ព្រះគម្ពីរ​សញ្ញាថ្មី ឆ្នាំ ២០២៣
ថ្ងៃទី ២៩ ខែ ឧសភា–ថ្ងៃទី ៤ ខែ មិថុនា ។ ម៉ាថាយ ២៦; ម៉ាកុស ១៤; យ៉ូហាន ១៣ ៖ « ដោយ​នូវ​ការចងចាំ »


« ថ្ងៃទី ២៩ ខែ ឧសភា–ថ្ងៃទី ៤ ខែ មិថុនា ។ ម៉ាថាយ ២៦; ម៉ាកុស ១៤; យ៉ូហាន ១៣ ៖ ‹ ដោយ​នូវ​ការចងចាំ › » ចូរ​មក​តាម​ខ្ញុំ—សម្រាប់​សាលា​ថ្ងៃ​អាទិត្យ ៖ ព្រះគម្ពីរ​សញ្ញា​ថ្មី ឆ្នាំ ២០២៣ ( ឆ្នាំ ២០២២ )

« ថ្ងៃទី ២៩ ខែ ឧសភា–ថ្ងៃទី ៤ ខែ មិថុនា ។ ម៉ាថាយ ២៦; ម៉ាកុស ១៤; យ៉ូហាន ១៣ » ចូរ​មក​តាម​ខ្ញុំ—សម្រាប់​សាលា​ថ្ងៃ​អាទិត្យ ៖ ឆ្នាំ ២០២៣

រូបភាព
អាហារ​យប់​ថ្ងៃ​ចុងក្រោយ

ដោយ​នូវ​ការចងចាំ​ដល់​ខ្ញុំ ដោយ វ៉លធើរ រ៉េន

ថ្ងៃទី ២៩ ខែ ឧសភា–ថ្ងៃទី ៤ ខែ មិថុនា

ម៉ាថាយ ២៦; ម៉ាកុស ១៤; យ៉ូហាន ១៣

« ដោយ​នូវ​ការចងចាំ »

សូម​អាន ម៉ាថាយ ២៦; លូកា ១៤ និង យ៉ូហាន ១៣ ហើយ​ពិចារណា​អំពី​គំនិត និង​ចំណាប់​អារម្មណ៍​ដែល​កើត​មាន​ក្នុង​គំនិត​របស់​បងប្អូន ។ តើ​សារលិខិត​អ្វីខ្លះ ដែល​នឹង​ផ្ដល់​ពរជ័យ​ដល់​សមាជិក​ក្នុង​ថ្នាក់​របស់​បងប្អូន ?

រូបភាព
រូប​តំណាង​ការចែកចាយ

អញ្ជើញ​ឲ្យ​ចែកចាយ

សូម​អញ្ជើញ​សមាជិក​ក្នុង​ថ្នាក់​ឲ្យ​ចែកចាយ​អ្វីមួយ ដែល​ពួកគេ​បាន​រៀន​នៅ​សប្ដាហ៍​នេះ ដែល​វា​បាន​ជួយ​ពួកគេ​ឲ្យ​រកឃើញ​អត្ថន័យ​បន្ថែម​ទៀត​នៅក្នុង​ពិធី​សាក្រាម៉ង់ ។ តើ​ពួកគេ​បាន​ធ្វើ​អ្វីខ្លះ ហើយ​តើ​វា​បាន​ជះ​ឥទ្ធិពល​អ្វីខ្លះ​ដល់​បទពិសោធន៍​របស់​ពួកគេ​នៅក្នុង​ការទទួល​ទាន​សាក្រាម៉ង់ ?

