ថ្នាក់​សិក្ខាសាលា
ចំណេះចំណាន​ខាង​គោលលទ្ធិ ៖ យ៉ាកុប ១:៥–៦


ចំណេះចំណាន​ខាង​គោលលទ្ធិ ៖ យ៉ាកុប ១:៥–៦

« សូម​ដល់​ព្រះ »

រូបភាព
ព្យាការី យ៉ូសែប ស៊្មីធ ជុញ្ញ័រ នៅក្នុង​ព្រៃ​ពិសិដ្ឋ ( នៅឃុំ​ម៉ែនឆែស្ទើរ រដ្ឋ​ញូវយ៉ក ) នៅពេល​លោក​បាន​ទទួល​ការនិមិត្ត​ដំបូង ។ យ៉ូសែប​ត្រូវ​បាន​គេ​បង្ហាញ​ថា​កំពុង​លុត​ជង្គង់​ចំពោះ​ព្រះភ័ក្រ្ត​របស់​ព្រះ ជា​ព្រះវរបិតា និងព្រះយេស៊ូវគ្រីស្ទ ។ ទាំង​ព្រះ​ជា​ព្រះវរបិតា និង​ព្រះ​គ្រីស្ទ​គឺ​បាន​បង្ហាញ​ថា​គ្រង​ព្រះពស្ដ​ពណ៌ស ។ ព្រះ​វរបិតា​បង្ហាញ​ព្រះ​គ្រីស្ទ​ទៅកាន់​យ៉ូសែប ។ មាន​ដើម​ឈើ​ជា​ច្រើន​នៅ​ផ្ទៃ​ខាងក្រោយ ។ ( យ៉ូសែប ស្ម៊ីធ - ប្រវត្តិ ១:១៥-២០ )

នៅក្នុង​មេរៀន​មុន « យ៉ាកុប ១ » អ្នក​បាន​រៀន​ថា ព្រះប្រទាន​ពរ​យើង​ឲ្យ​មាន​ប្រាជ្ញា ប្រសិន​បើ​យើង​ទូល​សុំ​ទ្រង់​ដោយ​សេចក្តីជំនឿ ។ មេរៀន​នេះ​អាច​ជួយ​អ្នក​ឲ្យ​ទន្ទេញ​សេចក្ដីយោង​ចំណេះចំណាន​ខាង​គោលលទ្ធិ និង​ឃ្លា​បទ​គម្ពីរ​គន្លឹះ​សម្រាប់ យ៉ាកុប ១:៥–៦ ពន្យល់​គោលលទ្ធិ និង​អនុវត្ត​តាម​គោលការណ៍​នៃ​ការ​ទទួល​បាន​ចំណេះដឹង​ខាង​វិញ្ញាណ​នៅក្នុង​ស្ថានភាព​ជីវិត​ជាក់ស្តែង ។

ទន្ទេញ និង​ពន្យល់

សូម​ស្រមៃ​គិត​ថា មិត្ត​ម្នាក់​កំពុង​ពុះពារ​ក្នុង​ការ​សម្រេច​ចិត្ត​ដ៏​សំខាន់​មួយ​ក្នុង​ជីវិត​របស់​គាត់ ។ អ្នក​ដឹង​ថា​មិត្ត​ម្នាក់​នេះ​មិន​បាន​ធំ​ឡើង​ដោយ​ជឿ​ថា យើង​អាច​ទូល​ដោយ​ផ្ទាល់​ទៅ​កាន់​ព្រះ​នៅក្នុង​ការអធិស្ឋាន​នោះ​ទេ ។

សូម​រំឭក​ថា​នៅក្នុង​មេរៀន​មុន អ្នក​បាន​សិក្សា​សេចក្ដីពិត​ខាង​ក្រោម​ពី យ៉ាកុប ១:៥–៦ ៖ ព្រះ​នឹង​ប្រទានពរ​ដល់​យើង​ឲ្យ​មាន​ប្រាជ្ញា ប្រសិនបើ​យើង​ទូល​សូម​ពី​ទ្រង់​ដោយ​សេចក្ដីជំនឿ ។

