ព្រះគម្ពីរ​សញ្ញាថ្មី ឆ្នាំ ២០២៣
ថ្ងៃទី ៣–៩ ខែ មេសា ។ បុណ្យ​អ៊ីស្ទើរ ៖ « សេចក្តី​ស្លាប់​អើយ ជ័យជម្នះ​របស់​ឯង​នៅ​ឯណា ? »


« ថ្ងៃទី ៣–៩ ខែ មេសា ។ បុណ្យ​អ៊ីស្ទើរ ៖ ‹ សេចក្តី​ស្លាប់​អើយ ជ័យជម្នះ​របស់​ឯង​នៅ​ឯណា ? › » ចូរ​មក​តាម​ខ្ញុំ—សម្រាប់​សាលា​ថ្ងៃ​អាទិត្យ ៖ ព្រះគម្ពីរ​សញ្ញា​ថ្មី ឆ្នាំ ២០២៣ ( ឆ្នាំ ២០២២ )

« ថ្ងៃទី ៣–៩ ខែ មេសា ។ បុណ្យ​អ៊ីស្ទើរ » ចូរ​មក​តាម​ខ្ញុំ—សម្រាប់​សាលា​ថ្ងៃ​អាទិត្យ ៖ ឆ្នាំ ២០២៣

រូបភាព
ឧទ្យាន​ផ្នូរ

ថ្ងៃទី ៣–៩ ខែ មេសា

បុណ្យ​អ៊ីស្ទើរ

« សេចក្តី​ស្លាប់​អើយ ជ័យជម្នះ​របស់​ឯង​នៅ​ឯណា ? »

នៅពេល​បងប្អូន​រៀបចំ​ខ្លួន​បង្រៀន​នា​សប្ដាហ៍​នេះ សូម​ពិចារណា​អំពី​របៀប​ដែល​ការពិភាក្សា​អំពី​ថ្ងៃ​អាទិត្យ​បុណ្យ​អ៊ីស្ទើរ​នៅក្នុង​ថ្នាក់​របស់​បងប្អូន អាច​ស្ថាបនា​សេចក្ដី​ជំនឿ​ទៅលើ​ព្រះយេស៊ូវ​គ្រីស្ទ និង​ដង្វាយធួន​របស់​ទ្រង់ ។

រូបភាព
រូប​តំណាង​ការចែកចាយ

អញ្ជើញ​ឲ្យ​ចែកចាយ

សូម​សួរ​ដល់​សមាជិក​ក្នុង​ថ្នាក់​អំពី​របៀប​ដែល​ពួកគេ​នឹង​ចែកចាយ​ចម្លើយ​ចំពោះ​សំណួរ​ដូចជា « តើ​ដង្វាយធួន​របស់​ព្រះយេស៊ូវ​គ្រីស្ទ​គឺជា​អ្វី ? » និង « តើ​ខ្ញុំ​អាច​ទទួល​បាន​ពរជ័យ​ទាំងឡាយ​នៃ​ដង្វាយធួន​របស់​ព្រះគ្រីស្ទ​យ៉ាង​ដូចម្ដេច ? » សូម​អញ្ជើញ​ពួកគេ​ឲ្យ​ចែកចាយ​បទគម្ពីរ​នានា ដែល​ពួកគេ​បាន​អាន​នៅ​សប្ដាហ៍​នេះ ដែល​ជួយ​ឆ្លើយ​សំណួរ​ទាំងនេះ ។

រូបភាព
រូប​តំណាង​ការបង្រៀន

បង្រៀន​គោលលទ្ធិ

ព្រះយេស៊ូវ​គ្រីស្ទ​រំដោះ​យើង​ពី​អំពើបាប និង​សេចក្ដី​ស្លាប់ ពង្រឹង​ភាពទន់ខ្សោយ​របស់​យើង ហើយ​លួងលោម​ចិត្ត​យើង​នៅក្នុង​ការសាកល្បង​របស់​យើង ។