រូបភាព
រូប​តំណាង​ការបង្រៀន

បង្រៀន​គោលលទ្ធិ

ម៉ាថាយ ២៦:២០–២២

យើង​ត្រូវតែ​ពិនិត្យ​មើល​ជីវិត​របស់​យើង​ផ្ទាល់ ដើម្បី​កំណត់​អំពី​របៀប​ដែល​ព្រះបន្ទូល​របស់​ព្រះអម្ចាស់​អនុវត្ត​ចំពោះ​យើង ។

  • យើង​ស្ដាប់ឮ​មេរៀន​ដំណឹងល្អ​ជាច្រើន​នៅក្នុង​ជីវិត​របស់​យើង ប៉ុន្តែ​ពេល​ខ្លះ វា​គឺជា​ការល្បួង​ឲ្យ​គិត​ថា មេរៀន​ទាំងនេះ​ភាគច្រើន​អនុវត្ត​ចំពោះ​មនុស្ស​ដទៃ​ទៀត ។ ការពិភាក្សា​មួយ​អំពី ម៉ាថាយ ២៦:២០–២២ អាច​ជួយ​យើង​ឲ្យ​យកឈ្នះ​និន្នាការ​នេះ​បាន ។ តើ​យើង​អាច​រៀន​មេរៀន​អ្វីខ្លះ ចេញពី​របៀប​ដែល​ពួកសិស្ស​អនុវត្ត​ព្រះបន្ទូល​របស់​ព្រះអង្គ​សង្គ្រោះ​ចំពោះ​ខ្លួន​ពួកគេ ? ប្រសិនបើ​សមាជិក​ណាម្នាក់​នៅក្នុង​ថ្នាក់​បាន​អាន​សេចក្ដីយោង​របស់​ប្រធាន ឌៀថើរ អេហ្វ អុជដូហ្វ ចំពោះ​ដំណើររឿង​នេះ​នៅក្នុង​សារលិខិត​របស់​លោក « Lord, Is It I? » នោះ​ពួកគេ​អាច​ចែកចាយ​ការយល់ដឹង ដែល​ពួកគេ​បាន​ទទួល ( Liahona ខែ វិច្ឆិកា ឆ្នាំ ២០១៤ ទំព័រ ៥៦–៥៩ ) ។

ម៉ាថាយ ២៦:២៦–២៩

ពិធីសាក្រាម៉ង់​គឺជា​ឱកាស​មួយ​ដើម្បី​ចងចាំ​ដល់​ព្រះអង្គ​សង្គ្រោះ ។

  • តើ​សមាជិក​ក្នុង​ថ្នាក់​នឹង​ពន្យល់​ពី​ពិធីបរិសុទ្ធ​ដ៏ពិសិដ្ឋ​នៃ​ពិធីសាក្រាម៉ង់ ទៅកាន់​នរណាម្នាក់​ដែល​មិន​ស្គាល់​វា​ដោយ​របៀប​ណា ? ប្រហែល​បងប្អូន​អាច​ធ្វើ​បញ្ជី​មួយ​រួមគ្នា​អំពី​សំណួរ ដែល​នរណាម្នាក់​អាច​មាន​អំពី​ពិធីសាក្រាម៉ង់ ដូចជា « ហេតុអ្វី​បានជា​ព្រះអង្គ​សង្គ្រោះ​ប្រទាន​ពិធីសាក្រាម៉ង់​ដល់​យើង ? ហេតុអ្វី​បានជា​នំប៉័ង និង​ទឹក​គឺជា​និមិត្តរូប​នៃ​ព្រះយេស៊ូវ​គ្រីស្ទ​ដ៏មាន​អានុភាព​ខ្លាំង​បែប​នេះ ? តើ​យើង​សន្យា​អ្វីខ្លះ នៅពេល​យើង​ទទួលទាន​សាក្រាម៉ង់ ? តើ​យើង​ទទួល​បាន​ការសន្យា​អ្វីខ្លះ ? » សមាជិក​ក្នុង​ថ្នាក់​អាច​រកមើល​ចម្លើយ​នៅក្នុង​ធនធាន​ដូច​តទៅ​នេះ ៖ ម៉ាថាយ ២៦:២៦–២៩; គោលលទ្ធិ និង សេចក្ដី​សញ្ញា ២០:៧៥–៧៩ និង Gospel Topics « Sacrament » ( នៅលើ​គេហទំព័រ topics.ChurchofJesusChrist.org ) ។ បងប្អូន​ក៏អាច​ចែកចាយ​ការយល់ដឹង​មកពី​អែលឌើរ ឌី ថត គ្រីស្តូហ្វឺសិន នៅក្នុង « ធនធាន​បន្ថែម​ទាំងឡាយ » ផងដែរ ។

