ថ្នាក់​សិក្ខាសាលា
អេភេសូរ ៦:១០–២៤


អេភេសូរ ៦:១០–២៤

« ចូរ​ពាក់​គ្រប់​គ្រឿង​សឹក​របស់​ព្រះ »

រូបភាព
យុវជន​ម្នាក់​ស្លៀក​ពាក់​ប្រដាប់​អាវុធ​សម័យ​ព្រះគម្ពីរ​សញ្ញាថ្មី​ដោយមាន​ដាវ និង​ខែល ។

យើង​ស្ថិត​នៅក្នុង​សង្រ្គាម​ដើម្បី​ព្រលឹង​មនុស្ស​ជាតិ ។ ព្រះវរបិតាសួគ៌​បាន​បំផុសគំនិត​ប៉ុលឲ្យ​បង្រៀន​អំពី​របៀប​ដែល​យើង​អាច​រួច​ផុត​ពី​ការ​វាយប្រហារ​របស់​សាតាំង ។ គោលបំណង​​នៃ​មេរៀន​នេះ​គឺ​ដើម្បីជួយ​អ្នក​ឲ្យ​យល់​ពី​អ្វី​ដែល​ព្រះ​បានប្រទាន​ឲ្យ ដើម្បី​ការពារ​អ្នក​ពី​អំពើ​អាក្រក់​នៃ​ពិភពលោក​នេះ វាយតម្លៃ​ការរៀបចំ​ខាង​វិញ្ញាណ​បច្ចុប្បន្ន​របស់​អ្នក និង​រៀបចំ​ផែនការ​ដើម្បី​កែលម្អ​ការការពារ​ខាង​វិញ្ញាណ​របស់​អ្នក ។

សាតាំង​មាន​យុទ្ធសាស្រ្ត​បង្ខិតបង្ខំ

  • តើ​អ្នក​គិត​ថា​អ្វី​ជា​ភាព​ខុស​គ្នា​ខ្លាំង​បំផុត​រវាង​អ្វី​ដែល​អ្នក​កំពុង​ជួប​ប្រទះ​ក្នុង​វ័យ​ជំទង់ និង​អ្វី​ដែល​ឪពុក​ម្តាយ​របស់​អ្នក​បាន​ជួប​កាល​ពួក​គាត់​មាន​អាយុ​ស្របាល​នឹង​អ្នក ?

សូម​អាន​សេចក្តី​ថ្លែង​ការណ៍​ខាងក្រោម​ដោយ អែលឌើរ រ៉ូបឺត ឌី ហែល ( ឆ្នាំ ១៩៣២–២០១៧ ) ក្នុង​កូរ៉ុម​នៃ​ពួក​សាវកដប់​ពីរ​នាក់ ហើយ​ស្វែងរក​ភាព​ខុសគ្នា​មួយ​ដែល​លោក​បាន​លើកឡើង ៖

រូបភាព
រូបថត​ផ្លូវការ​ពាក់​កណ្តាល​ខ្លួន​របស់ អែលឌើរ រ៉ូបឺត ឌី ហែល ក្នុង​កូរ៉ុម​នៃ​ពួកសាវក​ដប់ពីរ​នាក់ ឆ្នាំ ២០០៣

ឪពុក និង​ជីតា​របស់​អ្នក​មិន​ដែល​ជួប​ការ​ល្បួង​ដូច​អ្នកជួប​នាសព្វ​ថ្ងៃ​នេះ​ទេ ។ អ្នក​កំពុង​រស់​នៅ​ក្នុងសម័យ​ចុង​ក្រោយ ។ ប្រសិនបើឪពុកអ្នក​ចង់​មាន​បញ្ហា គាត់​ត្រូវ​ទៅ​រក​វា ។ សព្វ​ថ្ងៃ​នេះ​មិន​ដូច្នេះទេ ! សព្វថ្ងៃនេះ​ការ​ល្បួង​ស្វែងរកអ្នក​វិញ ! សូម​ចាំថា ! សាតាំង​ចង់​បានអ្នក ហើយ​ « អំពើបាប​ដេក​នៅ​មាត់​ទ្វារ » [ ម៉ូសេ ៥:២៣ ] ។ តើអ្នក​អាច​តទល់​នឹង​យុទ្ធសាស្រ្ត​ឈ្លាន​ពាន​នេះ​បាន​ដោយ​របៀបណា ?

