« សំណួរដែលចោទសួរញឹកញាប់ » សៀភៅណែនាំពីការអនុវត្តកម្មវិធី EnglishConnect ( ឆ្នាំ ២០២២ )
« សំណួរ » សៀភៅណែនាំពីការអនុវត្តកម្មវិធី EnglishConnect
សំណួរដែលចោទសួរញឹកញាប់
តើខ្ញុំអាចកែប្រែអ្វីខ្លះចំពោះធនធានសិក្សា និងធនធានផ្សព្វផ្សាយ ?
តើខ្ញុំត្រូវការគ្រូបង្រៀនប៉ុន្មាននាក់ ?
តើសម្ភារសិក្សាសម្រាប់អ្នករៀន និងគ្រូបង្រៀនសម្រាប់ EnglishConnect មានអ្វីខ្លះ ?
តើខ្ញុំដឹងថាក្រុមទាំងឡាយទទួលបានជោគជ័យដោយរបៀបណា ?
តើខ្ញុំដឹងយ៉ាងដូចម្ដេចថាអ្នករៀនគួរចូលរៀន EnglishConnect ១ ឬ ២ ?
តើខ្ញុំអាចកែប្រែអ្វីខ្លះចំពោះធនធានសិក្សា និងធនធានផ្សព្វផ្សាយ ?
ធនធាន EnglishConnect ត្រូវបានការពារដោយច្បាប់រក្សាសិទ្ធិថតចម្លង និងមិនគួរត្រូវបានកែប្រែដោយគ្មានការអនុញ្ញាតឡើយ ។ សូមមើលផ្នែក « ឧបសម្ព័ន្ធ ក ៖ ព័ត៌មានផ្នែកច្បាប់ » សម្រាប់ព័ត៌មានស្តីពីការស្នើសុំការអនុញ្ញាតក្នុងការកែប្រែធនធានទាំងឡាយ ។
តើខ្ញុំត្រូវការគ្រូបង្រៀនប៉ុន្មាននាក់ ?
វាត្រូវបានផ្តល់អនុសាសន៍ថា ក្រុមនីមួយៗមានគ្រូបង្រៀនយ៉ាងតិចពីរនាក់ ។ តាមរបៀបនេះ ពួកគេអាចបង្រៀនជាមួយគ្នា ឬបង្រៀនជំនួសគ្នាទៅវិញទៅមកប្រសិនបើគ្រូបង្រៀនម្នាក់នៅឆ្ងាយ ឬឈឺ ។
សំខាន់ ៖ ក្រុម EnglishConnect ត្រូវតែធ្វើតាមគោលការណ៍សាសនាចក្រដែលថា យ៉ាងហោចណាស់មជ្ឈិមវ័យដែលមានការទទួលខុសត្រូវពីរនាក់គប្បីមានវត្តមានគ្រប់ពេលវេលាក្នុងអំឡុងពេលប្រជុំក្រុមនីមួយៗ ។ ប្រសិនបើមានតែគ្រូបង្រៀនតែម្នាក់ នោះសូមចាត់សមាជិកក្រុមដែលជាមជ្ឈិមវ័យឲ្យចូលរួមមេរៀននីមួយៗ ។ សូមកុំបង្រៀនក្រុម ប្រសិនបើមិនមានមជ្ឈិមវ័យដែលមានការទទួលខុសត្រូវយ៉ាងហោចណាស់ពីរនាក់មានវត្តមាននោះទេ ។
តើសម្ភារសិក្សាសម្រាប់អ្នករៀន និងគ្រូបង្រៀនសម្រាប់ EnglishConnect មានអ្វីខ្លះ ?
