ថ្នាក់​សិក្ខាសាលា
ចំណេះ​ចំណាន​ខាង​គោលលទ្ធិ ៖ អេភេសូរ ២:១៩–២០


ចំណេះ​ចំណាន​ខាង​គោលលទ្ធិ ៖ អេភេសូរ ២:១៩–២០

សាសនាចក្រ​នេះ​ត្រូវបាន​បង្កើតឡើង​ នៅ​ក្នុង​ព្រះ​យេស៊ូវ​គ្រីស្ទ និង​ពួកសាវក និង​ពួក​ព្យាការី​របស់ទ្រង់

រូបភាព
សមាជិក​ទាំងអស់​នៃ​គណៈប្រធាន​ទីមួយ និង​កូរ៉ុម​នៃ​ពួកសាវក​ដប់ពីរ​នាក់​កំពុង​អង្គុយ ឬ​ឈរ​ជាមួយ​រូបសំណាក​របស់​ព្រះគ្រីស្ទ និង​រូបសំណាក​នៃ​ពួក​ដប់ពីរ​នាក់​ពីដើម នៅ​មជ្ឈមណ្ឌល​អ្នកទស្សនា​ក្នុង​ទីក្រុង​រ៉ូម ប្រទេស​អ៊ីតាលី ។ ខាងមុខ​ពី​ឆ្វេង​ទៅ​ស្តាំ ៖ ឌៀថើរ អេស្វ អុជដូហ្វ, ជែហ្វ្រី អ័រ ហូឡិន, អិម. រ័សុល បាឡឺត, ដាល្លិន អេក អូក, រ័សុល អិម ណិលសុន, ហែនរី ប៊ី អាវរិង, ដេវីឌ អេ បែដណា, ឃ្វីនថិន អិល ឃុក, ឌី ថត គ្រីស្តូហ្វឺសិន, ហ្គែរី អ៊ី ស្ទីវ៉ែនសុន, រ៉ូណល អេ រ៉ាសបាន, នែល អិល អាន់ឌើរសិន, ឌែល ជី រេនឡាន់, ហ្គ្រែរីត ដ័បុលយូ ហ្គង, អូលីសេស សូរ៉េស

នៅក្នុង​ការសិក្សា​របស់​អ្នក​អំពី អេភេសូរ ២ អ្នក​បានរៀន​ថា សាសនាចក្រ​នៃ​ព្រះយេស៊ូវគ្រីស្ទ​ត្រូវ​បាន​ស្ថាបនា​ឡើង​នៅ​លើ​គ្រឹះ​នៃ​ពួក​សាវក និង​ពួក​ព្យាការី ហើយ​ថា​ព្រះយេស៊ូវគ្រីស្ទ​គឺ​ជា​ថ្មជ្រុង​យ៉ាង​ឯក ។ គោលបំណង​នៃ​មេរៀន​នេះ​គឺ​ដើម្បី​បង្កើន​ចំណេះចំណាន​របស់​អ្នក​លើ​ការបង្រៀន​ទាំងនេះ នៅ​ពេល​អ្នក​ទន្ទេញ​សេចក្ដីយោង និង​ឃ្លា​បទគម្ពីរ​គន្លឹះ​សម្រាប់ អេភេសូរ ២:១៩–២០ ពន្យល់​ពី​គោលលទ្ធិ និង​អនុវត្ត​តាម​គោលលទ្ធិ និង​គោលការណ៍​នៃ​ការទទួល​បាន​ចំណេះដឹង​ខាង​វិញ្ញាណ​នៅ​ក្នុង​ស្ថានភាព​ជីវិត​ជាក់ស្ដែង ។

ទន្ទេញ និង​ពន្យល់

រូបភាព
ការគូរបន្ទាត់នៃសាលាប្រជុំ ។

ដើម្បី​ជួយ​អ្នក​ឲ្យ​ទន្ទេញ​សេចក្ដីយោង​ចំណេះ​ចំណាន​ខាង​គោលលទ្ធិ​នេះ និង​ឃ្លាបទគម្ពីរ​គន្លឹះ សូម​សរសេរ​ដូច​ខាងក្រោម​យ៉ាង​ហោច​ណាស់​បី​ដង​ក្នុង​សៀវភៅ​កំណត់ហេតុ​ការសិក្សា​របស់​អ្នក ៖ « អេភេសូរ ២:១៩–២០ ។ សាសនាចក្រ​ត្រូវ​បាន ‹ ស្អាងឡើង​លើ​ជើង​ជញ្ជាំង​នៃ​ពួកសាវក និង​ពួកហោរា ហើយ​ព្រះយេស៊ូវ​គ្រីស្ទ​នោះ​ឯង ទ្រង់​ជា​ថ្ម​ជ្រុង​យ៉ាង​ឯក › » ។

