ថ្នាក់​សិក្ខាសាលា
ចំណេះចំណាន​ខាង​គោលលទ្ធិ ៖ កូរិនថូស ទី១ ៦:១៩–២០


ចំណេះចំណាន​ខាង​គោលលទ្ធិ ៖ កូរិនថូស ទី១ ៦:១៩–២០

« រូបកាយ​អ្នក​រាល់​គ្នា​ជា​វិហារ​នៃ​ព្រះវិញ្ញាណ​បរិសុទ្ធ »

រូបភាព
យុវវ័យ​ពីរ​នាក់​កំពុង​ដើរ​ឆ្លង​ស្ពាន​មួយ ។ នៅ​រដូវ​ស្លឹកឈើ​ជ្រុះ ។ កុមារា​ទាំងពីរ​ហាក់​ដូចជា​កំពុង​សន្ទនា​គ្នា ។ ស្ពាន​ឆ្លង​នៅលើ​បឹង​មួយ ។ អ្នក​អាច​មើលឃើញ​វាល និង​ឧបករណ៍​សួន​កុមារ​​ពី​ចម្ងាយ ។

នៅក្នុង​ការសិក្សា​របស់​អ្នក​អំពី កូរិនថូស ទី១ ៦ នោះ​អ្នក​បាន​រៀន​អំពី​បទដ្ឋាន​របស់​ព្រះអម្ចាស់​ស្តីពី​ភាពបរិសុទ្ធ​ខាង​ផ្លូវ​ភេទ និង​សារៈសំខាន់​នៃ​រូបកាយ​របស់​អ្នក ។ មេរៀន​នេះ​នឹង​ជួយ​អ្នក​បង្កើន​ចំណេះចំណាន​របស់​អ្នក​អំពី​ការបង្រៀន​ទាំងនេះ ដោយ​ផ្តល់​ឲ្យ​អ្នក​នូវ​ឱកាស ដើម្បី​ទន្ទេញ​នូវ​សេចក្ដី​យោង និង​ឃ្លា​បទគម្ពីរ​គន្លឹះ​សម្រាប់ កូរិនថូស ទី១ ៦:១៩–២០ ដើម្បី​ពន្យល់​ពី​គោលលទ្ធិ​នេះ និង​ដើម្បី​អនុវត្ត​តាម​គោលការណ៍​នៃ​ការទទួល​បាន​ចំណេះដឹង​ខាង​វិញ្ញាណ​ទៅ​នឹង​ស្ថានភាព​ជីវិត​ជាក់​ស្ដែង ។

ពន្យល់ និង​ទន្ទេញ

សូម​ស្រមៃ​គិត​ថា​អ្នក​កំពុង​នៅ​ក្នុង​ថ្នាក់ ឬ​ការ​ពិភាក្សា​ក្នុង​កូរ៉ុម ពេល​មិត្ត​រួម​ថ្នាក់​ដែល​មាន​អាយុ​ក្មេង​ជាង សួរ​គ្រូបង្រៀន​ថា « តើ​អ្វី​ទៅ​ជា​ច្បាប់​ព្រហ្មចារីភាព ? » គ្រូបង្រៀន​សុំ​ឲ្យ​សិស្ស​ផ្សេង​ទៀត រួម​ទាំង​អ្នក​ឲ្យ​ឆ្លើយតប​ផងដែរ ។

ដោយ​ប្រើ​សេចក្តីពិត​ដែល​បាន​បង្រៀន​នៅក្នុង​វគ្គ​បទគម្ពីរ​ចំណេះចំណាន​ខាង​គោលលទ្ធិ កូរិនថូស ទី១ ៦:១៩–២០ សូម​រៀបចំ​ផែនការ​នូវ​អ្វី​ដែល​អ្នក​អាច​ចែកចាយ​ជាមួយ​មិត្ត​រួមថ្នាក់​របស់​អ្នក ដើម្បី​ជួយ​ពួកគេ​ឲ្យ​យល់​អំពី​បទដ្ឋាន​របស់​ព្រះអម្ចាស់​ស្តីពី​ភាពបរិសុទ្ធ​ខាង​ផ្លូវភេទ ឬ​ព្រហ្មចារីភាព និង​មូលហេតុ​ដែល​វា​សំខាន់ ។