    រូបភាព
    ស្រ្តី​ម្នាក់កំពុង​ទទួល​ទាន​សាក្រាម៉ង់

    ពិធី​សាក្រាម៉ង់​ជួយ​យើងឲ្យ​ចងចាំ​ព្រះយេស៊ូវ​គ្រីស្ទ ។

  • សមាជិក​ក្នុង​ថ្នាក់​អាច​ទទួល​បាន​អត្ថប្រយោជន៍​មកពី​ការស្ដាប់​គំនិត​គ្នា​ទៅវិញ​ទៅមក អំពី​របៀប​ចងចាំ​ព្រះអង្គ​សង្គ្រោះ​អំឡុង​ពិធីសាក្រាម៉ង់ និង​ពេញ​មួយ​សប្ដាហ៍​នោះ ( សូមមើល លូកា ២២:១៩–២០; គោលលទ្ធិ និង សេចក្ដី​សញ្ញា ៦:៣៦–៣៧ ) ។ ប្រហែល​ជា​បងប្អូន​អាច​អញ្ជើញ​ពួកគេ​ឲ្យ​ចែកចាយ​អ្វី​ដែល​ជួយ​ពួកគេ និង​ក្រុមគ្រួសារ​របស់​ពួកគេ​ឲ្យ​ចងចាំ​ព្រះអង្គ​សង្គ្រោះ ហើយ​រក្សា​សេចក្ដី​សញ្ញា​របស់​ពួកគេ ។ ពួកគេ​ក៏​អាច​ចែកចាយ​អ្វី​ដែល​ពួកគេ​កំពុង​ធ្វើ ដើម្បី​ធ្វើឲ្យ​ពិធីសាក្រាម៉ង់​ជា​បទពិសោធន៍​ដ៏ពិសិដ្ឋ​មួយ​ផងដែរ ។

យ៉ូហាន ១៣:១–១៧

ព្រះអង្គ​សង្គ្រោះ​គឺជា​គំរូ​របស់​យើង​អំពី​ការបម្រើ​ដល់​អ្នកដទៃ​ដោយ​រាបសា ។

  • ដើម្បី​ជួយ​សមាជិក​ក្នុង​ថ្នាក់​របស់​បងប្អូន​ឲ្យ​ពិចារណា អំពី​សារៈសំខាន់​នៃ​ការដែល​ព្រះយេស៊ូវ​លាងជើង​ឲ្យ​ពួកសិស្ស​របស់​ទ្រង់ បងប្អូន​អាច​អញ្ជើញ​សមាជិក​ក្នុង​ថ្នាក់​ម្នាក់​ឲ្យ​ដើរតួ​ជា​ពេត្រុស ហើយ​នឹង​ត្រូវ​សម្ភាស​ដោយ​សមាជិក​ផ្សេង​ទៀត​ក្នុង​ថ្នាក់ ។ សមាជិក​ក្នុង​ថ្នាក់​អាច​ស្រាវជ្រាវ​ក្នុង យ៉ូហាន ១៣:១–១៧ ហើយ​គិតអំពី​សំណួរ​ដ៏មាន​អត្ថន័យ ដែល​ពួកគេ​អាច​សួរ​ពេត្រុស ដើម្បី​រៀនពី​បទពិសោធន៍​របស់​លោក ។ តើ​យើង​រៀន​អ្វីខ្លះ​មកពី​ដំណើររឿង​នេះ ដែល​អាច​ជះឥទ្ធិពល​លើ​របៀប​ដែល​យើង​បម្រើ​ដល់​អ្នកដទៃ ?

