ថ្នាក់​សិក្ខាសាលា
អេភេសូរ ៥:២១–៣៣; ៦:១–៤


អេភេសូរ ៥:២១–៣៣; ៦:១–៤

ទំនាក់ទំនង​ដូច​ព្រះគ្រីស្ទ

រូបភាព
ក្រុមគ្រួសារ​ចំណាយ​ពេល​អង្គុយ​ជាមួយ​គ្នា​នៅលើ​ទីធ្លា​ខាងមុខ​ព្រះវិហារ​បរិសុទ្ធ អូកឡេន ។

ទំនាក់ទំនង​គ្រួសារ​គឺជា​រង្វាន់​មួយ​ចំនួនដ៏​មាន​តម្លៃ​បំផុត​ដែល​យើង​អាច​ដកពិសោធ​នៅក្នុង​ជីវិត​រមែងស្លាប់ ។ ទំនាក់ទំនង​ជាមួយ​ឪពុកម្តាយ បងប្អូន និង​ស្វាមី​ភរិយា​អាច​នាំ​មក​នូវ​អំណរ​ដ៏​អស្ចារ្យ ប៉ុន្តែ​ក៏​អាច​នាំ​ឲ្យ​មាន​ការប្រឈមផងដែរ ។ ប៉ុល​បាន​បង្រៀន​ថា យើង​អាច​មើល​ទៅ​ព្រះយេស៊ូវគ្រីស្ទ​យក​ទ្រង់​ជា​គំរូ​សម្រាប់​ទំនាក់ទំនង​​ល្អ និង​រីករាយ​ជាមួយ​សមាជិក​គ្រួសារ ។ មេរៀន​នេះ​អាច​ជួយ​អ្នក​ឲ្យ​ធ្វើតាម​គំរូ​របស់​ព្រះអង្គ​សង្គ្រោះ ដើម្បី​ពង្រឹង​ទំនាក់ទំនង​របស់​អ្នក​ជាមួយ​អ្នកដទៃ ។

គ្រួសារ​របស់​អ្នក

សូម​សរសេរ​ឈ្មោះ​សមាជិក​គ្រួសារផ្ទាល់​របស់អ្នក និង​អ្វី​មួយ​ដែល​អ្នក​ចូលចិត្ត​អំពី​ពួកគេ​ម្នាក់ៗ ។

សូម​ពិចារណា​អំពី​សេចក្ដី​ថ្លែងការណ៍​នេះ​សម្រាប់​សមាជិក​គ្រួសារ​ម្នាក់ៗ ៖ « ខ្ញុំ​ប្រព្រឹត្ត​ចំពោះ​សមាជិក​គ្រួសារ​នេះ​តាម​របៀប​ដែល​ខ្ញុំ​មាន​អារម្មណ៍​ថា ព្រះអង្គ​សង្គ្រោះ​សព្វព្រះទ័យ​ឲ្យ​ខ្ញុំ​ប្រព្រឹត្ត​ចំពោះ​ពួកគេ » ។ បន្ទាប់​មក​វាយតម្លៃ​ពី​របៀប​ដែល​អ្នក​ប្រព្រឹត្ត​ចំពោះ​សមាជិក​គ្រួសារ​ម្នាក់ៗ​ដោយ​ប្រើ​រង្វាស់​ខាងក្រោម ។

រូបភាព
ព្រះ​គម្ពីរ​សញ្ញា​ថ្មី សៀវភៅ​សិក្សា​សម្រាប់​គ្រូបង្រៀន​ថ្នាក់​សិក្ខាសាលា- ឆ្នាំ ២០២៣

នៅពេល​អ្នក​សិក្សា​ថ្ងៃនេះ សូម​គិត​អំពី​ទំនាក់ទំនង​ដែល​អ្នក​មាន​ជាមួយ​សមាជិក​គ្រួសារ​របស់អ្នក និង​របៀប​ដែល​អ្នក​អាច​ធ្វើ​តាម​គំរូ​របស់​ព្រះអង្គ​សង្គ្រោះ​អំពី​ការស្រឡាញ់ និង​ការជួយ​ពួកគេ ។

