២
ប្រើពេលវេលាដោយឈ្លាសវៃ
-
ពិចារណា ៖ហេតុអ្វីពេលវេលាគឺជាអំណោយទានមួយក្នុងចំណោមអំណោយទានដ៏អស្ចារ្យរបស់ព្រះ ?
-
មើល ៖« អំណោយទាននៃពេលវេលា » ( គ្មានវីដេអូឬ ? សូមអាននៅទំព័របន្ទាប់ )
-
ពិភាក្សា ៖តើអ្នកបានរៀនអ្វីមកពីបងស្រី ប៊ែនកូស្សី ?
-
អនុវត្ត ៖នេះជាជំហានប្រាំយ៉ាង ដែលអ្នកអាចធ្វើតាមជារៀងរាល់ថ្ងៃ ដើម្បីប្រើពេលវេលាអ្នកបានល្អ ។ សូមអានជំហាននីមួយៗ ។ តើបងស្រី ប៊ែនកូស្សី បានធ្វើរឿងនេះឬទេ ?
❶
បញ្ជីការងារ
ជារៀងរាល់ព្រឹកធ្វើបញ្ជីដែលត្រូវធ្វើការ ។ ដាក់ឈ្មោះមនុស្សដែលត្រូវការការបម្រើ ។
❷
អធិស្ឋាន
អធិស្ឋានសុំការណែនាំ ។ ស្តាប់ ។ តាំងចិត្តធ្វើអស់ពីលទ្ធភាព ។
❸
ដាក់អាទិភាព
ដាក់លេខរៀងសម្រាប់អាទិភាពខ្លាំងបំផុត ។ សូមដាក់ « ១ » នៅជិតកិច្ចការដែលសំខាន់បំផុតសូមដាក់ « ២ » នៅជិតកិច្ចការដែលសំខាន់បន្ទាប់ ហើយធ្វើជាដូច្នោះតទៅ ។
❹
ដាក់គោលដៅ អនុវត្ត
សូមស្ដាប់ព្រះវិញ្ញាណ ។ ដាក់គោលដៅ ។ ខិតខំធ្វើការ ។ ចាប់ផ្តើមជាមួយនឹងកិច្ចការដែលសំខាន់បំផុត ហើយបន្តធ្វើតាមបញ្ជីចុះក្រោម ។
❺
រាយការណ៍
ជារៀងរាល់យប់ រាយការណ៍ទៅព្រះវរបិតាសួគ៌ក្នុងការអធិស្ឋាន ។ សួរសំណួរ ។ ស្តាប់ ។ ទទួលអារម្មណ៍នៃសេចក្តីស្រឡាញ់ ។ ប្រែចិត្ត ។
ចាប់ផ្តើមឥឡូវនេះ ។ សូមសរសេរនៅក្នុងសៀវភៅលំហាត់នេះ ឬនៅលើក្រដាសមួយសន្លឹក ។ សូមធ្វើជំហានទី ១ ៖ ធ្វើបញ្ជីកិច្ចការរបស់អ្នកចាប់ពីថ្ងៃស្អែក ។ ទាំងនេះគួរតែជាកិច្ចការសំខាន់ៗសម្រាប់ការងារអ្នក សម្រាប់ការសិក្សាអ្នក ឬសម្រាប់ការបម្រើក្នុងសាសនាចក្រឬក្រុមគ្រួសារអ្នក---មិនែមនគ្រាន់តែមុខងារប្រចាំថ្ងៃនោះទេ ។
ជំហានទី ២ និងទី ៣
ថ្ងៃស្អែក ធ្វើជំហាន ទី ៤ និងទី ៥
-
ការតាំងចិត្ត ៖សូមតាំងចិត្តធ្វើតាមសកម្មភាពដូចខាងក្រោម នៅក្នុងសប្ដាហ៍នេះ ។ សូមគូសសញ្ញាខ្វែងក្នុងប្រអប់ នៅពេលអ្នកបំពេញចប់ការងារនីមួយៗ ៖
-
អនុវត្តជំហានទាំងនេះជារៀងរាល់ថ្ងៃ ដើម្បីប្រើប្រាស់ពេលវេលាអ្នកកាន់តែឈ្លាសវៃ ។
-
បង្រៀនគោលការណ៍នេះដល់ក្រុមគ្រួសារអ្នក ។
-
បន្តអនុវត្តគោលការណ៍មូលដ្ឋានគ្រឹះពីមុន ។
-
យោបល់អ្នកសម្របសម្រួល
នៅពេលសមាជិកក្រុមមានសំណួរ សូមជួយពួកគេស្វែងរកចម្លើយដោយខ្លួនឯង ។
អំណោយទាននៃពេលវេលា
ប្រសិនបើអ្នកមិនអាចមើលវីដេអូទេ សូមរើសយកតួ ហើយអានរឿងនេះវិញ ។
ខូហ្វី ៖ ជម្រាបសួរបងស្រី ប៊ែនកូស្សី ។ តើបងសុខសប្បាយជាទេ ?
