ថ្នាក់​សិក្ខាសាលា
ចំណេះចំណាន​ខាង​គោលលទ្ធិ ៖ ថែស្សាឡូនីច ទី២ ២:១–៣


ចំណេះចំណាន​ខាង​គោលលទ្ធិ ៖ ថែស្សាឡូនីច ទី២ ២:១–៣

« ថ្ងៃ​នៃ​ព្រះគ្រីស្ទ … មិន​មក​ឡើយ ទាល់​តែ​មាន​សេចក្តី​ក្បត់​សាសនា​មក​ជា​មុនសិន »

រូបភាព
រូបភាព​បុរស​ម្នាក់​អង្គុយ​សរសេរ​នៅលើតុ

នៅក្នុង​មេរៀនមុន អ្នកបាន​រៀន​អំពី​ការ​ព្យាករ​ពីបុរាណ​ថា មុនពេល​ការយាង​មក​ជាលើក​ទីពីរ​របស់​ព្រះយេស៊ូវគ្រីស្ទ នឹង​កើត​មាន​ការក្បត់សាសនា​ពី​សាសនាចក្រ​របស់ទ្រង់ ( សូមមើល « ថែស្សាឡូនីច ទី២ ២ » ) ។ មេរៀន​នេះ​អាច​ជួយ​អ្នក​ឲ្យ​ទន្ទេញ​សេចក្ដីយោង​ចំណេះចំណាន​ខាង​គោលលទ្ធិនេះ និង​ឃ្លាបទគម្ពីរ​គន្លឹះ​សម្រាប់ ថែស្សាឡូនីច ទី២ ២:១–៣ ពន្យល់​ពី​គោលលទ្ធិ នៃ​ការក្បត់​សាសនា និង​អនុវត្ត​គោលការណ៍​នៃ​ការ​ទទួល​បាន​ចំណេះដឹង​ខាង​វិញ្ញាណ​នៅក្នុង​ស្ថានភាព​ជីវិត​ជាក់ស្ដែង ។

ទន្ទេញ និង​ពន្យល់

សូម​ទន្ទេញ​សេចក្ដីយោង​បទគម្ពីរ និង​ឃ្លា​បទគម្ពីរ​គន្លឹះ​សម្រាប់ ថែស្សាឡូនីច ទី២ ២:១–៣ ។ របៀប​មួយ​ដើម្បី​ធ្វើ​វា​គឺ​ត្រូវ​បញ្ចប់​សកម្មភាព​ដូច​ខាង​ក្រោម ( ឬ​សកម្មភាព​ស្រដៀង​គ្នា​នេះ​ដោយ​ប្រើ​កម្មវិធី​ទូរសព្ទ​ចំណេះចំណាន​ខាង​គោល​លទ្ធិ ) ៖

សូម​សរសេរ ថែស្សាឡូនីច ទី២ ២:១–៣ ៖ « ថ្ងៃ​នៃ​ព្រះគ្រីស្ទ …​មិន​មក​ឡើយ ទាល់​តែ​មាន​សេចក្តី​ក្បត់​សាសនា​មក​ជា​មុនសិន » នៅក្នុង​សៀវភៅ​កំណត់ហេតុ​ការសិក្សា​របស់​អ្នក ឬ​នៅលើ​ឧបករណ៍​ឌីជីថល​របស់អ្នក ។

សូម​ថា​ឃ្លា​សេចក្តីយោង និង​ឃ្លា​បទគម្ពីរ​គន្លឹះ​នេះ​ឡើងវិញ​ឲ្យឮៗ ឬ​ថា​ក្នុង​ចិត្ត​ពីរបី​ដង ។

ចូរ​លុប​ឃ្លា​មួយ ដូចជា « សេចក្តី​ក្បត់​សាសនា​មក​ជា​មុនសិន » ហើយ​ព្យាយាម​ថា​ឡើង​វិញ​នូវ​សេចក្ដី​យោង និងឃ្លាបទ​គម្ពីរ​គន្លឹះទាំងមូល​ម្តងទៀត ។

លុប​ឃ្លា​បន្ថែម​រហូត​ដល់​អ្នក​អាច​ថា​សេចក្ដី​យោង និង​ឃ្លា​បទគម្ពីរ​គន្លឹះ​ទាំងមូល​ពី​ការ​ចងចាំ​ឡើងវិញ ។

