ថ្នាក់​វិទ្យាស្ថាន
ឯកសារ​រៀបចំ​​​សម្រាប់​សិស្ស មេរៀនទី ២៦ ៖ សាសនាចក្រនៅទិស​ខាងលិច


« ឯកសារ​រៀបចំ​​សម្រាប់​សិស្ស មេរៀនទី ២៦ ៖ សាសនាចក្រនៅទិស​ខាងលិច » ឯកសារ​​​គ្រូបង្រៀន​មូលដ្ឋាន​គ្រឹះ​នៃ​ការស្តារ​ឡើងវិញ ( ឆ្នាំ ២០១៩ )

« ឯកសារ​រៀបចំ​សម្រាប់​សិស្ស មេរៀនទី ២៦ » ឯកសារ​គ្រូបង្រៀន​មូលដ្ឋាន​គ្រឹះ​នៃ​ការស្តារ​ឡើងវិញ

រូបភាព
ចម្លាក់​ទីក្រុង​សលត៍ លេក​នៅ​ឆ្នាំ ១៨៥៣ ដោយ ហ្វ្រេឌើរីក ភើស៊ី

ចម្លាក់​ទីក្រុង​សលត៍ លេក​នៅ​ឆ្នាំ ១៨៥៣ ដោយ ហ្វ្រេឌើរីក ភើស៊ី

ឯកសារ​រៀបចំ​​សម្រាប់​សិស្ស មេរៀនទី ២៦

សាសនាចក្រនៅទិស​ខាងលិច

ពួក​បរិសុទ្ធ​ដែល​បាន​ប្រមូល​ផ្តុំនៅ​ជ្រលង​ភ្នំ​សលត៍ លេក​ដ៏​ធំ និង​តំបន់​នៅ​ជុំវិញ​នោះ​បាន​ជួប​នឹង​ឧបសគ្គ​មួយ​ចំនួន បន្ទាប់​ពី​ពួកគេ​មក​​ដល់ ។ ឧបសគ្គ​ទាំង​នេះ​រួម​មាន​អាកាសធាតុមិនអំណោយផល សត្វ​ចង្រិត​ស៊ី​ដំណាំ ភាព​រាំង​ស្ងួត និង​ភាព​ស្រេក​ឃ្លាន ។ ប៉ុន្តែ​ព្រិកហាំ យ៉ង់ « ពុំ​សូវ​ខ្វល់​ខ្វាយ​ពី​ការ​រៃ​អង្គាស​គ្រាប់​ធុញ្ញជាតិ និង​ប្រាក់​ ជាង​ការ​ដែល​លោក​ជួយ​ដល់​ប្រជាជន​របស់​លោកឲ្យ​​ក្លាយ​ជា​ប្រជាជន​ដ៏​បរិសុទ្ធ​មួយ​នោះ​ឡើយ ។

លោក​បាន​ដឹង​ពី​បទពិសោធន៍​ថា ពួកគេ​នឹង​រីកចម្រើន​មក​ពី​ការ​ខិតខំ​ធ្វើ​ការ និង​ការ​ទទួល​យក​ការ​ទទួល​ខុស​ត្រូវ ។ ‹ នេះ​គឺជា​ទីកន្លែង​ល្អ​មួយ​ដើម្បី​បង្កើត​ពួក​បរិសុទ្ធ ›​ លោក​បាន​ប្រាប់​ក្រុម​ជំនុំ​សមាជិក​នៅ​ទីក្រុង​សលត៍ លេក នៅ​ឆ្នាំ​ ១៨៥៦ ( DNW [ Deseret News Weekly ]ថ្ងៃ​ទី ១០ ខែ​កញ្ញា ឆ្នាំ​ ១៨៥៦ ទំព័រ ៥ ) » ​( Teachings of Presidents of the Church: Brigham Young [ ឆ្នាំ​ ១៩៩៧ ] ទំព័រ  ) ។ ពួក​បរិសុទ្ធ​ភាគ​ច្រើន​បាន​បង្ហាញ​សេចក្ដី​ជំនឿ​ដ៏​អស្ចារ្យ​លើ​ព្រះអម្ចាស់​អំឡុង​ប៉ុន្មាន​ឆ្នាំ​មុន​នេះ ទោះ​ជា​មាន​ការ​ល្បង​ទាំង​នេះ​ក្ដី ។ ជា​អកុសល គ្រា​នេះ​ក្នុង​ប្រវត្តិ​សាសនាចក្រ​ក៏​រួម​បញ្ចូល​នូវ​សោកនាដកម្ម​នៃ​ភ្នំម៉ៃដូស៍ ម៉ាសាគ្រី ដែល​អាច​បង្រៀន​យើង​ពី​មេរៀនដ៏​​សំខាន់​ដែល​យើង​អាច​អនុវត្ត​នៅក្នុង​ជំនាន់​របស់​យើង​បាន ។

ផ្នែក​ទី ១

តើ​យើង​អាច​រៀនអ្វី​ខ្លះ​មកពី​​​ត្រួស​ត្រាយ​ផ្លូវ​​ពួកបរិសុទ្ធពីមុន​អំពី​ការ​បម្រើ​ព្រះអម្ចាស់ និង​ការ​ស្ថាបនា​នគរ​របស់​ទ្រង់​នៅ​សព្វ​ថ្ងៃ​នេះ ?