បងស្រី ប៊ែនកូស្សី ៖ តើប្អូនសុខសប្បាយទេ ខូហ្វី ?
ខូហ្វី ៖ ឱ ! បងស្រី ប៊ែនកូស្សី អើយ ។ ខ្ញុំរវល់ណាស់ ។ ខ្ញុំត្រូវធ្វើការ ហើយបម្រើ និងជួយដល់ក្រុមគ្រួសារខ្ញុំទៀត … ហើយត្រូវចូលរួមក្រុមបាល់ទាត់ខ្ញុំទៀត ។ ខ្ញុំគ្មានពេលទេ !
បងស្រី ប៊ែនកូស្សី ខូហ្វី ប្អូនមានពេលគ្រាប់គ្រាន់ទេតើ ។
ខូហ្វី ៖ បងថាម៉េច ?
បងស្រី ប៊ែនកូស្សី ប្អូនសំឡាញ់ ព្រះបានប្រទានដល់យើងនូវអំណោយទានដ៏អស្ចារ្យ---គឺជា ពេលវេលារបស់យើង ។ យើងត្រូវតែធ្វើអ្វីដែលសំខាន់ជាងគេបំផុត ។
ខូហ្វី ៖ ប៉ុន្តែធ្វើដូម្តេចទៅបងស្រី ប៊ែនកូស្សី ? បងស្រីតែងតែធ្វើការបានច្រើនជានិច្ច ។ បងស្រីជោគជ័យក្នុងគ្រួសារ និងអាជីវកម្មរបស់បង ។ បងបានធ្វើការបម្រើ ហើយបានប្រទានពរជ័យដល់មនុស្សជាច្រើន ដូចជារូបខ្ញុំជាដើម ។ ខ្ញុំមិនដឹងថាបងធ្វើវាដោយរបៀបណាទេ ។
បងស្រី ប៊ែន. តើប្អូនពិតជាមិនដឹងមែនទេ ? ប្រសិនបើប្អូនអង្គុយឲ្យស្ងៀម ហើយស្តាប់ បងនឹងប្រាប់ប្អូនពីការណ៍សំខាន់របស់បង ។
ជារៀងរាល់ព្រឹកបងក្រោកពីព្រលឹម ។ បងស្លៀកពាក់ លុបមុខ និងលាងដៃ ។
បងអានព្រះគម្ពីរ ។ បន្ទាប់មកបងធ្វើបញ្ជីមួយ ពីអ្វីៗដែលបងត្រូវធ្វើនៅថ្ងៃនោះ ។
ខ្ញុំគិតពីមនុស្សដែលបងអាចបម្រើ ។ បងអធិស្ឋានសូមដឹងពីព្រះទ័យរបស់ព្រះ ។ ហើយបងស្តាប់ ។
ពេលខ្លះឈ្មោះ ឬ មុខរបស់មនុស្សនោះនឹងផុសឡើងក្នុងគំនិតបង ។ បងបានសរសេរឈ្មោះគាត់ចូលក្នុងបញ្ជីបង ។
ខូហ្វី ៖ តើនោះជារបៀបដែលបងតែងតែដឹងថាតើនរណាត្រូវការការបម្រើរបស់បងមែនទេ ?