( រ៉ូបឺត ឌី ហែល « Stand Strong in Holy Places » Liahona ខែ ឧសភា ឆ្នាំ ២០១៣ ទំព័រ ៤៨–៤៩ )

  • តើ​មាន​វិធី​ណាខ្លះ​ដែលការ​ល្បួង​ស្វែងរក​យើងសព្វ​ថ្ងៃ​នេះ​ ជាជាងដែល​យើង​ត្រូវ​ទៅ​ស្វែង​រក​វា ?

សូម​សញ្ជឹង​គិត​ពី​សំណួរ​ខាងក្រោម​នេះ ឬ​សរសេរ​ចម្លើយ​របស់​អ្នក​នៅក្នុង​សៀវភៅ​កំណត់ហេតុ​ការសិក្សា​របស់អ្នក ៖

  • តើ​មាន​វិធី​ណា​ខ្លះ​ដែល​សាតាំង​កំពុង​ព្យាយាម​ល្បួង​អ្នក​ផ្ទាល់ ?

  • តើ​អ្នក​កំពុង​ធ្វើ​អ្វីខ្លះ​ដើម្បី​ស្វែងរក​ជំនួយ​ពី​ព្រះអម្ចាស់ ដើម្បី​ទប់ទល់​នឹង​ការល្បួងរបស់​សាតាំង ? តើ​អ្វី​ខ្លះ​ដែល​អ្នក​ធ្វើ​បាន​ល្អ ? តើ​អ្នក​គួរ​ធ្វើ​អ្វី​ដើម្បី​កែលម្អ ?

នៅពេល​អ្នក​សិក្សា​មេរៀន​នេះ សូម​ស្វែងរក​ការណែនាំ​ពី​ព្រះវិញ្ញាណ​បរិសុទ្ធ ដើម្បី​ជួយ​អ្នក​ឲ្យ​ដឹង​ពី​របៀប​ដែល​អ្នក​អាច​ស្វែងរក ហើយ​កាន់តែ​ទទួលបាន​ការការពារ​របស់​ព្រះអង្គ​សង្គ្រោះ​យ៉ាង​ពេញលេញ​ក្នុង​ជីវិត​អ្នក​ពី​ការ​វាយប្រហារ​របស់​សាតាំង ។

ការការពារ​របស់​ព្រះអម្ចាស់

សូម​អាន អេភេសូរ ៦:១០–១៣ ដោយ​រក​មើល​នូវ​អ្វី​ដែល​ប៉ុល​បាន​និយាយ​ថា ពួក​បរិសុទ្ធ​នៅ​ក្នុង​ជំនាន់​របស់​លោក​កំពុង​ច្បាំង​ទាស់​នឹង​ ។

  • តើ​អ្នក​ឃើញ​ភាព​ស្រដៀង​គ្នា​អ្វី​ខ្លះ​រវាង​អ្វី​ដែល​ពួក​បរិសុទ្ធ​នៅ​ក្រុង​អេភេសូរ​កំពុង​តទល់​ក្នុង​សម័យ​កាល​របស់​ពួកគេ និង​អ្វី​ដែល​យើង​តទល់​ក្នុង​ពេល​បច្ចុប្បន្ន​នេះ ?

  • ហេតុអ្វី​​ព្រះវរបិតាសួគ៌ និង​ព្រះយេស៊ូវគ្រីស្ទ​សព្វព្រះទ័យ​ឲ្យ​យើង​ត្រូវបាន​ការពារ​ពី​អំពើ​អាក្រក់ ? តើ​បំណងប្រាថ្នា​នេះ​បង្រៀន​យើង​អ្វីខ្លះ​អំពី​ទ្រង់​ទាំងទ្វេ ?

  • តើ​ប៉ុល​បាន​អញ្ជើញ​ពួក​អេភេសូរ​ឲ្យ​ធ្វើ​អ្វី​ដើម្បី​អាច​ទប់ទល់​នឹង​អំពើ​អាក្រក់​ទាំងនេះ ?

