ថ្នាក់​វិទ្យាស្ថាន
ឯកសារ​រៀបចំ​សម្រាប់​សិស្ស​មេរៀន​ទី ១៥ ៖ ផែនការ​របស់​ព្រះវរបិតាសួគ៌ និង សក្តានុពល​ដ៏ទេវភាព​របស់​យើង


« ឯកសារ​រៀបចំ​សម្រាប់​សិស្ស មេរៀន​ទី ១៥ ៖ ផែនការ​របស់​ព្រះវរបិតាសួគ៌ និង សក្តានុពល​ដ៏ទេវភាព​របស់​យើង » ឯកសារ​គ្រូបង្រៀន​មូលដ្ឋាន​គ្រឹះ​នៃ​ការស្តារ​ឡើងវិញ ( ឆ្នាំ ២០១៩ )

« ឯកសារ​រៀបចំ​សម្រាប់​សិស្ស មេរៀន​ទី ១៥ » ឯកសារ​គ្រូបង្រៀន​មូលដ្ឋាន​គ្រឹះ​នៃ​ការស្តារ​ឡើងវិញ

ឯកសារ​រៀបចំ​សម្រាប់​សិស្ស​មេរៀនទី ១៥

ផែនការ​របស់​ព្រះវរបិតាសួគ៌ និង សក្តានុពល​ដ៏ទេវភាព​របស់​យើង

រូបភាព
បុរស​ម្នាក់​កំពុង​សម្លឹង​មើល​ទៅ​ភ្នំ

ព្យាការី យ៉ូសែប ស៊្មីធ បាន​ប្រកាស​ថា « ផែនការណ៍​នៃ​សេចក្តីសង្គ្រោះ​ដ៏​ធំ​បំផុត​គឺជា​ប្រធាន​បទ​មួយ​ដែល​គួរ​តែ​ធ្វើ​ឲ្យ​យើង​មាន​ចំណាប់​អារម្មណ៍​យ៉ាង​ខ្លាំង ហើយ​ជា​អំណោយទាន​ដ៏​ល្អ​បំផុត​មួយដែលបាន​មក​ពី​ស្ថានសួគ៌​សម្រាប់​មនុស្ស​លោក » ( Teachings of Presidents of the Church: Joseph Smith [ ឆ្នាំ ២០០៧ ] ទំព័រ ២០៨ ) ។ តាមរយៈ​វិវរណៈ និង​ការ​និមិត្ត នោះ​យ៉ូសែប ស៊្មីធ​បាន​យល់​ដឹង​ពី​ផែនការ​របស់​ព្រះ​សម្រាប់​បុត្រា​បុត្រី​របស់​ទ្រង់​តាម​របៀប​ដែល​នឹង​ផ្លាស់​ប្ដូរ​ជីវិត​មនុស្ស​រាប់​លាន​នាក់​ជុំវិញ​ពិភពលោក ។ មេរៀន​នេះ​អាច​ជួយ​ឲ្យអ្នក​ឲ្យ​យល់​ដឹង​បន្ថែម​ទៀត​ថាតើ​អ្នក​គឺជា​នរណា ហើយ​ថា​អ្វី​ទៅ​ដែល​ជា​សក្ដានុពល​ដ៏​ទេវភាព​របស់​អ្នក ។

ផ្នែក​ទី ១

តើ​សេចក្ដី​ពិត​ដែល​បាន​ស្ដារ​ឡើង​វិញ​ស្ដីពី​ផែនការ​នៃ​សេចក្ដី សង្គ្រោះ​របស់​ព្រះ​បាន​ជះ​ឥទ្ធិពល​នៅលើ​ជីវិត​របស់​ខ្ញុំ​តាម​របៀប​ណា ?