សម្ភារសម្រាប់អ្នករៀន
អ្នករៀននឹងត្រូវចូលទៅកាន់ EnglishConnect ១ សម្រាប់អ្នករៀន ឬ EnglishConnect ២ សម្រាប់អ្នករៀន ។ ធនធានបន្ថែមក៏មានដើម្បីបង្កើនការរៀនសូត្រផងដែរ ។ សូមមើលបញ្ជីខាងក្រោមសម្រាប់ការពិពណ៌នាអំពីធនធានទាំងអស់ដែលមានសម្រាប់អ្នករៀន ៖
-
EnglishConnect ១ សម្រាប់អ្នករៀន និង EnglishConnect ២ សម្រាប់អ្នករៀន ៖ អ្នករៀនប្រើសៀវភៅសិក្សាទាំងនេះដើម្បីត្រៀមខ្លួន និងចូលរួមក្នុងក្រុមសន្ទនា ។ សៀវភៅសិក្សាសម្រាប់អ្នករៀននីមួយៗត្រូវបានបែងចែកជាប្រាំមួយជំពូក ដែលមួយជំពូកៗមានមេរៀនពីបួនទៅប្រាំ ។ មេរៀននីមួយៗរួមមានផ្នែក « ការសិក្សាផ្ទាល់ខ្លួន » និង « ក្រុមសន្ទនា » ។ អ្នករៀនត្រូវបានលើកទឹកចិត្តឲ្យបំពេញសកម្មភាព « ការសិក្សាផ្ទាល់ខ្លួន » មុនពេលពួកគេមកកាន់ក្រុមសន្ទនា ។ អ្នកអាចចូលទៅកាន់សៀវភៅសិក្សាសម្រាប់អ្នករៀន និងធនធានដែលភ្ជាប់មកជាមួយជាសំឡេងនៅក្នុងបណ្ណាល័យដំណឹងល្អ ឬបញ្ជាទិញវានៅលើគេហទំព័រ store.ChurchofJesusChrist.org ( លេខសម្ភារ ១៨៤៨៩ & ១៩៥៦៣ ) ។
-
សៀវភៅលំហាត់ EnglishConnect ១ និង សៀវភៅលំហាត់ EnglishConnect ២ ៖ ក្រុម EnglishConnect ១ និង ២ នីមួយៗមានសៀវភៅលំហាត់របស់វាផ្ទាល់ ។ អ្នករៀនប្រើសកម្មភាពនៅក្នុងសៀវភៅលំហាត់ទាំងនេះដោយខ្លួនឯង ឬជាមួយដៃគូជាការអនុវត្តបន្ថែមនៅក្រៅក្រុមសន្ទនា ។ អ្នកអាចចូលទៅកាន់សៀវភៅលំហាត់នៅក្នុងបណ្ណាល័យដំណឹងល្អ ឬបញ្ជាទិញវានៅលើគេហទំព័រ store.ChurchofJesusChrist.org ( លេខសម្ភារ ១៧១៤០ & ១៧៣២៣ ) ។
-
EnglishConnect.org ៖ គេហទំព័រ EnglishConnect រួមមានសកម្មភាពអនុវត្តចំពោះគ្នាទៅវិញទៅមកសម្រាប់មេរៀននីមួយៗ ។
-
កម្មវិធីបណ្ណាល័យដំណឹងល្អ ៖ អ្នករៀនអាចអាន ឬស្តាប់សុន្ទរកថាសន្និសីទទូទៅ ព្រះគម្ពីរមរមន និងទំនុកតម្កើង ។
-
សៀវភៅ និងកម្មវិធីសម្រាប់ឧបករណ៍ផ្សេងៗទៀត ៖ មានធនធានជាច្រើនដែលបានបង្កើតឡើងដើម្បីជួយមនុស្សឲ្យរៀនភាសាអង់គ្លេស ។ អ្នករៀនគប្បី « ស្វែងរក … សៀវភៅដ៏ល្អៗបំផុត ចូរស្វែងរកការរៀនសូត្រ គឺដោយសារការសិក្សា និងដោយសារសេចក្ដីជំនឿផង » ( គោលលទ្ធិ និងសេចក្ដីសញ្ញា ៨៨:១១៨ ) ។
គ្រូបង្រៀនគួរតែលើកទឹកចិត្តអ្នករៀនឲ្យសាកល្បងធនធានផ្សេងៗគ្នា និងវាយតម្លៃថាតើធនធានមួយណាល្អសម្រាប់ពួកគេ ។
លេខសម្ភារហាងរបស់សាសនាចក្រ
|
EnglishConnect ១ សម្រាប់អ្នករៀន |
១៨៤៨៩ |
|
EnglishConnect ២ សម្រាប់អ្នករៀន |
១៩៥៦៣ |
|
សៀវភៅលំហាត់ EnglishConnect ១ |
១៧១៤០ |
|
សៀវភៅលំហាត់ EnglishConnect ២ |
១៧៣២៣ |
សម្ភារសម្រាប់គ្រូបង្រៀន
គ្រូបង្រៀនគួរសិក្សា EnglishConnect សម្រាប់គ្រូបង្រៀនក្នុងបណ្ណាល័យដំណឹងល្អ ព្រមទាំងធនធានបំពាក់បំប៉នផ្សេងទៀតនៅលើគេហទំព័រ englishconnect.org/teacher/training ។ គ្រូបង្រៀនក៏អាចប្រើធនធានធ្វើបទបង្ហាញរបស់ EnglishConnect ដើម្បីណែនាំសកម្មភាពក្រុមសន្ទនាផងដែរ ។ ធនធានធ្វើបទបង្ហាញអាចរកបាននៅលើគេហទំព័រ englishconnect.org/resources/teaching-materials ។
តើខ្ញុំដឹងថាក្រុមទាំងឡាយទទួលបានជោគជ័យដោយរបៀបណា ?