អ្នក​អាច​នឹង​ចងចាំ​ថា ពេល​អ្នក​សិក្សា ថែស្សាឡូនីច ទី២ ២ អ្នក​បាន​រៀន​ថា មាន​ការព្យាករ​ពី​បុរាណ​ថា មុន​ការ​យាង​មក​ជា​លើក​ទីពីរ​របស់​ព្រះយេស៊ូវគ្រីស្ទ នឹង​កើត​មានការ​ក្បត់​សាសនា​ពី​សាសនាចក្រ​របស់​ទ្រង់ ។

១. សូម​បំពេញ​ឃ្លា​ខាងក្រោម​នេះ​នៅក្នុង​សៀវភៅ​កំណត់​ហេតុ​ការសិក្សា​របស់​អ្នក ៖

សូម​សរសេរ​ការពន្យល់​អំពី​អ្វី​ដែល​ជា​ការ​ក្បត់​សាសនា​ដ៏​ធំ និង​មូលហេតុ​ដែល​វា​បាន​កើតឡើង ។ សូម​សរសេរ​ប្រៀប​ដូចជា​អ្នក​កំពុង​ពន្យល់​ពី​ការ​ក្បត់​សាសនា​នោះ​ទៅកាន់​កូនក្មេង ។ សូម​ប្រើ​សេចក្តីពិត​ចេញពី ថែស្សាឡូនីច ទី២ ២:១–៣ ជា​ផ្នែក​នៃ​ការពន្យល់​របស់​អ្នក ហើយ​រួមបញ្ចូល​ការយល់ដឹង​អំពី​មូលហេតុ​ដែល​ការស្ដារឡើង​វិញ​ដ៏​ពេញលេញ​នៃសាសនាចក្រ​របស់​ព្រះគ្រីស្ទ​គឺចាំបាច់ ។

រៀន​អនុវត្ត

នៅពេល​អ្នកបន្ត​មេរៀននេះ អ្នក​នឹង​មាន​ឱកាស​ជួយនរណា​ម្នាក់​ឲ្យ​អនុវត្ត​គោលការណ៍​នៃការទទួល​បាន​ចំណេះដឹង​ខាង​វិញ្ញាណ ។ ដើម្បី​ដឹង​ថា​អ្នកចងចាំ​គោលការណ៍​ទាំងនេះ​បាន​ល្អ​ប៉ុណ្ណា សូម​ព្យាយាម​ផ្គូផ្គង​សេចក្ដីថ្លែង​ការណ៍​ខាងក្រោម​ជាមួយនឹង​គោលការណ៍​នៃ​ការទទួល​បាន​ចំណេះដឹង​ខាងវិញ្ញាណ ដែល​សេចក្តី​ថ្លែងការណ៍​នីមួយៗ​ពិពណ៌នា ។

  1. « អ្នក​ស្វែងរក​សេចក្ដីពិត​ដ៏ស្មោះត្រង់ គួរ​តែ​ប្រុង​ប្រយត្ន័​ចំពោះ​ប្រភព​ព័ត៌មាន​ដែល​មិន​គួរឲ្យ​ទុកចិត្ត​ផងដែរ » ។

  2. « ទុកចិត្ត​លើ​ព្រះ ហើយ​ងាក​ទៅរក​ទ្រង់​មុនគេ​តាមរយៈ​ការអធិស្ឋាន​ដោយស្មោះត្រង់ សិក្សា​ការបង្រៀន​របស់ទ្រង់ ហើយ​គោរព​ប្រតិបត្តិ​តាម​បទបញ្ញត្តិ​ទាំងឡាយ​របស់ទ្រង់ » ។

  3. « គួរ​ពិចារណា [ សំណួរ ] ក្នុង​បរិបទ​នៃ​ផែនការ​នៃ​សេចក្ដី​សង្គ្រោះ និង ការ​បង្រៀន​ទាំង​ឡាយ​របស់​ព្រះអង្គ​សង្គ្រោះ » ។

  1. ធ្វើសកម្មភាព​ដោយ​សេចក្ដីជំនឿ ។

  2. ពិនិត្យមើល​គោលគំនិត និងសំណួរ​ទាំងឡាយដោយ​ទស្សនវិស័យ​ដ៏​អស់កល្ប​មួយ ។

  3. ស្វែងរក​ការយល់ដឹង​បន្ថែម​តាមរយៈ​ប្រភព​ដែល​បានតែងតាំង​ដ៏ទេវភាព ។

ចម្លើយ​ទាំងឡាយ​សម្រាប់​លំហាត់​នេះ​អាចរកបាន​នៅចុង​បញ្ចប់​នៃមេរៀន ។

ប្រសិនបើ​អ្នក​ត្រូវការពិនិត្យ​មើល​គោលការណ៍​ទាំងនេះ​បន្ថែម​ទៀត សូម​អាន ​កថាខណ្ឌ​ទី ៥–១២ ក្នុង​ផ្នែក « ការទទួល​បាន​ចំណេះដឹង​ខាង​វិញ្ញាណ » នៅក្នុង ឯកសារគោល​នៃ​ចំណេះចំណាន​ខាង​គោល​លទ្ធិ ( ឆ្នាំ ២០២២ ) ។