អ្នក​អាច​សរសេរ​ឃ្លា​តាម​របៀប​ដែល​បង្ហាញ​ពី​សេចក្ដីពិត​នេះ​ផង​ដែរ ។ ឧទាហរណ៍ អ្នក​អាច​គូរ​រូប​ចតុកោណកែង​ជុំវិញ​ឃ្លា​នេះ ដើម្បី​ជា​និមិត្តរូប​នៃ​គ្រឹះ​មួយ ហើយ​គូរ​រូប​ព្រះវិហារ​នៅពី​លើ​រូប​ចតុកោណកែង​នោះ ។ ឬ​ប្រសិនបើ​អ្នក​គូរ​ឧទាហរណ៍​ពី​គ្រឹះ​នេះ​សម្រាប់​មេរៀន​មុន នោះ​អ្នក​អាច​សរសេរ​ឃ្លាគន្លឹះ​នៅលើ​ ឬ​នៅជិត​គំនូរ​នោះ ។

១. ដើម្បី​ជួយ​អ្នក​ពន្យល់​ពី​អ្វី​ដែល​អ្នក​ដឹង​អំពី​ពួក​ព្យាការី និង​ពួក​សាវក សូម​ធ្វើ​សកម្មភាព​ខាងក្រោម​នៅ​ក្នុង​សៀវភៅ​កំណត់​ហេតុ​ការសិក្សា​របស់​អ្នក ។

  1. សូមអាន អេភេសូរ ២:១៩–២០ ហើយ​សញ្ជឹង​គិត​អំពី​សារលិខិត​ដែល​ខគម្ពីរ​នេះ​មាន ។

  2. សូម​គិត​អំពី​សំណួរ​ដែល​នរណា​ម្នាក់​អាច​មាន​អំពី​ពួក​ព្យាការី និង​ពួក​សាវក ដែល អេភេសូរ ២:១៩–២០ អាច​ជួយ​ឆ្លើយ​បាន ។ ឧទាហរណ៍​ខ្លះ​អាច​ជា « ហេតុអ្វី​បាន​ជា​ព្រះវិហារ​របស់​អ្នក​មាន​ពួកព្យាការី និង​ពួកសាវក ? » « តើ​បទគម្ពីរ​បង្រៀន​អ្វី​ខ្លះ​អំពី​ពួក​ព្យាការី និង​ពួក​សាវក ? » ឬ « តើ​អ្វី​ទៅ​ជា​ទំនាក់ទំនង​រវាង​ព្រះអង្គ​សង្គ្រោះ និង​ពួក​ព្យាការី និង​ពួក​សាវក ? » សូម​សរសេរ​សំណួរ​របស់​អ្នក ។

  3. ដោយប្រើ អេភេសូរ ២:១៩–២០ សូម​សរសេរ​អ្វី​ដែល​អ្នក​នឹង​និយាយ ដើម្បី​ឆ្លើយ​សំណួរ ។

រៀន​អនុវត្ត

សកម្មភាព​ខាងក្រោម​អាច​ជួយ​អ្នក​ឲ្យ​ពិនិត្យឡើង​វិញ​នូវ​គោលការណ៍​នៃ​ការទទួល​បាន​ចំណេះដឹង​ខាង​វិញ្ញាណ ។ សូម​ផ្គូផ្គង​សេចក្ដី​ថ្លែងការណ៍​នេះ​ជា​មួយ​នឹង​គោលការណ៍​ដែល​ត្រឹមត្រូវ​នៃ​ការ​ទទួល​បាន​ចំណេះដឹង​ខាងវិញ្ញាណ ។ ប្រសិនបើ​ចាំបាច់ សូម​ប្រើ កថាខណ្ឌ​ទី ៥–១២ នៅ​ក្នុង​ផ្នែក « ការទទួល​បាន​ចំណេះដឹង​ខាង​វិញ្ញាណ » នៃ ឯកសារគោល​នៃ​ចំណេះចំណាន​ខាង​គោល​លទ្ធិ ( ឆ្នាំ ២០២២ ) ដើម្បី​ជួយ​អ្នក ។  