អំឡុង​រដូវ​រងារ​ដ៏​លំបាក​នា​ឆ្នាំ ​១៨៤៨–៤៩ ពេល​មាន​អាកាសធាតុ​ត្រជាក់ ហើយ​មាន​ការ​ខ្វះ​ខាត​ម្ហូប​អាហារ នោះ​ពួក​បរិសុទ្ធ​ខ្លះ​ចង់​បន្ត​ទៅ​រដ្ឋ​កាលីហ្វ័រញ៉ា និង​​កន្លែង​មាន​រ៉ែមាស ។ ប្រធាន ព្រិកហាំ យ៉ង់​បាន​ព្យាករ​ថា ៖

រូបភាព
ប្រធាន ព្រិកហាំ យ៉ង់

« មាន​មនុស្ស​មួយ​ចំនួន​បាន​សួរ​ខ្ញុំ​អំពី​ការ​ទៅ​[ រដ្ឋ​កាលីហ្វ័រញ៉ា ] ។ ខ្ញុំ​បាន​ប្រាប់​ពួកគេ​ថា ព្រះ​បាន​តាំង​កន្លែង​នេះ​[ ទំនាប​ដ៏​មហិមា ] ​សម្រាប់​ការ​ប្រមូល​ផ្ដុំ​ពួក​បរិសុទ្ធ​របស់​ទ្រង់ ហើយ​បងប្អូន​នឹង​រស់នៅ​​បាន​ប្រសើរ​នៅ​ទី​នេះ ​ជាង​ការ​ដែល​បងប្អូន​នឹង​ទៅ​តំបន់​រ៉ែមាស ។ … ព្រះ​បាន​បង្ហាញ​ដល់​ខ្ញុំ​ថា នេះ​គឺជា​កន្លែង​ដើម្បី​រក​ឃើញ​រាស្ត្រ​របស់​ទ្រង់ ហើយ​ទីនេះ​គឺជា​កន្លែង​ដែល​ពួកគេ​នឹង​រីកចម្រើន​ … ព្រះ​នឹង​ធ្វើ​ឲ្យ​អកាសធាតុ​មាន​ភាព​ប្រាកដ​ប្រជា ហើយ​យើង​នឹង​សង់​ទីក្រុង​មួយ និង​ព្រះវិហារ​បរិសុទ្ធ​មួយ​ថ្វាយ​ព្រះ​ដ៏​ខ្ពស់​បំផុត​នៅ​ទី​នេះ ។ យើង​នឹង​តាំង​ទីលំនៅ​របស់​យើង​ពី​ភាគ​ខាង​កើត​រហូត​ដល់​ខាង​លិច ពី​ភាគ​ខាង​ជើង​រហូត​ដល់​ខាង​ត្បូង ហើយ​យើង​នឹង​សង់​ទីក្រុង​រាប់​រយ ហើយ​ពួក​បរិសុទ្ធ​រាប់​ពាន់​នាក់​មក​ពី​គ្រប់​ជាតិ​សាសន៍​នៅលើ​ផែន​ដី​នេះ​​នឹង​ប្រមូល​ផ្ដុំ​គ្នា​​នៅ​ទី​នេះ » ។ ( នៅ​ក្នុង James S. Brown, Life of a Pioneer: Being the Autobiography of James S. Brown [ ឆ្នាំ​ ១៩០០ ] ទំព័រ ១២១–២២ )

លុះ​ដល់​ពេល​មរណភាព​របស់​ព្រិកហាំ យ៉ង់ នៅ​ឆ្នាំ​១៨៧៧ ពួក​បរិសុទ្ធ​ថ្ងៃ​ចុង​ក្រោយ​បាន​ឃើញ​ការ​បំពេញ​ដ៏​អស្ចារ្យ​នៃ​ការ​ព្យាករ​នេះ ។ សេចក្ដី​ជំនឿ​របស់​ពួកគេ​លើ​ព្រះអម្ចាស់ និង​ព្យាការី​របស់​ទ្រង់​បាន​បំផុស​គំនិត​ដល់​អ្នក​ត្រួស​ត្រាយ​ពួកបរិសុទ្ធផ្លូវ​ចំំនួន​ពី​ ៦០,០០០ ទៅ ៧០,០០០ នាក់​ឲ្យ​ធ្វើ​អន្តោប្រវេសន៍​មក​កាន់​ជ្រលង​ភ្នំ​សលត៍ លេក ជា​កន្លែង​ដែល​ពួកគេ​បាន​បង្កើត​សហគមន៍​ចន្លោះ​ពី ៣៥០ ទៅ ៤០០ សហគមន៍​នៅ​ក្នុង​រដ្ឋ​យូថាហ៍ អារីហ្សូណា កាលីហ្វ័រញ៉ា អៃដាហូ ណេវ៉ាដា និង​វ៉ាយអូម៉ីង ។

