ថ្នាក់​សិក្ខាសាលា
ថែស្សាឡូនីច ទី១ ១–៣


ថែស្សាឡូនីច ទី១ ១–៣

ការដើរ​តាម​ព្រះយេស៊ូវគ្រីស្ទ ដោយ​ធ្វើ​ការងារ​បម្រើ​ក្នុង​សេចក្ដី​ស្រឡាញ់

រូបភាព
យុវនារី​កំពុង​ជជែក​កម្សាន្ត​ជាមួយ​យុវវ័យ​ដទៃ​ទៀត

តើ​នៅពេលណា​ដែល​ការ​បម្រើ​របស់​នរណា​ម្នាក់​បាន​រំឭក​អ្នក​អំពី​ព្រះយេស៊ូវគ្រីស្ទ ? ប៉ុល និង​ដៃគូ​របស់​លោក​បាន​ធ្វើ​ការងារ​បម្រើ​តាម​របៀប​ដូច​ព្រះគ្រីស្ទ​ចំពោះ​ពួកបរិសុទ្ធ​នៅក្រុង​ថែស្សាឡូនីច ដោយ​បំផុសគំនិត​ពួកគេ​ឲ្យ​បន្ត​រស់នៅ​តាម​ដំណឹងល្អ​ដោយ​ស្មោះត្រង់ ទោះបីជា​ប្រឈមមុខ​នឹង​ការ​បៀតបៀន​ក៏ដោយ ។ មេរៀន​នេះ​អាច​ជួយ​អ្នក​ឲ្យ​ផ្ដល់​ពរជ័យ និងធ្វើ​ឲ្យ​មាន​ឥទ្ធិពល​ដល់​អ្នក​ដទៃ នៅពេល​អ្នក​ខិតខំ​ធ្វើ​ការងារ​បម្រើ​ដូច​ព្រះអង្គសង្គ្រោះ​ព្រះយេស៊ូវគ្រីស្ទ​របស់​យើង​បាន​ធ្វើ ។

គំរូ​របស់​ព្រះយេស៊ូវគ្រីស្ទ

សូមក្រឡេក​មើល​រូបភាព​នៃ​ព្រះយេស៊ូវគ្រីស្ទ​ទាំង​នេះ ឬ​គិត​អំពី​ដំណើររឿង​ព្រះគម្ពីរ​ផ្សេងទៀត​នៃការ​ប្រាស្រ័យ​ទាក់ទង​របស់ទ្រង់​ជាមួយ​មនុស្ស​ដទៃ ។ នៅក្នុង​សៀវភៅ​កំណត់ហេតុ​ការសិក្សា​របស់​អ្នក សូម​សរសេរ​ពាក្យ និង​ឃ្លា​ដែល​ពិពណ៌នា​អំពី​អ្វី​ដែល​ព្រះអង្គ​សង្គ្រោះ​កំពុង​ធ្វើ​សម្រាប់​បុគ្គល​ដែល​ទ្រង់​ប្រាស្រ័យ​ទាក់ទង​ជាមួយ ។