១. សូម​ឆ្លើយ​សំណួរ​ខាងក្រោម​នេះ​នៅ​ក្នុង​សៀវភៅ​កំណត់​ហេតុ​ការសិក្សា​របស់​អ្នក ៖

  • ដោយ​ប្រើ​ការបង្រៀន​ដែល​បាន​កត់ត្រា​នៅក្នុង កូរិនថូស ទី១ ៦:១៩–២០ តើ​អ្នក​អាច​ពន្យល់​នរណា​ម្នាក់​អំពី​ច្បាប់​ព្រហ្មចារីភាព​របស់​ព្រះអម្ចាស់ និង​មូលហេតុ​ដែល​ច្បាប់​នេះ​សំខាន់​ដោយ​របៀប​ណា ?

ដើម្បី​ជួយអ្នកឲ្យ​ទន្ទេញ​សេចក្ដី​យោង​សម្រាប់​វគ្គ​បទគម្ពីរ​ចំណេះចំណានខាងគោលលទ្ធិ កូរិនថូស ទី១ ៦:១៩–២០ និង​ឃ្លា​បទគម្ពីរ​គន្លឹះ​របស់​វា​ថា « រូបកាយ​អ្នក​រាល់​គ្នា​ជា​វិហារ​នៃ​ព្រះវិញ្ញាណ​បរិសុទ្ធ » សូម​ពិចារណា​បង្កើត​រូបភាព​ធម្មតា រូបភាព​បែប​កំប្លែង ឬ​រូបភាព​បែប​រចនា ដើម្បី​តំណាង​ឲ្យ​វគ្គ​បទគម្ពីរ​នេះ និង​គោលលទ្ធិ​ដែល​បាន​បង្រៀន ។ រូប​ភាព​ដែល​អ្នក​បង្កើត​គប្បី​គួរ​ឲ្យ​ចងចាំ ប៉ុន្តែ​ក៏​គួរ​មាន​គារវភាព និង​ការគោរព​ចំពោះ​បទគម្ពីរ និង​គោលលទ្ធិ​ដែល​វា​បង្រៀន​ផងដែរ ។ អ្នក​អាច​ប្រើ​រូបភាព​ដែល​អ្នក​បាន​គូរ​ពី​មនុស្ស​ម្នាក់​ដែល​ឈរ​ក្បែរ​ព្រះវិហារ​បរិសុទ្ធ​ក្នុង​សកម្មភាព​សម្រាប់​មេរៀន​នេះ​អំពី កូរិនថូស ទី១ ៦ ។ សូម​ប្រាកដ​ថា​អ្នក​សរសេរ​សេចក្ដីយោង កូរិនថូស ទី១ ៦:១៩–២០ និង​ឃ្លា​បទគម្ពីរ​គន្លឹះ​នៅ​កន្លែង​ណា​មួយ​ក្បែរ​រូបភាព​របស់​អ្នក ។

ពេល​កំពុង​សម្លឹង​មើល​រូបភាព​តំណាង​ដែល​អ្នក​បាន​បង្កើត ឬ​បាន​ជ្រើសរើស សូម​ថា​ឡើង​វិញ​នូវ​សេចក្ដីយោង​វគ្គ​បទគម្ពីរ និង​ឃ្លា​បទគម្ពីរ​គន្លឹះ​នៅក្នុង​ចិត្ត​របស់​អ្នក រហូត​ដល់​អ្នក​មាន​អារម្មណ៍​ថា អ្នក​បាន​ចងចាំ​ហើយ ។