មូលនិធិ​អន្ដោ​ប្រវេសន៍​ជា​បន្ត​បន្ទាប់​ដែល​បាន​បង្កើត​ឡើង​ដើម្បី​ជួយ​ដល់​ពួក​បរិសុទ្ធ​អន្តោប្រវេសន៍​ក្រីក្រ​ បាន​ជួយ​ផ្ដល់​មូលនិធិ​ដល់​ការ​ធ្វើ​ដំណើរ​ដល់​ពួក​បរិសុទ្ធ​ ៣០,០០០ នាក់​មក​ពី​ប្រទេស​អង់គ្លេស ស្កេនឌីណាវៀ ស្វីស អាល្លឺម៉ង់ និង​ហូឡង់ ។ ពួក​អ្នក​ផ្សព្វផ្សាយ​សាសនា​បាន​ប្រកាស​ដំណឹងល្អ​នៃ​ព្រះយេស៊ូវគ្រីស្ទ​នៅ​ជុំវិញ​ពិភព​លោក ។ ពួក​បរិសុទ្ធ​បាន​លះបង់​ពេលវេលា​របស់​ពួកគេ​ដើម្បី​សង់​ព្រះវិហារ​បរិសុទ្ធ​នៅ​ទីក្រុង​សលត៍ លេក ឡូហ្គិន និង​សេន ចច ។ អ្វី​ដែល​សំខាន់​បំផុត គឺ​ពួក​បរិសុទ្ធ​បាន​បន្សល់​កេរ្ត៏​ដំណែល​នៃ​សេចក្ដី​ជំនឿ ពលិកម្ម និង​ការលះបង់​ដ៏​​ឥត​ងាករេ​ដល់​បុព្វហេតុ​នៃ​ព្រះយេស៊ូវ​គ្រីស្ទ និង​ដំណឹងល្អ​ដែល​បាន​ស្ដារ​ឡើង​វិញ​​របស់​ទ្រង់ ។ ( សូមមើល « Brigham Young » Newsroom Topics នៅលើ​គេហទំព័រ newsroom.churchofjesuschrist.org ) ។

សូម​ជ្រើស​រើស​ដំណើរ​រឿង​មួយ​ដូច​តទៅ​នេះ​ពី​ពួក​បរិសុទ្ធ​ដ៏​ស្មោះត្រង់​ដែល​បាន​ប្រមូល​ផ្ដុំ​គ្នា​នៅ​រដ្ឋ​យូថាហ៍​ក្នុង​សាសនាចក្រ​កាល​ពី​ជំនាន់​ដើម ។ សូម​អាន​ដំណើរ​រឿង​នោះ ហើយ​ត្រៀម​ខ្លួន​មក​ថ្នាក់​រៀន​ដើម្បី​ចែកចាយ​មេរៀន ឬ​គោលការណ៍​ដែល​អ្នកបាន​​រៀន​មក​ពី​ដំណើរ​រឿង​នោះ​អំពី​ការ​បម្រើ​ព្រះអម្ចាស់ និង​ការ​សង់​នគរ​របស់​ទ្រង់​សព្វ​ថ្ងៃ​នេះ ។

លូស៊ី មេស័រ ស្មីធ

សូម​អាន​ពី​សេចក្ដី​មេត្តា​របស់​លូស៊ី មេស័រ ស្មីធ និងពួក​​បរិសុទ្ធ​ថ្ងៃ​ចុង​ក្រោយ​ដែល​បាន​ចេញ​ទៅ​ជួយ​សង្គ្រោះ​ដល់​ពួក​អ្នក​ត្រួស​ត្រាយ​ផ្លូវ​នៃ​ក្រុម​រទេះរុញ នៅ​ក្នុង Teachings of Presidents of the Church: Gordon B. Hinckley [ ឆ្នាំ ​២០១៦ ] ទំព័រ ៨៦–៨៨ ។ សូម​ចាប់ផ្ដើម​ជាមួយ​នឹង​ប្រយោគ​ដែលផ្ដើម​ត្រង់ ​« ជាឧទាហរណ៍​ លូស៊ី មេស័រ ស្មីធ បានដឹកនាំក្រុមមួយ… » ហើយ​អានរហូតដល់ចុងបញ្ចប់​ជំពូក។

យ៉ូហាន ម៉យល៍

សូម​អាន​រឿង​ដ៏​បំផុស​គំនិត​ពី​យ៉ូហាន ម៉យល៍ ដែល​បាន​ធ្វើ​ដំណើរ​ទៅ​ទីក្រុង​សលត៍ លេក ដើម្បី​សង់​ព្រះវិហារ​បរិសុទ្ធ​រៀង​រាល់​សប្ដាហ៍ ទោះ​ជា​គាត់​បាន​បាត់​បង់​ជើង​ដោយ​តែ​គ្រោះថ្នាក់​ក្ដី នៅ​ក្នុង​សុន្ទរកថា​របស់​ឌៀថើរ អេហ្វ អុជដូហ្វ « Lift Where You Stand » ( EnsignLiahona ខែ ​វិច្ឆិកា ឆ្នាំ​ ២០០៨ ទំព័រ ៥៥–៥៦ ) ។ សូម​អាន​វគ្គ​ដែល​មាន​ចំណង​ជើង​ថា « The Example of John Rowe Moyle » ។

ឬ​ មើលវីដេអូ « Only a Stonecutter »​( ១៥:០០ ) ។

យ៉ូសែប មីលឡេត

សូម​អាន​អំពី​ឆន្ទៈ​របស់​យ៉ូសែប មីលឡេត ដើម្បី​ផ្ដល់​ម្សៅ​ធ្វើ​នំ​ដល់​បុរស​ម្នាក់​ដែល​ព្រះអម្ចាស់​បាន​នាំ​មក​ជួប​នឹង​លោក ៖ ប៊យដ៏ ឃេ ផាកកឺ « A Tribute to the Rank and File of the Church » Ensign ខែ​ ឧសភា ឆ្នាំ​ ១៩៨០ ទំព័រ ៦៣ ។ សូម​ចាប់ផ្ដើម​ជាមួយ​នឹង​ឃ្លា​ដែល​ផ្ដើម​ដោយ​ « ខ្ញុំ​សូម​ដក​ស្រង់​មក​ពី​សៀវភៅ​កំណត់​ហេតុ​របស់​យ៉ូសែប មីលឡេត… » ហើយ​បញ្ចប់​ជាមួយ​នឹង​ឃ្លា​ដែល​ផ្ដើម​ដោយ ​« ព្រះអម្ចាស់​បាន​ស្គាល់​យ៉ូសែប មីលឡេត » ។