រូបភាព
ក្មេងប្រុស​ម្នាក់​កំពុង​អង្គុយនៅ​លើ​ភ្លៅ​របស់​ព្រះយេស៊ូវ ។ ឈុតឆាក​នេះ​រួមមាន មនុស្ស​នៅក្នុង​ផ្ទះ​នៅឯ​ក្រុងកាពើណិម ភីលីព ព្រះយេស៊ូវ យ៉ូហាន ពេត្រុស ម៉ាថាយ ព្រះយេស៊ូវ​កំពុង​អង្គុយ​នៅតុ​ជាមួយ​សិស្ស​មួយ​ចំនួន​ដែល​ត្រូវបាន​បង្ហាញ និង​ម៉ារី អ្នកស្រុក​ម៉ាក់ដាឡា ។
រូបភាព
មនុស្ស​ខ្វាក់​មើល​ឃើញ ។ ឈុតឆាក​នេះ​រួមមាន ព្រះយេស៊ូវ​លាប​ភ្នែក​របស់​គាត់ ហើយ​យាង​ទៅឯ​ស្រះ​ស៊ីឡោម ។
រូបភាព
ព្រះយេស៊ូវគ្រីស្ទ​កំពុង​បង្រៀន​នៅក្នុង​ព្រះវិហារ​បរិសុទ្ធ ហើយ​ពួក​សង្ឃ​រាជកំពុង​ចូលទៅ​ជិត​ពួកចាស់ទុំ និង​ពួក​អាចារ្យ​ដែល​បាន​ទូលសួរ​ទ្រង់​ពី​ប្រភព​នៃ​សិទ្ធិអំណាច​របស់​ទ្រង់ ។ ព្រះ​គ្រីស្ទ​​សួរ​ពួកគាត់​វិញ​ថា​តើ​ពិធីបុណ្យ​ជ្រមុជទឹក​ដែល​យ៉ូហាន បាទីស្ទ​បាន​ធ្វើ​គឺ​មកពី​ស្ថានសួគ៌ ឬ​មកពីមនុស្ស ។ ឈុតឆាក​នេះ​រួមមាន រូបភាព​ជិត​របស់​មនុស្ស​នៅ​ក្នុង​ហ្វូង​មនុស្ស​នៃក្រុង​កៃផា ។
រូបភាព
រូបភាព​ព្រះយេស៊ូវ និង​ស្ត្រី​ដែល​ប្រព្រឹត្ត​សហាយ​ស្មន់ ។ ព្រះយេស៊ូវ និង​ស្រ្តី​រូបនោះ​កំពុង​លុត​ជង្គង់ ហើយ​នាង​កំពុង​កាន់​ព្រះហស្ត​ទ្រង់ ។ ឈុតឆាក​នេះ​រួមមាន ពួក​បុរស​មាន​កំហឹង​នាំ​ស្ត្រី​ម្នាក់​មក ហើយ​បោះ​នាង​ទៅលើ​ដី មនុស្ស​ឈរ​ហ៊ុមព័ទ្ធ​នាង ព្រះអង្គសង្គ្រោះ​លត់​ជង្គង់​ជិត​នាង ព្រះយេស៊ូវ​លើក​នាង​ឲ្យ​ឈរ ហើយ​ព្រះអង្គសង្គ្រោះ​ឈរ​ជាមួយ​នាង ។
  • ប្រសិនបើ​អ្នក​ជា​បុគ្គល​ម្នាក់​ក្នុង​ចំណោម​បុគ្គល​ដែល​នៅ​ជាមួយ​ព្រះអង្គ​សង្គ្រោះ តើ​អ្នក​គិត​ថា​អ្នក​នឹង​មាន​អារម្មណ៍​បែបណា​ចំពោះ​ទង្វើ​របស់​ព្រះអង្គ​សង្គ្រោះ ? ហេតុអ្វី ?

  • សូម​មើល​បញ្ជីដែល​អ្នកបាន​បង្កើត តើពាក្យ ឬ​ឃ្លាមួយណា​ដែល​អ្នក​ចង់​អនុវត្ត​នៅពេល​បម្រើ​អ្នកដទៃ ? ( អ្នក​អាច​នឹង​ចង់​គូស​សម្គាល់​ ឬ​គូស​ពណ៌​លើ​ពាក្យ​ដែលមាន​អត្ថន័យ​បំផុត​ចំពោះ​អ្នក ។ )

នៅ​ក្នុង​សាសនាចក្រ យើង​ច្រើន​តែ​សំដៅ​ទៅ​លើ​សកម្មភាព​ដូច​ជា ​ការងារ​បម្រើ ។

បងប្រុស ដេវីឌ អិល ប៊េក អតីត​ប្រធានក្រុម​យុវជនទូទៅ​បាន​បង្រៀន ៖

រូបភាព
រូបថត​ផ្លូវការ​ពាក់​កណ្តាល​ខ្លួន​ចុងក្រោយ​របស់ ដេវីឌ អិល ប៊េក ប្រធាន​យុវជន​ទូទៅ ខែ មេសា ឆ្នាំ ២០០៩ ។ ត្រូវបាន​​ដោះលែង​នៅ​ក្នុង​សន្និសីទ​ទូទៅ​ខែ មេសា ឆ្នាំ ២០១៥ ។

ដើម្បី​ផ្ដល់​ការងារបម្រើ​មានន័យ​ថា ស្រឡាញ់ និង​ថែទាំ​អ្នកដទៃ ។ វាមានន័យ​ថា យកចិត្ត​ទុកដាក់​លើ​សេចក្តី​ត្រូវការ​ខាងវិញ្ញាណ និង​ខាង​សាច់ឈាម​របស់​ពួកគេ ។ និយាយ​ឲ្យ​សាមញ្ញ​ទៅ វា​មាន​ន័យ​ថា​ធ្វើ​នូវ​អ្វី​ដែល​ព្រះអង្គ​សង្គ្រោះ​នឹង​ធ្វើ បើ​ទ្រង់​គង់​នៅ​ទីនេះ ។