១. សូម​ឆ្លើយ​សំណួរ​ខាងក្រោម​នេះ​នៅ​ក្នុង​សៀវភៅ​កំណត់​ហេតុ​ការសិក្សា​របស់​អ្នក ៖

  • តើ​អ្នក​អាច​ប្រើ យ៉ាកុប ១:៥–៦ ដើម្បី​ពន្យល់​ពី​ទំនាក់ទំនង​ដែល​ព្រះវរបិតាសួគ៌​អញ្ជើញ​យើង​ឲ្យ​មាន​ជាមួយ​ទ្រង់​ដោយ​របៀប​ណា ? ( វា​ប្រហែល​ជា​មាន​ប្រយោជន៍​ក្នុង​ការរួម​បញ្ចូល​ឧទាហរណ៍​នៃ​សំណួរ​ដែល​បុគ្គល​ម្នាក់​អាច​សួរ ឬ​ប្រាជ្ញា​ដែល​ពួកគេ​អាច​ស្វែងរក​ពី​ព្រះ​នៅក្នុង​ការអធិស្ឋាន ក៏​ដូចជា​បទពិសោធន៍​ផ្ទាល់​ខ្លួន ឬ​ឧទាហរណ៍​ក្នុង​ព្រះគម្ពីរ ) ។

ការ​អាច​ស្វែងរក និង​ពន្យល់​វគ្គ​បទគម្ពីរ​ចំណេះចំណាន​ខាង​គោលលទ្ធិ​នេះ​អាច​ជួយ​អ្នក នៅពេល​អ្នក​ចែកចាយ​ដំណឹង​ល្អ​ជាមួយ​អ្នក​ដទៃ​ពេញ​មួយ​ជីវិត​របស់​អ្នក ។ ដើម្បី​ជួយ​អ្នក​ឲ្យ​តាំង​ចិត្ត​ចងចាំ​វគ្គ​បទគម្ពីរ​នេះ សូម​មើល​រូបភាព​នៃ​ការនិមិត្ត​ដំបូង​របស់ យ៉ូសែប ស្ម៊ីធ នៅដើម​មេរៀន ខណៈ​និយាយ​ឡើង​វិញ​នូវ​ឃ្លា​បទគម្ពីរ​គន្លឹះ​ខាង​ក្រោម និង​សេចក្ដី​យោង​ជាច្រើន​ដង​តាម​ដែល​អ្នក​អាច​ធ្វើបាន​ក្នុង​រយៈពេល​មួយ​នាទី ៖ « តែ​បើ​អ្នក​រាល់​គ្នា​ណា​មួយ​ខ្វះ​ប្រាជ្ញា មាន​តែ​សូម​ដល់​ព្រះ » ( យ៉ាកុប ១:៥–៦ ) ។

រៀន​អនុវត្ត

រូបភាព
យ៉ូសែប ស៊្មីធ អង្គុយ​លើ​កៅអី​អាន​ព្រះគម្ពីរ​ប៊ីប ។

យ៉ូសែប ស្ម៊ីធ គឺ​ជា​មនុស្ស​គំរូ​មួយ​ក្នុង​ចំណោម​មនុស្ស​គំរូ​​ជា​ច្រើន​ក្នុង​ព្រះគម្ពីរ​ដែល​បាន​ទទួល​ពរ ដោយសារ​ការ​ធ្វើ​តាម​គោលការណ៍​នៃ​ការ​ទទួល​បាន​ចំណេះដឹង​ខាង​វិញ្ញាណ ។ សម្រាប់​ការរៀន​អនុវត្ត​ខាង​ក្រោម អ្នក​នឹង​សិក្សា​ឧទាហរណ៍​មួយ​អំពី​របៀប​ដែល​លោក​បាន​អនុវត្ត​គោលការណ៍​ទាំងនេះ​នៅក្នុង​ជីវិត​របស់​លោក ។ មុន​នឹង​អ្នក​ចាប់​ផ្ដើម សូម​ចំណាយ​ពេល​ខ្លះ​ដើម្បី​រំឭក​ដោយ​សង្ខេប​អំពី​គោលការណ៍​នៅក្នុង កថាខណ្ឌ​ទី ៥–១២ នៃ​ផ្នែក « ការ​ទទួល​បាន​ចំណេះដឹង​ខាង​វិញ្ញាណ » នៃ ឯកសារ​គោល​នៃ​ចំណេះ​ចំណាន​ខាង​គោលលទ្ធិ ( ឆ្នាំ ២០២២ ) ។