ប៉ុល​បាន​ផ្ដល់​ការទូន្មាន​អំពី​ទំនាក់ទំនង​គ្រួសារ

វា​សំខាន់​ដើម្បី​កត់ចំណាំ​ថា ពាក្យ​សម្ដី​របស់​ប៉ុល​នៅក្នុង អេភេសូរ ៥:២២–២៤ ត្រូវ​បាន​កត់ត្រា​ទុក​នៅក្នុង​បរិបទ​នៃ​ទំនៀមទម្លាប់​សង្គម​នៅ​សម័យ​របស់​លោក ។ ពួក​ព្យាការី និង​ពួក​សាវក​នៅ​សព្វ​ថ្ងៃ​នេះ​បង្រៀន​ថា បុរស​គឺ​ពុំ​មែន​ពូកែ​ជាង​ស្ត្រី​នោះ​ទេ ហើយ​ថា​ស្វាមី​ភរិយា​គួរ​តែ​ជា « ដៃគូ​ស្មើភាព​គ្នា » ( « ChurchofJesusChrist.orgក្រុមគ្រួសារ ៖ ការប្រកាស​ដល់​ពិភពលោក ») ។ ទោះ​ជា​ទំនៀម​ទម្លាប់​នៅ​សម័យ​ប៉ុល​ខុស​គ្នា​ក៏​ដោយ អ្នក​នៅ​តែ​អាច​រក​ឃើញ​ការទូន្មាន​ដែល​ទាក់ទង​គ្នា​ក្នុង​ការ​បង្រៀន​របស់​ប៉ុល​បាន​ដែរ ។ សេចក្តីពិត​មួយ​ដែល​ប៉ុល​បាន​គូសបញ្ជាក់​គឺ យើង​អាច​ធ្វើ​តាម​គំរូ​របស់​ព្រះអង្គ​សង្គ្រោះ​តាម​របៀប​ដែល​យើង​ប្រព្រឹត្ត​ចំពោះ​សមាជិក​នៃ​គ្រួសារ​របស់​យើង ។

សូមអាន អេភេសូរ ៥:២១–២៧; ៦:១–៤ ដោយ​ស្វែងរក​ភស្តុតាង​នៃ​សេចក្តីពិត​នេះ ។ នៅពេលអ្នក​សិក្សា វា​អាច​នឹង​មាន​ប្រយោជន៍​ក្នុង​ការ​ដឹង​ថា « ហើយ​ទាំង​ចំណុះ​គ្នា​ទៅ​វិញ​ទៅ​មក » ( អេភេសូរ ៥:២១ ) សំដៅ​ទៅ​លើ​ឆន្ទៈ​ក្នុង​ការ​ធ្វើ​ការ​ជា​មួយ​គ្នា ហើយ​ស្រឡាញ់ និង​យក​ចិត្ត​ទុក​ដាក់​ចំពោះ​គ្នា​ទៅ​វិញ​ទៅ​មក និង « ដោយ​សេចក្តី​កោតខ្លាច​ដល់​ព្រះ » ( អេភេសូរ ៥:២១ ) មាន​ន័យ​ថា​ស្រឡាញ់ និង​គោរព​ព្រះ ។

១. សូមឆ្លើយ​សំណួរពីរ​ខាងក្រោម​នេះ​នៅក្នុង​សៀវភៅ​កំណត់ហេតុ​ការសិក្សា​របស់អ្នក ៖

  • តើ​មាន​វិធី​អ្វីខ្លះ​ដែល​ព្រះអង្គ​សង្គ្រោះ​បាន​បង្ហាញ​សេចក្តីស្រឡាញ់​របស់​ទ្រង់​ចំពោះ​សាសនាចក្រ​នេះ ហើយ​បាន​ប្រគល់​អង្គទ្រង់​សម្រាប់​សាសនាចក្រ ?