( ដេវីឌ អិល ប៊េក « Your Sacred Duty to Minister » Liahona ខែ ឧសភា ឆ្នាំ ២០១៣ ទំព័រ ៥៦ )

  • នៅ​ក្នុង​សេចក្ដីថ្លែង​ការណ៍​របស់ បងប្រុស ប៊េក តើ​មាន​អ្វី​ដែល​ធ្វើ​ឲ្យ​អ្នក​ចាប់​អារម្មណ៍ ?

  • សូម​ពិចារណា​សេចក្តីថ្លែងការណ៍​របស់ បងប្រុស ប៊េក និង​ពាក្យ​ដែល​អ្នក​បាន​គូស​ចំណាំ​នៅ​ក្នុង​បញ្ជី​របស់​អ្នក តើ​អ្នក​គិត​ថា​អ្នក​កំពុង​ផ្ដល់​ការងារបម្រើ​ដល់​អ្នក​ដទៃ​បាន​ល្អ​ប៉ុណ្ណា ?

អ្នក​អាច​មាន​ចម្ងល់ ឬ​កង្វល់​អំពី​ការផ្ដល់​ការងារបម្រើ​ដល់​អ្នកដទៃ ។ សូម​ពិចារណា​កត់ត្រា​វា​នៅ​ក្នុង​សៀវភៅ​កំណត់ហេតុ​ការសិក្សា​របស់​អ្នក ហើយ​ស្វែងរក​ចម្លើយ នៅ​ពេល​អ្នក​សិក្សា ថែស្សាឡូនីច ទី១ ១–៣ ថ្ងៃ​នេះ ។ អ្នក​ក៏​ប្រហែល​ជា​ចង់​អញ្ជើញ​ព្រះវិញ្ញាណ​ឲ្យ​ជួយ​អ្នក​ស្វែងរក​វិធី​ដែល​អ្នក​អាច​ផ្ដល់​ពរ និង​ជះ​ឥទ្ធិពល​ដល់​អ្នកដទៃ នៅពេល​អ្នក​ខិតខំ​ផ្ដល់​ការងារ​បម្រើ​ដូច​ព្រះអង្គសង្គ្រោះ​ព្រះយេស៊ូវគ្រីស្ទ​របស់​យើង​បាន​ធ្វើ​ដែរ ។ សូម​កត់ត្រា​គំនិត និង​ចំណាប់​អារម្មណ៏​របស់អ្នក ដូច្នេះ​អ្នក​អាច​ធ្វើ​សកម្មភាព​ដោយ​ការ​អធិស្ឋាន ។

ប៉ុល​ផ្ដល់​ការងារបម្រើ​ដល់​សាសន៍​ថែស្សាឡូនីច

ក្នុង​អំឡុង​ដំណើរ​ផ្សព្វផ្សាយ​សាសនា​លើក​ទី​ពីរ​របស់​លោក សាវក​ប៉ុល និង​ដៃគូ​របស់​លោក​បាន​ទទួល​ជោគជ័យ​ក្នុង​ការ​ផ្សព្វផ្សាយ​ដល់​ប្រជាជន​នៅ​ក្រុង​ថែស្សាឡូនីច ប៉ុន្តែ​ថ្នាក់​ដឹកនាំ​សាសន៍​យូដា​បាន​បង្ខំ​ពួកគេ​ឲ្យ​ចេញ​ពី​ទីក្រុង ( សូមមើល កិច្ចការ ១៧:១–៩ ) ។ ក្រោយមក ប៉ុល​បាន​រៀន​ថា ពួកបរិសុទ្ធ​នៅ​ក្រុង​ថែស្សាឡូនីច​នៅតែ​ស្មោះត្រង់ ហើយ​កំពុង​ចែកចាយ​សារលិខិត​នៃ​ដំណឹងល្អ ទោះបីជា​ពួកគេ​ជួប​ប្រទះ​នឹង​ការ​បៀតបៀន​ដោយសារ​ការ​ធ្វើ​ដូច្នេះ​ក៏ដោយ ( សូមមើល ថែស្សាឡូនីច ទី១ ១:៦–៨ ) ។ ដោយ​មាន​ការដឹងគុណ​ចំពោះ​សេចក្តីជំនឿ និង​ក្តីសង្ឃឹម​របស់​ពួកគេ​នៅក្នុង​ព្រះយេស៊ូវគ្រីស្ទ ប៉ុល​បាន​សរសេរ​សំបុត្រ​ដំបូង​របស់​លោក​ទៅកាន់​ពួក​ថែស្សាឡូនីច ( សូមមើល ថែស្សាឡូនីច ទី១ ១:២–៣ ) ។