ឬ​ មើល​វីដេអូ « The Joseph Millett Story » ( ៦:១៤ ) ។

ឆាល វ៉កឃើរ និង​ ឆាលស៍ រីឆ

សូម​អាន​អំពី​សេចក្ដី​ជំនឿ​របស់​បុរស​ពីរ​នាក់ និង​ក្រុម​គ្រួសារ​របស់​ពួកគេ​ដែល​បាន​ធ្វើ​តាម​ការ​អំពាវ​នាវ​ឲ្យ​ស្ថាបនា​ទីលំនៅ​ថ្មី​សម្រាប់​ការ​ប្រមូល​ផ្ដុំ​អ៊ីស្រាអែល​នៅ​ក្នុង ​Our Heritage: A Brief History of The Church of Jesus Christ of Latter-day Saints ( ឆ្នាំ​ ១៩៩៦ ) ទំព័រ ៨៨–៨៩ ។ សូម​អាន​នៅ​ក្នុង​ទំព័រ ៨៨ ដោយ​ចាប់​ផ្ដើម​ជាមួយ​នឹង​ឃ្លា​ដែល​ផ្ដើមថា ​« នៅ​ឯ​ការ​ប្រជុំ​សន្និសីទ​ទូទៅ ប្រធាន​យ៉ង់ … » ហើយ​បញ្ចប់​ជាមួយ​នឹង​ឃ្លា​នៅ​ក្នុង​ទំព័រ ៨៩ ដែល​ផ្ដើម​ដោយ ​« មាន​ការ​លំបាក​ជាច្រើន … » ។

ផ្នែក​ទី ២

តើ​អ្វី​ទៅ​ដែល​បា​ននាំ​ឲ្យ​មាន​​រឿង​រ៉ាវ​នៅ​ភ្នំ​ម៉ៃដូស៍ ម៉ាសាគ្រី ?

អំឡុងទសវត្សរ៍​​ឆ្នាំ ១៨៥០ ការ​មិន​ចុះ​សម្រុង និង​ការ​យល់​ខុស​បាន​បង្កើត​ឲ្យ​មានភាព​តាន​តឹង​កើន​ឡើង​រវាង​ពួក​បរិសុទ្ធ​ថ្ងៃ​ចុង​ក្រោយ និង​មន្ត្រី​រដ្ឋាភិបាល​សហរដ្ឋ​អាមេរិក ។ ដោយ​ជឿ​ខុស​ថា ពួក​បរិសុទ្ធ​ស្ថិត​នៅ​ក្នុង​ការ​បះបោរ នោះ​ប្រធានាធិបតី​សហរដ្ឋ​អាមេរិក ជេមស៍ ប៊ូឆាណាន់ បាន​ចាត់​ទាហាន ១,៥០០ នាក់​ឲ្យ​ទៅ​កាន់​ទីក្រុង​សលត៍ លេក ដើម្បី​បង្ក្រាប​ដល់​ការ​បះបោរ​ដែល​បាន​ចោទ​ប្រកាន់ ។

នៅ​ក្នង​ការ​បង្រៀន​ដល់​ពួក​បរិសុទ្ធ ប្រធាន យ៉ង់ និង​ថ្នាក់​ដឹកនាំ​ផ្សេង​ទៀត​ក្នុង​សាសនាចក្រ​បាន​រៀបរាប់​ពី​ពួក​ទ័ព​ដែល​នឹង​មក​ដល់​ថា​ជា​មារសត្រូវ ។ ពួក​លោក​បាន​ភ័យ​ខ្លាច​ថា ពួក​ទ័ព​នោះ​អាច​នឹង​បណ្ដេញ​ពួក​បរិសុទ្ធ​ចេញ​ពី​តំបន់​រដ្ឋ​យូថាហ៍ ដូច​ដែល​ពួកគេ​ត្រូវ​បាន​បណ្ដេញ​ពី​រដ្ឋ​អូហៃអូ មិសសួរី និងអិលលីណោយ ។ ប្រធាន យ៉ង់ បាន​ណែនាំ​ពួក​បរិសុទ្ធ​ឲ្យ​សន្សំ​ទុក​គ្រាប់​ធុញ្ញជាតិ ដើម្បី​ពួកគេ​មាន​អាហារ​គ្រប់​គ្រាន់​ដើម្បី​បរិភោគ ប្រសិន​បើ​ពួកគេ​ចាំបាច់​ត្រូវ​រត់​គេច​ពី​ពួក​ទ័ព​នោះ ។ ក្នុង​នាម​ជា​រដ្ឋ​មន្ត្រី​ប្រចាំ​តំបន់​យូថាហ៍ លោក​ក៏​បាន​ដឹកនាំ​កង​ជីវពល​ដើម្បី​រៀបចំ​ខ្លួន​ការពារ​តំបន់​នោះ​ផងដែរ ។ ដើម្បី​ចៀស​វាង​ការ​បង្ហូរ​ឈាម ពួក​បរិសុទ្ធ​ផ្សេង​ទៀត​ត្រូវ​បាន​រៀប​ចំ​ខ្លួនឲ្យ​​គេច​ចេញ​ពី​ផ្ទះ​សម្បែង ហើយ​បំផ្លាញ​វា​ចោល​ប្រសិន​បើ​ចាំ​បាច់ ។