ចេញ​ពី អេភេសូរ ៦:១០–១៣ យើង​រៀន​ថា ប្រសិនបើ​យើង​ពាក់​គ្រប់​គ្រឿង​សឹក​របស់​ព្រះ នោះ​យើង​នឹង​អាច​ទប់ទល់​នឹង​អំពើ​អាក្រក់​បាន ។

គ្រឿង​សឹក​របស់ព្រះ គឺជា​ពាក្យប្រៀបធៀប ឬ​និមិត្តសញ្ញា​​នៃ​ការការពារ​ដែល​ព្រះវរបិតាសួគ៌ និង​ព្រះយេស៊ូវ​គ្រីស្ទ​ប្រទាន​ដល់យើង ។ នៅក្នុង​សមរភូមិ​ដែល​យើង​ប្រឈមមុខ គ្រឿងសឹក​របស់​ព្រះ​ត្រូវបាន​រចនា​ឡើង​ជាពិសេស​សម្រាប់​អ្នក និងសម្រាប់​​គ្រោះថ្នាក់​នៅក្នុង​ជីវិត​របស់អ្នក ។ ដើម្បី​ជួយ​អ្នក​ឲ្យ​យល់​ពី​ការការពារ​ដ៏​ទេវភាព​នេះ អ្នក​ប្រហែលជា​ចង់​ចម្លង​រូបភាព​ខាង​ក្រោម​ដាក់​នៅក្នុង​សៀវភៅ​កំណត់ហេតុ​សិក្សា​របស់​អ្នក ឬ​បោះពុម្ព​វា​ចេញ​មក ។ សូម​កត់ត្រា​នៅលើ​ដ្យាក្រាម​នេះ​នូវ​ការឆ្លើយតប​របស់​អ្នក​ចំពោះ​សកម្មភាព​ខាងក្រោម ៖

រូបភាព
សំលៀកបំពាក់​គ្រឿងសឹក និង​ខែល​របស់​ទាហាន​បុរាណ​ម្នាក់​ដែល​តំណាង​ឲ្យ​អាវុធ​នៃ​ព្រះ ។ សូម​ឲ្យ​សិស្ស​ក្នុង​ថ្នាក់​ផ្ទៀងតាម ហើយ​រកមើល​ធាតុ​ផ្សេងៗ​គ្នា​នៃ​សុបិន​នោះ ។ ដោយ​ផ្អែកលើ គោលលទ្ធិ និង​សេចក្ដីសញ្ញា ២៧:១៥-១៨ ។ « ១៥ ហេតុ​ដូច្នោះ​ហើយ ចូរ​លើក​ចិត្ត​ឡើង ហើយ​អរ​សប្បាយ ហើយ​ចូរ​ក្រវាត់​ចង្កេះ ហើយ​យក​គ្រប់​គ្រឿង​សឹក​របស់​យើង​មក​ពាក់​ចុះ ដើម្បី​ឲ្យ​អ្នក​រាល់​គ្នា​អាច​នឹង​ទប់​ទល់​ក្នុង​ថ្ងៃ​អាក្រក់​បាន ដោយ​បាន​តតាំង​សព្វ​គ្រប់ ដើម្បី​ឲ្យ​អ្នក​រាល់​គ្នា​អាច​នឹង​ឈរ​មាំមួន​បាន ។ ១៦ ដូច្នេះ ចូរ​ឲ្យ​ឈរ​មាំមួន​ចុះ ដោយ​ក្រវាត់​សេចក្ដី​ពិត​នៅ​ចង្កេះ ដោយ​ពាក់​សេចក្ដី​សុចរិត​ទុកជា​ប្រដាប់​បាំង​ដើមទ្រូង ហើយ​ពាក់​សេចក្ដី​ប្រុងប្រៀប​របស់​ដំណឹង​ល្អ​នៃ​សេចក្ដី​សុខសាន្ត​ទុកជា​ស្បែក​ជើង ដែល​យើង​បាន​ចាត់​ពួក​ទេវតា​របស់​យើង​ឲ្យ​មក​ប្រគល់​ដល់​អ្នក ១៧ ដោយ​យក​សេចក្ដី​ជំនឿ​ទុកជា​ខែល ដែល​អ្នក​រាល់​គ្នា​នឹង​អាច​រំលត់​អស់​ទាំង​ព្រួញ​ឆេះ​របស់​ពួក​ទុច្ចរិត ដោយ​សារ​ខែល​នោះ​បាន ១៨ ហើយ​ចូរ​យក​សេចក្ដី​សង្គ្រោះ​ទុកជា​មួក​សឹក និង​ដាវ​របស់​ព្រះ​វិញ្ញាណ​របស់​យើង ដែល​យើង​នឹង​ចាក់​មក​លើ​អ្នក និង​ព្រះ​បន្ទូល​របស់​យើង ដែល​យើង​បើក​សម្ដែង​ដល់​អ្នក ហើយ​ចូរ​មាន​ចិត្ត​ព្រម​ព្រៀង​ចំពោះ​អ្វីៗ​គ្រប់​យ៉ាង ដែល​អ្នក​រាល់​គ្នា​សូម​ពី​យើង ហើយ​ចូរ​មាន​ចិត្ត​ស្មោះត្រង់ រហូត​ដល់​យើង​ត្រឡប់​មក​វិញ​ចុះ នោះ​អ្នក​រាល់​គ្នា​នឹង​បាន​លើក​ឡើង ប្រយោជន៍​ឲ្យ​អ្នក​រាល់​គ្នា​បាន​នៅ​កន្លែង​ដែល​យើង​នៅ​នោះ​ដែរ ។ អាម៉ែន » ។

