ថ្នាក់​សិក្ខាសាលា
កិច្ចការ ៨:១–៣; ៩:១–២០


កិច្ចការ ៨:១–៣; ៩:១–២០

« តើ​ទ្រង់​សព្វ​ព្រះហឫទ័យ​ឲ្យ​ទូលបង្គំ​ធ្វើ​ដូចម្ដេច ? »

រូបភាព
សុល​ទទួល​ការនិមិត្ត​មួយ​នៅ​តាម​ផ្លូវ​ទៅ​ក្រុង​ដាម៉ាស ។

នៅ​គ្រា​នៃ « សេចក្តី​បៀតបៀន​ជា​ខ្លាំង ទាស់​នឹង​ពួក​ជំនុំ » ( កិច្ចការ ៨:១ ) សុល​បាន​ចូល​គ្រប់​តែ​ផ្ទះ ចាប់​ទាញ​អូស​ទាំង​ប្រុស​ទាំង​ស្រី​ដែល​ជឿ​លើ​ព្រះយេស៊ូវគ្រី​យក​ទៅ​ដាក់​គុក ( សូមមើល កិច្ចការ ៨:៣ ) ។ នៅពេល​សុល​ធ្វើ​ដំណើរ​ទៅ​ក្រុង​ដាម៉ាស ដើម្បី​បន្ត​បៀតបៀន​ពួកបរិសុទ្ធ ព្រះយេស៊ូវគ្រីស្ទ​បាន​បើក​សម្តែង​អង្គទ្រង់​ចំពោះ​សុល ( សូមមើល កិច្ចការ ៩:៣–៥ ) ។ ដោយ​ការងឿងឆ្ងល់​ជា​ខ្លាំង សុល​បានទូល​សួរ​ព្រះអម្ចាស់​ថា ៖ « តើ​ទ្រង់​សព្វ​ព្រះហឫទ័យ​ឲ្យ​ទូលបង្គំ​ធ្វើ​ដូចម្ដេច ? » ( កិច្ចការ ៩:៦ ) ។ មេរៀន​នេះ​មាន​គោលបំណង​ជួយ​អ្នក​ឲ្យ​សញ្ជឹងគិត​ពី​អ្វី​ដែល​ព្រះអម្ចាស់​ធ្វើ​ដើម្បី​ជួយ​អ្នក​ផ្លាស់ប្តូរ​ឲ្យ​កាន់តែ​ប្រសើរ ហើយ​ស្វែងយល់​អំពី​អ្វី​ដែល​ទ្រង់​នឹង​ឲ្យ​អ្នក​ធ្វើ ។

ការផ្លាស់ប្តូរ​ទិសដៅ

រូបភាព
ខ្នង​របស់​យុវនារី​នៅ​ទីលាន​បាល់ទាត់ ដោយ​ដៃ​ទ្រ​បាល់​សញ្ជឹងគិត​ពី​គោលដៅ ។ ( ផ្ដេក )

សូម​រមៀល​គ្រាប់​ឃ្លី ឬបាល់នៅ​លើឥដ្ឋ ។ សូម​សម្គាល់​មើល​ល្បឿន និង​ទិសដៅ​របស់វា ។

  • តើ​វា​ត្រូវការ​អ្វី​ដើម្បី​ឲ្យ​គ្រាប់​ឃ្លី ឬ​បាល់​ផ្លាស់ប្តូរ​ទិសដៅ ?

  • ដោយ​ប្រៀបធៀប​គ្រាប់​ឃ្លឺ​រមៀល​នោះ​ទៅ​នឹង​មនុស្ស​ម្នាក់ តើមាន​ហេតុផល​អ្វីខ្លះ​ដែល​មនុស្ស​ម្នាក់​អាច​ផ្លាស់ប្តូរ​ឲ្យ​កាន់តែ​ប្រសើរ និង​កែប្រែ​ទិសដៅ​នៃ​ជីវិត​របស់​ខ្លួន ? តើ​មូលហេតុ​អ្វី​ខ្លះ ដែល​ពួកគេ​ប្រហែល​មិនអាច​ប្ដូរ​បាន ?