គោលបំណងនៃកម្មវិធី EnglishConnect គឺដើម្បីជួយអ្នករៀនបង្កើនភាពខ្លួនទីពឹងខ្លួនខាងវិញ្ញាណ និងខាងសាច់ឈាម កាលដែលពួកគេស្វែងរកជំនួយពីព្រះអម្ចាស់ដើម្បីរៀនភាសាអង់គ្លេស ។ ការរៀនភាសាអង់គ្លេសក៏អាចពង្រីកឱកាសអប់រំ និងការងាររបស់ពួកគេផងដែរ ។ វគ្គសិក្សា EnglishConnect ត្រូវបានរចនាឡើងដើម្បីជួយអ្នករៀនអនុវត្តគោលការណ៍នៃដំណឹងល្អ នៅពេលដែលពួកគេធ្វើការជាមួយគ្នាដើម្បីសម្រេចគោលដៅរៀនសូត្ររបស់ពួកគេ ។
អ្នកនឹងដឹងថាគ្រូបង្រៀនទទួលបានជោគជ័យនៅពេលពួកគេ ៖
-
យាងអញ្ជើញព្រះវិញ្ញាណតាមរយៈទីបន្ទាល់ ការអធិស្ឋាន និងការបង្ហាញពីសេចក្ដីស្រឡាញ់ និងការលើកទឹកចិត្ត ។
-
សូមចំណាយពេល ២០ ទៅ ៣០ នាទី នៃពេលវេលាជាក្រុម ដើម្បីពិភាក្សាអំពីគោលការណ៍នៃការរៀនសូត្រចេញពីមេរៀននោះ ។
-
សូមចំណាយពេលភាគច្រើននៃពេលវេលាក្រុមដើម្បីជួយអ្នករៀនឲ្យចូលរួមក្នុងសកម្មភាពអនុវត្តការនិយាយគ្នាទៅវិញទៅមក ។
អ្នកនឹងដឹងថាអ្នករៀនទទួលបានជោគជ័យពេលពួកគេ ៖
-
ចូលរួមយ៉ាងខ្ជាប់ខ្ជួន និងសកម្មក្នុងការប្រជុំក្រុមប្រចាំសប្តាហ៍ ។
-
បង្រៀនគ្នាទៅវិញទៅមក បង្ហាញសេចក្ដីជំនឿ និងចែកចាយទីបន្ទាល់ ។
-
ធ្វើសកម្មភាពដោយសេចក្ដីជំនឿដើម្បីសិក្សា និងអនុវត្តភាសាអង់គ្លេសជារៀងរាល់ថ្ងៃក្រៅពីក្រុម ។
តើខ្ញុំដឹងយ៉ាងដូចម្ដេចថាអ្នករៀនគួរចូលរៀន EnglishConnect ១ ឬ ២ ?
អ្នកអាចប្រើការវាយតម្លៃតាមមាត់ខ្លីៗនៅក្នុង « ឧបសម្ព័ន្ធ ខ ៖ ការសម្ភាសន៍លើភាពស្ទាត់ជំនាញផ្ទាល់មាត់ដើម្បីចូលរៀននៅក្នុងក្រុម EnglishConnect » ដើម្បីកំណត់ថាតើអ្នករៀនគួរដាក់បញ្ចូលក្នុង EnglishConnect ១ ឬ EnglishConnect ២ ។ ប្រសិនបើមានតែមួយក្រុម អ្នករៀនមកពីកម្រិតទាំងពីរអាចធ្វើការជាមួយគ្នាដើម្បីផ្តល់ និងទទួលការគាំទ្រពីគ្នាទៅវិញទៅមក ។