សូមអាន ChurchofJesusChrist.orgអេភេសូរ ៦:១៤–១៨ ដើម្បី​ស្វែងយល់​ពី​ផ្នែក​នីមួយៗ​នៃ​គ្រឿងសឹក​របស់ព្រះ ឬ​មើល « The Armor of God » ( ២:០១ ) ដែល​មាន​នៅលើ​គេហទំព័រ ។ សូម​សរសេរ​ពី​អ្វី​ដែល​គ្រឿងសឹក​នីមួយៗ​តំណាង​ឲ្យ​នៅលើ​ដ្យាក្រាម​របស់អ្នក ។ វា​ប្រហែល​ជា​មាន​ប្រយោជន៍​ក្នុង​ការ​ដឹង​ថា « ស្បែក​ជើង » ( អេភេសូរ ៦:១៥ ) សំដៅ​លើ​ការ​ពាក់ប្រដាប់​ការពារ​ជើង ។

ពង្រីក​ការយល់ដឹង​របស់​អ្នក​អំពី​ផ្នែក​នៃ​គ្រឿងសឹក​របស់​ព្រះ​ដោយ​ធ្វើ​សកម្មភាព​ដូច​ខាង​ក្រោម ។

១. សូម​ឆ្លើយ​សំណួរ​ខាងក្រោម​ពី​គ្រឿងសឹក​របស់​ព្រះគ្រីស្ទ​យ៉ាងហោច​ណាស់​មួយ​ផ្នែក ។ ប្រសិនបើ​អ្នក​ត្រូវ​ការ​ជំនួយ នោះ​ឧទាហរណ៍​មួយ​ត្រូវ​បាន​ផ្ដល់​ជូន​ខាង​ក្រោម​សម្រាប់ « ក្រវាត់​សេចក្តី​ពិត​នៅ​ចង្កេះ » ( អេភេសូរ ៦:១៤ ) ។ សូម​ជ្រើស​យក​ផ្នែក​មួយ​នៃ​គ្រឿងសឹក​ផ្សេងទៀត​សម្រាប់​សកម្មភាព​នេះ ។

  1. តើ​ប៉ុល​មាន​គោល​គំនិត​ខាង​វិញ្ញាណ​អ្វី​ពាក់ព័ន្ធ​នឹង​ផ្នែក​នៃ​គ្រឿង​សឹក​នេះ ?

  2. តើ​សេរីរាង​ណាមួយ​នៃ​រូបកាយ​ដែល​អាច​បាន​ការពារ​ដោយ​គ្រឿង​សឹក តំណាង​ឲ្យ​ខាង​វិញ្ញាណ ?

  3. តើ​យើង​ពាក់​គ្រឿង​សឹក​របស់​ព្រះអម្ចាស់​ដោយ​របៀប​ណា ដើម្បី​ទទួល​បាន​ការ​ការពារ​របស់​ទ្រង់​ប្រឆាំង​នឹង​អំពើ​អាក្រក់ ?