សូម​នឹក​ស្រមៃ​ពី​ការ​ក្លាយ​ជា​អ្នក​ប្រែ​ចិត្ត​ជឿ​ថ្មី​ម្នាក់​ក្នុង​សាសនាចក្រ​ដែល​បាន​ស្ដារ​ឡើង​វិញ​របស់​ព្រះអម្ចាស់​នៅ​ជំនាន់​របស់​យ៉ូសែប ស្ម៊ីធ ។ ការ​យល់​ឃើញ​របស់​អ្នក​អំពី​ផែនការ​របស់​ព្រះវរបិតា​សួគ៌​ពុំ​មាន​ភាព​ពេញ​លេញ​នោះ​ទេ ។ ប្រសិន​បើ​អ្នក​ត្រូវ​បាន​ធំ​ឡើង​ជា​គ្រីស្ទ​សាសនិក អ្នក​អាច​មាន​ជំនឿ​ស្រដៀង​គ្នា​ដូច​តទៅ​នេះ ៖ (១) ព្រះ ព្រះយេស៊ូវ និង​ព្រះវិញ្ញាណ​បរិសុទ្ធ​គឺជា​ព្រះ​តែ​មួយ ដោយ​គ្មាន​រូបកាយ អវៈយវៈ ឬ​ចំណង់​ចំណូល​ចិត្ត (២) ពីមុន​ជីវិត​នេះ​គឺគ្មាន​មនុស្ស​ទេ ហើយ​ពួកគេ​ត្រូវ​បាន​បង្កើត​ឡើង​ដោយ​ព្រះ ដោយ​ពុំ​ប្រើ​អ្វី​សោះ និង​(៣) ព្រះ​មាន​ភាព​អាថ៌កំបាំង ហើយ​ពុំ​អាច​យល់​បាន​ឡើយ—គំនិត​ដែល​ថា​មនុស្ស​គឺជា​បុត្រា​បុត្រី​របស់​ទ្រង់​គ្រាន់​តែ​ពាក្យ​ប្រៀប​ប្រដូច​មួយ​ប៉ុណ្ណោះ ។

តាមរយៈ​វិវរណៈ យ៉ូសែប ស៊្មីធ និង​ពួក​បរិសុទ្ធ​ជំនាន់​ដើម​បាន​យល់​ដឹង​ពី​និស្ស័យ​របស់​ព្រះវរបិតា​សួគ៌​នៃ​យើង និង​ផែនការ​នៃ​សេចក្ដី​សង្គ្រោះ​ដ៏​ទេវភាព​របស់​ទ្រង់ ។ សូម​នឹក​ស្រមៃ​ថា​វា​នឹង​មាន​អារម្មណ៍​បែប​ណា​ទៅ ពេល​ពួកគេ​បាន​រៀន​ពី​សេចក្ដី​ពិត​មួយ​ចំនួន​ដែល​បាន​ស្ដារ​ឡើង​វិញ​ដែល​យើង​មាន​នៅ​សព្វ​ថ្ងៃ​នេះ​អំពី​ផែនការ​របស់​ព្រះ​វរបិតា​សួគ៌​នោះ ។