អំឡុង​គ្រានោះ ក្រុម​អន្តោប្រវេសន៍​តាម​រទេះ​រុញ​មួយ​កំពុង​ធ្វើ​ដំណើរ​ទៅ​ភាគ​ខាង​លិច​ចេញ​ពី​រដ្ឋ​អាកាន់សាស​ទៅ​រដ្ឋ​កាលីហ្វ័រញ៉ា​បាន​ចូល​មក​ដល់​រដ្ឋ​យូថាហ៍ ។ សមាជិក​ខ្លះ​នៃ​ក្រុម​រទេះ​រុញ​នោះ​មាន​អារម្មណ៍​តាន​តឹង ដោយសារ​ពួកគេ​មាន​ការ​លំបាក​ដើម្បី​ទិញ​គ្រាប់​ធុញ្ញជាតិ​ដ៏​ចាំបាច់​ជា​ច្រើន​មក​ពី​ពួក​បរិសុទ្ធ ។

រូបភាព
ផែនទី​​​​ភ្នំ​ម៉ៃដូស៍ ម៉ាសាគ្រី

ភាព​តាន​តឹង​បាន​កើត​ឡើង​នៅ​ទីក្រុង​សេដា ការ​តាំង​លំនៅ​ចុង​ក្រោយ​នៅ​រដ្ឋ​យូថាហ៍​ក្នុង​ដំណើរ​ទៅ​កាន់​រដ្ឋ​កាលីហ្វ័រញ៉ា ។ ការ​ប្រឈម​មុខ​គ្នា​បាន​កើត​ឡើង ហើយ​សមាជិក​ខ្លះ​នៃ​ក្រុម​រទេះ​រុញ​បាន​គម្រាម​កំហែង​ថា​នឹង​​ចូល​រួម​ជាមួយ​​ពួក​ទ័ព​របស់​រដ្ឋា​ភិបាល​ដែល​នឹង​មក​ដល់​ប្រឆាំង​នឹង​ពួក​បរិសុទ្ធ ។ បន្ទាប់​ពី​ក្រុម​រទេះ​រុញ​បាន​ចាក​ចេញ​ពី​ទីក្រុង អ្នក​តាំង​លំនៅ និង​ថ្នាក់​ដឹកនាំ​មួយ​ចំនួន​នៅ​ទីក្រុង​សេដា​ចង់​ទៅ​បំផ្លាញ​អ្នក​ដែល​បាន​គម្រាម​កំហែង​ដល់​ពួកគេ ។

អ៊ីសាក ហៃ ចៅហ្វាយ​ក្រុង​សេដា វិរៈសេនីយ៍ត្រី​នៃ​កង​ជីវពល និង​ប្រធាន​ស្តេក បាន​ស្នើ​សុំ​ការ​អនុញ្ញាត​មក​ពី​វិល្លាម ឌេម ដែល​ជា​មេបញ្ជាការ​កង​ជីវពល​នៅ​ក្បែរ​ផារ៉ូវ៉ាន ដើម្បី​អំពាវ​នាវ​រក​កង​ជីវពល ហើយ​ប្រឈម​មុខ​នឹង​ពួក​ប្រឆាំង​មក​ពី​ក្រុម​រទេះរុញ ។ ប៉ុន្តែ ឌេម បាន​បដិសេធ​សំណើ​​សុំ​របស់​​ពួកគេ ហើយ​បាន​ណែនាំ​កុំ​ឲ្យ​ពួកគេ​ខ្វល់​ពី​ការ​គម្រាម​កំហែង​របស់​ពួក​អ្នក​អន្តោប្រវេសន៍​នោះ ។

ជំនួស​ឲ្យ​ការ​ធ្វើ​តាម​ការ​ណែនាំ​នេះ អ៊ីសាក ហៃ និង​ថ្នាក់​ដឹកនាំ​ផ្សេង​ទៀត​នៅ​ក្រុង​សេដា បាន​រៀប​គម្រោង​បបួល​ពួក​សាសន៍​ឥណ្ឌា​ក្នុង​មូលដ្ឋាន​ដើម្បី​វាយ​ប្រហារ​ក្រុម​រទេះរុញ ប្លន់​យក​រទេះ ហើយ​សម្លាប់​បុរស​ទាំង​នោះ​ខ្លះ ឬ​ទាំងអស់ ។ ហៃ​ បាន​សុំឲ្យ​ ចន ឌី លី សមាជិក​ម្នាក់​របស់​សាសនាចក្រ​ក្នុង​មូលដ្ឋាន និងជាវីរសេនីយ៍​ត្រី​កង​ជីវពល ឲ្យ​ដឹកនាំ​ពួក​ឥណ្ឌា​ទៅ​ធ្វើ​ការ​វាយ​ប្រហារ​នេះ ។ ពួកគេ​បាន​រួម​គំនិត​ដើម្បី​ស្ដី​បន្ទោស​ដល់​ពួក​ឥណ្ឌា​សម្រាប់​ទង្វើ​នេះ ។