សម្រាប់ « ក្រវាត់​សេចក្តី​ពិត​នៅ​ចង្កេះ » ( អេភេសូរ ៦:១៤ ) ខាងក្រោម​នេះ​អាច​ជា​ចម្លើយ​ចំពោះ​សំណួរ​ខាងលើ ៖ ( ១ ) សេចក្ដីពិត ( ២ ) វា​តំណាង​ឲ្យ​ព្រហ្មចារីភាព ឬ​ភាពបរិសុទ្ធ​ខាងសីលធម៌​របស់យើង និង ( ៣ ) យើង​អាច​រៀន​សេចក្ដីពិត​អំពី​ព្រះវរបិតាសួគ៌ និង​ផែនការ​នៃ​សេចក្ដី​សង្គ្រោះ​របស់​ទ្រង់ ដែល​អាច​ជំរុញ​យើងឲ្យ​រក្សា​ភាពបរិសុទ្ធ​ខាង​សីលធម៌ ។

ការ​ពាក់គ្រប់​គ្រឿង​សឹករបស់​ព្រះអង្គ​សង្គ្រោះ

ប៉ុល និង​ព្រះអង្គ​សង្គ្រោះ​បាន​សង្កត់​ធ្ងន់​លើ​ការ​ពាក់​គ្រប់​គ្រឿង​សឹក​របស់​ព្រះ ( សូមមើល អេភេសូរ ៦:១១, ១៣; គោលលទ្ធិ និង​សេចក្តីសញ្ញា ២៧:១៥ ) ។

២. សូម​ឆ្លើយ​សំណួរ​ខាងក្រោម​នេះ​នៅ​ក្នុង​សៀវភៅ​កំណត់​ហេតុ​ការសិក្សា​របស់​អ្នក ៖

  • តើ​គ្រោះថ្នាក់​អ្វីខ្លះ​ដែល​អ្នក​មើលឃើញ​ដោយ​ការ​ពាក់​គ្រឿង​សឹក​របស់​ព្រះអម្ចាស់តែ​មួយ​ផ្នែក​នោះ ? តើ​អ្នក​គិត​ថា ហេតុអ្វី​ព្រះវរបិតាសួគ៌ និង​ព្រះយេស៊ូវគ្រីស្ទ​សព្វ​ព្រះទ័យ​ឲ្យ​យើង​ទទួល​បាន​ការការពារ​ទាំងស្រុង ?

  • តើ​អ្នក​នឹង​ធ្វើ​អ្វី​ជា​រៀង​រាល់​ថ្ងៃ ដើម្បី​ពាក់គ្រប់​គ្រឿង​សឹក​របស់​ព្រះ​ឲ្យ​បាន​កាន់តែ​ពេញលេញ​បន្ថែម​ទៀត ដើម្បី​ការពារ​ពី​សេចក្ដី​ល្បួង​ដែល​អ្នក​ប្រឈម​មុខ ?

  • តើ​ការ​ងាក​ទៅរក​ព្រះវរបិតាសួគ៌ និង​ព្រះយេស៊ូវគ្រីស្ទ​ដើម្បី​ទទួលបាន​ជំនួយ​ក្នុង​វិធីបែប​នេះ​ជា​ការ​បង្ហាញ​ពី​សេចក្តីស្រឡាញ់​របស់​អ្នក និង​ការទុក​ចិត្ត​លើ​ទ្រង់​ទាំងទ្វេ​ដោយ​របៀបណា ?

ជម្រើស ៖ តើ​ចង់​រៀនសូត្រ​បន្ថែម​ទៀត​ទេ ?

តើ​ផ្នែក​សំខាន់​នៃ​សេរីរាងកាយ​ដែល​ត្រូវ​បាន​ការពារ​ដោយ​គ្រឿងសឹក​របស់​ព្រះអង្គសង្គ្រោះ​មាន​អ្វី​ខ្លះ ?

ប្រធាន ហារ៉ូល ប៊ី លី ( ឆ្នាំ ១៨៩៩–ឆ្នាំ ១៩៧៣ ) បាន​មាន​ប្រសាសន៍ ៖

រូបភាព
រូបថត​ពាក់​កណ្ដាល​ខ្លួន​ត្រឹម​ក្បាល និង​ស្មា​របស់ ប្រធាន ហារ៉ូល ប៊ី លី ជាប្រធាន​សាសនាចក្រ​ព្រះយេស៊ូវគ្រីស្ទ​នៃ​ពួកបរិសុទ្ធ​ថ្ងៃ​ចុងក្រោយ ។

