ព្រះគម្ពីរ​សញ្ញាថ្មី ឆ្នាំ ២០២៣
ថ្ងៃទី ២២–២៨ ខែ ឧសភា ។ យ៉ូសែប ស្ម៊ីធ—ម៉ាថាយ ១; ម៉ាថាយ ២៤–២៥; ម៉ាកុស ១២–១៣; លូកា ២១ ៖ « កូន​មនុស្ស​នឹង​មក »


« ថ្ងៃទី ២២–២៨ ខែ ឧសភា ។ យ៉ូសែប ស្ម៊ីធ—ម៉ាថាយ ១; ម៉ាថាយ ២៤–២៥; ម៉ាកុស ១២–១៣; លូកា ២១ ៖ ‹ កូន​មនុស្ស​នឹង​មក › » ចូរ​មក​តាម​ខ្ញុំ—សម្រាប់​សាលា​ថ្ងៃ​អាទិត្យ ៖ ព្រះ​គម្ពីរ​សញ្ញា​ថ្មី ឆ្នាំ ២០២៣ ( ២០២២ )

« ថ្ងៃទី ២២–២៨ ខែ ឧសភា ។ យ៉ូសែប ស្ម៊ីធ—ម៉ាថាយ ១; ម៉ាថាយ ២៤–២៥; ម៉ាកុស ១២–១៣; លូកា ២១ » ចូរ​មក​តាម​ខ្ញុំ—សម្រាប់​សាលា​ថ្ងៃ​អាទិត្យ ៖ ឆ្នាំ ២០២៣

រូបភាព
ការយាង​មក​ជាលើក​ទីពីរ

ការយាង​មក​ជាលើក​ទីពីរ ដោយ ហារី អាន់ឌើរសិន

ថ្ងៃទី ២២–២៨ ខែ ឧសភា

យ៉ូសែប ស្ម៊ីធ—ម៉ាថាយ ១; ម៉ាថាយ ២៤–២៥; ម៉ាកុស ១២–១៣; លូកា ២១

« កូន​មនុស្ស​នឹង​មក »

សូម​ចងចាំ​ថា​ត្រូវ​ចាប់ផ្ដើម​ការរៀបចំ​របស់​បងប្អូន​ដើម្បី​បង្រៀន​ដោយ​ការអាន យ៉ូសែប ស្ម៊ីធ—ម៉ាថាយ ១; ម៉ាថាយ ២៤–២៥; ម៉ាកុស ១២–១៣ និង លូកា ២១ ។ សូម​ស្វែងរក​ការបំផុស​គំនិត​ផ្ទាល់ខ្លួន​របស់​បងប្អូន រួចហើយ​សូម​ពិនិត្យ​មើល​គម្រោង​មេរៀន​នេះ​ឡើងវិញ​សម្រាប់​ជា​គំនិត​បន្ថែម ។

រូបភាព
រូប​តំណាង​ការចែកចាយ

អញ្ជើញ​ឲ្យ​ចែកចាយ

សូម​ធ្វើ​បញ្ជី​មួយ​នៅលើ​ក្ដារខៀន​អំពី​ពាក្យ​ប្រៀប​ប្រដូច​របស់​ព្រះអង្គ​សង្គ្រោះ ដែល​មាន​នៅក្នុង​ការអាន​សប្ដាហ៍​នេះ ដូចជា​រឿងដើម​ល្វា រឿង​បុរស​ចិត្ត​ល្អ និង​ចោរ រឿងអ្នក​បម្រើ​ស្មោះត្រង់ និង​អ្នក​បម្រើ​មិន​ល្អ រឿងនាង​ព្រហ្មចារី​ទាំង​ដប់ រឿង​កាក់ និង​រឿងចៀម និង​ពពែ ។ សូម​ឲ្យ​សមាជិក​ក្នុង​ថ្នាក់​ចែកចាយ​សេចក្ដីពិត ដែល​ពួកគេ​បាន​រៀន​មកពី​ពាក្យ​ប្រៀបប្រដូច​ទាំងនេះ ដែល​អាច​ជួយ​ពួកគេ​ឲ្យ​រៀបចំ​ខ្លួន​សម្រាប់​ការយាងមក​ជា​លើក​ទីពីរ​របស់​ព្រះអម្ចាស់ ។ តើ​ពួកគេ​កំពុង​ធ្វើអ្វីខ្លះ ដើម្បី​អនុវត្ត​សេចក្ដីពិត​ទាំងនេះ​ទៅក្នុង​ជីវិត​របស់​ពួកគេ ?

