ថ្នាក់​សិក្ខាសាលា
ធីម៉ូថេ ទី១ ៤:១២–១៦


ធីម៉ូថេ ទី១ ៤:១២–១៦

« ចូរ​ធ្វើ​ជា​គំរូ​ដល់​ពួក​អ្នក​ជឿ »

រូបភាព
Ward Building Photowalk

វា​មិន​ងាយស្រួល​ក្នុង​ការ​រស់នៅ​តាម​ដំណឹងល្អ​នៃ​ព្រះយេស៊ូវគ្រីស្ទ​នៅក្នុង​កន្លែង​ទុច្ចរិត​ដូច​ក្រុង​អេភេសូរ​ឡើយ ។ ប្រាកដ​ណាស់ អ្នក​ទាំងឡាយ​ណា​ដែល​ដូចជា​ធីម៉ូថេ ជា​អ្នក​បាន​ជ្រើសរើស​រស់នៅ​ក្នុង​ជីវិត​សុចរិត បាន​លេចធ្លោ​ក្នុង​ចំណោម​មិត្ត​ភក្តិ​របស់​ពួក​គេ ។ ប៉ុន្តែ ប៉ុល​បាន​លើក​ទឹក​ចិត្ត​ធីម៉ូថេ​ឲ្យ​ក្រោក​ឡើង​ដើម្បី​យក​ឈ្នះ​លើ​ការ​រិះគន់​របស់​អ្នក​ដទៃ​ពីព្រោះ​តែ​លោក​នៅ​ក្មេង ឬ​សេចក្ដី​ជំនឿ​របស់​លោក ហើយ « ធ្វើ​ជា … គំរូ​ដល់ពួក​អ្នក​ជឿ » ( ធីម៉ូថេ ទី១ ៤:១២ ) ។ មេរៀន​នេះ​មាន​គោល​បំណង​ជួយ​អ្នក​ឲ្យ​ខិតខំ​ធ្វើ​ជា​គំរូ​នៃ​ភាព​ជា​សិស្ស​របស់​ព្រះយេស៊ូវគ្រីស្ទ​ក្នុង​យុវវ័យ​របស់​អ្នក ។

តើវា​នឹង​និយាយ​អ្វីអំពី​អ្នក ?

  • ប្រសិនបើ​មាន​នរណា​ម្នាក់​មក​សង្កេតមើល​អ្នក​រយៈពេល​មួយ​សប្តាហ៍ តើ​ភស្តុតាង​អ្វីខ្លះ​ដែល​ធ្វើ​ឲ្យ​ពួកគេ​មើលឃើញ​ថា​អ្នក​កំពុង​ព្យាយាម​ដើរ​តាម​ព្រះយេស៊ូវគ្រីស្ទ ?

  • តើ​ពួកគេ​អាច​នឹង​ឃើញ​អ្វី​ខ្លះ​ក្នុង​ជីវិត​របស់​អ្នក​ដែល​ធ្វើឲ្យ​ពួកគេអាច​កែលម្អ​ខ្លះៗ នៅពេល​អ្នក​ស្វែងរក​ការ​ដើរតាម​ព្រះគ្រីស្ទ ?

សូម​ពិចារណា​មើលវីដេអូ ៖ « The Lost Purse » ( ២:៤០ ) ដែល​មាន​នៅ​លើ​គេហទំព័រ ChurchofJesusChrist.orgដែល​បង្ហាញ​ពីគំរូខ្លះៗ​នៃភាព​ជាសិស្ស​ដូច​ព្រះគ្រីស្ទ ។

  • ហេតុ​អ្វី​បាន​ជា​វា​សំខាន់ ដើម្បី​ពិចារណា​អំពី​គំរូ​អ្វី​ដែល​យើង​កំពុង​តែ​ធ្វើ​សម្រាប់​អ្នក​ដទៃ ?