សូមអាន ថែស្សាឡូនីច ទី១ ២:៧–១៤; ៣:៩–១៣ ដោយ​ប្រុងប្រយ័ត្ន ។ អ្នក​អាច​នឹង​ចង់​គូស​ចំណាំ​ពាក្យ និង​ឃ្លា​ដែល​អ្នក​រក​ឃើញ​ដែល​រំឭក​អ្នក​អំពី​សេចក្ដី​ស្រឡាញ់ និង​ការ​យកចិត្ត​ទុកដាក់​ដែល​ព្រះអង្គ​សង្គ្រោះ​បាន​ប្រទាន​ឲ្យ ។ សូម​ពិចារណា​បន្ថែម​ការយល់ឃើញ​របស់អ្នក​ទៅ​ក្នុង​បញ្ជីរបស់​អ្នក ។

១. សូម​ឆ្លើយ​សំណួរ​ខាងក្រោម​នេះ​នៅ​ក្នុង​សៀវភៅ​កំណត់​ហេតុ​ការសិក្សា​របស់​អ្នក ៖

  • តើ​ប៉ុល និង​អ្នក​ដទៃ​ទៀត​បាន​ផ្ដល់​ការងារបម្រើ​ដូច​ព្រះអង្គ​សង្គ្រោះ​យ៉ាង​ដូចម្ដេច ?

  • តើ​ជីវិត​របស់​អ្នក​នឹង​ទទួល​បាន​ពរជ័យ​យ៉ាង​ដូចម្ដេច​តាមរយៈ​ការផ្ដល់​ការងារបម្រើ​ដល់​អ្នក​ដទៃ​ដូច​ជា​ព្រះយេស៊ូវគ្រីស្ទ​បាន​ធ្វើ ? តើ​វា​នឹង​ប្រទាន​ពរ​ដល់​ជីវិត​របស់​មនុស្ស​ដែល​អ្នកបម្រើ​យ៉ាង​ដូចម្ដេច ?

ពរជ័យ​នៃ​ការងារ​បម្រើ

សេចក្តីពិត​មួយ​ដែល​យើង​អាច​រៀន​អំពី​ការងារបម្រើ​ពី​ខគម្ពីរ​ទាំងនេះ​គឺថា នៅពេល​យើង​ផ្ដល់​ការងារបម្រើ​ដល់​អ្នក​ដទៃ​ដោយ​សេចក្ដី​ស្រឡាញ់ នោះយើង​អាច​ជួយ​ពួកគេ​ឲ្យ​ក្លាយ​ជា​អ្នក​ដើរ​តាម​ព្រះយេស៊ូវគ្រីស្ទ​កាន់តែ​ប្រសើរ ( សូមមើល ថែស្សាឡូនីច ទី១ ២:១០–១៤ ) ។

រូបភាព
រូបថត​របស់​តួ​អង្គ​ព្រះយេស៊ូវ​គ្រីស្ទ​ក្នុង​វីដេអូ​ព្រះគម្ពីរ​ប៊ីប ។

២. សូម​ឆ្លើយ​សំណួរ​ខាងក្រោម​នេះ​នៅ​ក្នុង​សៀវភៅ​កំណត់​ហេតុ​ការសិក្សា​របស់​អ្នក ៖

សូម​គិត​អំពី​គ្រា​មួយ នៅ​ពេល​នរណា​ម្នាក់​បាន​ផ្ដល់​ការងារបម្រើ​ប្រកប​ដោយ​សេចក្ដី​ស្រលាញ់​ចំពោះ​អ្នក ។

  • តើ​បុគ្គល​នេះ​ធ្វើ​តាម​គំរូ​របស់​ព្រះយេស៊ូវគ្រីស្ទ​ដូចម្តេច​នៅពេល​ពួកគេ​ផ្ដល់​ការងារបម្រើ​ដល់​អ្នក ?

