ថ្នាក់​សិក្ខាសាលា
ធីម៉ូថេ ទី២ ៣


ធីម៉ូថេ ទី២ ៣

បទគម្ពីរ​ទាំង​ប៉ុន្មាន

រូបភាព
ព្រះគម្ពីរ​មរមន​ជា​ភាសា​អេស្ប៉ាញ ។

តើ​អ្នក​ធ្លាប់​មាន​អារម្មណ៍​លើសលុប ឬ​ភ័យ​ខ្លាច​អំពី​ស្ថានភាព​ខាង​វិញ្ញាណ​នៃ​ពិភពលោក​សព្វ​ថ្ងៃ​នេះ​ឬ​ទេ ? នៅក្នុង​សំបុត្រ​មួយទៅកាន់​ធីម៉ូថេ ប៉ុល​បាន​ព្យាករ​ថា ថ្ងៃចុង​ក្រោយ​នឹង​រួមបញ្ចូល « គ្រា​លំបាក​ណាស់ » ( ធីម៉ូថេ ទី២ ៣:១ ) ប៉ុន្តែ គាត់​ក៏​បាន​បង្រៀនថា ព្រះអម្ចាស់​បាន​ប្រទាន​អំណោយទាន​នៃ​ព្រះ​គម្ពីរ​បរិសុទ្ធ​ដល់​អ្នក​ដើម្បី​ជួយ​អ្នក ក្នុងអំឡុងគ្រា​លំបាក​ណាស់ ( សូមមើល ធីម៉ូថេ ទី២ ៣:១៤–១៧ ) ។ មេរៀន​នេះមាន​គោលបំណង​ជួយអ្នកឲ្យ​មាន​អារម្មណ៍​ចង់​សិក្សា​ព្រះគម្ពីរ ដែល​អាច​ជួយ​ការពារ​អ្នក​ពី​អំពើ​អាក្រក់​នៅ​សម័យ​របស់យើង ។

ថ្ងៃ​ចុងក្រោយ

សូម​អាន​សេចក្ដី​ថ្លែងការណ៍​របស់ អែលឌើរ នែល អិល អាន់ឌើរសិន ក្នុង​កូរ៉ុម​នៃ​ពួកសាវក​ដប់ពីរ​នាក់ ហើយ​សញ្ជឹង​គិត​ពី​មូលហេតុ​ដែល​ការរស់នៅ​ក្នុង​គ្រា​នេះ​ធ្វើឲ្យ​អ្នក​មាន​អារម្មណ៍​ដឹងគុណ ភ័យខ្លាច ឬ​ទាំងពីរ ។

រូបភាព
រូបថត​ផ្លូវការ​ពាក់​កណ្តាល​ខ្លួន​របស់ អែលឌើរ នែល អិល អាន់ឌើរសិន ក្នុង​កូរ៉ុម​នៃ​ពួកសាវក​ដប់ពីរ​នាក់ ខែ សីហា ឆ្នាំ ២០១០ ។

យើង​រស់នៅ​ក្នុង​ពេលវេលា​ដ៏គួរ​ឲ្យ​ចាប់​អារម្មណ៍ ប៉ុន្តែ​ជា​ពេលវេលា​ដ៏អស្ចារ្យ ។ …

យើងដឹង​នៅពេល​យើងខិតជិត​ការយាងមក​ជាលើក​ទីពីរ​របស់​ព្រះអង្គ​សង្គ្រោះ​ថា​ពិភពលោក​របស់​យើង​នឹង​ពោរពេញ​ដោយ​ភាពរំជើបរំជួល និង​ច្របូកច្របល់ ។ មនុស្ស​ជា​ច្រើន​ក្នុង​សង្គម​នឹង​មិន​គោរព​បទបញ្ញត្តិ​របស់​ព្រះ ។ ខ្ញុំ​តែងតែ​លើកឡើង​នូវ​សេចក្ដី​ថ្លែងការណ៍​នេះ​របស់ ប្រធាន ថូម៉ាស អេស ម៉នសុន ៖ « នៅពេល​មួយ​ដែល​បទដ្ឋាន​នៃ​សាសនាចក្រ និង​បទដ្ឋាន​ក្នុង​សង្គម​ស្ទើរតែ​ដើរ​ស្រប​គ្នា បែរទៅ​ជា​មាន​ការបែងចែក​ដ៏ធំ​រវាង​យើង​ទៅវិញ ហើយ​វា​កំពុង​តែ​រីកធំ​ទៅៗ​ឥឡូវនេះ » ។

( នែល អិល អាន់ឌើរសិន « speeches.byu.eduA Compensatory Spiritual Power for the Righteous » [ Brigham Young University Education Week devotional ថ្ងៃទី ១៨ ខែ សីហា ឆ្នាំ ២០១៥ ] » )

  • តើ​យើង​អាច​រស់​នៅ​ក្នុង​សម័យ​កាល​ដ៏​អស្ចារ្យ​តាម​របៀប​ណា ?

