« ការគាំទ្រ » សៀភៅណែនាំពីការអនុវត្តកម្មវិធី EnglishConnect ( ឆ្នាំ ២០២៣ )
« ការគាំទ្រ » សៀភៅណែនាំពីការអនុវត្តកម្មវិធី EnglishConnect
ការគាំទ្រ
អ្នកអាចរកចម្លើយចំពោះសំណួរដែលបានសួរជាទូទៅនៅក្នុងផ្នែក « សំណួរដែលចោទសួរញឹកញាប់ » ។ អ្នកអាចរកព័ត៌មានបន្ថែម និងការធ្វើបច្ចុប្បន្នភាពចុងក្រោយបំផុតនៅលើគេហទំព័រ englishconnect.org ។ ប្រសិនបើអ្នកត្រូវការការគាំទ្របន្ថែម អ្នកអាចទាក់ទងទៅអ្នកគ្រប់គ្រងផ្នែកសុខុមាលភាព និងភាពខ្លួនទីពឹងខ្លួនក្នុងមូលដ្ឋាន ឬអ្នកជំនាញផ្នែកសុខុមាលភាពប្រចាំស្តេក ។
ការបង្កើតបណ្តាញគាំទ្រ
សូមពិចារណាទាក់ទងទៅក្រុមនៅជិតក្នុងតំបន់របស់អ្នក ដើម្បីពិភាក្សាអំពីឧបសគ្គ និងជោគជ័យ ។ ថ្នាក់ដឹកនាំ និងគ្រូបង្រៀនដែលធ្វើការជាមួយក្រុមដែលនៅជិតៗ អាចបង្កើតបណ្តាញនៃការគាំទ្រសម្រាប់ក្រុមពួកគេផ្ទាល់ និងសម្រាប់ក្រុមដទៃទៀត ។ អ្នកអាចរកឃើញក្រុមដែលនៅជិតៗនៅលើគេហទំព័រ quickreg.englishconnect.org ។