សូម​គិត​អំពី​ទិសដៅ​នៃ​ជីវិត​របស់អ្នក ។ តើ​អ្នក​ទទួល​អារម្មណ៍​នៃ​សេចក្ដី​ស្រឡាញ់ និង​ការអនុម័ត​របស់​ព្រះអម្ចាស់​តាម​របៀប​ណា ? តើ​មាន​ការផ្លាស់ប្តូរ​ណា​មួយ​ចំពោះ​ទិសដៅ​ជីវិត​របស់​អ្នក​ដែល​ព្រះអម្ចាស់​អាច​នឹង​អញ្ជើញ​អ្នក​ឲ្យ​ធ្វើ​ដែរ​ឬ​ទេ ? សូម​ស្វែងរក​វិវរណៈ​ចំពោះ​សំណួរ​ទាំងនេះ នៅពេល​អ្នក​សិក្សា​មេរៀន​នេះ ។

« សុល​សុល ហេតុ​អ្វី​អ្នក​បៀតបៀន​ខ្ញុំ ? »

ព្រះអម្ចាស់​បាន​ជួយ​បុរស​ម្នាក់​ឈ្មោះ​សុល ឲ្យ​កែប្រែ​ជីវិត​របស់​គាត់ ។ ដំបូង​ឡើយ សុល​គឺ​ជា​ផារិស៊ី​ម្នាក់​ដែល « បាន​ធ្វើ​ទុក្ខ​ដល់​ពួក​ជំនុំ​ខ្លាំង​ណាស់ » ( កិច្ចការ ៨:៣ ) ។ គាត់​បាន​អនុម័ត​ចំពោះ​ការស្លាប់​របស់​សិស្ស​ឈ្មោះ ស្ទេផាន​( សូមមើល កិច្ចការ ៧:៥៨; ៨:១; ២២:២០ ) ហើយ « បាន​ចាប់​ពួក​អ្នក​ដែល​ជឿ​ដល់ [ ព្រះអម្ចាស់ ] ដាក់​គុក​ហើយ ព្រម​ទាំង​វាយ​គេ​នៅ​ក្នុង​គ្រប់​ទាំង​សាលា​ប្រជុំ​ផង » ( កិច្ចការ ២២:១៩ ) ។

១. សូម​បំពេញ​សកម្មភាព​ខាងក្រោម​នេះ​នៅក្នុង​សៀវភៅ​កំណត់ហេតុ​ការសិក្សា​របស់​អ្នក ៖

សូម​ចែក​ទំព័រ​សៀវភៅ​កំណត់ហេតុ​របស់​អ្នក​ជា​ពីរ​ហើយ​ដាក់​ចំណងជើង​ម្ខាង​ថា « របៀប​ដែល​ព្រះអម្ចាស់​បានជួយ​សុល ផ្លាស់ប្តូរ » ។ ដាក់​ចំណង​ជើង​ផ្នែក​ម្ខាង​ទៀត​ថា​« ការឆ្លើយតប​របស់​សូល​ចំពោះ​ព្រះអម្ចាស់ »។​សូម​អាន​ដំណើររឿង​មួយ ឬ​ច្រើន​អំពី​បទពិសោធន៍​របស់​សុល​នៅលើ​ផ្លូវ​ទៅកាន់​ទីក្រុង​ដាម៉ាស ហើយ​បំពេញ​តារាង​ដោយផ្អែក​លើអ្វី​ដែលអ្នក​រកឃើញ ។

  • កិច្ចការ ៩:៣–២០ ( លូកា​បាន​សរសេរ​អំពី​ការប្រែចិត្ត​ជឿ​របស់​សុល )

  • កិច្ចការ ២២:៦–១៦ ( សុល បាន​ប្រាប់​អ្នក​ដទៃ​អំពី​ដំណើររឿង​នៃ​ការប្រែចិត្ត​ជឿ​របស់​គាត់ )

  • កិច្ចការ ២៦:១២–២០ ( សុល បាន​ទូល​ប្រាប់​ស្តេច​អ័គ្រីប៉ា​អំពី​ដំណើររឿង​នៃ​ការប្រែចិត្ត​ជឿ​របស់​គាត់ )

អ្នក​អាច​មើល​វីដេអូ « The Road to Damascus » ( ៥:២១ ) ដែល​មាន​នៅ​លើ​គេហទំព័រ ChurchofJesusChrist.org ។