  • តើ​អ្វី​ដែល​អាច​ធ្វើ​ឲ្យ​អ្នក​មាន​អារម្មណ៍​ភ័យ​ខ្លាច​ចំពោះ​ការ​រស់​នៅ​ក្នុង​ពិភពលោក​ដែល​អែលឌើរ អាន់ឌើរសិន បាន​ពិពណ៌នា ?

នៅពេល​អ្នកសិក្សា​មេរៀននេះ សូម​រកមើល​របៀប​ដែល​ព្រះ​បាន​ប្រទាន​ជំនួយ​ដោយ​ក្ដីស្រឡាញ់​ចំពោះ​ភាពច្របូកច្របល់ គ្រោះថ្នាក់ខាងវិញ្ញាណ ឬ​ការថប់បារម្ភ​ដែល​អ្នក​អាច​មាន​អារម្មណ៍​ពី​ស្ថានភាព​នៃ​ពិភពលោក ។

សូមអាន ធីម៉ូថេ ទី២ ៣:១–៧, ១២–១៣; ៤:៣–៤ ដោយ​រកមើល​ការពិពណ៌នា​របស់​ប៉ុល​អំពី​គ្រោះថ្នាក់​នៅ​ថ្ងៃ​ចុងក្រោយ ។ អ្នក​អាច​ចង់​ប្រើ​លេខយោង​ដើម្បី​ជួយ​អ្នក​ឲ្យ​យល់​ពាក្យ​ពិបាកៗ​មួយ​ចំនួន ។

  • តើ​ឧទាហរណ៍​អ្វី​ខ្លះ​នៃ​ស្ថានភាព​ដែល​ប៉ុល​បាន​ពិពណ៌នា ដូច​នឹង​អ្វី​ដែល​អ្នក​បាន​ឃើញ​ក្នុង​ពិភពលោក​នាសព្វ​ថ្ងៃ​នេះ​ ?

អំណោយ​ទាន​ពី​ព្រះ

ព្រះវរបិតាសួគ៌​មិន​បាន​ទុក​ឲ្យ​យើង​ប្រឈមមុខ​នឹង​គ្រោះថ្នាក់​នៃ​ថ្ងៃ​ចុងក្រោយ​ដោយ​ខ្លួន​យើង​នោះ​ទេ ។ ដោយ​សេចក្ដី​មេត្តាករុណា និង​សេចក្ដី​ស្រឡាញ់​របស់​ទ្រង់ ទ្រង់​បាន​ប្រទាន​អំណោយ​ដ៏​អស្ចារ្យ​ជាច្រើន​ដល់​យើង ។

អែលឌើរ អាន់ឌើរសិន បាន​បន្ត ៖

រូបភាព
រូបថត​ផ្លូវការ​ពាក់​កណ្តាល​ខ្លួន​របស់ អែលឌើរ នែល អិល អាន់ឌើរសិន ក្នុង​កូរ៉ុម​នៃ​ពួកសាវក​ដប់ពីរ​នាក់ ខែ សីហា ឆ្នាំ ២០១០ ។

នៅពេល​យើងស្វែង​រកផ្លូវ​របស់យើង​នៅក្នុង​ពិភពលោក​ដែល​មិនសូវ​យកចិត្តទុក​ដាក់​លើ​បទបញ្ញត្តិ​របស់​ព្រះ នោះ​យើង​ប្រាកដ​ជាពោរពេញ​ដោយ​ការ​អធិស្ឋាន ប៉ុន្តែ​យើងមិន​ចាំបាច់​ព្រួយបារម្ភ​ខ្លាំង​ពេក​នោះទេ ។ ព្រះអម្ចាស់​នឹង​ប្រទានពរ​ដល់​ពួកបរិសុទ្ធ​របស់​ទ្រង់​ជាមួយនឹង​ព្រះចេស្តា​ខាង​វិញ្ញាណ​ដែល​ចាំបាច់​បន្ថែម​ដើម្បី​បំពេញ​តាម​តម្រូវការ​ដែល​ត្រូវ​ប្រឈម​មុខ​នៅ​ជំនាន់​របស់​យើង ។