  • តើ​កិច្ច​ខិតខំ​របស់​បុគ្គល​នេះ​បាន​ជួយ​អ្នក​ឲ្យ​ក្លាយ​ជា​អ្នក​ដើរ​តាម​ព្រះយេស៊ូវគ្រីស្ទ​កាន់តែ​ប្រសើរ​ដោយ​របៀបណា ?

ផ្ដល់​ការងារបម្រើ​ក្នុង​សេចក្ដី​ជំនឿ និង​សេចក្ដី​ស្រឡាញ់

ជួនកាល ការចាត់តាំង​របស់​សាសនាចក្រ​នឹងផ្តល់ឲ្យ​អ្នកនូវ​ឱកាសជា​ផ្លូវការ​ដើម្បី​ផ្ដល់​ការងារ​បម្រើ ។ អ្នក​នឹង​មាន​ឱកាស​ផ្តល់​ការងារបម្រើ​ក្នុង​អំឡុង​ពេល​ទំនាក់ទំនង​ប្រចាំថ្ងៃ​ជាមួយ​សមាជិកគ្រួសារ មិត្តភក្តិ និងអ្នកដទៃ​កាន់តែ​ញឹកញាប់ ។

ប្រធាន ជីន ប៊ី ប៊ីងហាំ ប្រធាន​សមាគម​សង្គ្រោះ​ទូទៅ បាន​ចែកចាយ​គំនិត​មួយ​ចំនួន​អំពី​របៀប​ផ្ដល់​ការងារបម្រើ​ដូច​ជា​ព្រះយេស៊ូវគ្រីស្ទ​បាន​ធ្វើ ។ សូម​មើល​វីដេអូ « Ministering as the Savior Does » ចាប់ពី​នាទីទី ០:៤៥ ដល់នាទីទី ១:៥៤ ឬ​អាន​ប្រសាសន៍​របស់ ប្រធាន ប៊ីងហាំ ។ អ្នក​ប្រហែល​ជា​ចង់​បន្ថែម​ការ​ផ្ដល់​យោបល់​ខ្លះៗ​របស់​គាត់​ទៅ​ក្នុង​បញ្ជី​ការងារ​បម្រើ​របស់​អ្នក ។

រូបភាព
រូបភាព​ផ្លូវការពាក់​កណ្តាល​ខ្លួន​របស់ ស៊ីស្ទើរ ជីន ប៊ី ប៊ីងហាំ ។ បានថត​នៅ​ឆ្នាំ ២០១៧ ។

ពេល​ខ្លះ​យើង​គិត​ថា យើង​ត្រូវ​ធ្វើ​អ្វី​មួយ​ធំដុំ និង​ជា​វីរជន « ដើម្បី​រាប់​ថា » ជា​ការបម្រើ​ដល់​អ្នក​ជិត​ខាង​របស់​យើង ។ ប៉ុន្ដែ​ទង្វើ​សាមញ្ញៗ​នៃ​ការ​បម្រើ​អាច​មាន​ឥទ្ធិពល​ដ៏​ខ្លាំង​ទៅលើ​អ្នក​ដទៃ— ក៏​ដូចជា​ខ្លួន​យើង​ផងដែរ ។ តើ​ព្រះអង្គ​សង្គ្រោះ​បាន​ធ្វើ​អ្វី​ខ្លះ ? តាមរយៈ​អំណោយទាន​​នៃ​ដង្វាយធួន និង​ការមាន​ព្រះជន្ម​រស់​ឡើងវិញ​ដ៏​អស្ចារ្យ​របស់​ទ្រង់​… « សូម្បី​តែ​មួយ​ក៏​គ្មាន​សោះ​ដែល​ឥទ្ធិពល​ដ៏​ជ្រាលជ្រៅ​ទៅ [ លើ ] អស់​ទាំង​មនុស្ស​ដែល​បាន​រស់នៅ ហើយ​ដែល​នឹង​រស់នៅ​លើ​ផែនដី​នៅ​អនាគត​កាល » [ « ព្រះគ្រីស្ទ​ដ៏​មាន​ព្រះជន្ម​រស់ » ChurchofJesusChrist.org ] ។ ប៉ុន្តែ​ទ្រង់​បាន​ញញឹម មាន​បន្ទូល យាង​ជាមួយ ស្ដាប់ ចំណាយ​ពេល លើក​ទឹក​ចិត្ត បង្រៀន ប្រទាន​អាហារ និង​អភ័យទោស ។ ទ្រង់​បាន​បម្រើ​ដូចគ្នា​ដល់​គ្រួសារ និង​មិត្តភក្ដិ អ្នក​ជិតខាង និង​មនុស្ស​ប្លែក​មុខ ហើយ​ទ្រង់​បាន​អញ្ជើញ​អ្នក​ដែល​ស្គាល់ និង​មនុស្ស​ជា​ទីស្រឡាញ់​ឲ្យ​រីករាយ​នឹង​ពរជ័យ​ដ៏​បរិបូរ​នៃ​ដំណឹងល្អ​របស់​ទ្រង់ ។ ទង្វើ​នៃ​ការ​បម្រើ « សាមញ្ញៗ » ទាំង​នោះ និង​សេចក្ដីស្រឡាញ់​ផ្ដល់​ជា​ខ្នាត​គំរូ​សម្រាប់​ការងារបម្រើ​របស់​យើង​សព្វថ្ងៃ​នេះ ។