ដោយផ្អែក​លើអ្វី​ដែលអ្នក​បានសរសេរ​នៅក្នុង​សៀវភៅ​កំណត់​ហេតុ​ការសិក្សា​របស់​អ្នក សូម​គិត​អំពី​ការពិត ឬ​មេរៀន​ដែល​អ្នក​បានរៀន​នៅ​ក្នុង​ដំណើរ​រឿង​នេះ ។

ព្រះអម្ចាស់​សព្វ​ព្រះទ័យ​នឹង​ការផ្លាស់ប្តូរ​របស់​យើង

សូម​ចំណាយ​ពេលមួយ​ភ្លែត​ដើម្បី​គិត​អំពី​មនុស្ស​ម្នាក់​ដែល​អ្នក​ស្គាល់​ដែល​បាន​ផ្លាស់ប្តូរ​ដោយសារ​ឥទ្ធិពល​របស់​ព្រះយេស៊ូវគ្រីស្ទ​នៅក្នុង​ជីវិត​របស់​ពួកគេ ។

  • តើ​អ្នក​គិត​ថា​ព្រះយេស៊ូវគ្រីស្ទ​បាន​ជះឥទ្ធិពល​ដល់​បុគ្គល​នេះ​ដើម្បី​ផ្លាស់ប្តូរ​ដោយ​របៀបណា ?

ដើម្បី​មើល​ឧទាហរណ៍​អំពី​នរណាម្នាក់​ដែល​បាន​ផ្លាស់ប្តូរ សូម​មើល​វីដេអូ « His Grace: Change Is Possible through Christ » ( ៣:២៩ ) ដោយរក​មើល​ពីរបៀប​ដែល​ព្រះអម្ចាស់​បានជួយ​បុរស​ម្នាក់​ឈ្មោះ កេន្នី ផ្លាស់ប្តូរ​ដំណើរ​ជីវិត​របស់​គាត់ ។ វីដេអូ​នេះ​មាន​នៅគេហទំព័រ ChurchofJesusChrist.org ។

ចំពោះ​សុល ដែល​ត្រូវ​បាន​គេ​ស្គាល់​ជា​ញឹកញាប់​ដោយ​ឈ្មោះ​ឡាតាំង​របស់​គាត់​ថា ប៉ុល ( សូម​មើល កិច្ចការ ១៣:៩ ) ការធ្វើ​តាម​ការដឹកនាំ​របស់​ព្រះអម្ចាស់​បាន​ផ្លាស់ប្ដូរ​ជីវិត​របស់​គាត់​ទាំង​ស្រុង ។ ប៉ុល​បាន​ឈប់​បៀតបៀន​ពួកអ្នក​កាន់​សាសនាគ្រិស្ត ហើយ​ជំនួស​មក​វិញ​បាន​ក្លាយ​ជា​សិស្ស​ដ៏​ខ្លាំងក្លា​របស់​ព្រះយេស៊ូវគ្រីស្ទ ។ ប៉ុល​បាន​ធ្វើដំណើរ​ទៅ​ប្រទេស​ជា​ច្រើន​ក្នុង​នាម​ជា​អ្នកផ្សព្វផ្សាយ​សាសនា ហើយ​បាន​សរសេរ​សំបុត្រ​លើក​ទឹកចិត្ត និង​ការណែនាំ​ដល់​ពួក​បរិសុទ្ធ ។ សំបុត្រ​ចំនួន ដប់បួន​ច្បាប់​ក្នុង​ចំណោម​សំបុត្រ​ទាំងនេះ​ត្រូវបាន​ដាក់បញ្ចូល​នៅក្នុង​ព្រះគម្ពីរ​សញ្ញាថ្មី ( សូមមើល សេចក្ដី​ណែនាំ​ដល់​បទគម្ពីរ​ទាំងឡាយ « ប៉ុល » scriptures.ChurchofJesusChrist.org, ឬ Bible Dictionary, « ប៉ុល » ) ។ ការសម្រេចចិត្ត​របស់​ប៉ុល​ដើម្បី​ដើរតាម​ព្រះយេស៊ូវគ្រីស្ទ បន្ត​ផ្តល់​ពរជ័យ​ដល់​មនុស្ស​រាប់​មិន​អស់​នៅ​សព្វ​ថ្ងៃ​នេះ ។