រូបភាព
រូប​តំណាង​ការបង្រៀន

បង្រៀន​គោលលទ្ធិ

យ៉ូសែប ស្ម៊ីធ—ម៉ាថាយ ១:២១–៣៧

ការព្យាករ​អំពី​ការយាងមក​ជា​លើក​ទី​ពីរ​របស់​ព្រះអង្គ​សង្គ្រោះ អាច​ជួយ​យើង​ឲ្យ​ប្រឈម​មុខ​នឹង​អនាគត​កាល​ដោយ​សេចក្ដី​ជំនឿ ។

  • ទីសម្គាល់​ទាំងឡាយ​អំពី​ការយាង​មក​ជា​លើក​ទីពីរ​របស់​ព្រះអង្គ​សង្គ្រោះ អាច​នឹង​ពិបាកយល់​ចំពោះ​សមាជិក​ក្នុង​ថ្នាក់​មួយ​ចំនួន ។ វា​អាច​នឹង​ជួយ​ដល់​ពួកគេ​បើ​ធ្វើការ​ជា​ក្រុម ហើយ​ប្រាប់​អំពី​ទីសម្គាល់​នានា​ដែល​ពួកគេ​រកឃើញ​នៅក្នុង យ៉ូសែប ស្ម៊ីធ—ម៉ាថាយ ១:២១–៣៧ ។ វា​ក៏អាច​នឹង​ជួយ​ពួកគេ​ឲ្យ​យល់​បាន​កាន់តែ​ច្បាស់​អំពី​សារៈសំខាន់​នៃ​ទីសម្គាល់​ទាំងនេះ​ផងដែរ ប្រសិនបើ​ពួកគេ​ប្រៀបធៀប​វា​ទៅនឹង​ស្លាក​សញ្ញា​សម្គាល់​ផ្លូវ ។ ហេតុអ្វី​ក៏​ស្លាក​សញ្ញា​សម្គាល់​ផ្លូវ​មាន​សារៈសំខាន់ ? តើ​ទីសម្គាល់​នៃ​ការយាង​មក​ជាលើក​ទីពីរ​របស់​ដូចជា​ស្លាក​សញ្ញា​សម្គាល់​ផ្លូវ​តាម​របៀប​ណា ? តើ​វា​ខុសគ្នា​យ៉ាង​ដូចម្ដេច​? បងប្អូន​អាច​នឹង​ផ្ដល់​ក្រដាស​ដែល​មាន​រាងជា​ស្លាក​សញ្ញា​សម្គាល់​ផ្លូវ​ឲ្យ​ទៅក្រុម​នីមួយៗ ហើយ​អញ្ជើញ​ពួកគេ​ឲ្យ​សរសេរ​នៅលើ​ក្រដាស​នីមួយៗ​នូវ​ទីសម្គាល់​មួយ ដែល​នឹង​មាន​មុន​ការយាងមក​ជា​លើក​ទីពីរ ។ សូម​ឲ្យ​ពួកគេ​ចែកចាយ​នូវ​អ្វី​ដែល​ពួកគេ​រកឃើញ ហើយ​អញ្ជើញ​សមាជិក​ក្នុង​ថ្នាក់​ឲ្យ​ពិភាក្សា​អំពី​ភស្ដុតាង​នៃ​ទីសម្គាល់​ទាំងនេះ​នៅក្នុង​ពិភពលោក​សព្វថ្ងៃ ។

យ៉ូសែប ស្ម៊ីធ—ម៉ាថាយ ១:២៦–២៧, ៣៨–៥៥; ម៉ាថាយ ២៥:១–១៣

យើង​ត្រូវតែ​ត្រៀមខ្លួន​ជានិច្ច​សម្រាប់​ការយាងមក​ជា​លើក​ទីពីរ​របស់​ព្រះអង្គ​សង្គ្រោះ ។