( ជីន ប៊ី ប៊ីងហាំ « ការងារ​បម្រើ​ដូច​ដែល​ព្រះអង្គសង្គ្រោះ​បាន​ធ្វើ » Liahonaខែ ឧសភា ឆ្នាំ ២០១៨ ទំព័រ ១០៤ ) ។

  • តើ​ប្រសាសន៍​របស់ ស៊ីស្ទើរ ប៊ីងហាំ បង្រៀន​អ្នក​អ្វីខ្លះ​អំពី​ការផ្ដល់​ការងារបម្រើ​ដូច​ព្រះយេស៊ូវគ្រីស្ទ​បាន​ធ្វើ ?

  • ហេតុអ្វី​បាន​ជា​វា​សំខាន់​ក្នុង​ការ​ចងចាំ​ថា ការ​ងារ​បម្រើ​អាច​ត្រូវ​បាន​សម្រេច​តាម​រយៈ​ការ​បម្រើ​ដ៏សាមញ្ញ ?

សូម​រំឭកបញ្ជី​របស់អ្នក​អំពីអត្ថន័យ​នៃការងារ​បម្រើ ហើយ​បញ្ចូល​គំនិត​បន្ថែម​ណាមួយ​ពី​អ្វី​ដែល​អ្នក​បានរៀន​នៅថ្ងៃនេះ ។ សូម​កំណត់​ពាក្យពីរ ឬ​បី​ដែលអាច​ជួយអ្នកឲ្យ​កាន់តែ​ដូច​ព្រះយេស៊ូវ​គ្រីស្ទ​នៅពេល​អ្នក​ផ្ដល់​ការងារ​បម្រើ ។

សូម​ស្វែងរក​ជំនួយ​ពី​ព្រះវរបិតាសួគ៌​ដោយការ​អធិស្ឋាន ដើម្បី​ដឹងថា ទ្រង់​នឹង​ឲ្យ​អ្នក​ផ្ដល់​ការងារបម្រើ​ដល់​នរណា​នៅថ្ងៃនេះ និង​របៀបដែល​អ្នកអាច​ធ្វើ​ដូច្នេះ​បាន ។ អ្នក​ប្រហែល​ជា​បាន​ទទួល​ការ​បំផុស​គំនិត​ពី​ព្រះវិញ្ញាណ​រួច​ហើយ ដែល​អ្នក​អាច​ធ្វើ​សកម្មភាព​បាន​នៅ​ពេល​នេះ ។

ប្រសិនបើ​អ្នក​នឹក​មិន​ឃើញ​ឈ្មោះ​របស់​មនុស្ស​ជាក់លាក់​ណាមួយ​នៅក្នុង​ចិត្ត​ទេ សូម​ពិចារណា​ពី​ការអធិស្ឋាន​សុំ​ជំនួយ​ពី​ព្រះវរបិតាសួគ៌ ដើម្បី​​ស្គាល់​ឱកាស​ផ្ដល់​ការងារបម្រើ ហើយ​ធ្វើ​សកម្មភាព​នៅពេល​វា​កើត​ឡើង ។ សូម​ទុក​ចិត្ត​ថា​ទ្រង់​នឹង​ដឹកនាំ​អ្នក ពេល​អ្នក​ខិតខំ​ផ្ដល់​ការងារបម្រើ​ដូច​ព្រះអង្គ​សង្គ្រោះ​បាន​ធ្វើ ។

ជម្រើស ៖ តើ​ចង់​រៀនសូត្រ​បន្ថែម​ទៀត​ទេ ?