រៀន​អនុវត្ត

នៅក្នុង​សៀវភៅ​កំណត់ហេតុ​ការសិក្សា​របស់​អ្នក សូម​កត់ត្រា​យ៉ាង​ខ្លីៗ​នូវ​អ្វី​ដែល​អ្នក​ដឹង និង​ចងចាំ​អំពី​គោលការណ៍​នៃ​ការទទួល​បាន​ចំណេះ​ដឹង​ខាង​វិញ្ញាណ ដោយ​មិន​ចាំបាច់​មើល​ប្រភព​ផ្សេង​ទៀត​ឡើយ ។ នៅពេល​អ្នក​បាន​ធ្វើ​រួច សូម​មើល ឯកសារ​គោល​នៃ​ចំណេះ​ចំណាន​ខាង​គោលលទ្ធិ ( ឆ្នាំ ២០២៣ ) ដើម្បី​ពិនិត្យ​មើល​ចំណេះដឹង​របស់​អ្នក និង​បន្ថែម​ព័ត៌មាន​សំខាន់ៗ​ដែល​អ្នក​ប្រហែល​ជា​ខកខាន ។

សូម​សញ្ជឹង​គិត​ពី​ស្ថានភាព​ខាង​ក្រោម​នេះ ។ បន្ទាប់​មក​ឆ្លើយ​សំណួរ​បន្ទាប់​ដោយ​ប្រើ​គោលការណ៍​នៃ​ការ​ទទួល​បាន​ចំណេះ​ដឹង​ខាង​វិញ្ញាណ និង​គោលលទ្ធិ​ដែល​បាន​បង្រៀន​នៅ​ក្នុង កូរិនថូស ទី១ ៦:១៩–២០ ថា រូបកាយ​របស់​យើង​គឺ​ជា​វិហារ​នៃ​ព្រះ ដែល​ព្រះវិញ្ញាណ​អាច​គង់​នៅ ។ ម្យ៉ាង​វិញ​ទៀត អ្នក​ក៏​អាច​បង្កើត​ស្ថានភាព​ផ្សេង​មួយ​ដែល​ទាក់ទង​យ៉ាង​ខ្លាំង​ទៅ​នឹង​អ្នក ឬ​យុវវ័យ​នៅ​ក្នុង​តំបន់​របស់​អ្នក ។

ក្មេង​ជំទង់​ម្នាក់​បាន​ធំ​ឡើង​ដោយ​ដឹង​ពី​បទដ្ឋាន​របស់​ព្រះអម្ចាស់​អំពី​ច្បាប់​ព្រហ្មចារីភាព ប៉ុន្តែ​បន្ទាប់ពី​មាន​ទំនាក់ទំនង​ប្រាកដប្រជា​មួយ​រយៈ​មក គាត់​មាន​អារម្មណ៍​ចង់​បង្ហាញ​ពី​អារម្មណ៍​របស់​គាត់​តាមរយៈ​ការមាន​ទំនាក់ទំនង​ផ្លូវ​ភេទ​ជាមួយ​មិត្ត​ស្រី​របស់​គាត់ ។ គាត់​មាន​សមាជិក​គ្រួសារ និង​មិត្តភក្តិ​ដែល​មាន​ទំនាក់ទំនង​ផ្លូវ​ភេទ​មុន​ពេល​រៀបការ ហើយ​ពួកគេ​ទាំង​អស់​គ្នា​ហាក់​មាន​ភាព​រីករាយ ។

ពិនិត្យ​មើល​គោលគំនិត និង ​សំណួរ​ទាំងឡាយ​ដោយ​ទស្សនវិស័យ​ដ៏​អស់កល្ប​មួយ

អែលឌើរ ដេវីឌ អេ បែដណា ក្នុង​កូរ៉ុម​នៃ​ពួកសាវក​ដប់​ពីរ​នាក់​បាន​សង្កត់​ធ្ងន់​ថា « សារៈសំខាន់​ដ៏​អស់​កល្ប​នៃ​ភាព​បរិសុទ្ធ​អាច​យល់​បាន​តែ​នៅ​ក្នុង​បរិបទ​ដ៏​ធំ​នៃ​ផែនការ​សុភមង្គល​របស់​ព្រះវរបិតា​សួគ៌​សម្រាប់​កូន​ចៅ​ទ្រង់​ប៉ុណ្ណោះ » ( « We Believe in Being Chaste » Liahona ខែ ឧសភា ឆ្នាំ ២០១៣ ទំព័រ ៤១ ) ។

  • តើ​ទិដ្ឋភាព​ជាក់លាក់​អ្វីខ្លះ​របស់​ផែនការ​នៃ​សេចក្តីសង្គ្រោះ​របស់​ព្រះវរបិតា​សួគ៌ ដែល​អ្នក​ចង់​ឲ្យ​នរណា​ម្នាក់​នៅក្នុង​ស្ថានភាព​នេះ​យល់ និង​សញ្ជឹង​គិត ?

