៩
ការព្យាយាមតស៊ូ
-
ពិចារណា ៖តើយើងរៀនដើម្បីបន្តធ្វើការងាររហូតដល់វាចប់សព្វគ្រប់យ៉ាងដូម្តេច ?
-
មើល ៖« គ្រាន់តែជាអ្នកកាត់ថ្មប៉ុណ្ណោះ » ( ពុំមានវីដេអូឬ ? សូមអាននៅ ទំព័របន្ទាប់ ) ។
-
ពិភាក្សា ៖តើយើងរៀនបន្តទៅមុខទោះបីក្នុងគ្រាវាពិបាកយ៉ាងដូចម្ដេច ? តើការមានទំនុកចិត្តលើព្រះអម្ចាស់មានឥទ្ធិពលលើសមត្ថភាពយើងក្នុងការព្យាយាមតស៊ូយ៉ាងដូចម្តេច ?
-
អាន ៖ថ្លែងដោយប្រធាន ហ្វោស្ត ហេព្រើរ ១២:១; គោលលទ្ធិ និង សេចក្តីសញ្ញា ៥៨:៤ ( ខាងស្តាំ )
-
អនុវត្ត ៖ធ្វើការរួមគ្នាដើម្បីរៀនពីគំរូនេះដើម្បីឧស្សាហ៍ព្យាយាម និងយកឈ្នះឧបសគ្គទាំងឡាយ ៖
-
សូមអានជំហាននីមួយៗជាក្រុមនៅតាមគំរូខាងក្រោម ។
-
សូមបែរទៅរកនរណាម្នាក់នៅក្នុងក្រុម ។ សូមសួរគ្នាទៅវិញទៅមកប្រសិនបើមានករណីយកិច្ច ឬការងារដែលធ្វើឲ្យពួកគេប្រឈមមុខដែលពិបាកបំផុត ។
-
សូមជួយគ្នាទៅវិញទៅមកឆ្លងកាត់ជំហានទាំងបួនខាងក្រោម ដោយការនិយាយអំពីករណីយកិច្ចឬការងារលំបាកៗ ។
-
សូមតាំងចិត្តគ្នាទៅវិញទៅមកថាអ្នកនឹងឧស្សហ៍ព្យាយាម—ថាអ្នកនឹងបន្តទៅមុខរហូតដល់ករណីយកិច្ច ឬការងារសម្រេចបានល្អ ។
➊
បន្តមានឥរិយាបទវិជ្ជមាន
សូមសរសេរព្រះពរអ្នក ។
➋
សូមចងចាំថា ធ្វើការរួមគ្នា
សូមជំនួយពីមិត្តភក្តិ ពួកជនដែលមានអាយុប្រហាក់ប្រហែលនឹងអ្នក សមាជិកក្រុម និងអ្នកទៃទៀត ។
➌
ជំនួសសេចក្តីភ័យខ្លាចជាមួយសេចក្តីជំនឿ
ចៀសវាងពីការសង្ស័យ ។ សូមចងចាំថា ព្រះអម្ចាស់មានព្រះចេស្តាទាំងអស់ ។ សូមអំពាវនាវទ្រង់ និងទទួលយកព្រះឆន្ទៈទ្រង់ ។
➍
សូមបោះជំហានទៅមុខដោយសេចក្តីអំណត់ និងសេចក្តីក្លាហាន
សូមកុំ បោះចុះចាញ់ឲ្យសោះ សូមតស៊ូដល់ទីបញ្ចប់ ។
-
-
អនុវត្ត ៖សូមជ្រើសរើសឧបសគ្គដែលក្រុមគ្រួសារអ្នកកំពុងជួបប្រទះ ។ សូមប្រើប្រាស់គំរូខាងលើហើយ ហើយស្វែងរកវិធីសាស្រ្តពីរឬបីយ៉ាងដែលអ្នកអាចបោះជំហានទៅមុខក្នុងសេចក្តីជំនឿ ដោយការទុកចិត្តថាព្រះនឹងប្រទានឲ្យ ៖
-
តាំងចិត្ត ៖សូមតាំងចិត្តធ្វើសកម្មភាពខាងក្រោមអំឡុងសប្ដាហ៍នេះ ។ សូមគូសសញ្ញាកែងក្នុងប្រអប់ នៅពេលអ្នកបញ្ចប់សកម្មភាពនីមួយៗ ។
-
អនុវត្តការព្យាយាមតស៊ូតាមវិធីដែលអ្នកបានរកឃើញនៅខាងលើ ។
-
បង្រៀនគោលការណ៍នេះដល់ក្រុមគ្រួសារអ្នក ។
-
បន្តអនុវត្តគោលការណ៍មូលដ្ឋានគ្រឹះពីមុនៗ ។
