៣
ចូរគោរពប្រតិបត្តិ
-
ពិចារណា ៖តើក្រិត្យវិន័យណាមួយដែលខ្ញុំត្រូវគោរព ដើម្បីកាន់តែមានភាពខ្លួនទីពឹងខ្លួនទេ ?
-
មើល ៖« ការគោរពប្រតិបត្តិនាំមកនូវពរជ័យ » ( គ្មានវីដេអូឬ ? សូមអាននៅទំព័របន្ទាប់ )
-
ពិភាក្សា ៖ការគោរពតាមក្រិត្យវិន័យរបស់ព្រះ និងគោលការណ៍ទាំងឡាយ ដឹកនាំទៅរកពរជ័យខាងវិញ្ញាណនិងខាងសាច់ឈាម ។ តើបទពិសោធន៍អ្វីដែលអ្នកមានដើម្បីបង្ហាញពីការណ៍នេះ ?
-
អាន ៖គោលលទ្ធិ និងសេចក្តីសញ្ញា ១៣០:២០ ថ្លែងការណ៍ដោយ យ៉ូសែប ស្ម៊ីធ ( នៅខាងស្តាំដៃ )
-
អនុវត្ត ៖សូមមើលតារាងខាងក្រោម ។ សូមកត់សម្គាល់ពីរបៀប ដែលការគោរពប្រតិបត្តិតាមក្រិត្យវិន័យជាក់លាក់ ដឹកនាំទៅរកពរជ័យជាក់លាក់ដែរ ។ មានឧទាហរណ៍មួយចំនួនបានផ្ដល់ឲ្យ ។
ឥឡូវនេះ សូមចំណាយពេលពីរបីនាទីដើម្បី ៖
-
សូមសរសេរពីពរជ័យជាក់លាក់ណាមួយ ដែលអ្នកប្រាថ្នាចង់បាននៅក្នុងការស្វែងរកការងារ មុខរបរផ្ទាល់ខ្លួន ឬការអប់រំ ។ សូមប្រើជួរឈរខាងស្តាំដៃ ។
-
សូមប្រើជួរឈរខាងឆ្វេង ដើម្បីសរសេររាយនាមក្រិត្យវិន័យដែលអ្នកអាចគោរពប្រតិបត្តិ ដើម្បីទទួលបានពរជ័យទាំងនោះ ។
គោរពប្រតិបត្តិ
ដើម្បីទទួល
ក្រិត្យវិន័យ ឬ គោលការណ៍ទាំងឡាយ
ពរជ័យទាំងឡាយ
ពាក្យសម្ដីនៃប្រាជ្ញាវាងវៃ ( គ. និង ស. ៨៩ )
សុខភាពកាន់តែប្រសើរ ចំណេះដឹងកាន់តែអស្ចារ្យ
ដង្វាយមួយភាគក្នុងដប់ និង ដង្វាយផ្សេងៗ ( ម៉ាឡាគី ៣:១០-១២ )
ពរជ័យខាងសាច់ឈាម និងខាងវិញ្ញាណ ជោគជ័យក្នុងការងារយើង ការការពារ
ទៅធ្វើការទាន់ម៉ោងរាល់ថ្ងៃ
បន្តធ្វើការ និងលទ្ធភាពដើម្បីសន្សំប្រាក់
បរិភោគឲ្យមានសុខភាពល្អ ហើយធ្វើលំហាត់ប្រាណជាទៀងទាត់
អ្នកទៅធ្វើការបានច្រើន ព្រោះតែមិនសូវឈឺ
-
-
អនុវត្ត ៖សូមសរសេរវិធីច្បាស់លាស់ពីរ ឬបីយ៉ាងដែលអ្នកអាចបង្កើនការគោរពប្រតិបត្តិរបស់អ្នកតាមក្រិត្យវិន័យដែលអ្នកជ្រើសរើសធ្វើ ៖
-