( នែល អិល អាន់ឌើរសិន « speeches.byu.eduA Compensatory Spiritual Power for the Righteous » [ Brigham Young University Education Week devotional ថ្ងៃទី ១៨ ខែ សីហា ឆ្នាំ ២០១៥ ] » )

សូមអាន ធីម៉ូថេ ទី២ ៣:១៤–១៧ ដោយ​ស្វែងរក​អំណោយទាន​មួយ​ក្នុង​ចំណោម​អំណោយទាន​ដែល​ព្រះ​បានប្រទាន​ដល់​យើង ដើម្បី​ជួយ​យើង​ឆ្លង​ផុត​ពី​គ្រា​លំបាក​នៃ​ជំនាន់​របស់យើង ។

ធីម៉ូថេ ទី២ ៣:១៥–១៧ គឺ​ជាវគ្គ​បទគម្ពីរ​ចំណេះ​ចំណាន​ខាង​គោលលទ្ធិ ។ សូម​ពិចារណា​គូស​ចំណាំ​វគ្គ​ចំណេះ​ចំណាន​ខាង​គោលលទ្ធិ​តាម​វិធី​ដែល​ងាយ​សម្គាល់ ដើម្បី​អ្នក​អាច​រក​ឃើញ​វា​ដោយ​ងាយស្រួល ។ អ្នក​នឹង​រៀន​បន្ថែម​អំពី​វគ្គ​ចំណេះ​ចំណាន​ខាង​គោលលទ្ធិ​នេះ​នៅ​ក្នុង​មេរៀន​ក្រោយ ។

  • តើ​ពរជ័យ​អ្វីខ្លះ​ដែល​យើង​អាច​ទទួល​បាន​ពី​ការ​សិក្សា​ព្រះគម្ពីរ ដែល​អ្នក​បាន​កត់សម្គាល់​នៅក្នុង​ខគម្ពីរ​ទាំងនេះ ?

ការសិក្សា​ព្រះគម្ពីរ​អាច​ជួយ​អ្នក ៖

  1. ឲ្យ​សេចក្ដី​ជំនឿ​របស់​អ្នក​ទៅលើ​ព្រះយេស៊ូវ​គ្រីស្ទ​កាន់តែ​ស៊ីជម្រៅ ។

  2. ទទួល​បាន​ប្រាជ្ញា និង​ការ​ណែនាំ​ក្នុងស្ថានភាព​ដែលអ្នក​ប្រឈមមុខ ។

  3. យល់​ពី​គោលលទ្ធិ ឬ​សេចក្តីពិត​នៃ​ដំណឹងល្អ ។

  4. កែ​គំនិត​ខុសឆ្គង​ឬ​ទម្លាប់​មិន​ល្អ ។

  5. ប្រែក្លាយ​កាន់តែ​ដូចជា​ព្រះយេស៊ូវគ្រីស្ទ ។

  • តើ​អ្នក​នឹង​សង្ខេប​អ្វី​ដែល​ប៉ុល​បាន​បង្រៀន​អំពី​ការសិក្សា​ព្រះគម្ពីរ​យ៉ាងដូចម្ដេច ?

នៅក្នុង​សៀវភៅ​កំណត់ហេតុ​ការសិក្សា​របស់អ្នក សូម​សរសេរ​អំពី​គ្រា​មួយ​ដែល​ព្រះគម្ពីរ​បាន​ជួយ​អ្នក​តាម​របៀប​មួយ​ដែល​ប៉ុល​បាន​ពិពណ៌នា ។ ប្រសិនបើ​អ្នក​មិន​អាច​គិត​អំពី​បទពិសោធន៍​មួយ សូម​សរសេរ​ពី​មូលហេតុ​ដែល​អ្នក​គិត​ថា​បទគម្ពីរ​អាច​ជួយ​អ្នក​តាម​របៀប​មួយ​ដែល​ប៉ុល​បាន​ពិពណ៌នា ។

  • តើ​មាន​របៀប​អ្វី​ទៀត​ដែល​ព្រះអម្ចាស់​អាច​ប្រទានពរ​ដល់​អ្នក នៅពេល​អ្នក​សិក្សា​ព្រះគម្ពីរ ?