  • ពាក្យ​ប្រៀប​ប្រដូច​នៅក្នុង យ៉ូសែប ស្ម៊ីធ—ម៉ាថាយ ១:២៦–២៧, ៣៨–៥៥ និង ម៉ាថាយ ២៥:១–១៣ អាច​ជួយ​សមាជិក​ក្នុង​ថ្នាក់​ឲ្យ​ទទួល​ស្គាល់​ពី​សារៈសំខាន់​នៃ​ការត្រៀម​ខ្លួន​ជាស្រេច​សម្រាប់​ការយាងមក​ជា​លើក​ទីពីរ ។ សូម​អញ្ជើញ​សិស្ស​ក្នុង​ថ្នាក់​ឲ្យ​ស្រាវជ្រាវ​ក្នុង​ខគម្ពីរ​ទាំងនេះ ហើយ​ចែកចាយ​អ្វី​ដែល​ពួកគេ​មាន​អារម្មណ៍​ថា ព្រះអង្គ​សង្គ្រោះ​កំពុង​អញ្ជើញ​យើង​ឲ្យ​ធ្វើ ។ អែលឌើរ ដេវីឌ អេ បែដណា បាន​ផ្ដល់​នូវ​ការបកស្រាយ​មួយ​អំពី​ពាក្យ​ប្រៀប​ប្រដូច​អំពី​ស្ដ្រី​ព្រហ្មចារី​ដប់​នាក់ ដែល​អាច​នឹង​ជួយ​បាន ( សូមមើល « ធនធាន​បន្ថែម​ទាំងឡាយ » ) ។ ហេតុអ្វី​ក៏​យើង​ម្នាក់ៗ​ត្រូវតែ​ដក​ពិសោធន៍​ការប្រែចិត្ត​ជឿ​ដោយ​ខ្លួន​យើង ? តើ​យើង​ធ្វើ​កិច្ចការ​នេះ​ដោយ​របៀប​ណា ? តើ គោលលទ្ធិ និង សេចក្ដី​សញ្ញា ៤៥:៥៦–៥៧ បន្ថែម​អ្វីខ្លះ​ដល់​ការយល់​ដឹង​របស់​យើង​អំពី​ពាក្យ​ប្រៀប​ប្រដូច​នេះ ?

  • នៅពេល​បងប្អូន​រៀន​អំពី​ការយាង​ត្រឡប់​មកវិញ​របស់​ព្រះអង្គ​សង្គ្រោះ នោះ​បងប្អូន​អាច​អាន ឬ​ច្រៀង​ទំនុក​តម្កើង​រួមគ្នា​អំពី​ការយាង​មក​ជាលើក​ទីពីរ ( សូមមើល « Jesus Christ—Second Coming » នៅក្នុង​លិបិក្រម​ប្រធានបទ​នៅ​ខាងក្រោយ​សៀវភៅ​ទំនុក​តម្កើង ) ។

ម៉ាថាយ ២៥:១៤–៤៦

នៅក្នុង​ការជំនុំ​ជម្រះ​ចុងក្រោយ យើង​នឹង​ទូល​ពី​ដំណើររឿង​នៃ​ជីវិត​របស់​យើង​ថ្វាយ​ព្រះអម្ចាស់ ។

