« ឧបសម្ព័ន្ធ ខ ៖ ការសម្ភាសន៍លើភាពស្ទាត់ជំនាញផ្ទាល់មាត់ដើម្បីចូលរៀននៅក្នុងក្រុម EnglishConnect ១ និង ២ » សម្រាប់គ្រូបង្រៀន EnglishConnect ( ឆ្នាំ ២០២៣ )
« ឧបសម្ព័ន្ធ ខ » EnglishConnect សម្រាប់គ្រូបង្រៀន
ឧបសម្ព័ន្ធ ខ
ការសម្ភាសន៍លើភាពស្ទាត់ជំនាញផ្ទាល់មាត់ដើម្បីចូលរៀននៅក្នុងក្រុម EnglishConnect
សម្រាប់អ្នកគ្រប់គ្រងការសម្ភាសន៍ដោយផ្ទាល់មាត់
ការប្រលងនេះគឺជាការសម្ភាសន៍ខ្លីៗដែលគួរចំណាយពេលមិនលើសពីប្រាំនាទីឡើយ ។ ការសម្ភាសន៍ដោយផ្ទាល់មាត់នេះនឹងជួយកំណត់ថាតើអ្នករៀនគួរតែត្រូវបានដាក់នៅក្នុង EnglishConnect ១ ឬ EnglishConnect ២ ។ សូមប្រើសន្លឹកកិច្ចការនេះដើម្បីធ្វើការសម្ភាសន៍ និងវាយតម្លៃចម្លើយរបស់អ្នកទទួលការសម្ភាសន៍ ។
អាចបោះពុម្ព « ការសម្ភាសន៍លើភាពស្ទាត់ជំនាញផ្ទាល់មាត់ » បាន
ការបកស្រាយលទ្ធផលនៃការសម្ភាសន៍ផ្ទាល់មាត់
ចម្លើយនីមួយៗគួរតែត្រូវបានវាយតម្លៃតាមរង្វាស់ដូចខាងក្រោម ៖
-
០ = មិនអាចឆ្លើយសំណួរទាំងអស់បាន
-
១ = មានសមត្ថភាពឆ្លើយបានតិចតួច ឬឆ្លើយបានតែមួយពាក្យៗប៉ុណ្ណោះ
-
២ = អាចឆ្លើយឃ្លាដែលទន្ទេញចាំ និងមានកំហុសជាច្រើន
-
៣ = ឆ្លើយឃ្លាដែលមិនទន្ទេញចាំ ទោះបីជាអាចមានកំហុសក៏ដោយ ។
-
៤ = ឆ្លើយដោយមានកំហុសខ្លះៗ
-
ពិន្ទុសុរប ៖ ០–៧ = EnglishConnect ១
-
ពិន្ទុសរុប ៖ ៨–១១ = EnglishConnect ២
-
ពិន្ទុសរុប ៖ ១២+ = EnglishConnect ២ និងអញ្ជើញឲ្យដាក់ពាក្យចូលរៀន EnglishConnect ៣
ប្រសិនបើអ្នករៀនទទួលបានភាគច្រើននៃការវាយតម្លៃតាមរង្វាស់ ១ ច្រើនដង ពួកគេគួរតែត្រូវបានអនុញ្ញាតឲ្យចូលរៀននៅក្នុង EnglishConnect ១ ។ ប្រសិនបើអ្នករៀនទទួលបានភាគច្រើននៃរង្វាស់ ២ ច្រើនដង ឬ ៣ ច្រើនដង ពួកគេគួរតែត្រូវបានអនុញ្ញាតឲ្យចូលរៀននៅក្នុង EnglishConnect ២ ។ ប្រសិនបើអ្នករៀនទទួលបានភាគច្រើននៃរង្វាស់ ៣ ច្រើនដង ឬ ៤ ច្រើនដង ពួកគេនៅតែអាចចូលរួម EnglishConnect ២ ប្រសិនបើចង់បាន ប៉ុន្តែក៏អាចត្រូវបានអញ្ជើញឲ្យដាក់ពាក្យចូលរៀន EnglishConnect ៣ ផងដែរ ( សូមមើល englishconnect.org/join ) ។
សម្ភាសដោយផ្ទាល់មាត់
សូមជួយអ្នកទទួលការសម្ភាសន៍ឲ្យមានអារម្មណ៍នូវទំនុកចិត្តឲ្យអស់ពីលទ្ធភាព ដោយបង្កើតបរិយាកាសប្រកបដោយភាពរាក់ទាក់ ។ ស្វាគមន៍អ្នកទទួលការសម្ភាសន៍ ហើយណែនាំខ្លួនអ្នកដោយសាមញ្ញៗ ។ ឧទាហរណ៍ ៖ « Hi. My name is. What’s your name? »
សូមសួរគាត់ ឬនាងនូវសំណួរដែលមានក្នុងតារាងខាងក្រោម ។
|
សំណួរ |
ពិន្ទុ ( ០–៤ ) |
|---|---|
សំណួរ ១. Tell me about yourself. What do you like to do? ( ប្រសិនបើអ្នករៀនមិនយល់ពីសំណួរនេះទេ អ្នកអាចព្យាយាមសួរថា «What are your hobbies? » ) | |
សំណួរ ២. Tell me about your family. Who is in your family? | |
សំណួរ ៣. Where are you from? Tell me about your city. | |
សំណួរ ៤. What did you do last weekend? (ការនិយាយឃ្លាជាទម្រង់អតីតកាលគឺពិបាកជាង ដូច្នេះសូមសួរសំណួរនេះលុះត្រាតែអ្នករៀនធ្វើបានល្អលើសំណួរផ្សេងទៀតទាំងអស់ ) ។ | |
សំណួរ ពិន្ទុសរុប |