ការយល់ដឹង​យ៉ាង​ច្រើន​របស់​យ៉ូសែប​អំពី​ផែនការ​នៃ​សេចក្ដី​សង្គ្រោះ​បាន​កើត​ឡើង​តាមរយៈ​កិច្ចការ​របស់​លោក​ជាមួយ​នឹង​ព្រះគម្ពីរ​មរមន និង​ការ​បក​ប្រែ​ដ៏​បំផុស​គំនិត​របស់​លោក​អំពី​ព្រះគម្ពីរ​សញ្ញា​ចាស់ និង​សញ្ញា​ថ្មី ។ កាល​កំពុង​បកប្រែ​ព្រះគម្ពីរ​លោកុប្បត្តិ​ក្នុង​ឆ្នាំ ១៨៣០ ព្យាការី​យ៉ូសែប​បាន​រៀន​ថា ម៉ូសេ​ត្រូវ​បាន​យក​ទៅ​កាន់​ភ្នំ​ដ៏​ខ្ពស់​មួយ ហើយ​បាន​បង្ហាញ​ឲ្យ​ឃើញ​ពី​ភាព​ធំធេង​នៃ​ការ​បង្ក​បង្កើត​របស់​ព្រះ ។ វិវរណៈ​នេះ​គឺជា​អ្វី​ដែល​យើង​ស្គាល់​ថា​ជា​ជំពូក​ទី​មួយ​នៃ​គម្ពីរ​ម៉ូសេ​ក្នុង​គម្ពីរ​មុក្តា​ដ៏​មាន​តម្លៃ​មហិមា​ឥឡូវ​នេះ ។ ព្រះអម្ចាស់​បាន​មាន​បន្ទូល​ប្រាប់​ម៉ូសេ​ថា លោក​គឺជា​បុត្រា​ម្នាក់​របស់​ព្រះ ។ ព្រះ​ក៏​បាន​បង្រៀន​ពី​សេចក្ដី​ពិត​ដ៏​សំខាន់​មួយ​ដែល​មាន​នៅ​ក្នុង ម៉ូសេ ១ អំពី​ព្រះរាជបំណង​នៃ​កិច្ចការ​របស់​ទ្រង់​ផង​ដែរ ។

រូបភាព
ប៉ាប់ប៊ល នីបូឡា
រូបភាព
រូបតំណាង ការសិក្សា

សិក្សា​នៅក្នុង​ការរៀបចំ​សម្រាប់​ថ្នាក់រៀន

សូម​អាន ម៉ូសេ ១:៣៧–៣៩ ។

នៅពេល​លើក​ឡើង​អំពី​អមតភាព និង​ជីវិត​ដ៏​នៅ​អស់​កល្ប​ជានិច្ច​អែលឌើរ រ៉ូបឺត ឌី ហែល ក្នុង​កូរ៉ុម​នៃ​ពួក​សាវក​ដប់ពីរ​នាក់​បាន​បង្រៀន​ថា ៖

រូបភាព
អែលឌើរ រ៉ូបឺត ឌី ហែល

អំណោយ​ទាន​នៃ​ជីវិត​ដ៏​នៅ​អស់​កល្ប​ជានិច្ច​គឺ​មាន​តម្លៃ​ដើម្បី​សិក្សា រៀនសូត្រ និង អនុវត្ត​តាម​ផែនការ​នៃ​សេចក្តី​សង្គ្រោះ ។ មនុស្ស​លោក​ទាំងអស់​នឹង​រស់​ឡើង​វិញ ហើយ​ទទួល​ពរជ័យ​នៃ​អមតភាព ។ ប៉ុន្តែ​ដើម្បី​សម្រេច​បាន​នូវ​ជីវិត​ដ៏​នៅ​អស់​កល្ប​ជានិច្ច—ជីវិត​ដែល​ព្រះ​ដឹកនាំ​—គឺ​មាន​តម្លៃ​ស័ក្ដិសម​នឹង​ការ​រស់​នៅ​ទៅតាម​ផែនការ​នៃ​សេចក្ដី​សង្គ្រោះ​ឲ្យ​អស់​ពី​ដួង​ចិត្ត អស់​ពី​គំនិត និង​អស់​ពី​កម្លាំង​របស់​យើង ។ ( រ៉ូបឺត ឌី ហែល « The Plan of Salvation: A Sacred Treasure of Knowledge to Guide Us » EnsignLiahona ខែ​តុលា ឆ្នាំ​២០១៥ ទំព័រ ២៥ )

សូម​កត់​សម្គាល់​ថា អែលឌើរ​ហែល​បាន​ឲ្យ​និយមន័យ​ជីវិត​ដ៏​នៅ​អស់​កល្ប​ជានិច្ច​ថា​ជា « ជីវិត​ដែល​ព្រះ​ដឹកនាំ » ។ សូម​ពិចារណា​ថា តើ​វា​មានន័យ​យ៉ាង​ណា​ចំពោះ​អ្នក​ដែល​កិច្ចការ​របស់​ព្រះវរបិតា​សួគ៌​គឺ​ដើម្បី​នាំ​អ្នក​ត្រឡប់​ទៅ​វត្តមាន​របស់​ទ្រង់​វិញ ដើម្បី​អ្នក​អាច​រីករាយ​នឹង​អមតភាព និង​ជីវិត​ដ៏​នៅ​អស់​កល្ប​ជានិច្ច ។

