៥
កិច្ចការ ៖ ទទួលខុសត្រូវ
-
ពិចារណា ៖ហេតុអ្វីអ្នកមានអារម្មណ៍ថាព្រះវរបិតាសួគ៌ ចង់ឲ្យយើងចេះទទួលខុសត្រូវក្នុងជីវិតរបស់យើង ?
-
មើល ៖« ការធ្វើដំណើររបស់សេឌ្រីក » ( គ្មានវីដេអូឬ ? សូមអាននៅទំព័របន្ទាប់ ) ។
-
ពិភាក្សា ៖តើសេឌ្រីកប្រើសេរីភាពរបស់គាត់ហើយទទួលខុសត្រូវចំពោះអនាគតគាត់យ៉ាងដូចម្តេច ? តើនឹងមានអ្វីកើតឡើងដល់សេឌ្រីកប្រសិនបើគាត់បន្ទោសនរណាម្នាក់ចំពោះការប្រឈមរបស់គាត់អ្វីខ្លះ ?
-
អាន ៖នីហ្វៃទី ២ ២:១៦, ២៦; គោលលទ្ធិ និងសេចក្តីសញ្ញា ៤២:៤២ ( នៅខាងស្តាំដាំ )
-
អនុវត្ត ៖សូមបែរទៅសមាជិកក្រុមដែលនៅជិតអ្នក ។ សូមអានឮៗនូវសេចក្ដីថ្លែងការណ៍ខាងក្រោមដោយព្យាការី យ៉ូសែប ស្ម៊ីធ ៖ លោកបានរៀបរាប់ពីស្ថានភាពផ្ទាល់ខ្លួនរបស់លោក កាលដែលកំពុងតែធំឡើង ។ សូមពិភាក្សាពីសំណួរទាំងនេះ ៖
-
តើស្ថានភាពខាងសាច់ឈាមលោកយ៉ាងណាដែរ ?
-
តើអ្នករៀនអ្វីខ្លះអំពីភាពខ្លួនទីពឹងខ្លួនចេញពីប្រសាសន៍របស់ព្យាការី ?
-
តើឃ្លា « ធ្វើការងារជារៀងរហូតតទៅ » ព្យាការីចង់មានន័យថាដូចម្តេច ?
-
-
អនុវត្ត ៖សូមគិតអំពីរបៀបដែលអ្នកអាចកាន់តែមានទំនួលខុសត្រូវផ្ទាល់ខ្លួន លើភាពខ្លួនទីពឹងខ្លួនកាន់តែរបស់អ្នក ។ សូមសរសេរការផ្លាស់ប្តូរពីរ ឬបីចំណុចដែលអ្នកចង់កែសកម្មភាព ឬ ឥរិយាបទរបស់អ្នក ។
-
តាំងចិត្ត ៖សូមតាំងចិត្តធ្វើសកម្មភាពខាងក្រោមអំឡុងសប្ដាហ៍នេះ ។ សូមគូសសញ្ញាកែងក្នុងប្រអប់ នៅពេលអ្នកបញ្ចប់សកម្មភាពនីមួយៗ ។
-
អនុវត្តធ្វើការទទួលខុសត្រូវជារៀងរាល់ថ្ងៃ ។
-
បង្រៀនគោលការណ៍នេះដល់ក្រុមគ្រួសារអ្នក ។
-
បន្តអនុវត្តគោលការណ៍មូលដ្ឋានគ្រឹះពីមុនៗ ។
-
ការធ្វើដំណើររបស់សេឌ្រីក
ប្រសិនបើអ្នកមិនអាចមើលវីដេអូទេ សូមអានរឿងនេះវិញ ។
សេឌ្រីក ៖ ខ្ញុំឈ្មោះ សេឌ្រីក ខេមប៊ីស្សាវី ។ ខ្ញុំរស់នៅសាធារណៈរដ្ឋប្រជាធិបតេយ្យ កុងហ្គោ ។ ខ្ញុំជាសមាជិកនៃសាសនាចក្រអិល. ឌី. អេស. ) ។
ខ្ញុំជាអ្នកផ្សព្វផ្សាយសាខានៅក្នុងភូមិ គីពូសានហ្គា ។ ខ្ញុំត្រូវរៀបចំខ្លួនដើម្បីទៅបម្រើបេសកកម្មនៅឯបរទេស ។ ក្នុងគោលបំណងដើម្បីទៅបម្រើបេសកកម្ម ខ្ញុំត្រូវការលិខិតឆ្លងដែន ដែលមានតម្លៃ ២៥០ ដុល្លារអាមេរិក ។
ដើម្បីរកលុយ ឪពុកខ្ញុំ និងខ្ញុំទិញចេក ។ នៅភូមិមួយចំនួន សម្រេចបានសមត្ថផលផ្លែចេកច្រើនណាស់ ៖ ធីសហាបូបូ លូសូគូ និងកាម៉ានដា ។
ភូមិ ធីសហាបូបូ មានចម្ងាយប្រមាណជា ៩ ម៉ែល ពីទីនោះ ។ ភូមិ លូសូគូ មានចម្ងាយ១៨ ម៉ែល ។ ភូមិ កាម៉ានដាមានក៏មានចម្ងាយ ១៨ ម៉ែលដែរ ។ យើងបានទៅទីនោះហើយបានទិញផ្លែចេក ហើយបានដឹកវាយកមកលក់នៅទីនេះ ។
យើងជិះកង់ទៅភូមិ ។ យើងអាចដឹកផ្លែចេកពី បួន ទៅប្រាំមួយស្ទងមកវិញ ។
នៅពេលខ្ញុំជិះកង់ទៅ មួយជើងៗ វាត្រូវចំណាយពេលមួយម៉ោងកន្លះ បើកង់មិនខូច ហើយខ្ញុំមានកម្លាំងនោះ ។ នៅពេលថ្ងៃត្រង់ ហើយកម្តៅក្តៅហួសហេតុពេក ខ្ញុំបានជិះទៅមុខយឺតៗ ព្រោះតែកម្តៅ និងព្រះអាទិត្យ ។
ខ្ញុំអាចជិះកង់បានតែពីរជើងក្នុងមួយថ្ងៃ បើខ្ញុំក្រោកពីព្រលឹម ។ នេះគឺជាវិធីដ៏ល្អមួយ ដើម្បីបង់ថ្លៃធ្វើលិខិតឆ្លងដែនរបស់ខ្ញុំ ។
ឥឡូវនេះ ខ្ញុំកំពុងរកលុយបន្តិចម្តងៗ ដូច្នេះខ្ញុំកំពុងតែសន្សំលុយទាំងសម្រាប់ថ្លៃសាលា និងបេសកកម្ម ។ ឥឡូវនេះ បន្ទាប់ពីធ្វើការបានបួនឆ្នាំ ខ្ញុំបានសន្សំលុយបានគ្រប់គ្រាន់សម្រាប់ថ្លៃធ្វើលិខិតឆ្លងដែន និងសន្សំបាន ៧០ ដុល្លារបន្ថែមទៀត ។