១១
ស្វែងរកការរៀនសូត្រ និងការអប់រំ
-
ពិចារណា ៖ពួកព្យាការីបានមានប្រសាសន៍ថា ការអប់រំគឺជាគន្លឹះទៅរកឱកាស ។ តើភស្តុតាងណាខ្លះដែលអ្នកបានឃើញថា នេះជាការពិតនោះ ?
-
មើល ៖« សិរីរុងរឿងរបស់ព្រះ គឺប្រាជ្ញា » ( គ្មានវីដេអូឬ ? សូមអាននៅទំព័របន្ទាប់ ) ។
-
ពិភាក្សា ៖តើហេតុអ្វីបានជាអាឡិចសាន់ឌើរ ជឿថាការរៀនពេញមួយជីវិតគឺមានសារៈសំខាន់ ? តើអិមម៉ែលដា មានអារម្មណ៍យ៉ាងណាអំពីការអប់រំ និងការខិតខំសិក្សា ? តើប្រាក់កម្ចី ភី.អ៊ី.អែហ្វ បានជួយនាងយ៉ាងដូចម្ដេច ? តើការធ្លាក់ចូលក្នុងបំណុលគឺជាមូលហេតុល្អឬទេ ?
-
សូមអាន ៖គោលលទ្ធិ និងសេចក្តីសញ្ញា ៨៨:១១៨; ក្បួនខ្នាត ភាគ ២ ៦.១.១ ( នៅខាងស្តាំដៃ )
-
អនុវត្ត ៖យើងអាចបន្តការរៀនសូត្រពេញមួយជីវិតយើង ។ នៅក្នុងប្រអប់ខាងក្រោម សូមសរសេរអ្វីមួយដែលអ្នកបានរៀនថ្មីៗនេះ ចេញពីធនធាននៃការរៀនសូត្រទាំងនេះ ។
ធនធាននៃការរៀនសូត្រ
អ្វីមួយដែលខ្ញុំទើបបានរៀនថ្មីៗមកពីធនធានទាំងនេះ
មនុស្សដែលនៅជុំវិញខ្ញុំ ថ្នាក់ដឹកនាំរបស់ខ្ញុំ
បទពិសោធន៍ក្នុងជីវិត
សៀវភៅ និងប្រព័ន្ធព័ត៌មាន
ថ្នាក់រៀន/គ្រូបង្រៀន
ព្រះគម្ពីរ ព្រះវិហារបរិសុទ្ធ ព្រះវិញ្ញាណបរិសុទ្ធ
-
ពិភាក្សា ៖តើអ្នកអាចបន្តរៀន ហើយរីកចម្រើនជារៀងរាល់ថ្ងៃយ៉ាងដូចម្តេច ?
-
តាំងចិត្ត ៖សូមតាំងចិត្តធ្វើសកម្មភាពខាងក្រោមអំឡុងសប្ដាហ៍នេះ ។ សូមគូសសញ្ញាកែងក្នុងប្រអប់ នៅពេលអ្នកបញ្ចប់សកម្មភាពនីមួយៗ ។
-
រកមើលឱកាសដើម្បីរៀនសូត្រ ហើយសរសេរទុកនូវអ្វីដែលអ្នកបានរៀន ។
-
បង្រៀនក្រុមគ្រួសារអ្នក អំពីធនធានខុសៗគ្នានៃការរៀនសូត្ររហូតអស់មួយជីវិត ។ ធ្វើការពិចារណានូវវីធីសាស្រ្តទាំងឡាយដែលក្រុមគ្រួសារអ្នកអាចចេះច្រើនពីការរៀនសូត្រ---ទាំងសម្រាប់នីតិជន និងកុមារ ។
-
បន្តអនុវត្តគោលការណ៍មូលដ្ឋានគ្រឹះពីមុនៗ ។
-
សិរីរុងរឿងរបស់ព្រះគឺសេចក្តីព្យាយាម
ប្រសិនបើ អ្នកមិនអាចមើលវីដេអូទេ សូមរើសយកតួ ហើយអានរឿងនេះវិញ ។
អ្នកអត្ថាធិប្បាយ ៖ អាឡិចសាន់ឌើរគឺជាបុរសម្នាក់មកពីប្រទេស ពេរ៉ូ ដែលពាក់លីជីវិតគាត់ក្នុងការរៀនសូត្រ និងការបង្រៀន ។ គាត់បានចែកចាយដូចខាងក្រោម ៖