នៅ​ក្នង​វិវរណៈ​មួយ​ដែល​បាន​ទទួល​នៅ​ថ្ងៃ​ទី ៦ ខែ ឧសភា ឆ្នាំ ១៨៣៣ យ៉ូសែប ស៊្មីធ​បាន​កត់ត្រា​ថា « កាល​ដើមដំបូង មនុស្ស​ក៏​បាន​នៅ​ជាមួយ​នឹង​ព្រះ​ដែរ » ( គោលលទ្ធិ និង សេចក្ដី​សញ្ញា ៩៣:២៩ ) ។ ការ​បក​ប្រែ​គម្ពីរ​អ័ប្រាហាំ​របស់​យ៉ូសែប ស្ម៊ីធ ដែល​ត្រូវ​បាន​បោះ​ពុម្ព​នៅ​ឆ្នាំ ១៨៤២ បាន​ផ្ដល់​ជា​គំនិត​យោបល់​យ៉ាង​អស្ចារ្យ​អំពី​ជីវិត​របស់​យើង​មុន​ឆាក​ជីវិត​នេះ និង​ឱកាស​នៃ​ជីវិត​របស់​យើង​ក្រោយ​ឆាក​ជីវិត​នេះ ។

រូបភាព
រូបតំណាង ការសិក្សា

សិក្សា​នៅក្នុង​ការរៀបចំ​សម្រាប់​ថ្នាក់រៀន

សូម​អាន អ័ប្រាហាំ ៣:២២–២៦ ។

រូបភាព
ព្រះយេស៊ូវ​កំពុង​បង្រៀន​ពួក​ទេវតា
រូបភាព
រូបតំណាង ការសញ្ជឹងគិត

សញ្ជឹងគិត​នៅក្នុង​ការរៀបចំ​សម្រាប់​ថ្នាក់រៀន

តើ​អ្នក​គិត​ថា ចំណេះ​ដឹង​អំពី​ជីវិត​របស់​យើង​មុន​ឆាក​ជីវិត​នេះ និង​គោលបំណង​របស់​យើង​នៅក្នុង​ជីវិតដែល​រមែងស្លាប់​បាន​ជះ​ឥទ្ធិពល​ទៅលើ​ពួក​បរិសុទ្ធ​ជំនាន់​ដើម​យ៉ាង​ដូច​ម្ដេច ? តើ​ចំណេះដឹង​នេះ​ជះឥទ្ធិពល​ដល់​ការ​គិត ការ​សម្រេច​ចិត្ត និង​សកម្មភាព​របស់​អ្នក​យ៉ាង​ដូចម្ដេច ខ្លះ?

ផ្នែក​ទី ២

តើ​ការ​បង្រៀន​អ្វីខ្លះ​អំពី​បុគ្គលិក​លក្ខណៈ​របស់​ព្រះ​ត្រូវ​បាន​ស្ដារ​ឡើង​វិញ​តាមរយៈ​ព្យាការី យ៉ូសែប ស្ម៉ីធ ?