យ៉ូហាន ១៣:៣៤–៣៥

សេចក្ដី​ស្រឡាញ់​របស់​យើង​ចំពោះ​អ្នកដទៃ​គឺជា​សញ្ញា​មួយ​ថា យើង​គឺជា​សិស្ស​ដ៏ពិត​របស់​ព្រះយេស៊ូវ​គ្រីស្ទ ។

  • តើ​បងប្អូន​អាច​បំផុស​គំនិត​សមាជិក​ក្នុង​ថ្នាក់​ឲ្យ​កាន់តែ​មាន​សេចក្ដី​ស្រឡាញ់​ដោយ​របៀប​ណា ? ប្រហែល​បងប្អូន​អាច​សួរ​ពួកគេ​ថា តើ​បុគ្គលិក​លក្ខណៈ​អ្វីខ្លះ​ដែល​ពួកគេ​សម្គាល់​ឃើញ នៅពេល​ពួកគេ​ជួប​នឹង​នរណាម្នាក់​ដែល​ជា​អ្នកដើរតាម​ព្រះគ្រីស្ទ ។ បងប្អូន​អាច​អញ្ជើញ​ពួកគេ​ឲ្យ​ស្រាវជ្រាវ​ក្នុង យ៉ូហាន ១៣:៣៤–៣៥ ដើម្បី​រៀន​អំពី​របៀប​ដែល​គេ​សម្គាល់​ឃើញ​សិស្ស​ពិត​របស់​ព្រះអង្គ​សង្គ្រោះ ។ តើ​យើង​អាច​ធ្វើ​អ្វីខ្លះ ដើម្បី​ធ្វើឲ្យ​សេចក្ដី​ស្រឡាញ់​កំណត់​ពី​ចរិត​លក្ខណៈ​នៃ​ភាពជា​សិស្ស​របស់​យើង ? ប្រហែល​បងប្អូន​អាច​ពិភាក្សា​អំពី​របៀប​ដែល​ការស្រឡាញ់​មនុស្សដទៃ គឺជា​របៀប​មួយ​នៃ​ការថ្លែង​ទីបន្ទាល់​អំពី​ព្រះយេស៊ូវ​គ្រីស្ទ ។ តើ​យើង​អាច​ធ្វើ​ការណ៍​នេះ​នៅក្នុង​ក្រុមគ្រួសារ​របស់​យើង លើ​ប្រព័ន្ធ​ផ្សព្វផ្សាយ​សង្គម និង​នៅក្នុង​មជ្ឈដ្ឋាន​ផ្សេងទៀត​បាន​យ៉ាង​ដូចម្ដេច ?

  • បងប្អូន​បាន​រៀន​ច្រើន​ជា​ថ្នាក់រៀន​ទាំងមូល​អំពី​ព្រះជន្ម​របស់​ព្រះអង្គ​សង្គ្រោះ​ក្នុង​ឆ្នាំ​នេះ រួមមាន​ទាំង​គំរូ​ជាច្រើន​អំពី​របៀប​ដែល​ទ្រង់​បាន​បង្ហាញ​សេចក្ដី​ស្រឡាញ់​របស់​ទ្រង់​ចំពោះ​អ្នកដទៃ​ផងដែរ ។ របៀប​មួយ​ដើម្បី​ជួយ​សមាជិក​ក្នុង​ថ្នាក់​ឲ្យ​ពិចារណា​អំពី​បទបញ្ញត្តិ​នៅក្នុង យ៉ូហាន ១៣:៣៤ អាចជា​ការសរសេរ​ថា ដូចជា​ខ្ញុំ​បាន​ស្រឡាញ់​អ្នករាល់គ្នា​ដែរ ដាក់​នៅលើ​ក្ដារខៀន ហើយ​សូម​សមាជិក​ក្នុង​ថ្នាក់​ឲ្យ​រៀបរាប់​អំពី​គំរូ ដែល​ពួកគេ​នឹកចាំ​មកពី​ព្រះគម្ពីរ​សញ្ញា​ថ្មី ដែល​បង្ហាញ​ពី​សេចក្ដី​ស្រឡាញ់​របស់​ព្រះយេស៊ូវ ។ បន្ទាប់​មក បងប្អូន​អាច​សរសេរ​ថា ស្រឡាញ់​គ្នា​ទៅវិញ​ទៅមក ដាក់​នៅលើ​ក្ដារខៀន ហើយ​សូម​សមាជិក​ក្នុង​ថ្នាក់​ឲ្យ​រៀបរាប់​អំពី​របៀប ដែល​យើង​អាច​ដើរតាម​គំរូ​នៃ​សេចក្ដី​ស្រឡាញ់​របស់​ទ្រង់​បាន ។ សមាជិក​ក្នុង​ថ្នាក់​អាច​រកឃើញ​គំនិត​នានា​នៅក្នុង​វីដេអូ​មួយ នៅក្នុង​ចំណោម​វីដេអូ​ដែល​មាន​នៅក្នុង « ធនធាន​បន្ថែម​ទាំងឡាយ » ។