សូម​គិត​អំពី​អារម្មណ៍​ដែល​​អ្នក​ទុក​ចិត្ត​ចំពោះការ​ធ្វើ​ជា​គំរូ​ដល់​អ្នក​ដើរ​តាម​ព្រះយេស៊ូវគ្រីស្ទ​សម្រាប់​មនុស្ស​នៅ​ជុំវិញ​អ្នក ហើយ​ហេតុអ្វី ។

នៅពេល​អ្នក​សិក្សា​មេរៀន​នេះ សូម​ស្វែងរក​ការណែនាំ​ពី​ព្រះវិញ្ញាណ​បរិសុទ្ធ ដើម្បី​ស្គាល់​ពី​របៀប​ដែល​អ្នក​កំពុង​ធ្វើជា​គំរូ​ដែល​ជួយ​អ្នកដទៃ ហើយ​ដឹកនាំ​ពួកគេ​ទៅកាន់​ព្រះអង្គ​សង្គ្រោះ ។ ប្រសិនបើ​អ្នក​មិន​ទុក​ចិត្ត​ក្នុងការ​ធ្វើជា​គំរូ​ដល់​អ្នក​ដទៃ​ទេ សូម​ស្វែងរក​សេចក្ដី​ពិត​ដែល​អាច​ជួយ​អ្នក និង​ជំរុញ​ទឹកចិត្ត​អ្នក ។

ការលើក​ទឹកចិត្ត​របស់​ប៉ុល​ដល់​ធីម៉ូថេ

ព្រះ​គម្ពីរសញ្ញាថ្មី​រួមបញ្ចូល​សំបុត្រពីរ​ដែលប៉ុល​បានសរសេរ​ទៅមិត្តម្នាក់​ដែលគួរឲ្យ​ទុកចិត្ត​បំផុត​របស់​គាត់​គឺ​ធីម៉ូថេ ( សូមមើល កូរិនថូស ទី១ ៤:១៧ ) ។ នៅពេល​អ្នកអាន​ព័ត៌មាន​ខាង​ក្រោម​អំពី​ធីម៉ូថេ សូមគិត​អំពី​មូល​ហេតុ​ដែល​គំរូ​របស់គាត់​នឹងធ្វើ​ឲ្យ​អ្នក​ដទៃ​ផ្លាស់​ប្តូរ ។ តើ​អ្នក​ទាក់ទង​ទៅ​នឹងគាត់​របៀបណា ?

  • ម្ដាយ និង​ជីដូន​របស់​ធីម៉ូថេ​ជា​គំរូ​ដ៏​សុចរិត ប៉ុន្តែ​ឪពុក​របស់​លោក​ជា​សាសន៍​ក្រិក​ដែល​ទំនង​មិន​មែន​ជា​អ្នក​ជឿ ( សូមមើល កិច្ចការ ១៦:១; ធីម៉ូថេ ទី២ ១:៥; ៣:១៤–១៥ ) ។

  • ធីម៉ូថេ​កំពុង​បម្រើ​ជា​អ្នក​ដឹកនាំ​សាសនាចក្រ​នៅ​ក្រុង​អេភេសូរ ( សូមមើល ធីម៉ូថេ ទី១ ១:៣ ) ជា​ទីក្រុង​ធំ​មួយ​ដែល​ការ​ថ្វាយបង្គំ​រូបព្រះ និង​អំពើ​អសីលធម៌​បាន​រីកសុះសាយ ( សូមមើល កិច្ចការ ១៩:៣៥ ) ។

  • ប៉ុល​បាន​លើកឡើង​ថា សមាជិក​ខ្លះ​បាន​សង្ស័យ​លើ​លទ្ធភាព​នៃ​ការដឹកនាំ​របស់​ធីម៉ូថេ ព្រោះ​លោក​មាន​វ័យ​ក្មេង ( សូម​មើល ធីម៉ូថេ ទី១ ៤:១២  ) ។

សូម​អាន ធីម៉ូថេ ទី១ ៤:១២–១៦ ដោយ​ស្វែងរក​អ្វី​ដែល​ប៉ុល​បាន​ទូន្មាន​ឲ្យ​ធីម៉ូថេ​ធ្វើ ។

  • តើ​ការ​ទូន្មាន​អ្វី​ដែល​អ្នក​រកឃើញ​ថា មាន​អត្ថន័យ​ចំពោះ​អ្នក ?