  • ព្រះអម្ចាស់​បាន​ប្រទាន​ព្រះគម្ពីរ​ជាអំណោយ​ដល់​អ្នក ដើម្បី​ជួយ​អ្នក​នៅ​ថ្ងៃ​ចុងក្រោយ ។ តើ​ការណ៍​នេះ​បង្រៀន​អ្នក​អំពី​ទ្រង់​យ៉ាង​ដូចម្តេច ?

ការ​ប្រើប្រាស់​បទគម្ពីរ

ដើម្បី​អនុវត្ត​ការប្រើ​ព្រះគម្ពីរ​ដើម្បី​ពង្រឹង​សេចក្តីជំនឿ​របស់​អ្នកទៅ​លើ​ព្រះយេស៊ូវគ្រីស្ទ សូម​ជ្រើសរើស​បញ្ហា​ប្រឈម​នៅថ្ងៃ​ចុងក្រោយ​ពីរ​ដែល​ប៉ុល​បាន​ព្យាករណ៍​នៅក្នុង ធីម៉ូថេ ទី២ ៣:១–៧, ១២–១៣; ៤:៣–៤ ឬ​ជ្រើសរើស​បញ្ហា​ប្រឈម​ផ្សេងៗ​ដែល​ពាក់ព័ន្ធ​នឹង​ជីវិត​របស់​អ្នក ។ សូម​ស្វែងរក​វគ្គបទគម្ពីរ​ដែលអាច​ជួយនរណា​ម្នាក់​ដែលកំពុង​ប្រឈមមុខ​នឹង​បញ្ហា​ទាំងនេះ ។ វាអាចមាន​ប្រយោជន៍​ក្នុងការស្វែងរក​ពាក្យ​គន្លឹះនៅក្នុង​សេចក្ដីណែនាំ​ដល់​បទគម្ពីរ​ទាំងឡាយ ឬ the Topical Guide ដែល​ទាំងពីរ​នេះ​មាន​នៅលើគេហទំព័រ ChurchofJesusChrist.org ។ ឬ​ដំបូង​អ្នកអាច​ជ្រើសរើស​បទគម្ពីរ​មួយ​ចំនួន​ដែលអ្នក​ចូលចិត្ត​ហើយ​បន្ទាប់​មក​សម្រេច​ចិត្ត​ថាតើ​បញ្ហាប្រឈម​នៅ​ថ្ងៃចុង​ក្រោយ​មួយណា​ដែល​ពួកគេ​អាច​ជួយ​អ្នក​បាន ។

១. សូម​ឆ្លើយ​សំណួរ​ខាងក្រោម​នេះ​នៅ​ក្នុង​សៀវភៅ​កំណត់​ហេតុ​ការសិក្សា​របស់​អ្នក ៖

  • តើ​វគ្គ​បទគម្ពីរ​មួយ​ណា​ដែល​អ្នក​បាន​រក​ឃើញ​ដែល​អាច​ជួយ​នរណា​ម្នាក់​ដែល​កំពុង​ប្រឈម​មុខ​នឹង​បញ្ហា​ជាក់លាក់ ? សូម​ពន្យល់​ពីរបៀប​ដែល​វគ្គ​បទគម្ពី​ទាំងនោះ​អាចជួយ​បាន ។

គោលដៅ​ការ​សិក្សា​ព្រះគម្ពីរ​របស់អ្នក

ប៉ុល​បាន​រំឭក​ធីម៉ូថេ​ថា ធីម៉ូថេ​បាន​ទទួល​ពរ​ដែល​បាន​ស្គាល់​បទគម្ពីរ​តាំង​ពី​គាត់​នៅ​ក្មេង ( សូមមើល ធីម៉ូថេ ទី២ ៣:១៥ ) ។ ដូចគ្នា​នេះ​ដែរ ព្រះវរបិតាសួគ៌​នឹង​ប្រទានពរ​ដល់​អ្នក​សម្រាប់​ការ​សិក្សា​ព្រះគម្ពីរ​ក្នុងភាព​យុវវ័យ​របស់​អ្នក ។ សូមចំណាយ​ពេលពីរ​បីនាទី​ក្នុង​ការ​ដាក់គោលដៅ​ដោយ​ការអធិស្ឋាន ឬ​ក្នុង​ការ​ពិចារណា​អំពីគោលដៅ​បច្ចុប្បន្ន​របស់​អ្នក​សម្រាប់​ការសិក្សា​ព្រះគម្ពីរ​ប្រចាំថ្ងៃ​ផ្ទាល់ខ្លួន ។ សូម​ពិចារណា​អំពី​សំណួរ​ខាងក្រោម​នេះ ៖

  • តើអ្នកបាន​សម្រេច​គោលដៅ​របស់អ្នក​ដោយរ​បៀបណា ?