យើង​មាន​បួនផ្នែក​នៃ​រាងកាយ​ដែល​សាវក ប៉ុល បាន​មាន​ប្រសាសន៍​ថា [ គឺជា ] ផ្នែក​ដ៏ទន់ខ្សោយ​បំផុត​ចំពោះ​អំណាច​នៃ​សេចក្ដី​ងងឹត ។ ចង្កេះ​ជា​តួយ៉ាង​នៃ​គុណធម៌ ព្រហ្មចារីភាព ។ បេះដូង​ជា​តួយ៉ាង​នៃ​ទង្វើ​របស់​យើង ។ ជើង​របស់យើង​ជា​តួយ៉ាង​នៃ​គោលដៅ ឬ​គោលបំណង​របស់យើង​ក្នុងជីវិត ហើយ​ជាចុង​ក្រោយ​ក្បាល​របស់យើង​គឺជា​គំនិត​របស់យើង ។

( ហារ៉ូល ប៊ី លី « Feet Shod with the Preparation of the Gospel of Peace » សុន្ទរកថា​សាកលវិទ្យាល័យ ព្រិកហាំ យ៉ង់ ប្រចាំ​ឆ្នាំ [ ថ្ងៃទី ៩ ខែ វិច្ឆិកា ឆ្នាំ ១៩៥៥ ] ទំព័រ ២ )

តើ​ខ្ញុំ​អាច​ធ្វើ​អ្វី​ខ្លះ​ដើម្បី​ពាក់គ្រប់​គ្រឿង​សឹក​របស់​ព្រះ ?

អែលឌើរ នែល អេ ម៉ាក់ស្វែល ( ឆ្នាំ ១៩២៦-២០០៤) ក្នុង​កូរ៉ម​នៃ​ពួក​សាវក​ដប់​ពីរ​នាក់ បាន​បង្រៀន ៖

រូបភាព
រូបថត​ផ្លូវការ​ពាក់​កណ្តាល​ខ្លួន​ចុងក្រោយ​​របស់ ប្រធាន នែល អេ ម៉ាក់ស្វែល ឆ្នាំ ១៩៩២ ។

ការសម្រាត​ចោល ភាព​ជា​មនុស្ស​ខាង​សាច់​ឈាម​អាច​ធ្វើឲ្យ​យើង​អាច ពាក់ គ្រប់​គ្រឿងសឹក​របស់​ព្រះ ដែលកាលពីមុន​វា​ពាក់​ពុំត្រូវ ! ( សូម​មើល អេភេសូរ ៦:១១, ១៣ ) ។

( នែល អេ ម៉ាក់ស្វែ « Plow in Hope » Ensign ខែ ឧសភា ឆ្នាំ ២០០១ ទំព័រ ៦០ )

ប្រធាន អិម រ័សុល បាឡឺដ ក្នុង​កូរ៉ុម​នៃ​ពួកសាវក​ដប់ពីរ​នាក់​បាន​បង្រៀន ៖

រូបភាព
រូប​ថត​ផ្លូវការ​ពាក់​កណ្តាល​ខ្លួន​របស់ ប្រធាន អិម រ័សុល បាឡឺដ ក្នុង​កូរ៉ុម​នៃ​ពួកសាវក​ដប់ពីរ​នាក់​ឆ្នាំ ២០០៤ ។

ខ្ញុំ​ចូល​ចិត្ត​គិត​អំពី​គ្រឿង​សឹក​ខាង​វិញ្ញាណ​នេះ ដែល​វា​ពុំ​ដូចជា​ផ្នែក​នៃ​ការ​សូន្យ​លោហៈធាតុ​មួយដុំ​ឡើង ដើម្បី​ពាក់​ឲ្យ​ត្រូវ​រូបកាយ​ទេ ប៉ុន្តែ​វា​ដូចជា​ច្រវ៉ាក់ប្រទាក់គ្នាវិញ ។ ច្រវ៉ាក់​ប្រទាក់គ្នា​មាន​ជាផ្នែក​តូចៗ​ជាច្រើន​ផែន​ត​ភ្ជាប់​នឹង​គ្នា ដើម្បី​អនុញ្ញាត​ឲ្យ​អ្នក​ប្រើ​អាច​បត់បែន​បាន​កាន់តែ​ងាយ​ស្រួល​ដោយ​មិន​បាត់​បង់នូវ​ការ​ការពារ ។ ខ្ញុំ​និយាយ​ដូច្នោះ ដោយ​សារ​វា​ជា​បទពិសោធន៍​របស់​ខ្ញុំ ថា​គ្មាន​អ្វី​តែ​មួយ​ដ៏​ធំ ហើយ​អស្ចារ្យ​ដែល​យើង​អាច​ធ្វើ ដើម្បី​ការពារ​ខ្លួន​យើង​ខាង​វិញ្ញាណ​បាន​នោះ​ឡើយ ។ អានុភាព​ពិត​ខាង​វិញ្ញាណ ស្ថិត​នៅ​ក្នុង​ទង្វើ​តូចៗ​ជា​ច្រើន ត្បាញ​ចូល​គ្នា​នៅ​ក្នុង​ក្រណាត់​នៃ​របាំង​ខាង​វិញ្ញាណ​ដែល​ការពារ និង​គ្របបាំង​ពី​អំពើ​អាក្រក់​ទាំង​ពួង ។