  • សូម​គិត​អំពី​អ្វី​ដែល​អ្នក​បាន​ដឹង​រួច​ហើយ​អំពី​បទពិសោធន៍​របស់ យ៉ូសែប ស្ម៊ីធ ។ តើ​យ៉ូសែប​មាន​សំណួរ​អ្វីខ្លះ ? ( សូមមើល យ៉ូសែប ស្ម៊ីធ—ប្រវត្តិ ១:៨–១០ ) ។

  • ហេតុអ្វី​វា​សំខាន់​សម្រាប់​យើង​ក្នុង​ការ​ស្វែងរក​ចម្លើយ​ពី​ព្រះ​ចំពោះ​សំណួរ​ផ្ទាល់​ខ្លួនដូច យ៉ូសែប ស្ម៊ីធ បាន​ធ្វើ​ដែរ ?

សូម​គិត​អំពី​សំណួរ​ដែល​អ្នក​មាន ឬ​គិត​អំពី​ប្រាជ្ញា​ដែល​អ្នក​កំពុង​ស្វែងរក ។ នៅពេល​អ្នក​បញ្ចប់​សកម្មភាព​ខាងក្រោម សូម​គិត​អំពី​របៀប​ដែល​គំរូ​របស់យ៉ូសែប​ក្នុង​ការ​អនុវត្ត​គោលការណ៍​នៃ​ការ​ទទួល​បាន​ចំណេះដឹង​ខាង​វិញ្ញាណ អាច​ជួយ​អ្នក​ក្នុង​ស្ថានភាព​ដែល​ទាមទារ​ឲ្យ​មាន​ប្រាជ្ញា​ពី​ព្រះ ។

សូម​សិក្សា យ៉ូសែប ស្ម៊ីធ—ប្រវត្តិ ១:៨, ១១–១៧ ហើយ​ពិចារណា​ពី​ការ​គូស​ចំណាំ​ឃ្លា​នីមួយៗ បង្ហាញ​ពី​របៀប​ដែល​យ៉ូសែប​បាន​ធ្វើតាម​គោលការណ៍​នៃ​ការ​ទទួល​បាន​ចំណេះដឹង​ខាង​វិញ្ញាណ​កាល​វ័យ​ជំទង់ ។ ទោះបីជា​អ្នក​ប្រហែល​ជា​ធ្លាប់​ដឹង​រឿង​របស់​លោក​រួច​ហើយ​ក៏​ដោយ សូម​រកមើល​ព័ត៌មាន​លម្អិត​នៅក្នុង​ខគម្ពីរ​ទាំងនេះ ដែល​បង្ហាញ​ពី​បំណងប្រាថ្នា អាកប្បកិរិយា និង​ជំនឿ​របស់​យ៉ូសែប លើស​ពី​អ្វី​ដែល​អ្នក​បាន​កត់សម្គាល់​ពី​មុន​មក ។

  • តើ​គំរូ​អ្វី​ខ្លះ​ដែល​អ្នក​បាន​រក​ឃើញ​អំពី​យ៉ូសែប​ដែល​ធ្វើ​សកម្មភាព​ដោយ​សេចក្ដី​ជំនឿ រក្សា​ទស្សនវិស័យ​ដ៏​នៅ​អស់​កល្ប​មួយ និង​ការ​ប្រើ​ប្រាស់​ប្រភព​ដែល​បាន​តែងតាំង​ដ៏​ទេវភាព ?

