ថ្នាក់​សិក្ខាសាលា
វាយតម្លៃ​ការរៀនសូត្រ​របស់​អ្នក ទី​១០


វាយតម្លៃ​ការរៀនសូត្រ​របស់​អ្នក ទី​១០

កាឡាទី–ថែស្សាឡូនីច ទី២

រូបភាព
យុវជន​ម្នាក់​ស្លៀក​ពាក់​ប្រដាប់​អាវុធ​សម័យ​ព្រះគម្ពីរ​សញ្ញាថ្មី​ដោយមាន​ដាវ និង​ខែល ។

មេរៀន​នេះ​មាន​គោល​បំណង​ជួយ​អ្នក​ឲ្យ​វាយ​តម្លៃ​គោលដៅ​ទាំង​ឡាយ​ដែល​អ្នក​បាន​ដាក់ និង​ការ​រីក​ចម្រើន​ផ្ទាល់​ខ្លួន​ដែល​អ្នក​បាន​ដក​ពិសោធន៍​ក្នុង​អំឡុង​ពេល​ការ​សិក្សា​ព្រះ​គម្ពីរ​សញ្ញា​ថ្មី​របស់​អ្នក ។ 

ការ​រីក​ចម្រើន​ខាងវិញ្ញាណ​របស់អ្នក

សូម​គិត​អំពី​សមត្ថភាព ទេពកោសល្យ ឬ​ចរិតលក្ខណៈ​ដែលអ្នក​កំពុង​អភិវឌ្ឍ ដែល​ទាមទារ​ការខិតខំ​ប្រឹងប្រែង​ជាប្រចាំ និង​ជាប់លាប់ ។

  • តើអ្វី​ដែល​ជំរុញ​ចិត្ត​អ្នក​ឲ្យ​ចំណាយ​ពេលវេលា និង​ការខិតខំ​ដែល​ចាំបាច់​ដើម្បី​កែលម្អ ?

  • នៅពេល​អ្នក​ខិតខំ​ដើម្បី​កែលម្អ តើ​អ្នក​រំពឹងថា​នឹង​មាន​អ្វី​កើតឡើង​ដែល​ជួយ​អ្នក​ឲ្យ​ដឹងថា​ការខិតខំ​របស់​អ្នកមាន​តម្លៃ ?

យើង​មាន​ឱកាស​ជាច្រើន​ក្នុងអំឡុង​ពេល​នៃ​ជីវិត​របស់យើង​នៅលើ​ផែនដី ដើម្បី​ធ្វើការ​ឆ្ពោះទៅរក​ការក្លាយ​ដូចជា​ព្រះអង្គ​សង្គ្រោះ ដែលរៀបចំ​យើង​ឲ្យ​ត្រឡប់​ទៅរស់​នៅជាមួយ​ទ្រង់ និង​ព្រះវរបិតាសួគ៌​របស់​យើង​វិញ ។ វាអាចមាន​ប្រយោជន៍​ក្នុងការ​វាយតម្លៃ​ការរីកចម្រើន​របស់​យើង​យូរៗម្ដង និង​ធ្វើការ​កែតម្រូវ​ដែល​ចាំបាច់ ។

គោលបំណង​នៃ​មេរៀន​នេះគឺ​ផ្តល់ឲ្យ​អ្នក​នូវ​ឱកាស​ដើម្បី​វាយ​តម្លៃ​ការរីក​ចម្រើន​ខាងវិញ្ញាណ​របស់អ្នក ។ អ្នក​នឹងមាន​ឱកាស​វាយតម្លៃ​ពីអ្វីដែលអ្នក​បាន​រៀន​កន្លង​មកពីព្រះ​គម្ពីរសញ្ញាថ្មី និង​ដើម្បី​វាយតម្លៃ​ការរីកចម្រើន​របស់​អ្នក​ទាក់ទងនឹង​គោលដៅ​ដែល​អ្នក​បានកំណត់​ដោយសារ​តែ​អ្វី​ដែល​អ្នក​បាន​រៀន ។

