ការរៀន​ភាសា​អង់គ្លេស
តើ​អ្វី​ធ្វើ​ឲ្យ EnglishConnect ពិសេស ?


« តើ​អ្វី​ធ្វើ​ឲ្យ EnglishConnect ពិសេស ? » សម្រាប់​គ្រូបង្រៀន EnglishConnect ( ឆ្នាំ ២០២៣ )

« តើ​អ្វី​ធ្វើ​ឲ្យ EnglishConnect ពិសេស ? » សម្រាប់​គ្រូបង្រៀន EnglishConnect

មនុស្ស​បី​នាក់​រៀន​ជាមួយគ្នា​ពី​សៀវភៅ​សិក្សា EnglishConnect

តើ​អ្វី​ធ្វើ​ឲ្យ EnglishConnect ពិសេស ?

នៅក្នុង EnglishConnect យើង « ចូរ​ស្វែងរក​ការរៀនសូត្រ គឺ​ដោយសារ​ការសិក្សា និង​ដោយសារ​សេចក្ដី​ជំនឿ​ផង » ( គោលលទ្ធិ និង​សេចក្តី​សញ្ញា ៨៨:១១៨ ) ។ យើង​រួម​គ្នា​អភិវឌ្ឍ​ជំនាញ​ភាសា​អង់គ្លេស​នៅក្នុង​បរិយាកាស​នៃ​សេចក្តីជំនឿ ការរាប់អាន និង​ការរីកចម្រើន ។

សេចក្តី​ជំនឿ

នៅក្នុង EnglishConnect យើង​ធ្វើ​សកម្មភាព​ដោយ​សេចក្តី​ជំនឿ​ដើម្បី​ស្វែងរក​ជំនួយ​ពី​ព្រះអម្ចាស់​ក្នុង​ការរៀន​ភាសា​អង់គ្លេស ។ នៅពេល​យើង​ស្វែងរក​ជំនួយ​ពី​ព្រះអម្ចាស់​ដើម្បី​រៀន​ភាសា​អង់គ្លេស នោះ​យើង​អាច​ខិត​កាន់តែ​ជិត​ព្រះ ហើយ​ទទួល​បទពិសោធន៍​ពី​ព្រះ​ចេស្តា​ដែលអាច​ធ្វើបាន​របស់​ព្រះអង្គ​សង្គ្រោះ ។ នៅក្នុង​មេរៀន​នីមួយៗ យើង​រៀន និង​អនុវត្ត​គោលការណ៍​ខាងវិញ្ញាណ​នៃ​ការរៀនសូត្រ ។ ព្រះវិញ្ញាណ​ជា​គ្រូបង្រៀន​ពិតប្រាកដ ហើយ​យើង​អាច​ស្វែងរក​អំណោយទាន​នៃ​ព្រះវិញ្ញាណ​ដើម្បី​ជួយ​យើង​រៀន រួមទាំង​អំណោយទាន​នៃ​ភាសា​ផង ( សូមមើល គោលលទ្ធិ និង​សេចក្តី​សញ្ញា ៤៦:៨–២៦ ) ។

2:7

ការរាប់អាន

នៅក្នុង EnglishConnect យើង​យាងអញ្ជើញ​ព្រះវិញ្ញាណ នៅពេល​យើង​ស្រឡាញ់ បង្រៀន និង​គាំទ្រ​គ្នា​ទៅវិញ​ទៅមក ។ យើង​បង្កើត​មិត្តភាព និង​ជួយ​គ្នា​ទៅវិញ​ទៅមក​ឲ្យបន្ត​មាន​កម្លាំង​ចិត្ដ ។ យើង​រួមគ្នា​បង្កើន​ទំនុកចិត្ត​របស់​យើង រៀន​ពី​កំហុស​របស់​យើង និង​អបអរសាទរ​ការរីកចម្រើន​របស់​យើង ។ នៅពេល​យើង​រៀន​ចេញពី​ព្រះវិញ្ញាណ យើង​នឹង « យល់​គ្នា​ទៅ​វិញ​ទៅ​មក » និង « [ អាច ] បាន​ស្អាង​ឡើង ហើយ​ត្រេកអរ​ជាមួយ​គ្នា » ( គោលលទ្ធិ និង​សេចក្តី​សញ្ញា ៥០:២២ ) ។

1:55

ការរីកចម្រើន

នៅក្នុង EnglishConnect យើង​ធ្វើ​អ្វីៗ​ច្រើន​ជាង​ការរៀន​ភាសា​អង់គ្លេស យើង​ក៏​បង្កើន​សមត្ថភាព​របស់​យើង​ក្នុង​ការរៀន និង​បង្រៀន​ផងដែរ ។ មិន​ថា​យើង​ចាប់ផ្តើម​នៅ​កន្លែង​ណា​ទេ យើង​ខិតខំ​ធ្វើការ​ជា​ដៃគូ​ជាមួយ​ព្រះ​ដើម្បី​សម្រេច​គោលដៅ​របស់​យើង ។ យើង​ធ្វើ​សកម្មភាព​ដោយ​សេចក្តីជំនឿ ដើម្បី​អនុវត្ត​ភាសា​អង់គ្លេស​ជា​រៀង​រាល់​ថ្ងៃ ។ យើង​ព្យាយាម​រៀន « ដោយសារ​ការសិក្សា និង​ដោយសារ​សេចក្តីជំនឿ​ផង » ( គោលលទ្ធិ និង​សេចក្តី​សញ្ញា ៨៨:១១៨ ) នៅ​គ្រប់​ទិដ្ឋភាព​ទាំងអស់​នៃ​ជីវិត​របស់​យើង ។

2:26