  • តើ​សមាជិក​ក្នុង​ថ្នាក់​របស់​បងប្អូន​យល់​ថា ព្រះយេស៊ូវ​លួងលោម​យើង​នៅក្នុង​ការសាកល្បង​របស់​យើង និង​ពង្រឹង​យើង​នៅក្នុង​ភាពទន់ខ្សោយ​របស់​យើង ក៏ដូចជា​រំដោះ​យើង​ចេញពី​អំពើបាប និង​សេចក្ដី​ស្លាប់​ដែរ​ឬទេ ? របៀប​មួយ​ដើម្បី​ជួយ​ពួកគេ​ឲ្យ​រកឃើញ​គោលការណ៍​ទាំងនេះ គឺ​អាច​ជា​ការសរសេរ​ពាក្យ​ទាំងនេះ​ដាក់​នៅលើ​ក្ដារខៀន ៖ អំពើបាប សេចក្ដីស្លាប់ ការសាកល្បង ភាពទន់ខ្សោយ ។ សមាជិក​ម្នាក់ៗ​នៅក្នុង​ថ្នាក់​អាច​អាន​បទគម្ពីរ​មួយ​ពីក្នុង « ធនធាន​បន្ថែម​ទាំងឡាយ » ហើយ​ពិចារណា​អំពី​របៀប​ដែល​ព្រះអង្គ​សង្គ្រោះ​ជួយ​យើង​ឲ្យ​យកឈ្នះ ឬ​ស៊ូទ្រាំ​នឹង​រឿង​ទាំងនេះ ។ បន្ទាប់មក សមាជិក​ក្នុង​ថ្នាក់​អាច​សរសេរ​នូវ​អ្វី ដែល​ពួកគេ​បានរៀន​ចេញពី​បទគម្ពីរ​ទាំងនេះ​នៅក្រោម​ចំណង​ជើង​នីមួយៗ ហើយ​ចែកចាយ​ទីបន្ទាល់​របស់​ពួកគេ​អំពី​ព្រះអង្គ​សង្គ្រោះ និង​ដង្វាយធួន​របស់​ទ្រង់ ។

    រូបភាព
    ព្រះយេស៊ូវ​នៅលើ​ឈើឆ្កាង

    ការឆ្កាង ដោយ លូអីស ផាកកឺ

  • ប្រហែលជា​មេរៀន​ប្រើ​វត្ថុ​សាមញ្ញ​មួយ អាច​ជួយ​បង្ហាញ​ពី​ភាពខុសគ្នា​រវាង​ការត្រូវបាន​ស្អាត​ពី​អំពើបាប និង​ការធ្វើឲ្យ​បាន​ល្អ​ឥតខ្ចោះ​បាន ៖ បងប្អូន​អាច​សរសេរ​នៅលើ​ក្ដារខៀន​ពីរបី​បន្ទាត់​ដំបូង​ចេញ​មកពី មរ៉ូណៃ ១០:៣២ ប៉ុន្តែ​សូម​ដាក់​បញ្ចូល​ការប្រកប ឬ​កំហុស​ឆ្គង​ខាង​វេយ្យករណ៍ ។ បន្ទាប់​មក សូម​អញ្ជើញ​សមាជិក​ម្នាក់​ក្នុង​ថ្នាក់​ឲ្យ​លុប ( ប៉ុន្ដែ​មិន​កែតម្រូវ​ទេ ) កំហុស​ឆ្គង​នោះ​ចោល ។ តើ​ការណ៍នេះ​ដោះស្រាយ​បញ្ហា​បាន​ដែរ​ឬទេ ? តើ​មាន​មេរៀន​អ្វីខ្លះ ដែល​យើង​បាន​រៀន​មក​ពី​ខគម្ពីរ​នេះ និង​មេរៀន​ប្រើ​វត្ថុ​នេះ​អំពី​ឥទ្ធិពល​នៃ​ដង្វាយធួន​របស់​ព្រះអង្គ​សង្គ្រោះ ដែល​អាច​មាន​មកលើ​យើង ? សេចក្ដី​ថ្លែងការណ៍​នេះ​មក​ពី​ប្រធាន ឌៀថើរ អេហ្វ អុជដូហ្វ ក៏​អាច​ជួយ​បាន​ផងដែរ ៖ « បើ​សេចក្ដី​សង្គ្រោះ​មានន័យ​ថា​គ្រាន់តែ​ជា​ការ​លុប​ចោល​កំហុស និង​អំពើបាប​របស់​យើង នោះ​សេចក្ដី​សង្គ្រោះ—ថ្វីបើវា​អស្ចារ្យក្តី—គង់​តែ​វា​មិន​បាន​បំពេញ​តាម​ព្រះរាជបំណង​ដ៏​ខ្ពស់​របស់​ព្រះវរបិតា​មាន​ចំពោះ​យើង​នោះ​ទេ ។ គោលដៅ​របស់​ទ្រង់​គឺ​ខ្ពង់ខ្ពស់​ណាស់ ៖ ទ្រង់​មាន​ព្រះរាជបំណង​ឲ្យ​បុត្រា និង​បុត្រី​របស់​ទ្រង់​ប្រែក្លាយ​ដូចជា​ទ្រង់ » ( « The Gift of Grace » Liahona ខែ ឧសភា ឆ្នាំ ២០១៥ ទំព័រ ១០៨ ) ។