សូម​ចំណាយ​ពេល​បន្តិច​ដើម្បី​គិត​អំពី​ការសិក្សាថ្មីៗ​របស់​អ្នក​អំពីព្រះ​គម្ពីរសញ្ញាថ្មី និង​សកម្មភាព​ដែល​អ្នក​បានធ្វើ ដោយសារ​អ្វី​ដែលអ្នក​បានរៀន ។ អ្នក​ប្រហែល​ជា​ចង់​មើល​អ្វី​ដែល​អ្នក​បាន​សរសេរ​នៅ​ក្នុង​សៀវភៅ​កំណត់ហេតុ​របស់​អ្នក ឬ​អ្វី​ដែល​អ្នក​បាន​គូស​សម្គាល់​នៅ​ក្នុង​បទគម្ពីរ​របស់​អ្នក​នាពេល​ថ្មីៗ​នេះ ដើម្បី​ស្គាល់​គោលដៅ​ដែល​អ្នក​បាន​កំណត់ និង​ចំណាប់​អារម្មណ៍​ដែល​អ្នក​បាន​ទទួល ។

  • តើ​អ្នក​បាន​រៀន​អ្វី​ខ្លះ​ពី​ព្រះគម្ពីរ​សញ្ញា​ថ្មី​ដែល​បាន​ជួយ​អ្នក​ឲ្យ​ចូល​ទៅកាន់តែ​ជិត​ព្រះយេស៊ូវគ្រីស្ទ ?

  • តើ​អ្នក​បាន​រៀន​អ្វី​ខ្លះ​អំពី​ទ្រង់​ចេញពី​ព្រះគម្ពីរ​សញ្ញា​ថ្មី​ដែល​លេចធ្លោ​ចំពោះ​អ្នក ?

១. សូម​ជ្រើសរើស និង​បំពេញ​សកម្មភាព​ពីរ​ខាងក្រោម​នៅក្នុង​សៀវភៅ​កំណត់ហេតុ​ការសិក្សា​របស់​អ្នក​សម្រាប់​ការបញ្ជូន​មេរៀន​របស់​អ្នក ។

សកម្មភាព ក ៖ ការពន្យល់​អំពី​ការក្បត់​សាសនាដ៏ធំ និង​ការស្ដារ​ឡើងវិញ

រូបភាព
ឡាន Chevy ចាស់ឆ្នាំ ១៩៤៦

សូម​ក្រឡេក​មើលរូបភាព​ទាំងពីរនេះ ហើយ​គិត​អំពី​អត្ថន័យ​នៃការស្តារ​អ្វីមួយ​ឡើងវិញ ។

  • ហេតុអ្វី​ការ​ស្ដារអ្វី​មួយឡើងវិញ​គឺជាការចាំបាច់ ?

  • តើ​រូបភាព​ទាំងនេះ​អាច​ប្រៀបធៀប​ទៅនឹង​ការ​ក្បត់​សាសនា និង​ការស្ដារឡើងវិញ​ដោយ​របៀបណា ?

ដើម្បី​ពិនិត្យ​មើល​ការ​ពាក់ព័ន្ធគ្នា​រវាង​ការ​ក្បត់​សាសនា និង​ការ​ស្ដារ​ឡើង​វិញ សូម​បំពេញ​សកម្មភាព​ដូច​ខាង​ក្រោម ៖

សូម​ស្រមៃថា​ពួកអ្នក​ផ្សព្វផ្សាយសាសនា​កំពុង​បង្រៀន​មិត្តម្នាក់​របស់​អ្នក​នៅក្នុង​ផ្ទះ​របស់អ្នក ។ ពួកគេសុំឲ្យ​អ្នកបង្រៀនផ្នែកខ្លះនៃមេរៀនបន្ទាប់ ស្តីពីការក្បត់​សាសនា និង​ការស្ដារឡើងវិញ ។ អ្នកដឹងថា​មិត្ត​របស់​អ្នក​ស្គាល់​ព្រះគម្ពីរប៊ីប ដូច្នេះ​វា​ហាក់​ដូចជា​គំនិតល្អ​ក្នុង​ការប្រើ​ខគម្ពីរ​មួយចំនួន​ពី​ព្រះ​គម្ពីរសញ្ញាថ្មី​ក្នុង​អំឡុង​ពេល​មេរៀន ។