  • ពាក្យ​ប្រៀបប្រដូច​អំពី​ប្រាក់ និង​ពាក្យ​ប្រៀប​ប្រដូច​អំពី​ចៀម និង​ពពែ អាច​បំផុស​គំនិត​យើង​ឲ្យ​គិត​អំពី​ដំណើររឿង​នៃ​ជីវិត​របស់​យើង ដែល​យើង​នឹង​ថ្វាយ​ព្រះអម្ចាស់​នៅឯ​ការជំនុំជម្រះ​ចុងក្រោយ ។ បងប្អូន​អាច​អាន​ពាក្យ​ប្រៀបប្រដូច​នេះ​ជាមួយ​គ្នា ហើយ​អញ្ជើញ​សមាជិក​ក្នុង​ថ្នាក់​ម្នាក់ៗ​ឲ្យ​ចែកចាយ​សំណួរ​មួយ ដែល​ព្រះអង្គ​សង្គ្រោះ​អាច​នឹង​សួរ នៅពេល​យើង​ទូលពី​ដំណើររឿង​នៃ​ជីវិត​របស់​យើង​នោះ ។ សូម​ផ្ដល់​ពេល​ឲ្យ​សមាជិក​ក្នុង​ថ្នាក់​ដាក់​ផែនការ អំពី​របៀប​ដែល​ពួកគេ​នឹង​ធ្វើ​សកម្មភាព​តាម​ការបំផុស​គំនិត ដែល​ពួកគេ​បាន​ទទួល​អំឡុង​ពេល​ការពិភាក្សា​នេះ ។

    រូបភាព
    ចៀម និង​ពពែ

    ព្រះគ្រីស្ទ​បាន​ប្រើ​ចៀម និង​ពពែ ដើម្បី​បង្រៀន​អំពី​ការជំនុំជម្រះ​ចុងក្រោយ ( សូមមើល ម៉ាថាយ ២៥:៣១–៣៣ ) ។

  • ដើម្បី​បំផុស​គំនិត​ឲ្យមាន​ការពិភាក្សា​អំពី ម៉ាថាយ ២៥:៣៤–៤០ បងប្អូន​អាច​អញ្ជើញ​សមាជិក​ក្នុង​ថ្នាក់​ឲ្យ​ចែកចាយ​ពី​គំរូ​របស់​មនុស្ស ដែល​បង្ហាញ​នូវ​សេចក្ដី​មេត្តា​ករុណា​ដូច​បាន​ពិពណ៌នា​នៅក្នុង​ខគម្ពីរ​ទាំងនេះ ។ សូម​ផ្ដល់​ពេល​ឲ្យ​ពួកគេ​ពិចារណា​ពី​នរណា ដែល​ប្រហែលជា​នឹង​ត្រូវការ​ការបម្រើ​របស់​ពួកគេ ។​ តើ​មាន​វិធី​ជាក់លាក់​មួយ​ចំនួន​ណា​ខ្លះ ដែល​យើង​អាច​ជូន​ចំណី​ដល់​អ្នក​ស្រេក​ឃ្លាន ផ្ដល់​សម្លៀក​បំពាក់​ដល់​អ្នក​អាក្រាត ហើយ​សួរ​សុខទុក្ខ​អ្នក​ឈឺ ?

រូបភាព
រូប​តំណាង​ធនធាន​ទាំងឡាយ

ធនធាន​បន្ថែម​ទាំងឡាយ

ប្រេង​នៃ​ការប្រែចិត្ត​ជឿ 

អែលឌើរ ដេវីឌ អេ បែដណា បាន​ធ្វើ​ការបកស្រាយ​ដែល​អាច​មាន​នេះ អំពី​ពាក្យ​ប្រៀប​ប្រដូច​នៃ​ស្ត្រី​ព្រហ្មចារី​ដប់​នាក់ ៖

