០១៨

តើ​ព្រះ​ពិត​ជា សព្វ​ព្រះទ័យ មាន​បន្ទូល​មក​កាន់​អ្នក​មែន​ទេ ? ពិតណាស់ !…

អ្នក​ពុំ​ចាំបាច់​ឆ្ងល់​ថា តើ​អ្វី​គឺ​ពិត​នោះ​ទេ [ សូមមើល មរ៉ូណៃ ១០:៥ ] ។ អ្នក​ពុំ​ចាំបាច់​ឆ្ងល់​ថា អ្នក​គួរ​ទុក​ចិត្ត​នរណា​ទើប​អាច​មាន​សុវត្ថិភាព​នោះ​ទេ ។ តាមរយៈ​វិវរណៈ​ផ្ទាល់​ខ្លួន អ្នក​អាច​ទទួល​បាន​សាក្សី​ដោយ​ផ្ទាល់​ថា ព្រះគម្ពីរ​មរមន​គឺ​ជា​បន្ទូល​របស់​ព្រះ ថា​យ៉ូសែប ស៊្មីធ គឺ​ជា​ព្យាការី ហើយ​ថានេះ​គឺ​ជា​សាសនាចក្រ​របស់​ព្រះអម្ចាស់ ។ មិន​ថា​មនុស្ស​ដទៃ​និយាយ ឬ​ធ្វើ​អ្វី​នោះ​ទេ គ្មាន​នរណា​ម្នាក់​អាច​ដក​យក​នូវ​សាក្សី​មួយ​ដែល​កើត​នៅ​ក្នុង​ដួង​ចិត្ត និង​គំនិត​របស់​អ្នក​អំពី​អ្វី​ដែល​ជា​ការពិត​បាន​ឡើយ ។ …

យើង​គឺ​ជាពួក​អ្នក​ដើរ​តាម​ព្រះយេស៊ូវគ្រីស្ទ ។ សេចក្ដីពិត​ដ៏​សំខាន់​បំផុត​ដែល​ព្រះវិញ្ញាណ​បរិសុទ្ធ​នឹង​ធ្វើ​ជា​សាក្សី​ដល់​អ្នក​គឺ​ថា ព្រះយេស៊ូវ គឺ​ជា ព្រះគ្រីស្ទ ជា​ព្រះរាជបុត្រា​នៃ​ព្រះ​ដ៏​មាន​ព្រះជន្ម​រស់ ។ ទ្រង់​មាន​ព្រះជន្ម​រស់ !

( រ័សុល អិម ណិលសុន « Revelation for the Church, Revelation for Our Lives » Liahona ខែ ឧសភា ឆ្នាំ ២០១៨ ទំព័រ ៩៥–៩៦ )

យ៉ាកុប ១:៦ ។ តើ « សូម​ដោយ​ចិត្តជឿ » មាន​ន័យ​ដូចម្ដេច ?

អែលឌើរ ដេវីឌ អេ បែដណា ក្នុង​កូរ៉ុម​នៃ​ពួក​សាវក​ដប់ពីរ​នាក់​បាន​យោង​ទៅ យ៉ាកុប ១:៥–៦ ហើយ​បាន​ពន្យល់​ថា ៖

រូបភាព
រូបថត​ពាក់​កណ្តាល​ខ្លួន​ផ្លូវការ​របស់​អែលឌើរ ដាវីឌ អេ បែដណា ក្នុងកូរ៉ុម​នៃ​ពួក​សាវក​ដប់​ពីរ ។

សូម​កត់សម្គាល់​ពី​តម្រូវការ​នៃ​ការ​សូម​ដោយ​ចិត្ត​ជឿ ដែល​ខ្ញុំ​យល់​ថា វា​សំដៅ​លើភាពចាំបាច់​ក្នុង​ការមិន​គ្រាន់​តែ​បង្ហាញ​វា​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ត្រូវ​ធ្វើ​កាតព្វកិច្ច​ពីរ​គឺ​ទូលអង្វរ និង​អនុវត្ត​ដែល​ជា​តម្រូវការ​ដើម្បី​ទូល​អង្វរ និង​ធ្វើ​សកម្មភាព ។ …

សំណួរ​របស់​យ៉ូសែប​មិន​គ្រាន់​តែ​ផ្តោត​លើ​អ្វី​ដែល​លោក​ត្រូវ​ដឹង​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ក៏​លើ​អ្វី​ដែល​ត្រូវ ធ្វើ ផង​ដែរ ! ការ​អធិស្ឋាន​របស់​លោក​មិន​មែន​សាមញ្ញ​ទេ​ថា « តើ​ព្រះវិហារ​មួយ​ណា​ត្រឹមត្រូវ ? » សំណួរ​របស់​លោក​គឺ​សួរ​ថា « តើព្រះវិហារ​មួយ​ណា​ដែល​លោក​គួរ​ចូល​រួម ? » យ៉ូសែប​បាន​ទៅ​ឯ​ព្រៃ​ដើម្បី​សូម​ដោយ​ចិត្ត​ជឿ ហើយ​លោក​តាំង​ចិត្ត​ធ្វើ​សកម្មភាព ។

សេចក្ដីជំនឿ​ពិត​គឺ​ផ្ដោត​នៅក្នុង និង​លើ​ព្រះអម្ចាស់​ព្រះយេស៊ូវគ្រីស្ទ ហើយ​តែងតែ​ដឹក​នាំ​ទៅរក​សកម្មភាព​សុចរិត ។ … យើង​បន្ត​ទៅមុខ ហើយ​តស៊ូ​ក្នុង​កិច្ចការ​ឧទ្ទិស​នៃ​ការអធិស្ឋាន បន្ទាប់​ពី​យើង​និយាយ « អាម៉ែន » ដោយ​ធ្វើ​តាម​អ្វី​ដែល​យើង​បាន​សម្តែង​ចំពោះ​ព្រះវរបិតាសួគ៌ ។

ការ​សួរ​ដោយ​សេចក្ដី​ជំនឿ​តម្រូវ​ឲ្យ​មាន​ភាព​ស្មោះត្រង់ ការ​ខិតខំ ការ​តាំង​ចិត្ត និង​ការ​តស៊ូ ។

( សូមមើល ដេវីឌ អេ បែដណា « Ask in Faith » Liahona ខែ ឧសភា ឆ្នាំ ២០០៨ ទំព័រ ៩៤–៩៥ )