  • តើ​អ្នក​នឹង​សង្ខេប​ការអញ្ជើញ​របស់​ប៉ុល​ពី ខ​ទី ១២ និង​សេចក្ដី​សន្យា​នៅក្នុង ខទី ១៦ ទៅជា​សេចក្ដី​ថ្លែងការណ៍​នៃ​សេចក្ដីពិត​តែមួយ​ដោយ​របៀបណា ?

ប៉ុល​បាន​បង្រៀន​នៅ​ក្នុង ធីម៉ូថេ ទី១ ៤:១២, ១៦ ថា ប្រសិនបើ​យើង​ជា​គំរូ​ដល់​ពួក​អ្នក​ជឿ​នៃ​ព្រះយេស៊ូវគ្រីស្ទ នោះ​យើង​អាច​ជួយ​នាំ​សេចក្ដី​សង្គ្រោះ​ដល់​ខ្លួន​យើង និង​មនុស្ស​ដទៃ​ទៀត ។

ការស្វែងយល់​ពី​បញ្ជី​នៅក្នុង​បទគម្ពីរ​អាច​ជួយ​យើង​ឲ្យ​ឃើញ​របៀប​ជា​ច្រើន​ដើម្បី​អនុវត្ត​តាម​សេចក្តីពិត​នៃ​ដំណឹងល្អ​នៅ​ក្នុង​ជីវិត​របស់​យើង ។ នៅ​ក្នុង ខទី ១២ ប៉ុល​បាន​រាយ​បញ្ជី​អំពី​ផ្នែក​ដែល​យើង​អាច​ប្រែ​ក្លាយ​កាន់តែ​ដូច​ព្រះគ្រីស្ទ ដើម្បី​ធ្វើ​ជា​គំរូ​ល្អ​ដល់​អ្នក​ដែល​នៅ​ជុំវិញ​យើង ។

សូមអាន ខទី ១២ ម្តងទៀត ហើយ​គូសចំណាំ​ពាក្យ​ដែល​ពិពណ៌នា​អំពី​ផ្នែក​នីមួយៗ​ដែល​ប៉ុល​បាន​អញ្ជើញ​យើង​ឲ្យ​ផ្តោត​ទៅ​លើ ។ សូម​ពិចារណា​ថតចម្លង​បញ្ជី​នេះ​នៅ​ក្នុង​សៀវភៅ​កំណត់​ហេតុ​ការសិក្សា​របស់​អ្នក ។

  • តើ​អ្នក​នឹង​ពន្យល់​ថា​តើ​ពាក្យ​នីមួយៗ​មាន​ន័យ​ដូចម្តេច ? ( ប្រសិនបើ​ចាំបាច់ សូម​ប្រើ​ឧបករណ៍​សិក្សាព្រះគម្ពីរ ឬ​វចនានុក្រម ដើម្បីជួយអ្នក​ក្នុង​ការ​ឲ្យ​និយមន័យ​លើ​ពាក្យពេចន៍​ទាំង​នោះ ) ។

វា​អាច​មាន​ប្រយោជន៍​ក្នុង​ការ​ដឹង​ថា ពាក្យ ការ​សន្ទនា ក្នុង​ខ​នេះ​សំដៅ​លើ​ការ​ប្រព្រឹត្ត ឬ​អាកប្បកិរិយា​របស់​យើង ។

សូម​ជ្រើស​រើស​ផ្នែក​ពីរ​ដែល​ប៉ុល​បាន​រាយ​បញ្ជី ហើយ​ឆ្លើយ​សំណួរ​ខាង​ក្រោម ៖

១. សូម​ជ្រើសរើស​ផ្នែក​ពីរ​ដែល​ប៉ុល​បាន​រាយ​បញ្ជី ហើយ​ឆ្លើយ​សំណួរ​ខាង​ក្រោម​នៅ​ក្នុង​សៀវភៅកំណត់​ហេតុការសិក្សា​របស់​អ្នក ៖

  • តើ​អ្នក​មាន​ស្គាល់​នរណា​ម្នាក់ ដែល​ធ្វើ​ជា​គំរូ​ល្អ​សម្រាប់​ការណ៍​នេះ​ដែរ​ឬ​ទេ ? តើ​គំរូ​របស់​ពួកគេ​បាន​ជួយ​អ្នក និង​មនុស្ស​ដទៃ​យ៉ាង​ដូចម្តេច ?