  • ដំណើររឿង និង​ពាក្យ​ប្រៀបប្រដូច​នានា អាច​ជួយ​យើង​ឲ្យ​យល់ដឹង​កាន់តែ​ច្បាស់​អំពី​ដង្វាយធួន​របស់​ព្រះគ្រីស្ទ ។ បងប្អូន​គួរតែ​ចែកចាយ​ដំណើររឿង ឬ​ពាក្យ​ប្រៀប​ប្រដូច​មួយ​មកពី​សារលិខិត​សន្និសីទ​ទូទៅ​មួយ ដែល​មាន​នៅក្នុង « ធនធាន​បន្ថែម​ទាំងឡាយ » ។ ឬ​បងប្អូន​អាច​មើល​ជាមួយ​គ្នា​នូវ​រឿង « Handel’s Messiah: Debtor’s Prison » ( វីដអូ ) នៅលើ​គេហទំព័រ ChurchofJesusChrist.org ហើយ​សូម​ពិភាក្សា​អំពី​របៀប​ដែល​ដង្វាយធួន​របស់​ព្រះយេស៊ូវ​គ្រីស្ទ​រំដោះ​យើង​ចេញពី​គុក​របស់​យើង ។ បន្ទាប់មក សមាជិក​ក្នុង​ថ្នាក់​អាច​ចែកចាយ​ពី​គំនិត ឬ​អារម្មណ៍​នានា ដែល​ពួកគេ​មាន​អំពី​ព្រះអង្គ​សង្គ្រោះ និង​ដង្វាយធួន​របស់​ទ្រង់​សម្រាប់​ពួកយើង ។

ម៉ាថាយ ២៨:១–១០; លូកា ២៤:១៣–៣៥; យ៉ូហាន ២០:១–២៩; កូរិនថូស ទី១ ១៥:៣–៨, ៥៥–៥៨

សាក្សី​ទាំងឡាយ​នៅក្នុង​ព្រះគម្ពីរ​សញ្ញា​ថ្មី​ថ្លែង​ទីបន្ទាល់​ថា ព្រះយេស៊ូវ​គ្រីស្ទ​បាន​យកឈ្នះ​លើ​សេចក្ដី​ស្លាប់ ។

  • សូម​ពិចារណា​ធ្វើ​ការរំឭក​ឡើងវិញ​អំពី​ដំណើររឿង​បទគម្ពីរ​អំពី​បុណ្យ​អ៊ីស្ទើរ​ដំបូង—ការរស់​ឡើងវិញ​របស់​ព្រះយេស៊ូវ​គ្រីស្ទ ។ បងប្អូន​អាច​អញ្ជើញ​សមាជិក​ក្នុង​ថ្នាក់​ម្នាក់​ឲ្យ​ប្រាប់​ដំណើររឿង​នោះ​ឡើងវិញ​តាម​ពាក្យ​សម្ដី​របស់គាត់​ផ្ទាល់ ( សូមមើល យ៉ូហាន ២០:១–១៧) ។ បងប្អូន​ក៏​អាច​បង្ហាញ​វីដេអូ​ព្រះគម្ពីរ​ប៊ីប​ផងដែរ ដូចជា « He Is Risen » ( នៅលើ​គេហទំព័រ ChurchofJesusChrist.org ) ។

  • ប្រហែល​ជា​សមាជិក​ក្នុង​ថ្នាក់​របស់​បងប្អូន​នឹង​ទទួល​បាន​ការយល់ដឹង​កាន់តែ​ស៊ីជម្រៅ អំពី​សារៈសំខាន់​នៃការធ្វើ​ជា​សាក្សី​នៃ​ការរស់​ឡើងវិញ​របស់​ព្រះយេស៊ូវ​គ្រីស្ទ ប្រសិនបើ​ពួកគេ​ស្រមៃ​ថា ពួកគេ​គឺជា​មេធាវី ឬ​អ្នកយក​សារព័ត៌មាន​ដែល​កំពុង​ស៊ើបអង្កេត​ការអះអាង​ថា ព្រះគ្រីស្ទ​បាន​រស់​ឡើងវិញ ។ សូម​អញ្ជើញ​ពួកគេ​ឲ្យ​រក​មនុស្ស​នៅក្នុង​បទគម្ពីរ ដែល​អាច​បម្រើ​ក្នុងនាម​ជា​សាក្សី​បាន ( សូមមើល ម៉ាថាយ ២៨:១–១០; លូកា ២៤:១៣–៣៥; យ៉ូហាន ២០:១៩–២៩; កូរិនថូស ទី១ ១៥:៣–៨, ៥៥–៥៨ ) ។ ពួកគេ​អាច​សរសេរ​សេចក្ដី​សង្ខេប​មួយ អំពី​អ្វី​ដែល​បុគ្គល​ទាំងនេះ​អាច​នឹង​និយាយ នៅពេល​ពួកគេ​ធ្វើ​សាក្សី​នៅក្នុង​តុលាការ ឬ​នៅពេល​ពួកគេ​ត្រូវបាន​សម្ភាស​សម្រាប់​របាយការណ៍​សារព័ត៌មាន ។