ក្រាហ្វិក​នេះនឹង​បង្ហាញ​អ្នក​ពី​ព្រឹត្តិការណ៍​សំខាន់ៗ​មួយ​ចំនួន​នៅក្នុង​ជីវិត និង​ការធ្វើ​ដំណើរ​ផ្សព្វផ្សាយ​សាសនា​របស់​ប៉ុល ។ វា​អាច​មាន​សារៈប្រយោជន៍​ក្នុងការ​ពិនិត្យ​ឡើង​វិញ​ក្នុងពេល​នេះ​និង​ពេល​ខាងមុខ​នៅពេល​អ្នក​សិក្សា​បទពិសោធន៍ និង​ការសរសេរ​របស់ ប៉ុល ។

ព្រះអម្ចាស់​ក៏​ជ្រាប​អំពី​យើង ហើយ​អញ្ជើញ​យើង​ឲ្យ​ធ្វើ​ការផ្លាស់ប្ដូរ​ក្នុង​ជីវិត​របស់​យើងផង​ដែរ ។ ទាំងនេះ​អាចជា​ការផ្លាស់ប្តូរ​ដ៏​ធំ ប៉ុន្តែ​វា​ក៏​អាច​ជា​ការផ្លាស់ប្តូរ​បន្តិច​បន្តួច​ផងដែរ ។

២. សូម​បំពេញ​សកម្មភាព​ខាងក្រោម​នេះ​នៅក្នុង​សៀវភៅ​កំណត់​ហេតុ​ការសិក្សា​របស់​អ្នក ៖

នៅ​ក្នុង​សៀវភៅ​កំណត់ហេតុ​របស់​អ្នក សូម​ចែក​ទំព័រ​មួយ​ទៀត​ជា​ពីរ ហើយ​ដាក់​ចំណងជើង​ម្ខាង « របៀប​ដែល​ព្រះអម្ចាស់​អញ្ជើញ​ខ្ញុំ​ឲ្យ​ផ្លាស់ប្ដូរ » និង​ផ្នែក​ម្ខាង​ទៀត « ការឆ្លើយ​តប​របស់​ខ្ញុំ​ចំពោះ​ព្រះអម្ចាស់ » ។ សូម​សញ្ជឹង​គិត​ពី​សំណួរ​ខាងក្រោម​នេះ ដើម្បី​ជួយ​អ្នក​ឲ្យ​សរសេរ​ចម្លើយ​មួយ​នៅក្នុង​សៀវភៅ​កំណត់ហេតុ​ការសិក្សា​របស់អ្នក​នៅក្រោមផ្នែក « របៀប​ដែល​ព្រះអម្ចាស់​អញ្ជើញ​ខ្ញុំ​ឲ្យ​ផ្លាស់ប្តូរ » ។

  • ទោះបីជា​ព្រះអម្ចាស់​មិនបាន​បង្ហាញ​ព្រះកាយ​ឲ្យ​អ្នកឃើញ​នៅក្នុង​ការនិមិត្ត​ក្តី តើ​ទ្រង់​បាន​ធ្វើអ្វី​ខ្លះ ឬ​កំពុង​ធ្វើអ្វីខ្លះ ដើម្បី​ជួយ​អ្នក​ឲ្យ​ធ្វើការ​ផ្លាស់ប្តូរ​ជា​វិជ្ជមាន​នៅក្នុង​ជីវិត​របស់អ្នក ?

  • តើ​ទ្រង់​បាន​ចាត់​នរណា​ឲ្យ​មក​ជួយ​អ្នក​ក្នុង​ការផ្លាស់ប្តូរ​ឲ្យ​កាន់​តែ​ល្អ​ប្រសើរ ?

នៅក្រោមផ្នែក « ការឆ្លើយតប​របស់​ខ្ញុំ​ចំពោះ​ព្រះអម្ចាស់ » សូម​សរសេរ​អំពី​របៀប​ដែល​អ្នក​ចង់​ឆ្លើយតប​ទៅនឹង​ការខិតខំ​របស់​ព្រះអម្ចាស់ ដើម្បី​ជួយ​អ្នក​ឲ្យ​ផ្លាស់ប្តូរ​កាន់តែ​ប្រសើរឡើង ។

ជម្រើស ៖ តើ​ចង់​រៀនសូត្រ​បន្ថែម​ទៀត​ដែរ​ឬ​ទេ ?