« សូម​គិត​ពី​ប្រេង​ថា​ជា ប្រេង​នៃ​ការប្រែចិត្ត​ជឿ [ សូមមើល ម៉ាថាយ ២៥:៤–៩ ] ។ …

« តើ​ស្រី​ក្រមុំ​ឆ្លាតវៃ​ទាំងប្រាំ អាត្មានិយម ហើយ​មិន​ចង់​ចែកចាយ ឬ ពួកគេ​បង្ហាញ​យ៉ាង​ត្រឹមត្រូវ​ថា ប្រេង​នៃ​ការប្រែចិត្ត​ជឿ ពុំអាច​ខ្ចី​បាន​ឬ ? តើ​កម្លាំង​ខាង​វិញ្ញាណ ដែល​បាន​មក​ពី​ការគោរព​ប្រតិបត្តិ​ដល់​បទបញ្ញាត្តិ​យ៉ាង​ខ្ជាប់ខ្ជួន អាច​ប្រគល់​ឲ្យ​ទៅ​មនុស្ស​ម្នាក់​ផ្សេង​ទៀត​បាន​ទេ ? តើ​ការចេះដឹង​ដែល​បាន​មក​ពី​ការសិក្សា​ដ៏​ឧស្សាហ៍ និង​ការពិចារណា​ព្រះគម្ពីរ អាច​ប្រគល់​ទៅ​មនុស្ស​ដែល​ត្រូវការ​វា​បានទេ ? តើ​ភាពសុខសាន្ត ដែល​ដំណឹងល្អ​នាំ​មកដល់​ពួក​បរិសុទ្ធ​ថ្ងៃ​ចុង​ក្រោយ​ដែល​ស្មោះត្រង់ អាច​ត្រូវ​បាន​ផ្ទេរ​ឲ្យ​ទៅ​បុគ្គល​ម្នាក់​ដែល​ជួប​ការលំបាក ឬ​ឧបសគ្គ​ដ៏ធំ​ឬ​ទេ ? ចម្លើយ​ដ៏​ច្បាស់​សម្រាប់​សំណួរ​នីមួយៗ​នេះ​គឺ មិន​អាច​ទេ ។

« ដូច​ស្រី​ព្រហ្មចារី​ឆ្លាតវៃ​បាន​សង្កត់បញ្ជាក់​យ៉ាង​ត្រឹមត្រូវ​ថា យើង​ម្នាក់ៗ​ត្រូវតែ ‹ ទិញ​សម្រាប់​ខ្លួន​យើង › ។ ស្ត្រី​ដ៏​ប្រកបដោយ​ការបំផុស​គំនិត​ទាំងនេះ ពុំបាន​ពណ៌នា​ពី​ការលក់ដូរ​នោះទេ តែ​ពួកគេ​បាន​សង្កត់​បញ្ជាក់​ពី​ទំនួលខុសត្រូវ​ផ្ទាល់​ខ្លួន​របស់​យើង ក្នុង​ការ​រក្សា​ចង្កៀង​នៃ​ទីបន្ទាល់​របស់​យើង​ឲ្យ​នៅតែ​ឆេះ និង​ក្នុង​ការទទួល​បាន​នូវ​ការផ្គត់ផ្គង់​ប្រេង​នៃ​ការប្រែចិត្ត​ជឿ​ឲ្យ​បាន​គ្រប់គ្រាន់ ។ ប្រេង​ដ៏​មាន​តម្លៃ​នេះ បានមក​មួយ​តំណក់​ម្ដងៗ—‹ មួយ​បន្ទាត់​ម្ដងៗ [ និង ] មួយ​សិក្ខាបទ​ម្ដងៗ › ( នីហ្វៃ​ទី​២ ២៨:៣០ ) ដោយ​អត់ធ្មត់ និង​ខ្ជាប់ខ្ជួន » ( Converted unto the Lord » Liahona ខែ វិច្ឆិកា ឆ្នាំ ២០១២ ទំព័រ ១០៩ ) ។

ការកែលម្អ​ការបង្រៀន​របស់​យើង

ប្រាកដ​ថា​បងប្អូន​កំពុង​បង្រៀន​គោលលទ្ធិ​ពិត ។ « សូម​សួរ​ខ្លួន​បងប្អូន​ជា​បន្ដបន្ទាប់​ថា ‹ តើ​អ្វី​ដែល​ខ្ញុំ​កំពុង​បង្រៀន​នឹង​ជួយ​សមាជិក​ក្នុង​ថ្នាក់​របស់ខ្ញុំ​ឲ្យ​ស្ថាបនា​សេចក្ដី​ជំនឿ​ទៅលើ​ព្រះគ្រីស្ទ ឲ្យ​ប្រែចិត្ត ចុះ និង​រក្សា​សេចក្ដីសញ្ញា​ជាមួយ​ព្រះ ហើយ​ទទួល​បាន​ព្រះវិញ្ញាណ​បរិសុទ្ធ​ដោយ​របៀប​ណា ? › » ( ការបង្រៀន​តាម​របៀប​របស់​ព្រះអង្គ​សង្គ្រោះ ទំព័រ ២០ ) ។