រូបភាព
យ៉ូសែប​នៅ​ក្នុង​ព្រៃ ដោយ អាឈី ឌី ស័រ

នៅ​ឆ្នាំ ១៨៤៤ ប៉ុន្មាន​ខែ​ពីមុន​ការ​ស្លាប់​របស់​លោក យ៉ូសែប ស៊្មីធ​បាន​ថ្លែង​នៅ​ក្នុង​សន្និសីទ​ចុង​ក្រោយ​របស់​លោក ។ មិត្ត​របស់​លោក​ឈ្មោះ ឃីង ហ្វូឡេត ទើប​តែ​ស្លាប់​ថ្មីៗ​ដោយ​តែ​គ្រោះថ្នាក់​មួយ ហើយ​គ្រួសារ​នោះ​បាន​សុំ​ឲ្យ​យ៉ូសែប​និយាយ​នៅ​ក្នុង​ពិធី​បុណ្យ​សព​នោះ ។ យ៉ូសែប​បាន​បង្រៀន​យ៉ាង​ម៉ឺង​ម៉ាត​អំពី​បុគ្គលិក​លក្ខណៈ​របស់​ព្រះ និង​សក្ដានុពល​របស់​យើង​ដើម្បី​ប្រែ​ក្លាយ​ដូចជា​ទ្រង់ ។ នៅ​ក្នុង​អ្វី​ដែល​ត្រូវ​បាន​គេ​ស្គាល់​ថា​ជា ការ​បង្រៀន​ដល់​ឃីង ហ្វូឡេត នោះ​យ៉ូសែប​បាន​ប្រកាស​ថា

រូបភាព
ព្យាការី យ៉ូសែប ស៊្មីធ

មាន​មនុស្ស​តែ​តិចតួច​ប៉ុណ្ណោះ​នៅ​ក្នុង​ពិភពលោក​នេះ​ដែល​យល់​ដឹង​យ៉ាង​ត្រឹមត្រូវ​អំពី​បុគ្គលិក​លក្ខណៈ​របស់​ព្រះ ។ ប្រសិន​បើ​មនុស្ស​ពុំ​យល់​អំពី​បុគ្គលិក​លក្ខណៈ​របស់​ព្រះទេ នោះ​ពួកគេ​ក៏​ពុំ​យល់​ពី​ខ្លួន​ឯង​ដែរ ។ …

មាន​គ្រា​មួយ​ព្រះ​ក៏​ដូចជា​យើង​នៅ​ពេល​នេះ​ដែរ ហើយ​ជា​អង្គ​ដែល​បាន​តម្កើង​ឡើង ហើយ​គង់​នៅ​លើ​បល្ល័ង្ក​នៃ​ស្ថានសួគ៌ !… ប្រសិន​បើ​អ្នក​មើល​ឃើញទ្រង់​នៅ​ថ្ងៃ​នេះ អ្នក​នឹង​ឃើញ​ទ្រង់​មាន​រូប​រាង​ដូច​ជា​មនុស្ស—ដូចជា​អ្នក​អញ្ចឹងដែរ ។ …

ពេល​យើង​យល់​ពី​បុគ្គលិក​លក្ខណៈ​របស់​ព្រះ ហើយ​ដឹង​ពី​របៀប​ទៅ​រក​ទ្រង់ នោះ​ទ្រង់​ចាប់ផ្ដើម​បើក​ស្ថានសួគ៌​ដល់​យើង ហើយ​មាន​បន្ទូល​ប្រាប់​យើង​អំពី​រឿង​គ្រប់​យ៉ាង​នៅ​ទី​នោះ ។ …

…​ព្រះ​ទត​ឃើញ​ថា​អង្គ​ទ្រង់​ស្ថិត​នៅក្នុង​ចំណោម​ពួក​វិញ្ញាណ និង​សិរីល្អ ដោយសារ​តែ​ទ្រង់​មាន​ព្រះ​ប្រាជ្ញា​ញាណ​ដ៏​ច្រើន​លើស​លប់ បាន​ទត​ឃើញ​យ៉ាង​ត្រឹមត្រូវ​ដើម្បី​បង្កើត​ក្រឹត្យវិន័យ​ដែល​វិញ្ញាណ​ផ្សេង​ទៀត​អាច​មាន​ឯកសិទ្ធិ​ដើម្បី​អភិវឌ្ឍ​ខ្លួនឲ្យ​ដូចជា​ទ្រង់ ។ ទំនាក់​ទំនង​ដែល​យើង​មាន​ជាមួយ​នឹង​ព្រះ​ដាក់​យើង​នៅ​ក្នុង​ស្ថានភាព​មួយ​ដើម្បី អភិវឌ្ឍ​ចំណេះ​ដឹង ។ …