  • តើ​គោលដៅ​របស់​អ្នក​ជួយ​អ្នក​ឲ្យ​អភិវឌ្ឍ​សេចក្តីជំនឿ​ទៅលើ​ព្រះយេស៊ូវគ្រីស្ទ និង​យកឈ្នះ​លើ​ឧបសគ្គ​នៅ​ជំនាន់​យើង​ដោយ​របៀបណា ?

  • តើ​អ្នក​មាន​អារម្មណ៍​ថា​គួរ​កែតម្រូវ​គោល​ដៅ​អ្វីខ្លះ​របស់​អ្នក ?

សូមពិចារណា​ប្រាប់​គ្រូរបស់អ្នក ឪពុកម្តាយ ឬ​នរណា​ម្នាក់​ផ្សេងទៀត​ដែល​អ្នក​ទុកចិត្ត​អំពី​គោលដៅ​ការសិក្សា​ព្រះគម្ពីរ​របស់អ្នក ហើយ​អញ្ជើញ​ពួកគេឲ្យ​តាមដាន​ជាមួយអ្នក ។

ជម្រើស ៖ តើ​ចង់​រៀនសូត្រ​បន្ថែម​ទៀត​ទេ ?

តើ​ខ្ញុំ​អាច​យល់​ពី​គ្រា​លំបាក​ដែល​មានសរសេរ​ក្នុង ធីម៉ូថេ ទី២ ៣:១–៧ដោយ​របៀបណា ?

និយមន័យ​ខាងក្រោម​អាច​មាន​ប្រយោជន៍ ៖

  • « មិន​ស្រឡាញ់​តាម​ធម្មតា​មនុស្ស » ( ធីម៉ូថេ ទី២ ៣:៣ ) អាច​រួម​បញ្ចូល​ទាំង​អាកប្បកិរិយា​ដែល​ទាក់ទង​នឹង​ការ​ខ្វះ​អារម្មណ៍ ឬ​ការ​យក​ចិត្ត​ទុក​ដាក់ អារម្មណ៍​ស្អប់ និង​មើលងាយ ឬ​ដោយ​ចំណង់​តណ្ហា​ដែល​នាំ​ទៅ​រក​អំពើ​អសីលធម៌​ខាង​ផ្លូវ​ភេទ

  • « ការ​មិន​ចេះ​ទប់​ចិត្ត » ( ធីម៉ូថេ ទី២ ៣:៣ ) មាន​ន័យ​ថា​គ្មាន​ភាពម្ចាស់​ការ​លើ​ខ្លួន​ឯង

  • « ឥត​បើ​គិត » ( ធីម៉ូថេ ទី២ ៣:៤ ) មាន​ន័យ​ថា​ប្រញាប់​ប្រញាល់ មិន​ប្រុងប្រយ័ត្ន

  • « មានចិត្តធំ » ( ធីម៉ូថេ ទី២ ៣:៤ ) មាន​ន័យ​ថា​មាន​ចិត្ត​ក្រអឺតក្រទម អំនួត

តើ​ខ្ញុំ​អាច​យល់​កាន់តែ​ច្បាស់​អំពី ធីម៉ូថេ ទី២ ៣:១៦–១៧ ដោយ​របៀបណា ?

សូម​ពិចារណា​អាន​អត្ថបទ « Line upon Line: 2 Timothy 3:16–17 » ( New Era ខែ មេសា ឆ្នាំ ២០១២ ទំព័រ ១៩ ) ដែល​មាន​ពាក្យជំនួយ ការអត្ថា​ធិប្បាយ​ព្យាករណ៍ និង​ការពន្យល់​ដែលអាច​ជួយអ្នក​ឲ្យ​យល់បន្ថែម​អំពី​ខគម្ពីរ​ទាំងនេះ ។

តើ​ការសិក្សា​ព្រះគម្ពីរ​អាចជួយ​ខ្ញុំ​នៅក្នុង​ជីវិតខ្ញុំ​ដោយ​របៀប​ណា ?