អ៊ីសាក ហៃ បាន​បង្ហាញ​ផែនការ​របស់​គាត់​ដល់​ក្រុម​ប្រឹក្សា​នៃ​សាសនាចក្រ​ក្នុង​មូលដ្ឋាន សហគមន៍ និង​ថ្នាក់​ដឹកនាំ​កងជីវពល ។ សមាជិក​មួយ​ចំនួន​នៃ​ក្រុម​ប្រឹក្សា​នោះ​បាន​បដិសេធ​យ៉ាង​ខ្លាំង​ជាមួយ​នឹង​ផែនការ​របស់​ហៃ ហើយ​សួរ​ថាតើ​គាត់​បាន​ប្រឹក្សា​ជាមួយ​នឹង​ប្រធាន ព្រិកហាំ យ៉ង់​ដែរ​ឬ​ទេ ។ ដោយ​បាន​ប្រាប់​ថាគាត់​មិន​បាន​ធ្វើ​ដូច្នោះ​ទេ ហៃ​បាន​យល់​ព្រម​ចាត់​អ្នក​នាំ​សារ​ម្នាក់​ទៅ​ក្រុង​សលត៍ លេក នាំ​យក​សំបុត្រ​មួយ​ពន្យល់​ពី​ស្ថានភាព​នោះ ហើយ​សួរ​ពី​រឿង​ដែល​ពួកគេ​គួរ​ធ្វើ ។ អ្នក​នាំ​សារ​ត្រូវ​ចំណាយ​ពេល​ប្រមាណ​ជា​មួយ​សប្ដាហ៍​ដើម្បី​ទៅ​ដល់​ទីក្រុង​សលត៍ លេក ហើយ​ត្រឡប់​មក​វិញ​ជាមួយ​នឹង​ការណែនាំ​របស់​ប្រធាន យ៉ង់ ។

ប៉ុន្តែ​មិន​យូរ​ប៉ុន្មាន​ពីមុន​អ្នក​នាំ​សារ​ត្រូវ​បាន​បញ្ជូន នោះ​​ចន ឌី លី និង​ពួក​ឥណ្ឌា​មួយ​ក្រុម​បាន​វាយ​ប្រហារ​ជំរុំពួក​អន្តោប្រវេសន៍​នៅ​កន្លែង​មួយ​ហៅ​ថា​ភ្នំ​ម៉ៃដូស៍ ។ លី បាន​ប៉ុនប៉ង​ធ្វើ​ឲ្យ​វា​កើត​ឡើង​ហាក់​ដូចជា​ពួក​ឥណ្ឌា​ក្នុង​មូលដ្ឋាន​ពាក់​ព័ន្ធ​នឹង​រឿង​នេះ ។ ពួក​អន្តោប្រវេសន៍​ខ្លះ​ត្រូវ​បាន​គេ​សម្លាប់ ឬ​រងរបួស ហើយ​អ្នក​ដែល​នៅ​សេស​សល់​បាន​វាយ​តប​ត​នឹង​អ្នក​វាយ​ប្រហារ​របស់​ពួកគេ ដោយ​បង្ខំ​ឲ្យ​លី និង​ពួក​ឥណ្ឌា​ដក​ថយ ។ ពួក​អន្តោប្រវេសន៍​បាន​ដាក់​រទេះរុញ​ពួកគេ​ជា​រង្វង់​ភ្លាម​ដើម្បី​ជា​របាំង​ការពារ ។

នៅ​ពេល​មួយ ទ័ព​ជីវពល​ក្រុង​សេដា​ត្រូវ​បាន​ឃើញ​ដោយ​បុរស​ពីរ​នាក់​ដែល​ជា​អ្នក​អន្តោប្រវេសន៍ ។ ទ័ព​ជីវពល​បាន​បាញ់​ពួកគេ ហើយ​សម្លាប់​ពួកគេ​ម្នាក់ ។ បុរស​ម្នាក់​ទៀត​បាន​រត់​គេច​ខ្លួន ។

នៅ​ក្នុង​ការ​ប៉ុន​ប៉ង​មួយ​ដើម្បី​ការពារ​ព័ត៌មាន​ចេញ​ផ្សាយ​ថា សមាជិក​សាសនាចក្រ​ពាក់​ព័ន្ធ​ក្នុង​ការ​វាយ​ប្រហារ នោះ​អ៊ីសាក ហៃ, ចន ឌី លី និង​ថ្នាក់​ដឹកនាំ​ក្នុង​សាសនាចក្រ និង​កង​ជីវពល​ក្នុង​មូលដ្ឋាន​ផ្សេង​ទៀត​បាន​បង្កើត​ផែនការ​មួយ​ដើម្បី​សម្លាប់​ពួក​អ្នក​អន្តោប្រវេសន៍​ដែល​នៅ​សេស​សល់​ទាំងប៉ុន្មាន លើក​លែង​តែ​កុមារ​តូចៗ​ប៉ុណ្ណោះ ។ « ជាថ្មី​ម្ដង​ទៀត ពួកគេ​បាន​ស្វែង​រក​ការ​អនុញ្ញាត​របស់​ឌេម​ដើម្បី​បញ្ជា​ដល់​កងជីវពល ហើយ​ឌេម​បាន​ប្រជុំ​…​ក្រុម​ប្រឹក្សា​ម្ដង​ទៀត ដោយ​បាន​សម្រេច​ថា បុរស​ទាំងឡាយ​គួរ​តែ​បញ្ជូន​ទៅ​ជួយ​ពួក​អ្នក​ត្រួស​ត្រាយ​ផ្លូវ​ដែល​បាន​ឡោមព័ទ្ធ ដើម្បី​​បន្ត​ដំណើរ​របស់​ពួកគេ​ដោយ​សេចក្ដី​សុខសាន្ត ។ ក្រោយ​មក ហៃ​បាន​ត្អូញ​ត្អែ​ថា ‹ ខ្ញុំ​នឹង​លះបង់​អ្វីៗ​គ្រប់ ​បើ​ខ្ញុំ​មាន បើ​យើង​ធ្វើ​តាម​ការ​សម្រេច​ចិត្ត​របស់​ក្រុម​ប្រឹក្សា › » ​( Richard E. Turley Jr. « The Mountain Meadows Massacre » Ensign ខែ​ កញ្ញា ឆ្នាំ ២០០៧ ទំព័រ ១៨ ) ។