រូបភាព
រូប​តំណាង​ធនធាន​ទាំងឡាយ

ធនធាន​បន្ថែម​ទាំងឡាយ

« ត្រូវ​ដាក់​គុណសម្បត្តិ និង​ចរិត​លក្ខណៈ​របស់​ព្រះគ្រីស្ទ​ក្នុង​ខ្លួន​យើង » ។

អែលឌើរ ឌី ថត គ្រីស្តូហ្វឺសិន បាន​បង្រៀន​ថា « ពាក្យប្រៀបធៀប​អំពី​ការទទួល​ទាន​ព្រះកាយ [ របស់​ព្រះអង្គ​សង្គ្រោះ ] ហើយ​ផឹក​លោហិត​របស់​ទ្រង់ [ មាន​ន័យ​ថា ] ត្រូវ​ដាក់​គុណសម្បត្តិ និង​ចរិត​លក្ខណៈ​របស់​ព្រះគ្រីស្ទ​ក្នុង​ខ្លួន​យើង ហើយ​សម្រាត​ចោល​ភាពជា​មនុស្ស​ខាង​សាច់ឈាម​ចេញ ហើយ​ប្រែក្លាយ​ជា​ពួកបរិសុទ្ធ ‹ តាមរយៈ​ដង្វាយធួន​នៃ​ព្រះគ្រីស្ទ​ជា​ព្រះអម្ចាស់ › [ ម៉ូសាយ ៣:១៩ ] ។ នៅពេល​យើង​ទទួលទាន​នំប៉័ង និង​ទឹក​នៃ​ពិធី​សាក្រាម៉ង់​រាល់​សប្ដាហ៍ នោះ​យើង​នឹង​ធ្វើ​បាន​ល្អ ពេល​យើង​ពិចារណា​ថា យើង​ត្រូវតែ​ដាក់​បញ្ចូល​បុគ្គលិក​លក្ខណៈ​របស់​ទ្រង់ និង​គំរូ​នៃ​ជីវិត​គ្មាន​បាប​របស់​ទ្រង់​មកក្នុង​ជីវិត និង​តួអង្គ​របស់​យើង​ឲ្យ​ពេញលេញ​ទាំងស្រុង​ដោយ​របៀប​ណា » ( « The Living Bread Which Came Down from Heaven » Liahona ខែ វិច្ឆិកា ឆ្នាំ ២០១៧ ទំព័រ ៣៧ ) ។

វីដេអូ​អំពី​សេចក្ដី​ស្រឡាញ់​មាន​នៅលើ​គេហទំព័រ ChurchofJesusChrist.org ។

  • « Love One Another »

  • « Families Sacrifice, Give, and Love »

  • « Preparation of Thomas S. Monson: He Learned Compassion in His Youth »

ការកែលម្អ​ការបង្រៀន​របស់​យើង

មើល​តាមរយៈ​ព្រះនេត្រ​របស់​ព្រះ ។ សូម​ខិតខំ​មើល​ទៅ​សមាជិក​ក្នុង​ថ្នាក់​របស់​បងប្អូន​ឲ្យ​ដូចជា​ព្រះ​ទតមើល​ពួកគេ​ដែរ ហើយ​ព្រះវិញ្ញាណ​នឹង​បង្ហាញ​បងប្អូន​នូវ​តម្លៃ និង​សក្ដានុពល​ដ៏​ទេវភាព​របស់​ពួកគេ ។ នៅពេល​បងប្អូន​ធ្វើ​ដូច្នេះ នោះ​បងប្អូន​នឹង​ត្រូវបាន​ដឹកនាំ​នៅក្នុង​ការខិតខំ​របស់​បងប្អូន​ដើម្បី​ជួយ​ពួកគេ ( សូមមើល ការបង្រៀន​តាម​របៀប​របស់​ព្រះអង្គ​សង្គ្រោះ ទំព័រ  ) ។