( អិម រ័សុល បាឡឺដ « Be Strong in the Lord » Ensign ខែ កក្កដា ឆ្នាំ ២០០៤ ទំព័រ ៨ )

តើ​សម្លៀក​បំពាក់​បរិសុទ្ធ​នៃ​ព្រះវិហារ​បរិសុទ្ធ​ទាក់​ទង​នឹង​គ្រឿង​សឹក​របស់​ព្រះ​យ៉ាង​ណា ?

អែលឌើរ ខាឡុស អ៊ី អាសេ ( ឆ្នាំ ១៩២៦–១៩៩៩ ) ក្នុងពួក​ចិតសិប​នាក់ បានពន្យល់ ៖

រូបភាព
រូបថត​ពាក់​កណ្ដាល​ខ្លួន​ផ្លូវការរបស់ ខាឡូស អ៊ី អេសេ

ទោះ​យ៉ាងណា​ក៏ដោយ មាន​គ្រឿងសឹក​មួយ​ទៀត ដែល​ស័ក្តិសម​ឲ្យ​យើង​ពិចារណា ។ វា​ជា​សម្លៀក​បំពាក់​ទ្រនាប់ពិសេស​​​ដែល​គេ​ស្គាល់​ថា​ជា​សម្លៀក​បំពាក់​បរិសុទ្ធ​នៃ​ព្រះវិហារ​បរិសុទ្ធ ឬ​សម្លៀក​បំពាក់​នៃ​បព្វជិតភាព​បរិសុទ្ធ ដែល​ពាក់​ដោយ​សមាជិក​នៃ​សាសនាចក្រ​នៃ​ព្រះយេស៊ូវគ្រីស្ទ​នៃ​ពួកបរិសុទ្ធ​ថ្ងៃ​ចុងក្រោយ ដែល​បាន​ទទួល​អំណោយទាន​ពិសិដ្ឋ​នៃ​ព្រះវិហារ​បរិសុទ្ធ​របស់​ពួកគេ ។ សម្លៀក​បំពាក់​នេះ​ពាក់​ទាំង​យប់​ទាំង​ថ្ងៃ ដែល​បម្រើ​ឲ្យ​គោល​បំណង​សំខាន់ៗ​បី ៖ វា​គឺ​ជា​ការ​រំឭក​អំពី​សេចក្ដី​សញ្ញា​ដ៏ពិសិដ្ឋ​ដែល​បាន​ធ្វើ​ជាមួយ​នឹង​ព្រះអម្ចាស់​ក្នុង​ដំណាក់​ដ៏បរិសុទ្ធ​របស់​ទ្រង់ បិទបាំង​ការពារ​រាងកាយ និង​ជា​និមិត្តរូប​នៃ​ភាពថ្លៃថ្នូរ​នៃ​ការ​ស្លៀកពាក់ និង​ការ​រស់នៅ​ដែល​គួរ​មាន​លក្ខណៈជា​ជីវិត​របស់​អ្នកដើរតាម​ព្រះគ្រីស្ទ​ដ៏​រាបទាប​ទាំងអស់ ។

( ខាឡុស អ៊ី អាសេ « The Temple Garment: ‘An Outward Expression of an Inward Commitment » Ensign ខែ សីហា ឆ្នាំ ១៩៩៧ ទំព័រ ២០ )