  • តើ​ការដឹង​ពី​របៀប​ដែល​ព្រះគ្រីស្ទ​បាន​ប្រទាន​អង្គទ្រង់​សម្រាប់​សាសនាចក្រ​នេះ ធ្វើឲ្យ​អ្នក​មាន​អារម្មណ៍​ដូចម្តេច​ចំពោះ​ទ្រង់ ?

  • តើ​ស្វាមី​គួរ​មាន​អារម្មណ៍​យ៉ាងណា​ចំពោះ​ភរិយា​របស់ខ្លួន ប្រសិនបើ​គាត់​ធ្វើតាម​គំរូ​ដែល​ព្រះអង្គ​សង្គ្រោះ​មាន​ព្រះទ័យ​ចំពោះ​សាសនាចក្រ​របស់​ទ្រង់ ?

  • តើ​ប៉ុល​បាន​ផ្ដល់​ការទូន្មាន​អ្វី​ដែល​អាច​អនុវត្ត​ដោយ​ស្មើភាព​ចំពោះ​ទាំង​ស្វាមី និង​ភរិយា ? ឬ​សមាជិក​ផ្សេងទៀត​ក្នុង​ក្រុម​គ្រួសារ ?

  • តើ​ឥឡូវ​នេះអ្នក​អាច​ធ្វើ​អ្វី​បាន​ខ្លះ ដើម្បី​ត្រៀមពេល​នេះ ដើម្បី​ប្រព្រឹត្ត​ចំពោះ​ស្វាមីភរិយា​របស់​អ្នក​តាមរបៀប​ដែល​ព្រះអង្គ​សង្គ្រោះ​នឹង​ប្រព្រឹត្ត​ចំពោះ​ពួកគេ​ដែរ ?

  • តើ​ការប្រតិបត្តិ និង​ការគោរពតាមឪពុកម្តាយ​របស់​អ្នក​អាច​ជួយ​អ្នក​ឲ្យ​កាន់តែ​ដូចជា​ព្រះយេស៊ូវគ្រីស្ទ​យ៉ាង​ដូចម្ដេច ?

សូម​មើល​រូបភាព​ខាងក្រោម ហើយ​ផ្គូផ្គង​វា​ទៅនឹង​ដំណើររឿង​ក្នុង​ព្រះគម្ពីរ​ទាំងនេះ ៖ លូកា ២:៥១–៥២, យ៉ូហាន ២:១–១១ និង លូកា ២២:៣៩–៤២ ។ សូម​គិត​អំពី​របៀប​ដែល​ព្រះអង្គ​សង្គ្រោះ​គឺជា​គំរូ​នៃ​ការពេញ​ដោយ​ក្តី​ស្រឡាញ់ ការប្រតិបត្តិ និង​ការគោរពតាម​ឪពុកម្តាយ​នៅ​លើ​ផែនដី និង​ព្រះ​មាតាបិតា​សួគ៌​របស់​ទ្រង់ ។