ការតាំងចិត្ត ៖សូមតាំងចិត្តធ្វើតាមសកម្មភាពដូចខាងក្រោមនៅក្នុងសប្ដាហ៍នេះ ។ សូមគូសសញ្ញាខ្វែងក្នុងប្រអប់ នៅពេលអ្នកបំពេញចប់ការងារនីមួយៗ ៖
-
អនុវត្តដើម្បីចេះគោរពប្រតិបត្តិជារៀងរាល់ថ្ងៃ ។
-
បង្រៀនគោលការណ៍នេះដល់ក្រុមគ្រួសារអ្នក ។
-
បន្តអនុវត្តគោលការណ៍មូលដ្ឋានគ្រឹះពីមុនៗ ។
-
យោបល់អ្នកសម្របសម្រួល
សូមលើកទឹកចិត្តមនុស្សទាំងអស់ឲ្យធ្វើ និងរក្សាការតាំងចិត្តជាក់លាក់មួយ ហើយបង្រៀនដល់ក្រុមគ្រួសាររបស់ពួកគេ ។
ការគោរពប្រតិបត្តិនាំមកនូវពរជ័យ
ប្រសិនបើអ្នកមិនអាចមើលវីដេអូទេ សូមអានរឿងនេះវិញ ។
ឱ នេះជាការសន្យាដ៏រុងរឿងមួយ ! « អ្នកណាដែលកាន់តាមព្រះបញ្ញត្តិទាំងឡាយរបស់ [ ព្រះ ] នោះបានទទួលសេចក្ដីពិត និង ពន្លឺ រហូតដល់អ្នកនោះបានតម្កើងឡើង នៅក្នុងសេចក្ដីពិត ហើយស្គាល់ការណ៍គ្រប់យ៉ាង » [គ. និង ស. ៩៣:២៨] ។ …
បងប្អូនប្រុសស្រីរបស់ខ្ញុំ ការសាកល្បងដ៏ធំនៃជីវិតនេះ គឺការគោរពប្រតិបត្តិ ។ ព្រះអម្ចាស់មានបន្ទូល ៖ « យើងនឹងសាកល្បងពួកគេមើល បើសិនជាពួកគេ នឹងប្រព្រឹត្តនូវអ្វីៗគ្រប់យ៉ាង ដែលព្រះអម្ចាស់ដ៏ជាព្រះរបស់ពួកគេ នឹងបញ្ជាដល់ពួកគេ » [ អ័ប្រាហាំ ៣:២៥ ] ។
ព្រះអង្គសង្គ្រោះបានប្រកាស ៖ « ដ្បិតអស់អ្នកណាដែលនឹងបានព្រះពរពីព្រះហស្តរបស់យើង នោះនឹងនៅជាប់នឹងក្រឹត្យវិន័យ ដែលបានតាំងសម្រាប់ព្រះពរនោះ និងលក្ខខណ្ឌនៃក្រឹត្យវិន័យនោះ ដូចដែលបានបង្កើតឡើង តាំងពីមុនកំណើតលោកិយមកម្ល៉េះ » [គ. និង ស. ១៣២:៥] ។
គ្មានគំរូនៃការគោរពប្រតិបត្តិណាដែលអស្ចារ្យជាងព្រះអង្គសង្គ្រោះរបស់យើងទេ ។ ប៉ុលបានថ្លែងអំពីទ្រង់ថា ៖
« ទោះបើទ្រង់ជាព្រះរាជបុត្រាក៏ដោយ គង់តែទ្រង់បានរៀនស្ដាប់បង្គាប់ ដោយសារការដែលទ្រង់រងទុក្ខលំបាកទាំងប៉ុន្មាននោះដែរ
« រួចកាលទ្រង់បានគ្រប់លក្ខណ៍ហើយ នោះទ្រង់បានត្រឡប់ជាមេបង្កើតនៃសេចក្ដីសង្គ្រោះដ៏អស់កល្បជានិច្ច ដល់អស់អ្នកណាដែលស្ដាប់បង្គាប់ទ្រង់ »[ហេព្រើរ ៥:៨-៩] ។