អែលឌើរ រីឆាត ជី ស្កត ( ឆ្នាំ ១៩២៨–២០១៥ ) ក្នុង​កូរ៉ុម​នៃ​ពួកសាវក​ដប់ពីរ​នាក់​បាន​មាន​ប្រសាសន៍ ៖

រូបភាព
រូប​ថត​ផ្លូវការ​ពាក់​កណ្តាល​ខ្លួន​របស់ អែលឌើរ រីឆាដ ជី ស្កត ក្នុង​កូរ៉ុម​នៃ​ពួកសាវក​ដប់ពីរ​នាក់​ឆ្នាំ ២០០៤ ។ បាន​ទទួល​មរណភាព​នៅ​ថ្ងៃទី ២២ ខែ កញ្ញា ឆ្នាំ ២០១៥ ។

យើង​និយាយ​ទៅ​កាន់ព្រះ​ដោយ​ការអធិស្ឋាន ។ ជាទូទៅ ទ្រង់​ទាក់ទង​មក​យើង​វិញ​តាមរយៈ​បន្ទូល​របស់ទ្រង់​ដែល​បាន​សរសេរ​ទុក ។ ដើម្បី​បាន​ដឹង​ថា តើ​ព្រះ​សូរសៀង​ទ្រង់​មាន​លក្ខណៈ និង​អារម្មណ៍​បែបណា សូម​អាន​ព្រះ​បន្ទូល​ទ្រង់ សូម​សិក្សា​ព្រះគម្ពីរ ហើយ​ពិចារណា​ព្រះ​បន្ទូល​ទាំងនោះ ។ សូមធ្វើឲ្យវាក្លាយជាផ្នែកមួយដ៏ចាំបាច់នៃជីវិតប្រចាំថ្ងៃ ។ …

តាមរយៈ​ការ​សិក្សា​ព្រះគម្ពីរ​ជាទៀងទាត់​ប្រចាំថ្ងៃ នោះ​បងប្អូន​នឹង​រកឃើញ​សេចក្តី​សុខសាន្ត​ក្នុង​ភាពច្របូកច្របល់​នៅ​ជុំវិញ​ខ្លួន ហើយ​មាន​កម្លាំង​ដើម្បី​តតាំង​នឹង​ការ​ល្បួង ។ បងប្អូន​នឹង​បង្កើនសេចក្ដីជំនឿ​ដ៏រឹងមាំ​លើ​ព្រះគុណ​នៃ​ព្រះ ហើយ​ដឹង​ថា តាមរយៈ​ដង្វាយធួន​នៃ​ព្រះយេស៊ូវ​គ្រីស្ទ អ្វីៗ​នឹង​ត្រូវបាន​ធ្វើឲ្យបាន​ប្រសើរឡើង​ស្របតាម​កាលវេលា​របស់ព្រះ ។

( រីឆាដ ជី ស្កត « Make the Exercise of Faith Your First Priority » Liahona ខែ វិច្ឆិកា ឆ្នាំ ២០១៤ ទំព័រ ៩៣–៩៤ )

តើ​ខ្ញុំ​អាច​មាន​សុទិដ្ឋិនិយម​យ៉ាង​ណា​អំពី​អនាគត ប្រសិនបើ​ការ​ដឹកនាំ​របស់​សង្គម​ហាក់​ដូច​ជា​ផ្ទុយ​នឹង​បទបញ្ញត្តិ​របស់​ព្រះ ?

ប្រធាន ប៊យដ៍ ខេ ផាកកឺ ( ឆ្នាំ ១៩២៤–២០១៥ ) ក្នុង​កូរ៉ុម​នៃ​ពួកសាវក​ដប់ពីរ​នាក់​បាន​ជួយ​ឆ្លើយ​សំណួរ​នេះ​នៅក្នុង​វីដេអូ « On Zion’s Hill » ចាប់ពី​​នាទី​ទី ០:០០ ដល់​នាទី​ទី ១:៤១ ដែល​មាន​នៅគេហទំព័រ ChurchofJesusChrist.org ។

តើ​មាន​របៀប​អ្វីខ្លះ​ដែល​ខ្ញុំ​អាច​សិក្សា​ព្រះគម្ពីរ​ប្រកបដោយ​ប្រសិទ្ធភាព ?

អែលឌើរ ដាវីឌ អេ បែដណា ក្នុង​កូរ៉ុម​នៃ​ពួកសាវក​ដប់ពីរ​នាក់​ឆ្លើយ​សំណួរ​នេះ​នៅក្នុង​វីដេអូ « Advice for Studying the Scriptures » ( ២:០៧ ) មាន​នៅគេហទំព័រ ChurchofJesusChrist.org ។