សូម​ស្រមៃថា​អ្នកកំពុង​ផ្ញើសារ​ទៅកាន់មិត្ត​របស់​អ្នក​ឈ្មោះ​ឃីសន ដែល​ជា​សមាជិក​នៃ​ព្រះវិហារ​គ្រីស្ទាន​ផ្សេង ។ គាត់​បាន​លះបង់​យ៉ាង​ខ្លាំង​ចំពោះ​ព្រះយេស៊ូវគ្រីស្ទ ហើយ​សិក្សា​ព្រះគម្ពីរប៊ីប​ជា​ញឹកញាប់ ។ នៅក្នុងសារ​ជាអក្សរ​ទៅកាន់អ្នក ឃីសន​បាននិយាយថា « ថ្ងៃនេះ គ្រូគង្វាល​របស់ខ្ញុំ​បានបង្រៀន​ថា​សមាជិក​នៃព្រះវិហារ​របស់​អ្នក​ជឿថា អ្នក​គឺជា​ព្រះវិហារ​ពិត​តែ​មួយគត់ ហើយ​ព្រះវិហារ​ផ្សេងទៀត​សុទ្ធ​តែមិនពិត ។ តើ​ត្រឹមត្រូវ​ទេ ? ខ្ញុំ​មាន​អារម្មណ៍​ស្និទ្ធស្នាល​ជា​មួយព្រះ ដោយសារ​ព្រះវិហារ​របស់​ខ្ញុំ ។ ហេតុ​អ្វី​បាន​ជាវា​មិន​មកពីព្រះ ? »

  • ហេតុ​អ្វី​បាន​ជា​វា​ជា​រឿង​ធម្មតា​សម្រាប់​សមាជិក​នៃ​ព្រះវិហារ​ផ្សេង​ទៀត​មាន​សំណួរ​បែប​នេះ ?

  • តើ​អ្នក​អាច​ឆ្លើយ​តប​នឹង​ឃីសន​ក្នុង​របៀប​ដូច​ព្រះគ្រីស្ទ​យ៉ាង​ដូចម្ដេច ?

អ្នកផ្ញើសារ​ត្រឡប់ទៅ​កាន់​ឃីសន​វិញ​ដោយ​អរគុណ​គាត់​សម្រាប់​សំណួរ​ដែលពោរពេញ​ដោយ​ការ​គិត​គូរ​របស់គាត់ ។ អ្នកសួរថា​តើអ្នកអាច​ចែកចាយ​ចម្លើយ​របស់អ្នក​ជាមួយគាត់​នៅថ្ងៃ​បន្ទាប់​បានទេ ហើយ​គាត់​យល់ព្រម ។

២. សូម​បំពេញ​ឃ្លា​ខាងក្រោម​នេះ​នៅក្នុង​សៀវភៅ​កំណត់​ហេតុ​ការសិក្សា​របស់​អ្នក ៖

សូម​ប្រើ​គោលការណ៍​នៃ​ការទទួល​បានចំណេះ​ដឹង​ខាងវិញ្ញាណ ដើម្បី​រៀបចំ​ការឆ្លើយតប​សម្រាប់​ឃីសន ។ ត្រូវប្រាកដ​ថា​ប្រើ​គោលការណ៍​ទាំងបី ។ សូម​ប្រើសំណួរ និង​សកម្មភាព​ខាងក្រោម ដើម្បី​ជួយអ្នក​រៀបចំ​ការឆ្លើយតប​របស់អ្នក ។

ស្វែងរក​ការយល់ដឹង​បន្ថែម​តាមរយៈ​ប្រភព​ដែល​បានតែងតាំង​ដ៏ទេវភាព

តើ​អ្នក​អាច​ប្រើ​សេចក្ដីពិត​ដែល​បាន​បង្រៀន​នៅក្នុង ថែស្សាឡូនីច ទី២ ២:១–៣ ដើម្បីជួយ​ឃីសន​យ៉ាង​ដូចម្ដេច ?