កិច្ចការ ៩:៥ ។ តើ « ធាក់​ជល់​នឹង​ជន្លួញ » មាន​ន័យ​ដូចម្ដេច ?

លំពែង ឬ​ដំបង​មុត​ស្រួច​ត្រូវ​បាន​គេ​ប្រើ​ជា​ញឹក​ញាប់​ដើម្បី​គោះ​សត្វ​ឲ្យ​វា​ដើរ​ទៅ​មុខ ។ សត្វ​ដែល​មាន​ប្រតិកម្ម​ដោយ​ការធាក់ ជំនួស​ឲ្យ​ដើរ​ទៅមុខ​អាច​បង្ក​ឲ្យ​មាន​ការឈឺចាប់​បន្ថែម​ទៀត​ចំពោះ​ខ្លួន​វា ។ ព្រះអម្ចាស់​បាន​ជួយ​សុល​ដោយ​ប្រើ​រឿង​ប្រៀបប្រដូច​នេះ ឲ្យ​គាត់​ឃើញ​ថា ការ​ប្រយុទ្ធ​ប្រឆាំងទាស់​នឹង​ទ្រង់​នឹង​នាំ​មក​នូវ​ការ​ឈឺចាប់​ដល់​ខ្លួន​គាត់​តែ​ប៉ុណ្ណោះ ។

តើ​ព្រះអម្ចាស់​អាច​បង្គាប់​ឲ្យ​ខ្ញុំ​ធ្វើ​ការកែប្រែ​អ្វីខ្លះ ?

ស៊ីស្ទើរ បែកឃី ក្រាវីន ទីប្រឹក្សា​ទីពីរ​ក្នុង​គណៈប្រធាន​យុវនារី​ទូទៅ បាន​បង្រៀន ៖

រូបភាព
ស៊ិស្ទើរ រេបេកា អិល ក្រេវិន ទីប្រឹក្សា​ទីពីរ​ក្នុង​គណៈប្រធាន​យុវនារី​ទូទៅ ។ រូបថត​ផ្លូវការ​ពាក់​កណ្តាល​ខ្លួន​ត្រឹម​ខែ តុលា ឆ្នាំ ២០១៨ ។

វា​អាច​ជា​ការផ្លាស់ប្តូរ​គំនិត ទម្លាប់ ឬ​ទិសដៅ ដែល​យើង​កំពុង​ឆ្ពោះ​ទៅ ។ ជា​ថ្នូរ​នឹង​ការបង់ថ្លៃ​ដែល​មិន​អាច​កាត់​ថ្លៃ​បាន​សម្រាប់​យើង​ម្នាក់ៗ ព្រះអម្ចាស់​បង្គាប់​ឲ្យ​យើង​ផ្លាស់ប្តូរ​ចិត្ត ។ ការផ្លាស់ប្តូរ​ដែល​ទ្រង់​ស្នើ​សុំ​ពី​យើង​មិនមែន​សម្រាប់​ជា​ប្រយោជន៍​របស់​ទ្រង់​នោះ​ទេ ប៉ុន្តែ​គឺ​ជា​ប្រយោជន៍​សម្រាប់​យើង ។

( បែកឃី ក្រាវីន « Keep the Change » Liahona ខែ វិច្ឆិកា ឆ្នាំ ២០២០ ទំព័រ ៥៨ )

តើខ្ញុំ​គួរស្វែង​យល់​អ្វីខ្លះ​អំពី​ជម្រើស​របស់ខ្ញុំ និង​ទិសដៅ​នៃ​ជីវិត​របស់​ខ្ញុំ ?