  • តើ​ព្រះយេស៊ូវគ្រីស្ទ​ជា​គំរូ​ដ៏​ល្អ​ឥត​ខ្ចោះ​ក្នុង​ផ្នែក​ទាំងនេះ​យ៉ាង​ដូចម្ដេច ? តើ​គំរូ​របស់​ទ្រង់​បាន​ប្រទាន​ពរ​ដល់​អ្នក និង​អ្នកដទៃ​ទៀត​យ៉ាង​ដូចម្ដេច ?

  • ហេតុអ្វី​បាន​ជា​អ្នក​គិត​ថា​ព្រះអម្ចាស់​ចង់​ឲ្យ​អ្នក​ធ្វើ​ជា​គំរូ​ដល់​អ្នក​ដទៃ​នៅ​ក្នុង​ផ្នែក​ទាំងនេះ ?

តើ​អ្នក​អាច​ធ្វើ​ជា​គំរូ​ដោយ​របៀប​ណា ?

សូម​រាយ​បញ្ជី​អំពី​របៀប​ជាច្រើន​ដែលអ្នក​អាចធ្វើ​ជាគំរូ​នៅក្នុងផ្នែក​ដែល​អ្នក​បាន​ជ្រើសរើស ។ ឧទាហរណ៍ ដើម្បីធ្វើជាគំរូ « ដោយ​ពាក្យសម្ដី » អ្នកអាច​រាយបញ្ជី​អំពី​គំនិត​មួយចំនួន​ដូច​ខាងក្រោម ៖

  • បង្ហាញ​ការដឹង​គុណឲ្យ​បានញឹកញាប់

  • សូម​ផ្តល់​ការ​សរសើរ​ដោយស្មោះ​ដល់មនុស្ស

  • សូម​និយាយ​ការពិត

  • ជៀសវាង​ការប្រើ​ពាក្យ​ប្រមាថ

  • បង្ហាញ​សេចក្ដី​ស្រឡាញ់​របស់អ្នកឲ្យ​បានញឹកញាប់

  • និយាយ​ទៅកាន់​មនុស្ស​ដោយការ​គោរព

  • ជៀសវាង​ការនិយាយ​ដើម

  • អធិស្ឋាន​ដោយ​ស្មោះ​ជាងពេល​កន្លង​ទៅ

សូម​ចំណាយ​ពេល​បន្តិច​ដើម្បី​សញ្ជឹងគិត​ពីរបៀប​ដែល​ព្រះអម្ចាស់​អាច​ប្រទានពរ​ដល់​អ្នក និង​អ្នកដទៃ ប្រសិនបើ​អ្នកព្យាយាម​ធ្វើជា​គំរូតាម​របៀប​ទាំងនេះ ។

២. សូម​ឆ្លើយ​សំណួរ​ខាងក្រោម​នេះ​នៅ​ក្នុង​សៀវភៅ​កំណត់​ហេតុ​ការសិក្សា​របស់​អ្នក ៖

  • តើ​អ្នក​បាន​រៀន ឬ​មាន​អារម្មណ៍​ដូចម្តេច​ក្នុង​ថ្ងៃនេះ ដែល​នឹង​ជួយ​អ្នក​ឲ្យ​ធ្វើជា​គំរូ​ដ៏​ប្រសើរ​បំផុត​នៃ​ភាព​ជា​សិស្ស​របស់​ព្រះយេស៊ូវគ្រីស្ទ ?

  • តើ​អ្នក​នឹង​ធ្វើ​អ្វីខ្លះ​ដើម្បី​ក្លាយជា​គំរូ​ដល់​អ្នក​ដទៃ ?

  • តើ​អ្នក​សង្ឃឹម​ថា​គំរូ​របស់​អ្នក​នឹង​បង្រៀន​អ្នក​ដទៃ​យ៉ាង​ដូចម្តេចអំពី​ព្រះយេស៊ូវគ្រីស្ទ និង​សាសនាចក្រ​ដែល​បាន​ស្ដារឡើងវិញ​របស់​ទ្រង់ ? ហេតុអ្វី ?

