« ទិដ្ឋភាពទូទៅ » សៀភៅណែនាំពីការអនុវត្តកម្មវិធី EnglishConnect ( ឆ្នាំ ២០២៣ )
« ទិដ្ឋភាពទូទៅ » សៀភៅណែនាំពីការអនុវត្តកម្មវិធី EnglishConnect
ទិដ្ឋភាពទូទៅ
EnglishConnect មានកម្រិតច្រើនដើម្បីជួយអ្នករៀនឲ្យរីកចម្រើន ។ EnglishConnect ១ និង ២ ជួយអ្នករៀនឲ្យអភិវឌ្ឍជំនាញភាសាអង់គ្លេសជាមូលដ្ឋាន ។ EnglishConnect ៣ ជួយអ្នករៀនឲ្យអភិវឌ្ឍជំនាញភាសាអង់គ្លេសមធ្យមសម្រាប់ ឱកាស ការងារ ការបម្រើ និងការអប់រំ—ជាពិសេស BYU–PathwayWorldwide ។
EnglishConnect មានប្រសិទ្ធភាពបំផុតនៅពេលមានគ្រប់កម្រិតទាំងអស់សម្រាប់អ្នករៀន ។
តម្រូវការសម្រាប់អ្នកចូលរួម
អ្នករៀនត្រូវតែចេះអក្សរជាភាសាកំណើតរបស់ខ្លួន ហើយយ៉ាងហោចណាស់មានអាយុ ១១ ឆ្នាំ ដើម្បីចូលរួមជាមួយក្រុម EnglishConnect ។
ខាងក្រោមនេះគឺជាសមត្ថភាពភាសាអង់គ្លេស ដែលអ្នករៀនចាំបាច់ត្រូវចាប់ផ្តើមកម្រិតនីមួយៗ ។
EnglishConnect ១ ៖ អានតួរអក្សរ ហើយនិយាយពាក្យគ្រឹះ
EnglishConnect ២ ៖ បង្កើតប្រយោគគ្រឹះ
EnglishConnect ៣ ៖ ធ្វើការសន្ទនាធម្មតា អាន និងសរសេរប្រយោគគ្រឹះ*
*អ្នករៀនត្រូវប្រលងជាប់ការវាយតម្លៃភាសាអង់គ្លេស ដើម្បីចូលរៀន EnglishConnect ៣។