អែលឌើរ ជែហ្វ្រី អ័រ ហូឡិន ក្នុង​កូរ៉ុម​នៃ​ពួកសាវក​ដប់ពីរ​នាក់​បានបង្រៀន ៖

រូបភាព
រូបថត​ផ្លូវការ​ពាក់​កណ្តាល​ខ្លួន​របស់ អែលឌើរ ជែហ្វ្រី អ័រ ហូឡិន ។ បានថត​នៅ​ខែ​មករា ឆ្នាំ ២០១៨ ។

ដោយ​មាន​ជំនួយ​ពី​ទ្រង់ ព្រះ​មិន​ខ្វល់​ព្រះទ័យ​ច្រើន​អំពី​កន្លែង​ដែល​អ្នក​ធ្លាប់​ទៅ ដូច​ដែល​ទ្រង់​ខ្វល់​ព្រះទ័យ​អំពី​កន្លែង​ដែល​អ្នក​កំពុង​រស់នៅ និង​កន្លែង​ដែល​អ្នក​មាន​ឆន្ទៈ​ចង់​ទៅ​នោះ​ឡើយ ។

( ជែហ្វ្រី អ័រ ហូឡិន « The Best is Yet to Be » Ensign ខែ មករា ឆ្នាំ ២០១០ ទំព័រ ២៧ )

អែលឌើរ ឌៀថើរ អេហ្វ អុជដូហ្វ ក្នុង​កូរ៉ុម​នៃ​ពួកសាវក​ដប់ពីរ​នាក់​បាន​បង្រៀន ៖

រូបភាព
រូបថត​ផ្លូវការ​ពាក់​កណ្តាល​ខ្លួន​របស់​អែលឌើរ ឌៀថើរ អេហ្វ អុជដូហ្វ ក្នុង​កូរ៉ុម​នៃ​ពួកសាវក​ដប់ពីរ​នាក់​ឆ្នាំ ២០០៦ ។ ត្រូវបាន​ហៅ​បម្រើ​ជា​ទីប្រឹក្សា​ទីពីរ​ក្នុង​គណៈប្រធាន​ទីមួយ នៅ​ថ្ងៃ​ទី ៣ ខែ កុម្ភៈ ឆ្នាំ ២០០៨ ។ រូបថត​ផ្លូវការ​ពាក់កណ្តាល​ខ្លួន​នៅក្នុង​ឆ្នាំ ២០០៨ ជំនួស​រូបថត​ពាក់កណ្តាល​ខ្លួន​ដែល​បាន​ថត​នៅក្នុង​ឆ្នាំ ២០០៤ ។

សាតាំង​ចង់​ឲ្យ​យើង​គិត​ថា នៅពេល​យើង​មាន​បាប គឺ​យើង​ឆ្លង​ហួស « ចំណុច​ដែល​មិន​អាច​ត្រឡប់​ក្រោយ​បាន »—ថា​វា​យឺត​ពេល​ហើយ​ក្នុង​ការផ្លាស់ប្ដូរ​ផ្លូវ​របស់​យើង ។…

ព្រះគ្រីស្ទ បាន​យាងមក​ដើម្បី​សង្គ្រោះ​យើង ។ ប្រសិនបើ​យើង​ជ្រើសរើស​ផ្លូវខុស នោះ​ដង្វាយធួន​របស់​ព្រះយេស៊ូវគ្រីស្ទ​អាច​ផ្តល់​ការធានា​ដល់​យើង​ថា … [ ការ ] វិល​ត្រឡប់​វិញ​ដោយ​សុវត្ថិភាព​គឺ​អាច​ធ្វើ​ទៅបាន ប្រសិនបើ​យើង​នឹង​ធ្វើ​តាម​ផែនការ​របស់​ព្រះ​សម្រាប់​ការសង្គ្រោះ​របស់​យើង ។…

អំណោយទាន​នៃ​ដង្វាយធួន​របស់​ព្រះយេស៊ូវគ្រីស្ទ​ផ្តល់ឲ្យ​យើង​នៅ​គ្រប់ពេល និង​គ្រប់ទីកន្លែង​ទាំងអស់ ព្រម​ជាមួយ​នឹង​ពរជ័យ​នៃ​ការប្រែចិត្ត និង​ការអភ័យទោស ។ ដោយសារ​អំណោយទាន​នេះ នោះ​ឱកាស​នៃ​ការវិល​ត្រឡប់មក​វិញ​ដោយ​សុវត្ថិភាព​ពី​ដំណើរ​នៃ​គ្រោះមហន្តរាយ​នៃ​អំពើបាប​កើត​មាន​ចំពោះ​យើង​ទាំងអស់គ្នា ។

( ឌៀថើរ អេស្វ អុជដូហ្វ « Point of Safe Return » Liahonaខែ ឧសភា ឆ្នាំ ២០០៧ ទំព័រ ៩៩,១០១ ។