ចុះបើខ្ញុំ​មិន​ប្រាកដ​អំពី​របៀប​ផ្ដល់​ការងារបម្រើ​ដល់​អ្នកដទៃ​វិញនោះ ?

អែលឌើរ នែល អិល អាន់ឌើរសិន ក្នុង​កូរ៉ុម​នៃ​ពួកសាវក​ដប់ពីរ​នាក់​ក៏បាន​បង្រៀន​ដែរ​ថា ៖

រូបភាព
រូបថត​ផ្លូវការ​ពាក់​កណ្តាល​ខ្លួន​របស់ អែលឌើរ នែល អិល អាន់ឌើរសិន ក្នុង​កូរ៉ុម​នៃ​ពួកសាវក​ដប់ពីរ​នាក់ ខែ សីហា ឆ្នាំ ២០១០ ។

មនុស្ស​ម្នាក់​ដែល​មាន​ចិត្ត​ល្អអាច​ជួយ​មនុស្ស​ម្នាក់​ប៉ះ​កង់​ឡាន នាំ​មិត្ត​រួម​បន្ទប់​ទៅ​ជួប​វេជ្ជបណ្ឌិត ទទួលទាន​អាហារ​ថ្ងៃ​ត្រង់​ជាមួយ​នឹង​មនុស្ស​ម្នាក់​ដែល​សោកសៅ ឬ​ញញឹម ហើយ​និយាយ​ពាក្យ​សួស្ដី​ដែលធ្វើ​ឲ្យ​គាត់​មាន​ភាព​រីករាយ ។

ប៉ុន្តែ​អ្នកដែល​ធ្វើ​តាម​បទបញ្ញត្តិ​ទី​មួយ [ ដែល​ត្រូវ​ឲ្យ​ស្រឡាញ់​ព្រះ​ឲ្យ​អស់​ពី​ចិត្ត​នៃ​ឯង ] នឹង​បន្ថែម​ដោយ​ឯកឯង​ទៅលើទង្វើ​នៃ​ការបម្រើ​ដ៏សំខាន់​ទាំង​នេះ [ ដោយ ] លើក​ទឹកចិត្ត​អ្នក​ដែល​កំពុង​រក្សា​បទបញ្ញត្តិ​បាន​ល្អ ហើយ​ចែកចាយ​ការទូន្មាន​ឆ្លាតវៃ ដើម្បីពង្រឹង​សេចក្តីជំនឿ​របស់​នរណា​ម្នាក់ ដែល​កំពុង​ធ្លាក់ ឬ​អ្នក​ដែល​ត្រូវ​ការជំនួយ​ដើម្បី​ត្រឡប់​មក​ដើរ​លើ​ផ្លូវ​ដែល​ធ្លាប់​បាន​ដើរ​រួច​មក​ហើយ​វិញ ។

( នែល អិល អាន់ឌើរសិន « A Holier Approach to Ministering » [ ការប្រជុំ​ធម្មនិដ្ឋាន​សាកលវិទ្យាល័យ​ព្រិកហាំ យ៉ង់ ថ្ងៃ​ទី ១០ ខែ មេសា ឆ្នាំ ២០១៨ ] ទំព័រ ៣ speeches.byu.edu )

​ប៊ីស្សព ដបុលយូ គ្រីស្តូហ្វើរ វ៉តឌែល នៃ​គណៈប៊ីស្សព​ជា​អធិបតី​បាន​ថ្លែង​ថា ៖

រូបភាព
ប៊ីស្សព ដបុលយូ គ្រីស្តូហ្វើរ វ៉តឌែល ទីប្រឹក្សា​ទីពីរ​ក្នុង​គណៈប៊ីស្សព​ជា​អធិបតី រូបថត​ផ្លូវការ​ពាក់​កណ្ដាល​ខ្លួន ឆ្នាំ ២០១៧