អាឡិចសាន់ឌើរ៖ កាលពីក្មេង ខ្ញុំនៅក្មេងឪពុកខ្ញុំបានបង្រៀនយើងឲ្យសិក្សា និងឲ្យចេះឲ្យតម្លៃលើការអប់រំ ។
មានរឿងចំនួនពីរដែលយើងអាចធ្វើដើម្បីមានវឌ្ឍនភាព និង ការចម្រុងចម្រើននៅក្នុងជីវិត ។ ទីមួយ ត្រូវមានចិត្តស្មោះត្រង់ ហើយកាន់ខ្ជាប់ដរាបដល់ចុងបំផុត ។ ទីពីរ ត្រូវសិក្សារៀនសូត្រ ។
ខ្ញុំបានរៀនពេញមួយជីវិតរបស់ខ្ញុំថា ការអប់រំគឺជាមធ្យោយបាយខាងសាច់ឈាមដ៏សំខាន់ដែលយើងមានដើម្បីសម្រេចគោលដៅក្នុងជីវិតរបស់យើង ។
ខ្ញុំបានចេញបេសកកម្មដោយមានចំណេះដឹងយ៉ាងស្តួចស្តើងអំពីដំណឹងល្អ ប៉ុន្តែមានបំណងប្រាថ្នាដ៏ធំមួយដើម្បីធ្វើរឿងត្រឹមត្រូវ ហើយរៀនសូត្រ ។
ខ្ញុំពុំបានរៀននៅក្នុងថ្នាក់រៀននោះទេ ប៉ុន្តែខ្ញុំជឿជាក់ថាបេសកកម្មរបស់ខ្ញុំ គឺជាពេលវេលារៀនសូត្រដ៏អស្ចារ្យបំផុតនៅក្នុងជីវិតខ្ញុំ ។
ខ្ញុំឆ្លៀតឱកាសរៀនសូត្រ ទោះជាខ្ញុំនៅទីណាក្ដី ៖ នៅផ្ទះខ្ញុំ នៅកន្លែងធ្វើការ នៅព្រះវិហារ នៅសកលវិទ្យាល័យ ឬសូម្បីតែពេលជិះរថយន្តក្រុង ។ ខ្ញុំតែងព្យាយាមរៀនសូត្រជានិច្ច ។
ព្រះវិហារបរិសុទ្ធគឺជាកន្លែងដ៏មានសារៈសំខាន់បំផុតនៅក្នុងជីវិតខ្ញុំ និងជាសាលារៀនដ៏ល្អបំផុតនៅលើផែនដីនេះ ។
អ្នកអត្ថាធិប្បាយ ៖ អេមេលដា គឺជាអ្នកប្រែចិត្តជឿម្នាក់មកពីអាហ្វ្រិកខាងត្បូងដែលបានដឹងពីក្ដីស្រមៃរបស់នាងតាមរយៈប្រាក់កម្ចីសម្រាប់មូលនិធិអប់រំដែលមានជាបន្តបន្ទាប់ ។ នាងបានចែកចាយទីបន្ទាល់របស់នាង ៖
អេមីលដា ៖ ការធ្វើជាសិស្សពូកែ គឺពុំមែនជាអ្វីដែលខ្ញុំជំពាក់ខ្លួនខ្ញុំទេ តែខ្ញុំជំពាក់គុណចំពោះសាសនាចក្រ ! ខ្ញុំបានដឹងថាការចូលរួមក្នុងសាសនាចក្រនៃព្រះយេស៊ូវគ្រីស្ទនៃពួកបរិសុទ្ធថ្ងៃចុងក្រោយនឹងនាំខ្ញុំទៅកាន់អណាចក្រខាងវិញ្ញាណដ៏ធំធេង ប៉ុន្តែខ្ញុំពុំដែលស្រម៉ៃថា វានឹងបើកទ្វារឲ្យខ្ញុំមានការអប់រំទេ ។ …
ការរៀនសូត្រដំណឹងល្អ គឺពិតជាការដាស់ខ្ញុំឲ្យភ្ញាក់ឡើងមែន។ វាបានធ្វើឲ្យខ្ញុំដឹងថា ខ្ញុំជាអ្នកគ្រប់គ្រងជោគវាសនាផ្ទាល់ខ្លួនរបស់ខ្ញុំ ។ … មិនថាស្ថានភាពរបស់យើងយ៉ាងណាហើយយើងមានអារម្មណ៍យ៉ាងណាទេ ខ្ញុំពុំសង្ស័យឡើយថា ព្រះវរបិតាសួគ៌ខ្ញុំ មានផែនការល្អសម្រាប់ខ្ញុំ ។