រូបភាព
ព្រះយេស៊ូវ​មាន​ព្រះបន្ទូល​តប​ទៅ​អ្នកម្ដាយ​របស់​ទ្រង់ ម៉ារា​ថា « តើ​មិនជ្រាប​ថា គួរ​ឲ្យ​ខ្ញុំ​នៅក្នុង​ព្រះវិហារ​របស់​ព្រះវរបិតា​នៃ​ខ្ញុំ​ទេ​ឬ​អី ? »
រូបភាព
ព្រះយេស៊ូវ​មាន​បន្ទូល​ទៅកាន់​ម៉ារា​នៅឯ​វិវាហមង្គល ។
រូបភាព
ព្រះយេស៊ូវ​កំពុង​លុត​ជង្គង់​នៅក្នុង​សួនច្បារ​គែតសេម៉ានី ។ ឈុតឆាក​នេះ​រួមមាន ខ្នង​របស់​ព្រះអង្គសង្រ្គោះ​បានបង្ហាញ​ពី​ការលុត​ជង្គង់​នៅក្នុង​ស្មៅ​ខ្ពស់ ព្រះភក្រ្ត​របស់​ទ្រង់​មើលទៅ​កំពុង​ភិតភ័យ ពី​ចម្ងាយ​មាន​ព្រះលោហិត​នៅលើ​ព្រះភក្រ្ត និង​ព្រះហស្ត​នៅជិត​ទន្លេ ទេវតា​មួយ​អង្គ​លួងលោម​ទ្រង់​ទម្រង់​រូបភាព​ពាក់​កណ្ដាល​ខ្លួន និង​ទេវតា​ដ៏​ភ្លឺ​ចែងចាំ​កំពុង​យាង​ទៅ​កាន់​ព្រះគ្រីស្ទ ដែល​ត្រូវបាន​គេ​ហ៊ុមព័ទ្ធ​នៅលើ​ដី ។
  • តើ​ព្រះអង្គ​សង្គ្រោះ​ស្រឡាញ់ ប្រតិបត្តិ និង​គោរព​ដល់​ឪពុកម្តាយ​របស់​ទ្រង់​តាម​របៀប​ណាខ្លះ ? តើ​អ្នក​គិត​ថា​ទង្វើ​របស់​ទ្រង់​ជះឥទ្ធិពល​ដល់​ទំនាក់ទំនង​របស់​ទ្រង់ ជាមួយ​ឪពុកម្ដាយ​របស់​ទ្រង់​យ៉ាង​ដូចម្ដេច ?

  • តើ​​អ្នក​គោរព និង​ប្រតិបត្តិ​​ឪពុក​ម្តាយ​របស់​អ្នក​តាម​របៀប​ណា​ខ្លះ ?

  • តើ​ការធ្វើតាម​គំរូ​របស់​ព្រះអង្គសង្គ្រោះ​បាន​ផ្តល់ពរ​ដល់​អ្នក និង​ជួយ​អ្នក​ពង្រឹង​ទំនាក់ទំនង​គ្រួសារ​យ៉ាង​ដូចម្ដេច ឬ​តើ​អ្នក​គិត​ថា​វា​អាច​ជួយ​ដោយ​របៀបណា ?

អនុវត្ត​ការ​ធ្វើ​ដូច​ព្រះអង្គ​សង្គ្រោះ

២. សូម​បំពេញ​ឃ្លា​ខាងក្រោម​នេះ​នៅក្នុង​សៀវភៅ​កំណត់​ហេតុ​ការសិក្សា​របស់​អ្នក ។

សូម​សរសេរ​ទំនាក់ទំនង​ជាធម្មតា​រវាង​ក្មេង​ជំទង់ និង​សមាជិក​គ្រួសារ ដែល​វា​អាច​ពិបាក​ក្នុង​ការប្រព្រឹត្តិ​ចំពោះ​សមាជិក​គ្រួសារ​ផ្សេងទៀត ដូច​ដែល​ព្រះអង្គសង្គ្រោះ​នឹង​ប្រព្រឹត្ត​ចំពោះ​ពួកគេ​ដែរ ។ កាលណា​អ្នក​បាន​បង្កើត​ទំនាក់ទំនង​មួយ សូម​សរសេរ​ពី​របៀប​ដែល​អ្នក​គិត​ថា​ព្រះអង្គ​សង្គ្រោះ​អាច​នឹង​ឆ្លើយតប​បែប​ណា និង​មូលហេតុ ។ សូម​ចងចាំ​ពី​របៀប​ដែល​ព្រះអង្គ​សង្គ្រោះ​មាន​អារម្មណ៍ និង​ប្រព្រឹត្ត​ចំពោះ​អ្នកដទៃ ។