បន្ទាប់​ពី​ការ​ប្រជុំ​ក្រុមប្រឹក្សា អ៊ីសាក ហៃ បាន​ទទួល​ជោគ​ជ័យ​នៅ​ក្នុង​ការ​ធ្វើ​ឲ្យ​ឌេម​គិត​ជា​ថ្មី​ពី​ការ​សម្រេច​ចិត្ត​របស់​ក្រុម​ប្រឹក្សា ហើយ​ហៃ​បាន​ចេញ​ទៅ​ដោយ​ជឿ​ថា គាត់​មាន​ការ​អនុញ្ញាត​ដើម្បី​ប្រើ​កងជីវពល​ក្នុង​ការ​អនុវត្ត​ផែនការ​របស់​ពួកគេ ។ ចន ឌី លី បាន​ទៅ​រក​ពួក​អ្នក​អន្តោប្រវេសន៍​ទាំងនោះ​ដោយ​មាន​ទង់​ជ័យ​ស​នៃ​ការ​ផ្អាក​សង្គ្រាម ហើយ​បាន​និយាយ​ថា កង​ជីវពល​នឹង​ការពារ​ពួកគេ​ពី​ការ​វាយ​ប្រហារ​បន្ថែម​ទៀត ដោយ​ដឹកនាំ​ពួកគេ​ដោយ​សុវត្ថិភាព​ត្រឡប់​ទៅ​ក្រុង​សេដា​វិញ ។

នៅពេល​ពួកជនអន្ដោប្រវេសន៍​បាន​ដើរ​ទៅកាន់​ទីក្រុង​សេដា ពួកជីវពល​បាន​ត្រឡប់​ក្រោយ និង​បាន​បាញ់​ពួកគេ ។ ពួកឥណ្ឌា​សាសន៍​អាមេរិកាំង​ដើម​ខ្លះ​ដែល​បាន​ចូលរួម​នឹង​ពួកប្រជាជន​នោះ ​បាន​រត់ចេញ​ពី​កន្លែង​លាក់ខ្លួន​មក​ដើម្បី​ជួយ​បាញ់​បន្ថែម ។ ក្នុង​ចំណោម​ពួក​អន្តោប្រវេសន៍​ប្រមាណ​ជា ​១៤០ នាក់​ដែល​ជា​ផ្នែក​ខ្លះ​នៃ​​ក្រុម​រទេះ​រុញ មាន​តែ​កុមារ​តូចៗ ១៧ នាក់​ប៉ុណ្ណោះ​ដែល​នៅ​រស់រាន​មាន​ជីវិត ។

ពីរថ្ងៃ​ក្រោយ​បន្ទាប់​ពី​ការ​សម្លាប់​រង្គាល​នោះ ការ​ឆ្លើយ​តប​របស់​ប្រធាន​យ៉ង់​បាន​មក​ដល់ ជាមួយ​នឹង​សេចក្ដី​ណែនាំ​ដើម្បី​អនុញ្ញាត​ឲ្យ​ក្រុម​រទេះ​រុញ​នោះ​ទៅ​ដោយ​សេចក្ដី​សុខសាន្ត ។ « ពេល​ហៃ​បាន​អាន​ប្រសាសន៍​របស់​យ៉ង់ គាត់​បាន​យំ​ដូចជា​កូន​ក្មេង ហើយ​ត្រឹម​តែ​និយាយ​ថា​ពាក្យ​ថា ‹ យឺត​ពេល​ហើយ ›​ » ( Richard E. Turley Jr. « The Mountain Meadows Massacre » Ensign ខែ ​កញ្ញា ឆ្នាំ ២០០៧ ទំព័រ ២០ ) ។