ជម្រើស ៖ តើ​ចង់​រៀនសូត្រ​បន្ថែម​ទៀត​ទេ ?

តើខ្ញុំអាច​ក្លាយជាគំរូ​កាន់តែ​ប្រសើរ​ដោយរបៀបណា ?

សូមពិចារណា​មើល​វីដេអូ​ខាង​ក្រោមមួយ ឬច្រើន​ដែលមាន​នៅ​លើ​គេហទំព័រ ChurchofJesusChrist.orgដែលបង្ហាញ​ពី​របៀប​ជាច្រើន​ដែល​យុវវ័យ​ធ្វើ​ជា​គំរូ​ដល់​មនុស្ស​ដែល​នៅ​ជុំវិញ​ពួកគេ ។ នៅពេល​អ្នកមើល ចូរគិត​អំពី​របៀប​ដែលអ្នក​អាចធ្វើ​ជាគំរូដល់​អ្នកដទៃ ។

« Sharing Your Light » ( ២:៥៦ )

« Charity: An Example of the Believers » ( ៤:៥០ )

« Something Different About Us: Example » ( ២:៥១ )

តើ​គំរូ​របស់​ខ្ញុំ​តាំង​ពី​វ័យ​ជំទង់​ពិត​ជា​សំខាន់​ឬ ?

ស៊ីស្ទើរ បូនី អេច ខ័រឌុន ប្រធាន​យុវនារីទូទៅ បានបង្រៀន​អំពីសារៈ​សំខាន់​នៃគំរូ​របស់អ្នក ៖

រូបភាព
រូបថត​ផ្លូវការ​ពាក់​កណ្តាល​ខ្លួន​របស់ ស៊ីស្ទើរ បូនី អេច ខ័រឌុន ដែល​បាន​ថត​នៅ ខែ តុលា ឆ្នាំ ២០១៦ ។ ត្រូវបាន​ជំនួស​នៅខែ តុលា ឆ្នាំ ២០១៨ ។

មិត្ត​ជាទី​ស្រឡាញ់​របស់​ខ្ញុំ ហេតុអ្វី​ការបញ្ចាំង​ពន្លឺ​របស់​យើង​សំខាន់​ខ្លាំង​ម្ល៉េះ ? ព្រះអម្ចាស់​មាន​បន្ទូល​ប្រាប់​យើង​ថា « មាន​មនុស្ស​ជាច្រើន​នៅលើ​ផែនដី​នៅ​ឡើយ … ដែល​លាក់​ពី​សេចក្ដី​ពិត ពីព្រោះ​ពួកគេ​មិន​ដឹង​ជា​ទៅរក​សេចក្ដី​ពិត​ឯណា​ទេ » [ គោលលទ្ធិ និង​សេចក្ដីសញ្ញា ១២៣:១២ ] ។ យើង​អាច​ជួយ​បាន ។ យើង​អាច​បញ្ចាំង​ពន្លឺ​យើង​ដោយ​មាន​គោលបំណង ដើម្បី​ឲ្យ​មនុស្ស​ដទៃ​អាច​ឃើញ​បាន ។ យើង​អាច​ធ្វើ​ការអញ្ជើញ​មួយ ។ យើង​អាច​ធ្វើ​ដំណើរ​ជាមួយ​អ្នក​ដែល​កំពុង​បោះ​ជំហាន​ទៅរក​ព្រះអង្គ​សង្គ្រោះ​បាន មិន​ថា​យឺត និង​ស្ទាក់ស្ទើរ​យ៉ាង​ណា​ទេ ។ …