សូម​ស្វែងរក​យ៉ាងហោច​ណាស់​បទគម្ពីរ​សុន្ទរកថា ឬអត្ថបទ​ចំនួន​បី​ដែល​អ្នក​គិតថា​មាន​ប្រយោជន៍​ក្នុង​ស្ថានភាព​នេះ ។ សូម​ពិចារណា​ប្រើធនធាន​ខាងក្រោម ៖

  1. សូម​ចូល​អាន « សេចក្ដីក្បត់​សាសនា » និង « ការ​សាង​ឡើង​វិញ​នៃ​ដំណឹង​ល្អ » នៅក្នុង​សេចក្ដីណែនាំ​ដល់​បទគម្ពីរ​ទាំងឡាយ ឬចូលមើល​អ្វី​ដែល​ស្រដៀង​គ្នា​នៅ​ក្នុង Topical Guide ។ ឃ្លា​ទាំងនេះ​អាចរក​បាន​នៅលើគេហ​ទំព័រ scriptures.ChurchofJesusChrist.org ។

  2. សូម​ចូល​មើល​ឃ្លា « topics.ChurchofJesusChrist.orgApostasy » នៅ​ក្នុង Gospel Topics ( ) ។

  3. សូម​យោង​ទៅ​បទគម្ពីរ និង​សេចក្ដីថ្លែងការណ៍​ពី​មេរៀន « ថែស្សាឡូនីច ទី២ ២ » ឬ​ពី « មេរៀន​ទី ១ ៖ សារដំណឹង​នៃការស្ដារ​ឡើងវិញ​នៃដំណឹងល្អ​របស់​ព្រះយេស៊ូវគ្រីស្ទ » នៅក្នុង ប្រកាស​ដំណឹងល្អ​របស់យើង ! ( ឆ្នាំ ២០១៨ ) ទំព័រ​ ៣១–៤៦ ។

  • តើ​វគ្គ​បទគម្ពីរ​អ្វី​ខ្លះ ឬ​ប្រភព​ផ្សេង​ទៀតណា​ទៀត​ដែល​អ្នក​បាន​រក​ឃើញ​ដែល​អាច​ជួយ​អ្នក​ឆ្លើយ​នឹង​ឃីសន ?

ពិនិត្យ​មើល​គោលគំនិត និង​សំណួរ​ទាំងឡាយ​ដោយ​ទស្សនវិស័យ​ដ៏​អស់កល្ប​មួយ

  • តើ​សេចក្ដីពិត​អ្វី​ខ្លះ​អំពី​ព្រះវរបិតាសួគ៌ និង​ព្រះយេស៊ូវគ្រីស្ទ​ដែល​អ្នក​ចង់​ចែកចាយ​ជាមួយ​នឹង​ឃីសន​ដែល​អាច​ជួយ​គាត់ឲ្យ​យល់​ពី​តម្រូវការ​សម្រាប់​ការស្ដារឡើងវិញ ?

ធ្វើ​សកម្មភាព​ដោយ​សេចក្ដីជំនឿ

  • តើ​សកម្មភាព​ជាក់លាក់​អ្វី​ខ្លះ​ដែល​អ្នក​អាច​អញ្ជើញ​ឃីសន​ឲ្យ​ធ្វើ ដើម្បី​គាត់​អាច​រៀន​ដោយ​ខ្លួន​គាត់​ថា ហេតុអ្វី​បាន​ជា​ការ​ស្ដារ​ឡើងវិញ​នៃ​សាសនាចក្រ​របស់​ព្រះគ្រីស្ទ​គឺ​ជា​ការចាំបាច់ ?

  • តើ​បទពិសោធន៍​បែប​ណា​ដែល​ឃីសន​អាច​រំពឹង​ថា​នឹង​មាន ប្រសិនបើ​គាត់​ធ្វើ​សកម្មភាព​ទាំងនេះ ?

  • តើ​ការ​អញ្ជើញ​គាត់​ឲ្យ​ធ្វើ​សកម្មភាព គឺជា​ការធ្វើ​សកម្មភាព​ដោយ​សេចក្ដី​ជំនឿ​ចំពោះ​អ្នក​យ៉ាង​ដូចម្ដេច ?

ចម្លើយ​ត្រឹមត្រូវ​សម្រាប់​សកម្មភាព​ផ្គូផ្គង​គឺ ( ១ ) គ ( ២ ) ក ( ៣ ) ខ ។