បន្ទាប់​មក​ទៀត​នេះ​គឺជា​ជីវិត​ដ៏​នៅ​អស់​កល្ប​ជានិច្ច—​ដើម្បី​ស្គាល់​ព្រះ​ដ៏​ពិត ហើយ​មាន​ព្រះ​ប្រាជ្ញា​ញាណ​តែ​មួយ​អង្គ​គត់ ហើយ​អ្នក​ត្រូវ​រៀន​ពី​របៀប​ក្លាយ​ទៅជា​ព្រះ​ដោយ​ខ្លួន​ឯង ព្រមទាំង​ក្លាយ​ជា​ពួក​ស្ដេច និង​ពួក​សង្ឃ​[ ព្រមទាំង​ជា​ម្ចាស់​ក្សត្រី និង​ពួក​សង្ឃ​ស្រី ]​របស់ព្រះ … ដោយ​ចេញ​ពី​កម្រិត​តូច​មួយ​ទៅ​កម្រិត​មួយ​ទៀត ហើយ​ចេញ​ពី​លទ្ធភាព​តូច​មួយ​ទៅ​លទ្ធភាព​មួយ​ដ៏​ធំ ចេញ​ពី​ព្រះគុណ​មួយ​ទៅ​ព្រះគុណ​មួយ​ទៀត ចេញ​ពី​ភាព​តម្កើង​ឡើង​ទៅ​កាន់​ភាព​តម្កើង​ឡើង ។ ( Teachings: Joseph Smith ទំព័រ ៣៩–៤០, ២១០, ២២១ )

កំណត់​ចំណាំ ៖ ការ​បង្រៀន​ទាំង​ស្រុង​ដល់​ឃីង ហ្វូឡេត អាច​រក​បាន​នៅ​ក្នុង « Classics in Mormon Thought: The King Follett Sermon » Ensign ខែ​មេសា ឆ្នាំ​១៩៧១ ទំព័រ ១២–១៧ ។

អែលឌើរ ឌី ថត គ្រីស្តូហ្វឺសិន ក្នុង​កូរ៉ុម​នៃ​ពួកសាវក​ដប់ពីរ​នាក់​បាន​បង្រៀន ៖

រូបភាព
អែលឌើរ ឌី ថត គ្រីស្តូហ្វឺសិន

ព្រះរាជ​បំណង​របស់​ព្រះ​គឺ​ដើម្បី​ឲ្យ​យើង ដែល​ជា​បុត្រា​បុត្រី​របស់​ទ្រង់​អាច​មាន​លទ្ធភាព​ដក​ពិសោធន៍​នូវ​អំណរ​ដ៏​គ្មាន​ទី​បញ្ចប់ រស់់​នៅ​ជាមួយ​នឹង​ទ្រង់​ដ៏​នៅ​អស់​កល្ប​ជានិច្ច ហើយ​ថែម​ទាំង​ក្លាយ​ដូចជា​ទ្រង់ ។ ( ឌី ថត គ្រីស្តូហ្វឺសិន « As Many as I Love, I Rebuke and Chasten » EnsignLiahona ខែ ឧសភា ឆ្នាំ ២០១១ ទំព័រ ៩៧ )