២. សូម​ឆ្លើយ​សំណួរ​ខាង​ក្រោម​នេះ យ៉ាង​ហោច​ណាស់​ឲ្យ​បាន​បួន នៅ​ក្នុង​សៀវភៅ​កំណត់ហេតុ​ការសិក្សា​របស់​អ្នក ៖

ស្វែងរក​ការយល់ដឹង​បន្ថែម​តាមរយៈ​ប្រភព​ដែល​បាន​តែងតាំង​ដ៏​ទេវភាព

  • ហេតុអ្វី​អ្នក​គិត​ថា វា​សំខាន់​ចំពោះ យ៉ូសែប ស្ម៊ីធ ដើម្បី​ស្វែងរក​ចម្លើយ​ចំពោះ​សំណួរ​របស់​លោក​ដោយ​ផ្ទាល់​ពី​ព្រះ ?

  • តើ​យ៉ូសែប​ជឿ​ថា​នឹង​មាន​អ្វី​កើត​ឡើង ប្រសិនបើ​លោក​មិន​ទៅ​រក​ព្រះ​ដើម្បី​រក​ចម្លើយ ? ( សូមមើល យ៉ូសែប ស្ម៊ីធ—ប្រវត្តិ ១:១៣ ) ។

  • បន្ថែម​ពី​លើ​ការអធិស្ឋាន តើ​អ្នក​អាច​ស្វែងរក​ចម្លើយ​ពី​ព្រះ​ដោយ​របៀប​ណា​ទៀត ?

ពិនិត្យមើល​គោលគំនិត និង​សំណួរ​ទាំងឡាយ​ដោយ​ទស្សនវិស័យ​ដ៏​អស់កល្ប​មួយ

  • តើ​អ្នក​គិត​ថា​យ៉ូសែប​បាន​ដឹង​អ្វី​ខ្លះ​អំពី​ព្រះ ដែល​បាន​ផ្តល់​ទំនុក​ចិត្ត​ដល់​លោក​ដើម្បី​សុំ​ចម្លើយ​ពី​ទ្រង់​ដោយ​ផ្ទាល់ ?

  • នៅពេល​ចម្លើយ​ចំពោះ​សំណួរ​របស់​អ្នក​មិន​កើត​មាន​ឡើង​ភ្លាមៗ តើ​វា​មាន​ប្រយោជន៍​យ៉ាង​ណា​ក្នុង​ការយល់​ពី​របៀប​ដែល​ព្រះវរបិតាសួគ៌​បើក​សម្ដែង​សេចក្ដីពិត​ដល់​បុត្រាបុត្រី​របស់​ទ្រង់ ?

  • ហេតុ​អ្វី​សាតាំង​ចង់​រារាំង​យ៉ូសែប—និង​អ្នក—មិន​ឲ្យ​អធិស្ឋាន​ទូល​សុំ​ព្រះ​ដើម្បី​រក​ចម្លើយ ?

ធ្វើ​សកម្មភាព​ដោយ​សេចក្ដី​ជំនឿ

  • តើយ៉ូសែប ស្ម៊ីធ បាន​បង្ហាញ​ពី​របៀប « សូម [ ដោយ ] ចិត្ត​ជឿ​ឥត​សង្ស័យ​អ្វី​សោះ » ( យ៉ាកុប ១:៦ ) ដោយ​របៀប​ណា សូម្បី​តែ​ពេល​​សាតាំង​ព្យាយាម​រារាំង​លោក​មិន​ឲ្យ​អធិស្ឋាន​ក៏​ដោយ ? ( សូមមើល យ៉ូសែប ស្ម៊ីធ—ប្រវត្តិ ១:១៥–១៦ ) ។

  • តើ​គំរូ​របស់​យ៉ូសែប​អាច​ជួយ​អ្នក​ដោយ​របៀប​ណា​ចំពោះ​សំណួរ និង​កង្វល់​របស់​អ្នក​ផ្ទាល់ ? សូម​ពិចារណា​ដាក់​ផែនការ​ជាក់លាក់​មួយ​អំពី​របៀប​ដែល​អ្នក​នឹង​ធ្វើ​សកម្មភាព​ដោយ​សេចក្តី​ជំនឿ ។