យើង​អាច​ឆ្ងល់​ថា​តើ​ការបម្រើ​បែប​ណា​ឲ្យ​បាន​ល្អ​បំផុត តែ​ព្រះអម្ចាស់​ទ្រង់​ត្រាស់ដឹង ហើយ​តាម​រយៈ​ព្រះវិញ្ញាណ​របស់​ទ្រង់ យើង​នឹង​ត្រូវបាន​ដឹកនាំ​នៅក្នុង​កិច្ច​ខិតខំ​របស់​យើង … កាល​យើង​ពុះពារ​ប្រែក្លាយ​ជា​ឧបករណ៍​នៅក្នុង​ព្រះហស្ត​ព្រះអម្ចាស់​ដើម្បី​ផ្ដល់​ពរ​ដល់​បុត្រ​ទ្រង់ ។ នៅ​ពេល​ដែល​យើងស្វែងរក​ការណែនាំ​ពី​ព្រះវិញ្ញាណ​បរិសុទ្ធ ហើយ​ទុក​ចិត្ត​លើ​ព្រះអម្ចាស់ នោះ​យើង​នឹង​ត្រូវ​បាន​ដាក់​នៅ​ក្នុង​កាលៈទេសៈ និង​ស្ថាន​ភាព​ផ្សេងៗ​ដែល​យើង​អាច​ធ្វើ​សកម្មភាព និង​ផ្ដល់​ពរ—និយាយ​ម្យ៉ាង​ទៀត​គឺ ការងារ​បម្រើ ។

( ដបុលយូ គ្រីស្តូហ្វើរ វ៉តឌែល ។ « Just as He Did » Liahona ខែ ឧសភា ឆ្នាំ ២០១៩ ទំព័រ ២១ )

បងប្រុស ដេវីឌ អិល ប៊េក អតីតប្រធាន​យុវជន​ទូទៅ បានរំឭក​យើងថា ៖

រូបភាព
រូបថត​ផ្លូវការ​ពាក់​កណ្តាល​ខ្លួន​ចុងក្រោយ​របស់ ដេវីឌ អិល ប៊េក ប្រធាន​យុវជន​ទូទៅ ខែ មេសា ឆ្នាំ ២០០៩ ។ ត្រូវបាន​​ដោះលែង​នៅ​ក្នុង​សន្និសីទ​ទូទៅ​ខែ មេសា ឆ្នាំ ២០១៥ ។

ការផ្ដល់​ការងារបម្រើ គឺមិនត្រឹម​តែ​ជាអ្វី​ដែល​យើង​ធ្វើ​ប៉ុណ្ណោះទេ—វាក៏​បង្ហាញថា​យើងគឺជានរណា​ផងដែរ ។

ចូរផ្ដល់​ការងារបម្រើ​រៀងរាល់ថ្ងៃ ។ ឱកាស​ជាច្រើន​គឺមាន​នៅជុំវិញអ្នក ។ ចូរស្វែង​រក​ឱកាស​ទាំងនេះ ។ ចូរ​ទូលសូមព្រះ​អម្ចាស់ ដើម្បីជួយ​អ្នកឲ្យ​រកឃើញ​ឱកាស​ទាំងនេះ ។ អ្នក​នឹង​ឃើញថា ភាគច្រើន​ទង្វើដ៏​តូចតាច ហើយ​ស្មោះត្រង់​ដែល​ជួយ​អ្នកដទៃ​ឲ្យក្លាយ​ទៅជា​អ្នកដើរ​តាម​ព្រះយេស៊ូវគ្រីស្ទ ។

( ដេវីឌ អិល ប៊េក « Your Sacred Duty to Minister » Liahona ខែ ឧសភា ឆ្នាំ ២០១៣ ទំព័រ ៥៧ )

សម្រាប់​គំនិត ឬ​ឧទាហរណ៍​បន្ថែម​អំពី​ការងារបម្រើ សូម​មើល​អត្ថបទ​ទាំងពីរ​នេះ​ពី​ទស្សនាវដ្ដី​សាសនាចក្រ ៖

  • « The Purpose That Will Change Our Ministry » Ensignខែ មករា ឆ្នាំ ២០១៩ ទំព័រ ៨–១១

  • អេរីក ប៊ី មើដុក « Ministering As the Savior Did » New Era ខែ ធ្នូ ឆ្នាំ ២០១៨ ទំព័រ ៣២–៣៥

អ្នកក៏​ប្រហែល​ជាចង់មើល « ChurchofJesusChrist.orgThis Is Ministering » នៅលើ​គេហទំព័រ ។