ខ្ញុំ​សូម​ថ្លែង​ទីបន្ទាល់​ថា ព្រះអម្ចាស់​នឹង​ពង្រីក​ការខិតខំ​ដ៏​តូច​តាច​ទាំងអស់ ។ ព្រះវិញ្ញាណ​បរិសុទ្ធ​នឹង​បំផុស​គំនិត​យើង​ឲ្យ​ដឹង​ពី​អ្វី​ត្រូវ​និយាយ និង​ធ្វើ ។ ការប៉ុនប៉ង​បែប​នោះ​អាច​តម្រូវ​ឲ្យ​យើង​បោះ​ជំហាន​ចេញពី​កន្លែង​សុខស្រួល​របស់​យើង ប៉ុន្ដែ​យើង​អាច​មាន​ការធានា​ថា ព្រះអម្ចាស់​នឹង​ជួយ​ឲ្យ​ពន្លឺ​យើង​បាន​ចាំង​ទៅ ។

( បូនី អេច ខ័រឌុន « That They May See » Liahona ខែ ឧសភា ឆ្នាំ ២០២០ ទំព័រ ៨០ )

ប្រធាន ថូម៉ាស អេស ម៉នសុន ( ឆ្នាំ ១៩២៧–២០១៨ ) បាន​បង្រៀន​អំពី​ការ​ធ្វើ​ជា​គំរូ ៖

រូបភាព
រូបថត​ផ្លូវការ​ពាក់​កណ្តាល​ខ្លួន​របស់ ប្រធាន ថូម៉ាស់ អេស ម៉នសុន ឆ្នាំ ២០០៨ ។

សូម​ធ្វើ​ជា​គំរូ ។ … ឱកាស​របស់​យើង​នៅ​ចំពោះ​មុខយើង​នៅទីនេះ និងឥឡូវ​នេះ ។ ប៉ុន្តែ​ឱកាស​ទាំងនោះ​អាចវិនាស​បាន ។ ទំនង​ជាឱកាស​ទាំងនោះនឹង​ត្រូវបាន​រកឃើញ​នៅក្នុង​គេហដ្ឋាន​របស់យើង​ផ្ទាល់ និង​នៅក្នុង​សកម្មភាព​ប្រចាំថ្ងៃ​នៃ​ជីវិត​របស់​យើង ។ ព្រះអម្ចាស់ និង​លោកគ្រូ​របស់​យើង​បាន​គូស​ចំណាំ​ផ្លូវ ៖ « [ ទ្រង់ ] បាន​យាង​ចុះឡើង​ធ្វើការ​ល្អ » ។ ( កិច្ចការ ១០:៣៨ ) ។ ទ្រង់ពិតជា​គំរូ​មួយ​ដែលត្រូវ​ធ្វើតាម—ទាំងជា​គំរូដល់​អ្នក​ជឿ​ផង​ដែរ ។

ចុះ​យើង​វិញ ?

( ថូម៉ាស អេស ម៉នសុន « An Example of the Believers » Ensign ខែ វិច្ឆិកា ឆ្នាំ ១៩៩២ ទំព័រ ៩៨ )

ធីម៉ូថេ ទី១ ៤:១៦ ។ តើ​ប៉ុល​ចង់​មាន​ន័យ​យ៉ាង​ណា ពេល​លោក​និយាយ​ថា « សង្គ្រោះ​ខ្លួន​អ្នក » ?

ខណៈ​ដែល​ប៉ុល​បាន​ប្រើ​ពាក្យ « អ្នក​នឹង​សង្គ្រោះ​ខ្លួន​អ្នក​បាន ព្រម​ទាំង​ពួក​អ្នក​ដែល​ស្តាប់​អ្នក​ផង » ( ធីម៉ូថេ ទី១ ៤:១៦ ) លោក​ក៏​បាន​ថ្លែង​ទីបន្ទាល់​ថា យើង​អាច​ត្រូវ​បាន​សង្គ្រោះ​តែ​តាម​រយៈ​ព្រះយេស៊ូវ​គ្រីស្ទប៉ុណ្ណោះ ( សូមមើល ធីម៉ូថេ ទី១ ១:១៥–១៦; ២:៥–៦ ) ។ យើង​អាច​អនុវត្ត​សេចក្តី​ជំនឿ​ទៅលើ​ព្រះយេស៊ូវគ្រីស្ទ​តាមរយៈ​ការខិតខំ​របស់​យើង ហើយ​អនុញ្ញាត​ឲ្យ​ទ្រង់​សង្គ្រោះ​យើង ។