រូបភាព
រូបតំណាង កំណត់ត្រា

កត់ត្រា​នៅក្នុង​ការរៀបចំ​សម្រាប់​ថ្នាក់រៀន

សូម​ឆ្លើយ​សំណួរ​ដូច​តទៅ​នេះ​នៅ​ក្នុង​សៀវភៅ​កំណត់ត្រា​របស់​អ្នក ឬ​នៅ​កន្លែង​ទំនេរ​ដែល​បាន​ផ្ដល់​ឲ្យ ៖ តើ​អ្នក​បាន​ស្គាល់​សេចក្ដី​ពិត​អ្វីខ្លះ​នៅ​ក្នុង​ការ​បង្រៀន​របស់​យ៉ូសែប ស្ម៊ីធ​ដល់​ឃីង ហ្វូឡេត ? តើ​សេចក្ដីពិត​ទាំង​នេះ​ជះឥទ្ធិពល​ទៅលើ​របៀប​ដែល​អ្នក​មើល​ឃើញ​ខ្លួន​ឯង មនុស្ស​ជុំវិញ​ខ្លួន​អ្នក និង​ទំនាក់​ទំនង​របស់​អ្នក​ជាមួយ​នឹង​ព្រះ​យ៉ាង​ដូចម្ដេច ?

ផ្នែក​ទី ៣

តើ​ខ្ញុំ​អាច​ទទួល​បាន​ជីវិត​ដ៏​នៅ​អស់កល្ប​ជានិច្ច​នៅក្នុង​នគរ​សេឡេស្ទាល​តាម​របៀបណា ?

សូម​នឹក​ស្រមៃ​ម្ដង​ទៀត​ថា អ្នក​កំពុង​រស់នៅ​ជា​អ្នក​ប្រែ​ចិត្ត​ជឿ​ម្នាក់​នៅ​ជំនាន់​ដើម​នៅ​ក្នុង​សាសនាចក្រ​ដែល​បាន​ស្ដារ​ឡើង​វិញ ។ អ្នក​ទំនង​ជា​នឹង​មាន​ជំនឿ​ដូចជា​គ្រីស្ទ​សាសនិក​ភាគច្រើន​នៅ​សម័យ​នោះ​ដែរ​ថា ពេល​មនុស្ស​ម្នាក់​ស្លាប់ គាត់ ឬ​នាង​បាន​ឡើង​ទៅ​ស្ថានសួគ៌ ឬ​ចុះ​ទៅ​ស្ថាន​នរក ។ មនុស្ស​ជាច្រើន​នៅ​ជំនាន់​យ៉ូសែប ស្ម៊ីធ​ត្រូវបាន​គេ​ស្គាល់​ថាជា​ពួក​ក្រុម​ជំនុំ ឬ​ពួក​ជា​សាកល ។ ប្រសិន​បើ​អ្នក​មាន​ទស្សនៈ​របស់​« ពួក​ក្រុម​ជំនុំ » អ្នក​នឹង​ជឿ​ថា មាន​តែ​មនុស្ស​មួយ​ចំនួន​តូច​ប៉ុណ្ណោះ​ដែល​នឹង​បាន​ឡើង​ទៅ​ស្ថានសួគ៌ ។ ប្រសិន​បើ​អ្នក​មាន​ទស្សនៈ​របស់​« ពួក​ជា​សាកល » អ្នក​នឹង​ទំនង​ជា​ជឿ​ថា ព្រះ​នឹង​តម្រូវ​ឲ្យ​មាន​ការ​ដាក់​ទោស​មួយ​ចំនួន​ដល់​ពួក​អ្នក​មាន​បាប ប៉ុន្តែ​នៅ​ទី​បំផុត​មនុស្ស​ទាំងអស់​នឹង​បាន​ឡើង​ទៅ​ស្ថានសួគ៌ ។