ឧទាហរណ៍ អាច​រួមមាន ៖

  • ឪពុក ឬ​ម្ដាយ​តឹងតែង​ចំពោះ​របៀប​ដែល​កូន​ចំណាយ​ពេល​ទំនេរ​របស់​ពួកគេ ។

  • បងប្អូន​បាន​យក​របស់​របរ​គ្នា ដោយ​មិន​បាន​សូម ហើយ​កុហក​ទៀត ។

សូម​ធ្វើតាម​គំរូ​របស់​ព្រះអង្គ​សង្គ្រោះ

សូម​គិតពិចារណា​ពី​ទំនាក់ទំនង​របស់​អ្នក​ជាមួយ​សមាជិក​គ្រួសារ​របស់​អ្នក ។ សូម​គិត​អំពី​គ្រា​ដែល​អ្នក​បាន​ធ្វើ​តាម​គំរូ​របស់​ព្រះអង្គ​សង្គ្រោះ ហើយ​បាន​ប្រព្រឹត្ត​ចំពោះ​អ្នក​ដទៃ​តាម​របៀប​ដូច​ព្រះគ្រីស្ទ ។ ដូចគ្នានេះ​ផងដែរ សូម​អនុញ្ញាត​ឲ្យ​ព្រះវិញ្ញាណ​បរិសុទ្ធ​ជួយ​អ្នក​ឲ្យ​ដឹង​ពី​អ្វី​ដែល​អ្នក​អាច​ធ្វើ​បាន ដើម្បី​ធ្វើ​តាម​គំរូ​របស់​ព្រះអង្គ​សង្គ្រោះ​ក្នុងការ​ស្រឡាញ់​អ្នក​ដទៃ ។

សូម​សរសេរ​នូវ​អ្វី​ដែល​អ្នក​មាន​អារម្មណ៍​ថា អ្នក​អាច​ធ្វើ​បាន​ដើម្បី​ធ្វើ​តាម​ព្រះអង្គសង្គ្រោះ​នៅក្នុង​ទំនាក់ទំនង​គ្រួសារ​របស់​អ្នក ។ សូម​ពិចារណា​ចែកចាយ​អ្វី​ដែល​អ្នក​បាន​សរសេរ​ជាមួយ​គ្រូ​របស់អ្នក ឬ​ឪពុកម្តាយ​របស់​អ្នក ដើម្បី​ជួយ​អ្នក​តាមដាន​នូវ​អ្វី​ដែល​អ្នក​មាន​អារម្មណ៍​ថា​បាន​ទទួល​ការបំផុសគំនិត​ឲ្យ​ធ្វើ ។

ជម្រើស ៖ តើ​ចង់​រៀនសូត្រ​បន្ថែម​ទៀត​ទេ ?

អេភេសូរ ៥:២២–២៤ ។ តើ​យើង​គួរ​ស្វែង​យល់​យ៉ាង​ណា​អំពី​ការ​បង្រៀន​របស់​ប៉ុល​នៅ​ក្នុង​ខគម្ពីរ​ទាំងនេះ ?

ប៉ុល​បាន​បង្រៀន​ថា សមាជិក​ទាំងអស់​នៃ​សាសនាចក្រ​គួរតែ​ចំណុះ​គ្នា​ទៅវិញទៅមក ឬ​និយាយ​ម្យ៉ាងទៀត គិតពី​អ្នកដទៃ​ពីមុន​គិតពី​ខ្លួនពួកគេ ( សូមមើល អេភេសូរ ៥:២១ ) ។ បន្ទាប់​មក លោក​បាន​ពន្យល់​ពី​របៀប​ដែល​គោលការណ៍​នៃ​ការ​ចំណុះគ្នា​អនុវត្ត​ក្នុង​ទំនាក់ទំនង​គ្រួសារ និង​អ្នក​ដែល​រស់នៅ​ក្នុងផ្ទះ ។ ខទី ២២–២៤ អាច​ត្រូវ​បាន​គេ​យល់​ខុស​យ៉ាង​ងាយ ហើយ​ប្រើ​ខុស​នៅ​សម័យ​យើង ។ ពួក​ព្យាការី​ថ្ងៃ​ចុង​ក្រោយ​បាន​បង្រៀន​យ៉ាង​ច្បាស់​ថា ស្វាមី និង​ភរិយា ហើយ​ម្ដាយ​និង​ឪពុក​គួរ​បំពេញ​កាតព្វកិច្ច​ពិសិដ្ឋ​របស់​ខ្លួន​ជា « ដៃគូ​ស្មើភាព​គ្នា » ( « ChurchofJesusChrist.orgក្រុមគ្រួសារ ៖ ការប្រកាស​ដល់​ពិភពលោក » ) ។ ប្រសិនបើ​គូស្វាមី​ភរិយា​មាន​ការរួបរួម​គ្នា​យ៉ាងពិត​ប្រាកដ នោះ​ការលះបង់​ណាមួយ​ដែល​ធ្វើឡើង​ក្នុង​នាម​គូស្វាមី​ភរិយា​នោះ ប្រាកដ​ជា​នាំមក​នូវ​ពរជ័យ​ដល់​ខ្លួន​ឯង ហេតុដូច្នោះ​ហើយ « អ្នក​ណា​ដែល​ស្រឡាញ់​ប្រពន្ធ​ខ្លួន នោះ​ក៏​ឈ្មោះ​ថា​ស្រឡាញ់​ដល់​ខ្លួន​ឯង » ( អេភេសូរ ៥:២៨ ) ។