បងស្រី ប៊ែន. ច៎ាស ខូហ្វី ។ សូមអធិស្ឋានសុំកម្លាំង និងប្រាជ្ញា ។ បងអធិស្ឋានថាសុំឲ្យព្រះ នឹង « ញែកចេញទង្វើ [ របស់បង ] ។ រឿងនេះមាននិយាយនៅក្នុងនីហ្វៃទី ២ ៣២ ។
បងអរគុណដល់ទ្រង់ ។ បងសន្យាថា ធ្វើអ្វីៗអស់ពីលទ្ធភាពរបស់បង ។ បងបានទូលសុំថាទ្រង់នឹងធ្វើអ្វីដែលបងមិនអាចធ្វើបាន ។
បន្ទាប់មកបងមើលក្នុងបញ្ជីបង ។ បងដាក់ « ១ » នៅជិតកិច្ចការដែលសំខាន់បំផុតហើយដាក់ « ២ » នៅជិតកិច្ចការដែលសំខាន់បន្ទាប់ ។
ខូហ្វី ៖ តើបងដឹងថាអ្វីដែលសំខាន់ជាងគេបំផុតយ៉ាងម៉េចទៅ ?
បងស្រី ប៊ែន. បងស្តាប់នៅពេលបងអធិស្ឋាន ! បន្ទាប់មកបងទៅធ្វើការ ។ បងមើលទៅលេខ ១ ហើយព្យាយាមធ្វើវាមុនគេ បន្ទាប់មកលេខ ២ ។
ពេលខ្លះរឿងក៏ផ្លាស់ប្តូរដែរ ។ ព្រះវិញ្ញាណបរិសុទ្ធប្រាប់បងឲ្យធ្វើអ្វីផ្សេងទៀត ។ វាល្អណាស់ ។
បងធ្វើការខ្លាំង ប៉ុន្តែបងមានសេចក្តីសុខសាន្ត ។ បងដឹងថាព្រះនឹងជួយបង ។
ដូច្នេះដោយមានបញ្ជី និងព្រះវិញ្ញាណ បងធ្វើអ្វីដែលសំខាន់បំផុត ខូហ្វី ។
ខូហ្វី ៖ វាស្តាប់ទៅហាក់ដូចជាងាយណាស់ ប៉ុន្តែក៏ពិបាកណាស់ដែរ ។
បងស្រី ប៊ែន. ប្អូននិយាយត្រូវ ! ពេលបងចូលសម្រាន្តបងអធិស្ឋាន ។ បងរាយការណ៍ទៅព្រះវរបិតាសួគ៌ ។ បងប្រាប់គាត់ពីថ្ងៃរបស់បង ។ បងសួរសំណួរ ។ បងសួរថាមានអ្វីដែលបងអាចធ្វើបានប្រសើរជាងមុន ។ បងស្តាប់ ។ ជាញឹកញាប់បងទទួលបានអារម្មណ៍នូវសេចក្តីស្រឡាញ់របស់ទ្រង់ ។ បងដឹងថា ទ្រង់លើកតម្កើងអ្វីដែលបងព្យាយាមធ្វើ ។ ក្រោយពីនោះបងមានអារម្មណ៍ថាមានសេចក្តីសុខសាន្ត ហើយបងក៏ចូលសម្រាន្ត ខូហ្វី ។
ខូហ្វី ៖ នោះវាល្អណាស់ អ្នកម្តាយ ប៊ែនកូស្សី ។ ខ្ញុំក៏ចង់បានសេចក្តីសុខសាន្តនេះដែរ ។ ខ្ញុំចង់ប្រើប្រាស់ពេលវេលារបស់ខ្ញុំ ។ ខ្ញុំចង់ធ្វើការ និងបម្រើអ្នកដទៃ ។
បងស្រី ប៊ែន. ប្អូននឹងត្រូវបោះបង់ចោលរឿងដែលមិនសូវសំខាន់ ខូហ្វី ។ ប្អូននឹងត្រូវប្រើពេលវេលាប្អូនធ្វើអ្វីដែលសំខាន់បំផុត ។ ហើយព្រះនឹងគង់នៅជាមួយប្អូន ប្រសិនបើចិត្តប្អូនធ្វើត្រូវ ។
ខូហ្វី ៖ អរគុណបង ។
បងស្រី ប៊ែន. ប្អូនសំឡាញ់ ឥឡូវ ប្អូនអាចទៅបានហើយ ។ ប្អូនមានកិច្ចការច្រើនដែលត្រូវធ្វើ !