  1. អ្នក​ស្វែងរក​សេចក្ដីពិត​ដ៏ស្មោះត្រង់ គួរ​តែ​ប្រុង​ប្រយត្ន័​ចំពោះ​ប្រភព​ព័ត៌មាន​ដែល​មិន​គួរឲ្យ​ទុកចិត្ត​ផងដែរ ។

  1. ធ្វើសកម្មភាព​ដោយ​សេចក្ដីជំនឿ ។

  1. នៅពេល​យើង​ស្មោះត្រង់​ចំពោះ​សេចក្ដីពិត និង​ពន្លឺ ដែល​យើង​បាន​ទទួល​រួច​ហើយ​នោះ នោះ​យើង​នឹង​ទទួលបាន​វា​បន្ថែម​ទៀត ។

  1. ពិនិត្យមើល​គោលគំនិត និងសំណួរ​ទាំងឡាយដោយ​ទស្សនវិស័យ​ដ៏​អស់កល្ប​មួយ ។

  1. នៅពេល​យើង​បោះ​យុថ្កា​នៃ​ទំនុកចិត្ត​របស់​យើង​ទៅលើ​ព្រះវរបិតាសួគ៌ និង​ផែនការ​នៃ​សេចក្ដី​សង្គ្រោះ​របស់​ទ្រង់ នោះ​យើង​អាច​មើលឃើញ​បញ្ហា​នានា​កាន់តែ​ច្បាស់ ។

  1. ស្វែងរក​ការយល់ដឹង​បន្ថែម​តាមរយៈ​ប្រភព​ដែល​បានតែងតាំង​ដ៏ទេវភាព ។

សូម​ស្រមៃ​ថា​មិត្ត​ជិតស្និទ្ធ​របស់​អ្នក​ឈ្មោះ អេស្ទែល មាន​អារម្មណ៍​ជំទាស់ ។ នាង​មាន​ទីបន្ទាល់​អំពី​ពួក​ព្យាការី និង​ពួកសាវក ប៉ុន្តែ​នាង​ប្រឆាំង​នឹង​ការបង្រៀន​របស់​សាសនាចក្រ​បច្ចុប្បន្ន ។ តាម​ពិត នាង​មាន​អារម្មណ៏​ប្រឆាំង​នឹង​ការបង្រៀន​បច្ចុប្បន្ន​របស់​សាសនាចក្រ​យ៉ាង​ខ្លាំង ។ នាង​សុំ​ជំនួយ​ដើម្បី​ដឹង​ពី​អ្វី​ដែល​ត្រូវធ្វើ ។ នៅ​ពេល​នោះ អ្នក​មិន​ដឹង​ថា​ត្រូវ​និយាយ​អ្វី​នោះ​ទេ ប៉ុន្តែ​អ្នក​សម្រេចចិត្ត​ធ្វើ​តាម​គោលការណ៍​នៃ​ការទទួល​បាន​ចំណេះដឹង​ខាងវិញ្ញាណ ដែល​អ្នក​បាន​ប្រើ​នៅ​ក្នុង​ថ្នាក់​សិក្ខាសាលា ដើម្បី​រៀបចំ​ជួយ​មិត្ត​របស់​អ្នក ។

សូម​ប្រើ​តារាង​ខាងក្រោម​ដើម្បី​គិត​ពិចារណា​ពី​គំនិត និង​អារម្មណ៍​ផ្ទាល់ខ្លួន​របស់​អ្នក​អំពី​ពួកព្យាការី និង​ពួក​សាវក និង​របៀប​ដែល​អ្នក​អាច​ជួយ អេស្ទែល ។

តើ​ខ្ញុំ​បាន​រៀន​ទុក​ចិត្ត ហើយ​ដើរ​តាម​ពួក​សាវក និងពួក​ព្យាការី​ដោយ​របៀប​ណា ?

តើ​ខ្ញុំ​អាច​ជួយ​មិត្ត​របស់ខ្ញុំ​ដោយ​របៀប​ណា ?

តើ​ខ្ញុំ​បាន​រៀន​ទុក​ចិត្ត ហើយ​ដើរ​តាម​ពួក​សាវក និងពួក​ព្យាការី​ដោយ​របៀប​ណា ?