ព្រះអង្គសង្គ្រោះបានបង្ហាញនូវក្ដីស្រឡាញ់ពិតរបស់ព្រះ តាមរយៈការរស់នៅក្នុងជីវិតដ៏ឥតខ្ចោះ ដោយការគោរពដល់បេសកកម្មដ៏ពិសិដ្ឋ ដែលជារបស់ទ្រង់ ។ ទ្រង់ពុំដែលឆ្មើងឆ្មៃឡើយ ។ ទ្រង់ពុំដែលមានអំនួតឡើយ ។ ទ្រង់ពុំដែលក្បត់ព្រះទ័យឡើយ ។ ទ្រង់រាបសារជានិច្ច ។ ទ្រង់ស្មោះត្រង់ជានិច្ច ។ ទ្រង់គោរពប្រតិបត្តិជានិច្ច ។ …
នៅពេលប្រឈមមុខនឹងការឈឺចាប់ក្នុងសួនច្បារ គេតសេម៉ានី ជាកន្លែងដែលទ្រង់ស៊ូទ្រាំនូវការឈឺចាប់ ដែលញើសទ្រង់ក៏ត្រឡប់ដូចជាដំណក់ឈាមដ៏ធំៗស្រក់ទៅដី ១៤ ទ្រង់គឺជាគំរូដ៏ឥតខ្ចោះនៃបុត្រគោរពប្រតិបត្តិ ដោយមានបន្ទូលថា « ឱព្រះវរបិតាអើយ បើសិនជាទ្រង់សព្វព្រះហឫទ័យ នោះសូមយកពែងនេះចេញពីទូលបង្គំទៅ ប៉ុន្តែកុំតាមចិត្តទូលបង្គំឡើយ សូមតាមតែព្រះហឫទ័យទ្រង់វិញ » [ លូកា ២២:២៤ ] ។
កាលដែលព្រះអង្គសង្គ្រោះបង្រៀនដល់ពួកសាវកជំនាន់មុនរបស់ទ្រង់ ទ្រង់ក៏បង្រៀនដល់អ្នកនិង ខ្ញុំ ៖ « សូមមកតាមខ្ញុំចុះ » [ យ៉ូហាន ២១:២២ ] ។ តើយើងយល់ព្រមគោរពតាមឬទេ ?
ចំណេះដឹងដែលយើងស្វែងរក ចម្លើយដែលយើងចង់បាន និងកម្លាំងដែលយើងប្រាថ្នានាសព្វថ្ងៃ ដើម្បីទប់ទល់នឹងឧបសគ្គនៃពិភពលោកដ៏ស្មុគស្មាញ និង ចេះតែផ្លាស់ប្ដូរនេះ អាចជារបស់ផងយើង នៅពេលដែលយើងស្ម័គ្រគោរពតាមបទបញ្ញត្តិរបស់ព្រះអម្ចាស់ ។ ខ្ញុំសូមដកស្រង់បន្ទូលរបស់ព្រះអម្ចាស់មកម្ដងទៀត ៖ « អ្នកណាដែលកាន់តាមព្រះបញ្ញត្តិទាំងឡាយរបស់ [ ព្រះ ] នោះបានទទួលសេចក្ដីពិត និង ពន្លឺ រហូតដល់អ្នកនោះបានតម្កើងឡើង នៅក្នុងសេចក្ដីពិត ហើយស្គាល់ការណ៍គ្រប់យ៉ាង » ។ [ គ. និង ស. ៩៣:២៨ ] ។
នេះជាការអធិស្ឋានដ៏រាបសារបស់ខ្ញុំ សុំឲ្យយើងបានពរដោយរង្វាន់ដ៏បរិបូរ ដែលបានសន្យាទុកចំពោះអ្នកគោរពប្រតិបត្តិ ។ នៅក្នុងព្រះនាមនៃព្រះយេស៊ូវគ្រីស្ទ ព្រះអម្ចាស់ និង ព្រះអង្គសង្គ្រោះរបស់យើង អាម៉ែន ។
( ថូម៉ាស អេ. ម៉នសន « Obedience Brings Blessings » Ensign ឬ លីអាហូណា ខែ ឧសភា ឆ្នាំ ២០១៣ ទំព័រ ៨៩, ៩២ )