ការ​ជ្រើស​រើស​របស់​ថ្នាក់​ដឹកនាំ​មួយ​ចំនួន​ក្នុង​សាសនាចក្រ និង​អ្នក​តាំង​លំនៅ​នៅ​រដ្ឋ​យូថាហ៍​ភាគ​ខាង​ត្បូង​បាន​ដឹកនាំ​ទៅ​រក​​រឿងរ៉ាវនៅ​ភ្នំ​ម៉ៃដូស៍​ម៉ាសាគ្រី​ដ៏​សោកនាដកម្ម ។ ផ្ទុយទៅវិញ ថ្នាក់​ដឹកនាំ​សាសនាចក្រ និង​ថ្នាក់​ដឹកនាំ​ដែនដី​នៅក្នុង​ទីក្រុង​សលត៍ លេក បាន​ដោះស្រាយ​ជម្លោះ​ជាមួយ​នឹង​រដ្ឋាភិបាល​សហរដ្ឋ​តាមរយៈ​ការនិយាយ និង​ការចរចារ​ដោយ​សន្ដិភាព​នៅ​ក្នុង​ឆ្នាំ ១៨៥៨ ។ អំឡុងពេល​នៃ​ជម្លោះនេះ —ដែល​ក្រោយមក​ត្រូ​វបាន​ហៅ​ថា សង្គ្រាម​រដ្ឋ​យូថាហ៍​ — ពួកទាហាន​សហរដ្ឋ និង​ពួកជីវពល​រដ្ឋ​យូថាហ៍​បាន​ប្រឡូក​នឹង​សកម្មភាព​នៃ​ការឈ្លានពាន ប៉ុន្ដែ​មិន​ដែល​ចូលរួម​ក្នុង​ចម្បាំង​ឡើយ ។

រូបភាព
ទី​បញ្ចុះ​សព​នៃ​​ភ្នំ​ម៉ៃដូស៍ ម៉ាសាគ្រី

ដោយ​ថ្លែង​នៅ​ឯ​ទី​បញ្ចុះ​សព​នៃ​ភ្នំម៉ៃដូស៍ ម៉ាសាគ្រី នៅ​ថ្ងៃ​ទី ១១ ខែ​ កញ្ញា ឆ្នាំ​ ២០០៧ ​ប្រធាន ហិនរី ប៊ី អាវរិង នៃ​គណៈប្រធាន​ទីមួយ​បាន​មាន​ប្រសាសន៍​ថា ៖

រូបភាព
ប្រធាន ហិនរី ប៊ី អាវរិង

ដំណឹងល្អ​របស់​ព្រះយេស៊ូវ​គ្រីស្ទ​​ដែល​យើង​ជឿ ​ហាម​ឃាត់​​ការ​កាប់​សម្លាប់​ដោយ​ឈាម​ត្រជាក់​ដល់​បុរស ស្ត្រី និង​កុមារ ។ ពិតណាស់ វា​គាំទ្រ​ដល់​សេចក្ដី​សុខសាន្ត និង​ការអភ័យទោស ។ អ្វី​ដែល​បាន​កើត​ឡើង​នៅ​ទីនេះជា​​យូរ​យារ​មក​ហើយ ដោយ​សមាជិក​សាសនាចក្រ​របស់​យើង​តំណាង​ឲ្យ​ការ​ឃ្លាត​ចេញ​ដ៏​គួរ​ឲ្យ​ខ្លាច និង​មិន​អាច​ដោះ​សា​​បាន​ពី​ការ​បង្រៀន និង​ការ​ប្រព្រឹត្ត​របស់​គ្រីស្ទាន ។ យើង​សូម​សម្ដែង​ការ​សោក​ស្ដាយ​ជា​ខ្លាំង​ចំពោះ​ការ​សម្លាប់​រង្គាល​ដែល​បាន​ធ្វើ​ឡើង​នៅ​ជ្រលង​ភ្នំ​នេះ … និង​ចំពោះ​ការ​រងទុក្ខ​ជ្រុល​ហួស​ហេតុ និង​ពុំ​អាច​ប្រាប់​បាន​ដែល​ជន​រងគ្រោះ​នៅ​ពេល​នោះ​បាន​ជួប​ប្រទះ និង​ដោយ​សាច់​ញាតិ​របស់​ពួកគេ​រហូត​មក​ដល់​បច្ចុប្បន្ន​នេះ ។ ( ហិនរី ប៊ី អាវរិង « 150th Anniversary of Mountain Meadows Massacre » នៅលើ​គេហទំព័រ newsroom.ChurchofJesusChrist.org )

រូបភាព
រូបតំណាង ការសញ្ជឹងគិត

សញ្ជឹងគិត​នៅក្នុង​ការរៀបចំ​សម្រាប់​ថ្នាក់រៀន

តើ​មេរៀន​អ្វីខ្លះ​មួយ​ចំនួន​ដែល​យើង​អាច​រៀន​មក​ពី​ការ​ជ្រើស​រើស​ដ៏​គួរ​ឲ្យ​ភ័យ​ខ្លាច​ដែល​បាន​ដឹកនាំ​ទៅ​រក​រឿង​រ៉ាវ​នៅ​ភ្នំ​ម៉ៃដូស៍ ម៉ាសាគ្រី ? សូម​អាន សុភាសិត ២៨:១៣ និង នីហ្វៃ​ទី ៣ ១២:២៤–២៥, ៤៣–៤៤ ហើយ​កំណត់​​សម្គាល់​​គោលការណ៍​​នានា ដែល​បើ​បាន​ធ្វើ​មែន​នោះ វា​នឹង​​​អាច​ត្រូវការ​ពារ​សោកនាដកម្ម​នេះ​បាន ។ សូម​ពិចារណា​អំពី​របៀប​ដែល​ការ​រស់​នៅ​តាម​គោលការណ៍​ទាំង​នេះ​អាច​ការ​ពារ​ការ​ឈឺចិត្ត ឬ​សោកនាដកម្ម​ដែល​ពុំ​ចាំបាច់​នៅ​ក្នុង​ជីវិត​របស់​យើង ។