រូបភាព
ផ្ទះ​របស់​ចន ចនសិន

នៅ​ខែ កុម្ភៈ ឆ្នាំ ១៨៣២ យ៉ូសែប ស៊្មីធ និង ស៊ីឌនី រីកដុន មាន​ការ​និមិត្ត​មួយ​ដែល​បាន​ជួយ​យើង​ឲ្យ​យល់​កាន់​តែច្បាស់​អំពី​ជីវិត​បន្ទាប់​ពី​សេចក្ដី​ស្លាប់ ។ បុរស​ពីរ​នាក់​នោះ​កំពុង​ធ្វើការនៅ​លើ​ការ​បកប្រែ​ព្រះគម្ពីរ​សញ្ញា​ចាស់​ដោយ​យ៉ូសែប ស្ម៊ីធ នៅ​ជាន់​លើ​នៃ​ផ្ទះ​របស់​ចន ចនសិន ហើយ​បានផ្អាក​ការបកប្រែហើយ​ធ្វើ​ការ​សញ្ជឹង​គិតអំ​ពី យ៉ូហាន ៥:២៩​ដែល​ទាក់ទង​នឹង​ការ​រស់​ឡើង​វិញ​របស់​មនុស្ស​សុចរិត និង​ការ​រស់​ឡើង​វិញ​របស់​មនុស្ស​ទុច្ចរិត ។ មាន​បុរស​មួយ​ចំនួន​ទៀត​ដែលបាន​នៅក្នុង​បន្ទប់​នោះ​ជាមួយ​យ៉ូសែប និង​ស៊ីឌនី​ដែរ ពេល​ពួក​លោក​ទាំង​ពីរ​បានមានបទ​ពិសោធន៍​នូវ​ការ​និមិត្ត​នោះ ហើយ​បាន​ពិពណ៌នា​ពី​អ្វី ដែល​ពួក​លោក​បាន​ឃើញ ។ ការ​និមិត្ត​នេះ​ដែល​បាន​កត់ត្រា​នៅ​ក្នុង គោលលទ្ធិ និង សេចក្តី​សញ្ញា ៧៦ ជួយ​យើង​ឲ្យ​យល់​កាន់​តែ​ច្បាស់​ពី​ផែនការ​របស់​ព្រះវរបិតា​សួគ៌ ។ សូម​ពិចារណា​គូស​ចំណាំ​ពី​សេចក្ដី​ពិត​ទាំងឡាយ​នៅ​ក្នុង​កណ្ឌ​នេះ ដែល​ពង្រីក​ការ​យល់​ដឹង​របស់​យើង​អំពី​ជីវិត​បន្ទាប់​ពី​ជីវត​នេះ ហើយ​បើក​សម្ដែង​ពី​ព្រះរាជ​បំណង​របស់​ព្រះរវបិតា​សួគ៌​ដើម្បី​ប្រទាន​ពរ​ដល់​បុត្រា​បុត្រី​របស់​ទ្រង់​គ្រប់ៗ​រូប ។

រូបភាព
រូបតំណាង ការសិក្សា

សិក្សា​នៅក្នុង​ការរៀបចំ​សម្រាប់​ថ្នាក់រៀន

សូម​អាន​សេចក្ដី​ដក​ស្រង់​អំពី​ការ​និមិត្ត​នោះ​ដែល​បាន​កត់​ត្រា​នៅ​ក្នុង គោលលទ្ធិ និង សេចក្ដី​សញ្ញា ៧៦:១២, ២០, ៤០–៤២, ៥០–៥៤, ៥៨, ៦២, ៦៥, ៦៩–៧១, ៧៤–៧៦, ៧៩, ៨១–៨២, ៨៦, ៨៩–៩២, ១១១ ។

រូបភាព
រូបតំណាង ការសញ្ជឹងគិត

សញ្ជឹងគិត​នៅក្នុង​ការរៀបចំ​សម្រាប់​ថ្នាក់រៀន

តើ​អ្នក​នឹក​ស្រមៃ​ថា ចំណេះដឹង​ដែល​បាន​បើក​សម្ដែង​នៅក្នុង កណ្ឌទី ៧៦​នឹង​ជះឥទ្ធិពល​ដល់​អ្នក​តាម​របៀប​ណា ប្រសិន​បើ​អ្នក​ជា​អ្នក​ប្រែ​ចិត្ត​ជឿ​ម្នាក់​ក្នុង​សាសនាចក្រ​កាល​ពី​ជំនាន់​មុន ? តើ​យើង​អាច​រៀន​អ្វីខ្លះ​ពី​ព្រះវរបិតា​សួគ៌ និង​ព្រះយេស៊ូវ​គ្រីស្ទ​ដែលចេញមក​ពី​ការ​និមិត្ត​នេះ ?