តើ​ខ្ញុំ​មាន​បទពិសោធន៍​អ្វីខ្លះ នៅពេល​ខ្ញុំ​ធ្វើ​សកម្មភាព​ដោយ​សេចក្តី​ជំនឿ​ទៅលើ​ព្រះយេស៊ូវគ្រីស្ទ ដើម្បី​ធ្វើតាម​ពួក​សាវក និងពួក​ព្យាការី​របស់​ទ្រង់ ? តើ​បទពិសោធន៍​មួយណា​អាច​មាន​ប្រយោជន៍​ក្នុងការ​ចែកចាយ​ជាមួយ អេស្ទែល ?

តើ​ខ្ញុំ​អាច​ជួយ​មិត្ត​របស់ខ្ញុំ​ដោយ​របៀប​ណា ?

តើ​សំណួរ​អ្វីខ្លះ​ដែល​ខ្ញុំ​អាច​សួរ អេស្ទែល ដើម្បី​ជួយ​នាង​ឲ្យ​ពិចារណា​អំពី​របៀប​ដែល​ព្រះអម្ចាស់​អាច​នឹង​សព្វព្រះទ័យ​ឲ្យ​នាង​ធ្វើ​សកម្មភាព​ដោយ​សេចក្ដី​ជំនឿ ?

តើ​ខ្ញុំ​បាន​រៀន​ទុក​ចិត្ត ហើយ​ដើរ​តាម​ពួក​សាវក និងពួក​ព្យាការី​ដោយ​របៀប​ណា ?

តើ​ខ្ញុំ​បានដឹង​អ្វីខ្លះ​អំពី​ព្រះវរបិតាសួគ៌ ផែនការ​របស់​ទ្រង់ និង​របៀប​ដែល​ទ្រង់​ប្រាស្រ័យ​ទាក់ទង​ជាមួយ​នឹង​កូនចៅ​របស់​ទ្រង់ ដែល​អាច​ជួយ អេស្ទែល ក្នុង​ស្ថានភាព​នេះ ?

តើ​ខ្ញុំ​អាច​ជួយ​មិត្ត​របស់ខ្ញុំ​ដោយ​របៀប​ណា ?

តើ​សំណួរ​អ្វី​ខ្លះ​ដែល​ខ្ញុំ​អាច​សួរ អេស្ទែល ដើម្បី​ជួយ​នាង​ឲ្យ​មើល​ឃើញ​កង្វល់​របស់​នាង​ជាមួយនឹង​ទស្សនវិស័យ​ដ៏​នៅ​អស់កល្ប​ជានិច្ច ?

តើ​ខ្ញុំ​បាន​រៀន​ទុក​ចិត្ត ហើយ​ដើរ​តាម​ពួក​សាវក និងពួក​ព្យាការី​ដោយ​របៀប​ណា ?

តើ​ប្រភព​ដែល​បានតែងតាំង​ដ៏​ទេវភាពណា​ខ្លះ​បាន​ជួយ​ខ្ញុំ​ឲ្យ​ទុក​ចិត្ត​លើពួក​សាវក និង​ពួក​ព្យាការី ? តើ​វា​បាន​ជួយ​ខ្ញុំ​ដោយ​របៀប​ណា ?

តើ​ខ្ញុំ​អាច​ជួយ​មិត្ត​របស់ខ្ញុំ​ដោយ​របៀប​ណា ?

តើ​ប្រភព​ដែល​បាន​តែងតាំង​ដ៏​ទេវភាព​អ្វី​ខ្លះ​ដែល​ខ្ញុំ​នឹង​ណែនាំ​ឲ្យ អេស្ទែល ងាក​ទៅរក ?

២. សូម​ធ្វើ​កិច្ចការ​ដូចតទៅ​នេះ​នៅ​ក្នុង​សៀវភៅ​កំណត់​ហេតុ​ការសិក្សា​របស់​អ្នក ៖

សូម​សរសេរ​ពី​របៀប​ដែល​អ្នក​គិត​ថា តើ​អ្នក​នឹង​និយាយ​អ្វី​ជាមួយ អេស្ទែល ឬ​គូរ​វា​ជា​រូប​កំប្លែង​ដែល​មាន​រូបរាង​ដូច​មនុស្ស​ចង្កឹះ ។ ត្រូវ​ប្រាកដ​ថា​មាន​ភាពប្រាកដ​និយម​ជាមួយនឹង​អ្វី​ដែល​អ្នកនឹង​និយាយ និង​របៀប​ដែល​អ្នក​គិត​ថា អេស្ទែល អាច​ឆ្លើយតប ។