តើ​ប្ដី ឬ​ប្រពន្ធ​អាច​ប្រព្រឹត្ត​ចំពោះ​ស្វាមី​ភរិយា​របស់​ខ្លួន ដូច​ជា​ព្រះអង្គ​សង្គ្រោះ​យ៉ាង​ដូចម្ដេច ?

ប្រធាន ហ្គរដុន ប៊ី ហ៊ិងគ្លី ( ឆ្នាំ ១៩១០–២០០៨ ) បាន​ថ្លែង ៖

រូបភាព
រូប​បញ្ឈរ​ពាក់​កណ្តាល​ខ្លួន​របស់ ប្រធាន ហ្គរដុន ប៊ី ហ៊ិងគ្លី ។ ដៃ​របស់​ប្រធាន​ហ៊ិងគ្លី​ដាក់​នៅលើ​ខ្នង​កៅអី ។ រូបភាព​នេះ​គឺជា​រូប​ផ្លូវការ​ពាក់​កណ្តាល​ខ្លួន​របស់​សាសនាចក្រ​របស់ ប្រធាន ហ៊ិងគ្លី នៅ​ឆ្នាំ ១៩៩៥ ។ រូប​នេះ​គឺជា​រូប​ផ្លូវការ​ពាក់​កណ្តាល​ខ្លួន​ចុងក្រោយ​របស់ ប្រធាន ហ៊ិងគ្លី ។ ប្រធាន ហ៊ិងគ្លី បាន​ទទួល​មរណភាព​នៅ​ថ្ងៃទី ២៧ ខែ មករា ឆ្នាំ ២០០៨ ។

ភាព​សង់ទីម៉ង់​ពុំ​មែន​ជារឿង​សំខាន់​ក្នុង​សុភមង្គល​នៃ​ចំណង​អាពាហ៍ពិពាហ៍ ដូច​ទៅ​នឹង​ការ​ខ្វល់ខ្វាយ​យ៉ាង​អន្ទះសារ​ចំពោះ​ការ​លួងលោម និង​សុខុមាលភាព​របស់​ដៃគូ​ខ្លួន​នោះ​ទេ ។ បុរស​ណា​ដែល​យក​ការលួងលោម​ភរិយា​របស់​ខ្លួន​ទុក​ជា​កង្វល់​ចម្បង​របស់គាត់ នោះ​នឹង​នៅ​តែ​ស្រឡាញ់​នាង​ពេញ​មួយ​ជីវិត​របស់​ខ្លួន និង​ឆ្លងកាត់​ភាព​ដ៏​នៅ​អស់កល្ប​ជានិច្ច​នា​ពេល​ខាង​មុខ ។ ( ទីក្រុង​អ៊ែងគើរិច រដ្ឋ​អាឡាស្កា សន្និសីទ​ថ្នាក់​តំបន់ ថ្ងៃទី ១៨ ខែ មិថុនា ឆ្នាំ ១៩៩៥ )

