ការរៀន​ភាសា​អង់គ្លេស
គោលបំណង


« គោលបំណង » សៀភៅណែនាំ​ពី​ការអនុវត្ត​កម្មវិធី EnglishConnect ( ឆ្នាំ ២០២៣ )

« គោលបំណង » សៀភៅណែនាំ​ពី​ការអនុវត្ត​កម្មវិធី EnglishConnect

មនុស្ស​និយាយ និង​សើច​ជាមួយ​គ្នា

គោលបំណង

កម្មវិធី EnglishConnect គឺជា​កម្មវិធី​សិក្សា​ភាសា​អង់គ្លេស​ដែល​បាន​ផ្តល់ជូន​ដោយ​សាសនាចក្រ​នៃ​ព្រះយេស៊ូវ​គ្រីស្ទ​នៃ​ពួកបរិសុទ្ធ​ថ្ងៃចុងក្រោយ ។ គោលបំណង​នៃ EnglishConnect គឺ​ដើម្បី​ជួយ​មនុស្ស​បង្កើន​ភាពខ្លួន​ទីពឹង​ខ្លួន​ខាង​វិញ្ញាណ និង​ខាង​សាច់ឈាម តាមរយៈ​ការអភិវឌ្ឍ​ជំនាញ​ភាសា​អង់គ្លេស​ក្នុង​បរិយាកាស​នៃ​សេចក្ដី​ជំនឿ ការរាប់អាន និង​ការរីកចម្រើន ។

EnglishConnect គាំទ្រ​ដល់​កិច្ចការ​នៃ​សេចក្តី​សង្រ្គោះ​របស់​ព្រះ និង​ភាពតម្កើង​ឡើង

EnglishConnect អាច​ជួយ​បុត្រា​បុត្រី​ព្រះ ៖

  • រស់នៅ​តាមដំណឹងល្អ​របស់​ព្រះយេស៊ូវ​គ្រីស្ទ ។ នៅក្នុង EnglishConnect អ្នកចូលរួម​អនុវត្ត​គោលការណ៍​នៃ​ការរៀនសូត្រ « ដោយសារ​ការសិក្សា និង​ដោយសារ​សេចក្ដី​ជំនឿ​ផង » ( គោលលទ្ធិ និង​សេចក្ដី​សញ្ញា ៨៨:១១៨ ) ។ គ្រូបង្រៀន និង​អ្នករៀន​ពង្រឹង​សេចក្ដី​ជំនឿ​របស់​ពួកគេ នៅពេល​ពួកគេ​ស្វែងរក និង​ទទួល​ជំនួយ​ពី​ព្រះអម្ចាស់ ។ ( ឧទាហរណ៍ )

  • ការមើលថែ​ដល់​អ្នក​ខ្វះខាត ។ ជំនាញ​ភាសា​អង់គ្លេស​អាច​ពង្រីក​ឱកាស​សម្រាប់​ភាពខ្លួន​ទីពឹង​ខ្លួន និង​ការបម្រើ ។ EnglishConnect ជួយ​អ្នកចូលរួម​រៀបចំ​ឱកាស​នៃ​ការបម្រើ ការងារ និង​ការអប់រំ ។ លើសពី​នេះ​ទៅ​ទៀត អ្នកចូលរួម​បម្រើ និង​ស្រឡាញ់​គ្នា​ទៅវិញ​ទៅមក នៅពេល​ពួកគេ​បង្រៀន និង​រៀនសូត្រ​ជាមួយ​គ្នា ។ ( ឧទាហរណ៍ )

  • ការអញ្ជើញ​មនុស្ស​ទាំងអស់​ឲ្យ​ទទួលយក​ដំណឹងល្អ ។ នៅ​ក្នុង​ក្រុម EnglishConnect អ្នកចូលរួម​រៀន និង​អនុវត្ត​គោលការណ៍​ដំណឹងល្អ និង​កសាង​មិត្តភាព ។ នៅក្នុង​កម្មវិធី EnglishConnect ទាំងមូល​អ្នកចូលរួម​មាន​ឱកាស​ជាច្រើន​ដើម្បី​ធ្វើតាម​ព្រះវិញ្ញាណ នៅពេល​ពួកគេ​ស្រឡាញ់ ចែកចាយ និង​អញ្ជើញ​អ្នកដទៃ​ទៀត​ឲ្យ​ដកពិសោធន៍​នូវ​ពរជ័យ​នៃ​ដំណឹងល្អ ។ ( ឧទាហរណ៍ )