១០
បង្ហាញសេចក្ដីទៀងត្រង់
-
ពិចារណា ៖ហេតុអ្វីអ្នកគិតថា ព្រះអម្ចាស់មានសព្វព្រះទ័យអស់អ្នកដែលមាន « សេចក្តីទៀងត្រង់នៃចិត្ត » ? សូមមើល គោលលទ្ធិ និង សេចក្ដីសញ្ញា ១២៤:១៥ ។
-
មើល ៖« តើមនុស្សនឹងយកអ្វីទៅដូរឲ្យបានព្រលឹងខ្លួនវិញ ? » ( ពុំមានវីដេអូឬ ? សូមអាននៅទំព័របន្ទាប់ ) ។
-
ពិភាក្សា ៖តើការមានសេចក្តីទៀងត្រង់មានន័យដូម្តេច ? តើវិធីសាស្រ្តតូចតាចណាខ្លះដែលមនុស្សលះបង់ព្រលឹងខ្លួនដើម្បីទទួលបានរបស់ទាំងឡាយនៅក្នុងជីវិតនេះ ?
-
អាន ៖មាត្រានៃសេចក្តីជំនឿ ១:១៣; ម៉ូសាយ ៤:២៨; យ៉ូប ២៧:៥ ( នៅខាងស្តាំដៃ )
-
អនុវត្ត ៖តាមពាក្យពេចន៍អ្នកផ្ទាល់ សូមដាក់ពិន្ទុដល់ខ្លួនអ្នកលើចំណុចដូចខាងក្រោម ។
-
ការតាំងចិត្ត ៖សូមតាំងចិត្តធ្វើតាមសកម្មភាពដូចខាងក្រោម នៅក្នុងសប្ដាហ៍នេះ ។ សូមគូសសញ្ញាកែងក្នុងប្រអប់ នៅពេលអ្នកបំពេញចប់ការងារនីមួយៗ ៖
-
អនុវត្តដោយបង្ហាញសេចក្តីទៀងត្រង់ជារៀងរាល់ថ្ងៃ ។
-
បង្រៀនគោលការណ៍នេះដល់ក្រុមគ្រួសារអ្នក ។
-
បន្តអនុវត្តគោលការណ៍មូលដ្ឋានគ្រឹះពីមុនៗ ។
-
យោបល់អ្នកសម្របសម្រួល
សូមជួយមនុស្សគ្រប់គ្នាឲ្យផ្តោតយកចិត្តទុកដាក់លើការប្រព្រឹត្ត---មិនមែនគ្រាន់តែនិយាយៗនោះទេ ។
តើមនុស្សនឹងយកអ្វីទៅដូរឲ្យបានព្រលឹងខ្លួនវិញ ?
ប្រសិនបើអ្នកមិនអាចមើលវីដេអូទេ សូមអានរឿងនេះវិញ ។
អែលឌើរ រ៉ូបឺត ស៊ី. ហ្គេ ៖ នៅគ្រាមួយព្រះអង្គសង្រ្គោះបានសួរទៅពួកសិស្សទ្រង់នូវសំណួរដូចខាងក្រោម ៖ តើមនុស្សនឹងយកអ្វីទៅដូរឲ្យបានព្រលឹងខ្លួនវិញ ? »
នេះគឺជាសំណួរមួយ ដែលឪពុកខ្ញុំបានបង្រៀនខ្ញុំ ឲ្យចេះគិតគូរយ៉ាងផ្ចិតផ្ចង់ជាច្រើនឆ្នាំកន្លងមកហើយ ។ ពេលខ្ញុំធំឡើង ឪពុកម្តាយខ្ញុំបានប្រគល់ការងារក្នុងផ្ទះដល់ខ្ញុំ ហើយបង់ជាប្រាក់កាសបន្តិចបន្តួចលើថ្លៃកិច្ចការនោះ ។ ជាញយៗ ខ្ញុំបានប្រើប្រាស់លុយនោះ លើសអស់៥០ សេនក្នុងមួយសប្តាហ៍ ដើម្បីនឹងទៅមើលកុន ។ ក្នុងសម័យនោះ សំបុត្រកុនមានតម្លៃ ២៥ សេន សម្រាប់ក្មេងអាយុ ១១ ឆ្នាំ ។ គឺនៅសល់ ២៥ សេនទៀតដើម្បីទុកទិញស្ករបន្ទះ ដែលមួយដុំ មានតម្លៃ ៥ សេន ។ មើលកុនដោយមានស្ករបន្ទះប្រាំដុំ ! ខ្ញុំមិនអាចធ្វើអ្វីបានប្រសើរជាងនេះ នោះទេ ។
អ្វីៗ ប្រសើរទាំងអស់រហូតដល់ខ្ញុំចូលដល់អាយុ ១២ ឆ្នាំ ។ ពេលកំពុងឈរតម្រង់ជួរ នៅរសៀលមួយ ខ្ញុំបានដឹងថា សំបុត្រសម្រាប់ក្មេងអាយុ ១២ ឆ្នាំ គឺ មានតម្លៃ ៣៥ សេន ហើយនោះមានន័យថា ត្រូវខាតស្ករគ្រាប់ពីរដុំហើយ ។ ដោយមិនទាន់បានត្រៀមខ្លួនដើម្បីធ្វើការពលិកម្មនោះ ខ្ញុំបានរុករកមូលហេតុដោយប្រាប់ខ្លួនឯង៖ « ខ្ញុំមើលទៅនៅដដែល ដូចជាសប្តាហ៍មុនដែរ » ។ បន្ទាប់មកខ្ញុំបានដើរទៅមុខ ហើយសុំទិញសំបុត្រដែលមានតម្លៃ ២៥ សេន ។ អ្នកគិតលុយមិនបានប៉ប្រិចភ្នែក ហើយខ្ញុំទិញបានស្ករបន្ទះប្រាំដុំ ពុំមែនស្ករ បន្ទះបីដុំឡើយ ។
ដោយរីករាយនឹងការប្រព្រឹត្តខ្ញុំ ក្រោយមក ខ្ញុំបានរត់ត្រឡប់ទៅផ្ទះវិញ ដើម្បីនឹងប្រាប់ឪពុកខ្ញុំអំពី ការចំណេញនោះ ។ ពេល ខ្ញុំបានប្រាប់គាត់រឿងលម្អិតហើយ គាត់មិនបាននិយាយអ្វីសោះ ។ ពេលខ្ញុំនិយាយចប់ហើយ គាត់គ្រាន់តែសម្លឹងមកខ្ញុំ ហើយនិយាយថា « កូនប្រុសអើយ តើកូននឹងសុខ ចិត្តលក់ព្រលឹងកូនសម្រាប់ប្រាំសេនឬ ? » ពាក្យសំដីរបស់គាត់ បានចាក់ទម្លុះបេះដូង របស់ក្មេងប្រុសអាយុ ១២ ឆ្នាំ ។ វាគឺជាមេរៀនដែលខ្ញុំមិនអាចបំភ្លេចបានឡើយ ។
( រ៉ូប៊ឹត ស៊ី. ហ្គេ « តើមនុស្សនឹងយកអ្វីទៅ ដូរឲ្យបានព្រលឹងខ្លួនវិញ ? » Ensign ឬ Liahona ខែវិច្ឆិកា ឆ្នាំ ២០១២ ទំព័រ ៣៤ ) ។