( « Speaking Today: Excerpts from Recent Addresses of President Gordon B. Hinckley » Ensign ខែ មេសា ឆ្នាំ ១៩៩៦ ទំព័រ ៧២ )

អែល​ឌើរ អិល វិតនី ក្លេតុន ក្នុង​កូរ៉ុម​នៃ​ពួក​ចិតសិប​នាក់​បាន​ថ្លែង ៖

រូបភាព
រូបភាព​ផ្លូវការ​ពាក់​កណ្តាល​ខ្លួន​របស់ អែលឌើរ អិល វិតនី ក្លេតុន ។ បាន​ថត​នៅ​ខែ មីនា ឆ្នាំ ២០១៧ ។

ខ្ញុំ​បាន​សង្កេត​ឃើញ​ថា នៅ​ក្នុង​អាពាហ៍ពិពាហ៍​ដ៏​មាន​សុភមង្គល​បំផុត​គឺ​ទាំង​ស្វាមី និង​ភរិយា​គិតថា​ទំនាក់ទំនង​របស់​ពួកគេ​គឺ​មាន​តម្លៃ​ថ្លៃ​ជាង​គុជ ជា​រតនៈ​សម្បត្តិ​ដ៏​មាន​តម្លៃ ។ ពួកគេ​ទាំង​ពីរនាក់​បាន​ចាក​ចេញ​ពី​ឪពុក​ម្ដាយ ហើយ​​បាន​រៀបចំ​ផែនការ​ជាមួយ​គ្នា​ដើម្បី​ស្ថាបនា​អាពាហ៍ពិពាហ៍​មួយ ដែល​នឹង​រីក​ចម្រើន​ដ៏​អស់កល្បជានិច្ច ។ ពួកគេ​យល់​ថា ពួកគេ​ដើរ​លើ​ផ្លូវ​ដែល​បានតែងតាំង​ដ៏​ទេវភាព​មួយ ។ ពួកគេ​ដឹង​ថា គ្មាន​ទំនាក់ទំនង​ណាផ្សេង​ទៀត​អាច​នាំ​មក​នូវ​ក្ដីអំណរ​ដ៏​ច្រើន បង្កើត​សេចក្ដី​ល្អ ឬ​បង្កើត​ឲ្យ​មាន​ការ​រីកចម្រើន​ផ្ទាល់​ខ្លួន​ច្រើន​នោះ​ទេ ។ មើល ហើយរៀន ៖ ដៃ​គូ​អាពាហ៍ពិពាហ៍​ដ៏​ល្អ​បំផុត គោរព​អាពាហ៍ពិពាហ៍​របស់​ពួកគេ​ថា មាន​តម្លៃ​ពុំ​អាច​កាត់​ថ្លៃ​បាន ។

( អិល វិតនី ក្លេតុន « Marriage: Watch and Learn » Liahona ខែ ឧសភា ឆ្នាំ ២០១៣ ទំព័រ ៨៣ )

តើ​ខ្ញុំ​អាច​ធ្វើអ្វី​ដើម្បី​ពង្រឹង​ទំនាក់ទំនង​គ្រួសារ​របស់ខ្ញុំ ?

« គោរព​ឪពុក​ម្តាយ​របស់​អ្នក​ដោយ​ការ​បង្ហាញ​សេចក្តី​ស្រឡាញ់ និង​ការគោរព​ចំពោះ​ពួកលោក ។ ចូរ​គោរព​ដល់​ពួកគាត់ នៅពេល​ដែល​ពួកគាត់​ដឹកនាំ​អ្នក​ដោយ​សេចក្តី​សុចរិត ។ ចូរ​មាន​ឆន្ទៈ​ជួយ​នៅក្នុង​ផ្ទះ​របស់​អ្នក ។ ចូរ​ចូលរួម​នៅក្នុង​សកម្ម​ភាពកម្សាន្ត និង​ទំនៀមទម្លាប់​របស់​គ្រួសារ ។ ចូរចូលរួម​ជាមួយ​នឹង​គ្រួសារ​របស់​អ្នក​នៅក្នុង​ការអធិស្ឋាន ការសិក្សា​ព្រះគម្ពីរ និង​រាត្រីជួបជុំ​ក្រុមគ្រួសារ ។ ការ​គោរព​តាមបទ​បញ្ញត្តិ​ទាំងនេះ​ជួយ​ពង្រឹង និង​បង្រួបបង្រួម​ក្រុមគ្រួសារ​ទាំង​ពួង » ( ដើម្បី​កម្លាំង​នៃ​យុវជន [ កូនសៀវភៅ ឆ្នាំ ២០១១ ] ទំព័រ ១៤–១៥ ) ។