  • តើ​សេចក្ដីពិត​នៅ​ក្នុង កូរិនថូស ទី១ ៦:១៩–២០ ជះ​ឥទ្ធិពល​ដល់​របៀប​ដែល​អ្នក​យល់​ពី​ច្បាប់​ព្រហ្មចារីភាព និង​ទំនាក់ទំនង​របស់​អ្នក​ជាមួយ​នឹង​ក្រុម​ព្រះ​យ៉ាង​ដូចម្ដេច ?

ស្វែងរក​ការយល់ដឹង​បន្ថែម​តាមរយៈ​ប្រភព​ដែល​បាន​តែងតាំង​ដ៏​ទេវភាព

សូម​ពិចារណា​ជ្រើសរើស​ប្រភព​មួយ ឬ​ច្រើន​នៃ​ប្រភព​ដែល​បាន​តែងតាំង​ដ៏​ទេវភាព​ខាង​ក្រោម ដើម្បី​ស្វែងរក​សេចក្ដីពិត​ដែល​នឹង​អនុវត្ត និង​ជួយ​ក្នុង​ស្ថានភាព​ដែល​អ្នក​បាន​ជ្រើសរើស ។

សូម​ឆ្លើយ​សំណួរ​ខាងក្រោម​នេះ ៖

  • តើ​អ្នក​បាន​រក​ឃើញ​អ្វី​ខ្លះ​ដែល​អាច​ជួយ​នៅ​ក្នុង​ស្ថានភាព​នេះ ?

ធ្វើ​សកម្មភាព​ដោយ​សេចក្ដី​ជំនឿ

  • តើ​មាន​វិធី​អ្វី​ផ្សេង​ទៀតអ្វីខ្លះ ដែល​បុគ្គល​ម្នាក់​អាច​ជ្រើសរើស​ដើម្បី​ធ្វើ​សកម្មភាព​ដោយ​សេចក្ដី​ជំនឿ​ក្នុង​ស្ថានភាព​នេះ ?

  • តើ​អ្នក​មាន​បទពិសោធន៍​អ្វី​ខ្លះ​ជាមួយ​ព្រះវរបិតា​សួគ៌ និង​ព្រះយេស៊ូវគ្រីស្ទ ដែល​នឹង​ជួយ​អ្នក​ឲ្យ​ទុក​ចិត្ត​លើ​ទ្រង់​ទាំង​ទ្វេ ហើយ​ធ្វើ​តាម​ការបង្រៀន​ទាំងឡាយ​របស់​ទ្រង់​ទាំង​ទ្វេ ?

២. សូម​ធ្វើ​កិច្ច​ការ​ដូចតទៅ​នេះ​នៅ​ក្នុង​សៀវភៅ​កំណត់​ហេតុ​ការសិក្សា​របស់​អ្នក ៖

សូម​សង្ខេប​ពី​របៀប​ដែល​គោលការណ៍​នីមួយៗ​នៃ​ការទទួល​បាន​ចំណេះដឹង​ខាង​វិញ្ញាណ​អាច​ត្រូវ​បាន​អនុវត្ត​ចំពោះ​ស្ថានភាព​នេះ ។ ប្រសិនបើ​អ្នក​បាន​បង្កើត​ស្ថានភាព​ផ្ទាល់​ខ្លួន​របស់​អ្នក ត្រូវ​ប្រាកដ​ថា អ្នក​ដាក់​បញ្ចូល​ការសង្ខេប​ខ្លីៗ​អំពី​ស្ថានភាព​នោះ​ផងដែរ ។