-
គ្រាន់តែជាអ្នកកាត់ថ្មប៉ុណ្ណោះ
ប្រសិនបើអ្នកមិនអាចមើលវីដេអូទេ សូមអានរឿងនេះវិញ ។
អែលឌើរ ហូឡង់ ៖ ចន អរ. ម័រយ៉ល គឺជាអ្នកត្រួសត្រាយមកពីប្រទេសអង់គ្លេស ដែលបានធ្វើដំណើរឆ្លងកាត់សហរដ្ឋអាមេរិកដោយការទាញរទេះអូស ។ លោកតាំងលំនៅនៅទីក្រុងអាល់ផាញ រដ្ឋ យូថាហ៍ ដែលមានចម្ងាយប្រមាណ ២២ ម៉ែល ( ៣៥ គីឡូម៉ែត្រ ) ព្រះវិហារបរិសុទ្ធពីទីក្រុងសលត៍លេក ។
លោកព្រិកហាំយ៉ង់បានហៅបងប្រុសម័រយ៉លឲ្យធ្វើជាមេការគ្រប់គ្រងការកំបោរឥដ្ឋ អំឡុងពេលសាងសង់ព្រះវិហារបរិសុទ្ធសលត៍លេក ។
ដើម្បីធ្វើឲ្យប្រាកដច្បាស់ថា គាត់តែងតែទៅដល់កន្លែងធ្វើការនៅម៉ោង ៨ ព្រឹកជារៀងរាល់ថ្ងៃចន្ទ បងប្រុសម័រយ៉លចាប់ផ្តើមដើរចម្ងាយផ្លូវ ២២ ម៉ែល ចាប់តាំងពីម៉ោងប្រមាណ ២ ព្រឹក ។ គាត់នឹងចប់ការងារគាត់ប្រចាំសប្តាហ៍នៅ ម៉ោង ៥ ល្ងាច នាថ្ងៃសុក្រ ហើយបន្ទាប់មកក៏ដើរទៅផ្ទះ មកដល់ផ្ទះជិតពាក់កណ្តាលយប់ឯណោះ ។ គាត់ធ្វើតាមកាលវិភាគនេះជារៀងរាល់សប្តាហ៍អស់ជិត ២០ ឆ្នាំ ក្នុងពេលសាងសង់ព្រះវិហារបរិសុទ្ធ ។
គ្រាមួយ នៅពេលគាត់បានមកផ្ទះនៅចុងសប្តាហ៍ គោមួយក្បាលរបស់គាត់កកេះកកាយខណៈពេលកំពុងយកទឹកដោះ ហើយក៏ធាក់ចំជើងរបស់បងប្រុសម័រយ៉ល បាក់ឆ្អឹងក្រោមជង្គង់បន្តិច ។
ពួកគេពុំមានជំនួយពេទ្យល្អនៅឯកសិដ្ឋានទេ ដូច្នេះ ក្រុមគ្រួសារ និងមិត្តភក្តិគាត់ក៏បានដោះក្រចៀកទ្វារចេញ ហើយបានដាក់គាត់ផ្តេកសណ្តូកនៅលើទ្វារនោះ ធ្វើការវះកាត់ ។ បន្ទាប់មកយករណាដែលពួកគាត់ប្រើសម្រាប់កាត់មែកឈើពីដើមឈើជិតៗនោះ ហើយក៏បានយកមកកាត់ជើងគាត់ប្រហែលជាមួយចង្អុលដៃក្រោមជង្គង់ ។
នៅពេលវាជាសះស្បើយ ហើយបងប្រុសម័រយ៉លបានយកកំណាត់ឈើមក ហើយឆ្នៃប្រឌិតជាជើងសប្បនិមិត្ម ។ ដំបូងឡើយ គាត់ដើរតែនៅក្នុងផ្ទះ ។ … បន្ទាប់មកគាត់ដើរនៅជុំវិញទីធ្លា ។ នៅទីបំផុតគាត់ដើរបានពាសពេញដីរបស់គាត់ ។
ពេលគាត់មានអារម្មណ៍ថាគាត់អាចទ្រាំនឹងការឈឺបាន គាត់ពាក់ជើងឈើ បានដើរទៅធ្វើការចម្ងាយ ២២ ម៉ែលទៅកាន់ព្រះវិហារបរិសុទ្ធទីក្រុងសលត៍លេក បានឡើងលើអន្ទារ ដោយមានកាន់ពន្លាកនៅក្នុងដៃឆ្លាក់ « សេចក្តីបរិសុទ្ធដល់ព្រះអម្ចាស់ » ។
( សូមមើលផងដែរ ជេហ្វ្រី អរ ហូឡិន « As Doves to Our Windows » Ensign ខែ ឧសភា ឆ្នាំ ២០០០ ទំព័រ ៧៦–៧៧ ) ។