អ្នក​អាច​អាន​អត្ថបទ​ខាងក្រោម​នេះ ដែល​ណែនាំ​ពី​របៀប​ដើម្បី​ស្ថាបនា និង​ពង្រឹង​ទំនាក់ទំនង ៖ « Ministering Principles: Building Meaningful Relationships » Ensign ខែ សីហា ឆ្នាំ ២០១៨ ទំព័រ ៦–៩ ។

សូម​ពិចារណា​មើល​វីដេអូ​មួយ ឬ​ច្រើន​ខាង​ក្រោម វីដេអូ​ទាំងអស់​មាន​នៅ​លើ​គេហទំព័រ ChurchofJesusChrist.orgដែល​បង្ហាញ​ពី​គំរូ​របស់​មនុស្ស​ដែល​ព្យាយាម​ធ្វើតាម​គំរូរបស់​ព្រះអង្គសង្គ្រោះ តាម​របៀប​ដែលពួកគេ​ប្រព្រឹត្ត​ចំពោះ​អ្នកដទៃ ។

នៅក្នុង​វីដេអូ « You Are My Hands » ( ចាប់ពី​នាទី​ទី ១០:២៦ ដល់​នាទី​ទី ១២:៣៩ ) ប្រធាន ឌៀថើរ អេហ្វ អុជដូហ្វ ដែលកាល​‏នោះ​ជា​គណៈ​ប្រធាន​ទីមួយ ថ្លែង​អំពី​របៀប​ដែល​យើង​អាច​ធ្វើ​ជា​ព្រះហស្ដ​របស់​ព្រះអង្គ​សង្គ្រោះ ។

នៅ​ក្នុង « Enduring Love » ( ៤:១៦ ) ស្វាមី​ភរិយា​មួយ​គូ​ស្រឡាញ់ និង​បម្រើ​គ្នា​ទៅ​វិញ​ទៅ​មក ទោះ​ជា​ពួក​គេ​ត្រូវ​ស៊ូទ្រាំ​នឹង​ទុក្ខ​លំបាក​ខាង​ផ្លូវ​កាយ​ក៏​ដោយ ។

នៅក្នុង « Home and Family—Through Small Things » ( ៣:៣៣ ) ប៊ីស្សពម្នាក់​បាន​អញ្ជើញ​យុវជន​បីនាក់​រៀន​ពី​អ្វី​ដែល​ត្រូវធ្វើ ដើម្បី​ធ្វើ​ឲ្យ​ផ្ទះ​របស់​ពួកគេ​ក្លាយជា​កន្លែង​បរិសុទ្ធ ។

នៅក្នុង « Mothers and Daughters » ( ៥:០៦ ) យុវនារី​នៅ អាល់ប៊ើតា ប្រទេសកាណាដា និយាយ​អំពី​មូលហេតុ​ដែល​ម្តាយ​របស់​ពួកគេ​ធ្វើជា​គំរូ​ដ៏ល្អ​សម្រាប់​ពួកគេ ។

នៅក្នុង « Fathers and Sons » ( ៦:០២ ) យុវជន​ម្នាក់​ចែកចាយ​ពីរបៀប​ដែល​គាត់​បានខិតខំ​កែលម្អ​ទំនាក់ទំនង​របស់​គាត់​ជាមួយ​ឪពុក​របស់​គាត់ ។