ការប្រើប្រាស់ កិច្ចការ ៣:២១; អេភេសូរ ១:១០; អេភេសូរ ២:១៩–២២ និង ថែស្សាឡូនីច ទី២ ២:១–៣ ( ឬ​ខគម្ពីរ​ផ្សេង​ទៀត​នៃ​ជម្រើស​របស់អ្នក ) សូម​សរសេរ​អ្វី​ដែល​អ្នក​អាច​និយាយ​ក្នុងអំឡុង​ពេល​មេរៀន​ដើម្បីជួយ​មិត្តរបស់​អ្នកឲ្យ​យល់​អំពី​មូលហេតុ​ដែល​ព្រះអង្គ​សង្គ្រោះ​ត្រូវការ​ស្ដារដំណឹងល្អ​របស់ទ្រង់​លើផែនដី​ឡើងវិញ ។

ប្រសិនបើ​អ្នក​ជ្រើសរើស​បញ្ចប់​សកម្មភាព​នេះ សូម​កត់ត្រា​អ្វី​ដែល​អ្នក​នឹង​និយាយ​ទៅកាន់​មិត្ត​របស់​អ្នក ។

សកម្មភាព ខ ៖ ការបង្កើន​សេចក្តី​ស្រឡាញ់​របស់អ្នក​ចំពោះ​ព្រះយេស៊ូវគ្រីស្ទ និង​បំណងប្រាថ្នា​របស់​អ្នក​ក្នុង​ការបម្រើ​ទ្រង់

នៅក្នុង​មេរៀន « ភីលីព ៣ » អ្នក​ត្រូវ​បាន​ផ្តល់​ឱកាស​ឲ្យ​សរសេរ​សំបុត្រ​ទៅកាន់​ខ្លួនអ្នក​នាពេល​អនាគត​ដែល​អ្នក​បាន​បង្ហាញ​ពី​ការលះបង់​ដែល​អ្នក​អាច​ធ្វើ​បាន ដែល​នឹង​ជួយ​អ្នក​ឲ្យ​ស្គាល់​ព្រះយេស៊ូវគ្រីស្ទ​កាន់តែ​ប្រសើរ និង​ត្រៀម​ខ្លួន​សម្រាប់​ជីវិតដ៏នៅ​អស់កល្ប​ជានិច្ច ។

ប្រសិនបើ​អ្នក​ចាប់យក​ឱកាសនេះ សូម​យោង​ទៅ​សំបុត្រ​ដែលអ្នក​បានសរសេរ ។ សូម​ប្រៀបធៀប​អារម្មណ៍​បច្ចុប្បន្ន​របស់អ្នក​អំពី​ព្រះយេស៊ូវគ្រីស្ទ ឬ​បំណងប្រាថ្នា​របស់​អ្នក​ក្នុង​ការបម្រើ​ទ្រង់​ជាមួយ​នឹង​អារម្មណ៍ និង​បំណងប្រាថ្នា​ដែល​អ្នកមាន​នៅពេល​អ្នក​សរសេរ​សំបុត្រ​នោះ ។ ប្រសិនបើ​មានអ្វី​ដែលអ្នក​ចង់​បន្ថែម​ទៅ​ក្នុង​សំបុត្រ​ដោយផ្អែក​លើបទ​ពិសោធន៍​ថ្មីៗ​របស់អ្នក សូម​ធ្វើ​តាម​អារម្មណ៍​របស់​អ្នក​ក្នុងពេល​នេះ ។

ប្រសិន​បើអ្នក​ជ្រើស​រើស​បញ្ចប់​សកម្មភាព​នេះ សូមឆ្លើយ​សំណួរពីរ​ខាង​ក្រោម ៖

  • នៅពេល​អ្នក​មើល​សំបុត្រ​របស់អ្នក​ឡើងវិញ តើ​អ្នក​ឃើញ​ការផ្លាស់ប្ដូរ​ណាមួយ​អំពី​សេចក្ដីស្រឡាញ់​របស់​អ្នក​ចំពោះ​ព្រះយេស៊ូវគ្រីស្ទ​ឬទេ ? ប្រសិន​បើដូច្នេះ ហេតុអ្វី​បាន​ជាអ្នក​គិតថា​វាផ្លាស់ប្តូរ ?

  • តើ​បទពិសោធន៍​ថ្មីៗ​អ្វីខ្លះ​ដែលបាន​បង្កើន​សេចក្ដី​ស្រឡាញ់ និង​ឆន្ទៈ​របស់​អ្នក​ចំពោះ​ព្រះ​ក្នុង​ការបម្រើ​ទ្រង់ ?

  • តើ​អ្នក​មាន​អារម្មណ៍​ថា​អ្វី​ខ្លះ​ជា​ជំហាន​បន្ទាប់​ដែល​អ្នក​អាច​ធ្វើ​បាន ដើម្បី​ជួយ​អ្នក​ឲ្យ​បង្កើន​សេចក្ដី​ស្រឡាញ់​របស់​អ្នក​ចំពោះ​ព្រះ ?

សកម្មភាព គ ៖ ចូរពាក់​គ្រប់​គ្រឿង​សឹក​របស់​ព្រះ

រូបភាព
ទំព័រមួយ​មកពីសៀវភៅ​សិក្សា​ព្រះគម្ពីរ​សញ្ញា​ថ្មី​សម្រាប់​គ្រូបង្រៀន​ថ្នាក់​សិក្ខាសាលា ។ ពាក់​គ្រប់​គ្រឿងសឹក​របស់​ព្រះ ។
  • តើ​អ្នក​ចងចាំ​អ្វី​ខ្លះ​អំពី​គ្រឿងសឹក​របស់​ព្រះ ? តើ​អ្នក​ចង​ចាំ​អ្វី​ខ្លះ​អំពី​អត្ថន័យ​នៃ​បំណែក​នីមួយៗ ? ប្រសិនបើ​អ្នក​ត្រូវ​ការ​ជំនួយ សូម​យោង​ទៅ អេភេសូរ ៦:១៤–១៨ សម្រាប់​ចម្លើយនានា ។

  • តើ​អ្នក​នឹង​សង្ខេប​អំពី​អត្ថន័យ​នៃ​ការ « ពាក់​គ្រប់​គ្រឿង​សឹក​របស់​ព្រះ » ដោយ​របៀប​ណា ? ( អេភេសូរ ៦:១១ ) ។

ប្រសិន​បើអ្នក​ជ្រើសរើស​បញ្ចប់​សកម្មភាព​នេះ សូម​ធ្វើ​សកម្មភាព​ខាងក្រោម ហើយ​ឆ្លើយ​សំណួរ​ដែល​ភ្ជាប់​មក​ជាមួយ ៖

ចូរ​គូររូប​មនុស្ស​ចង្កឹះ​នៅក្នុង​សៀវភៅ​កំណត់​ហេតុ​របស់អ្នក ។

  • តើ​អ្នក​ខិត​ខំ​ធ្វើ​អ្វី​ខ្លះ​ដើម្បី​ពាក់​គ្រឿង​សឹក​របស់​ព្រះ ?

ចូរ​គូរបំណែក​គ្រឿង​សឹក​មួយ ឬច្រើន​ដែល​តំណាងឲ្យ​ការខិតខំ​ទាំងនោះ ។

  • តើ​អ្នក​ធ្លាប់​ទទួល​បាន​លទ្ធផល​ពី​ការ​ខិតខំ​របស់​អ្នក​ដែរ​ឬ​ទេ ? ប្រសិន​បើ​ធ្លាប់​តើ​អ្នក​មាន​បទពិសោធន៍​អ្វី​ខ្លះ ? ប្រសិន​បើមិន​ធ្លាប់​ទទួល​បានទេ តើ​អ្នក​គិតថា​លទ្ធផល​អ្វី​ដែល​អ្នក​នឹង​ទទួល​បាន​ដោយសារ​ការ​បន្ត​ការខិតខំ​ប្រឹងប្រែង​របស់​អ្នក ?