  • របៀប​មួយ​ដើម្បី​ឲ្យ​យើង​កាន់តែ​មាន​អំណរគុណ​ខ្លាំង​ចំពោះ​ការរស់​ឡើងវិញ​របស់​ព្រះអង្គ​សង្គ្រោះ គឺ​ត្រូវ​គិត​អំពី​របៀប​ដែល​យើង​នឹង​ពន្យល់​អំពី​ជំនឿ​របស់​យើង​ទៅ​កាន់​អ្នកដទៃ ។ របៀប​ដែល​សមាជិក​ក្នុង​ថ្នាក់​នឹង​ចែកចាយ​ទីបន្ទាល់​របស់​ពួកគេ អំពី​ព្រះយេស៊ូវ​គ្រីស្ទ​នៅក្នុង​ស្ថានភាព​ដូច​តទៅ​នេះ ៖ សមាជិក​គ្រួសារ​ម្នាក់​ទទួល​រោគវិនិច្ឆ័យ​ថា​មាន​ជំងឺ​ធ្ងន់ធ្ងរ​មួយ មិត្ត​ម្នាក់​បាន​បាត់បង់​មនុស្ស​ជាទី​ស្រឡាញ់​របស់គាត់ អ្នកជិតខាង​សួរ​ថា​ហេតុអ្វី​ក៏​បងប្អូន​ប្រារព្ធ​ពិធីបុណ្យ​អ៊ីស្ទើរ ។ សូម​លើក​ទឹកចិត្ត​ពួកគេ​ឲ្យ​យោងទៅ​ព្រះគម្ពីរ ( ដូចជា​បទគម្ពីរ​នៅក្នុង « ធនធាន​បន្ថែម​ទាំងឡាយ » ) នៅពេល​ពួកគេ​រៀបចំ​ចម្លើយ​របស់​ពួកគេ ។ សូម​អញ្ជើញ​សមាជិក​ក្នុង​ថ្នាក់​ពីរ​បី​នាក់​ឲ្យ​ចែកចាយ​គំនិត​របស់​ពួកគេ ។

រូបភាព
រូប​តំណាង​ធនធាន​ទាំងឡាយ

ធនធាន​បន្ថែម​ទាំងឡាយ

បទគម្ពីរ​អំពី​ដង្វាយធួន និង​ការរស់​ឡើងវិញ​របស់​ព្រះអង្គ​សង្គ្រោះ ។

សារលិខិត​អំពី​ដង្វាយធួន និង​ការរស់​ឡើងវិញ​របស់​ព្រះអង្គ​សង្គ្រោះ ។

  • ឌែល ជី រិនឡាន់ « Consider the Goodness and Greatness of God » Liahona ខែ ឧសភា ឆ្នាំ ២០២០ ទំព័រ ៤១–៤៤

  • ហ្គើរីត ដបុលយូ ហ្គង « Good Shepherd, Lamb of God » Liahona ខែ ឧសភា ឆ្នាំ ២០១៩ ទំព័រ ៩៧–១០០

  • ហ្សារ៉ុន អូប៊ែង « Christ: The Light That Shines in Darkness » Liahona ខែ ឧសភា ឆ្នាំ ២០១៩ ទំព័រ ៧៣–៧៦

  • គ្រីស្ទីណា ប៊ី ហ្វ្រានកូ « The Healing Power of Jesus Christ » Liahona ខែ វិច្ឆិកា ឆ្នាំ ២០២០ ទំព័រ ៦០–៦២

ការកែលម្អ​ការបង្រៀន​របស់​យើង

ធ្វើជា​ឧបករណ៍​របស់​ព្រះវិញ្ញាណ ។ « គោលបំណង​របស់​បងប្អូន​នៅក្នុង​នាម​ជា​គ្រូបង្រៀន គឺ​មិនមែន​ដើម្បី​ធ្វើ​បទបង្ហាញ​ដ៏គួរ​ឲ្យ​ចាប់​អារម្មណ៍​មួយ​នោះ​ទេ ប៉ុន្តែ​គឺ​ដើម្បី​ជួយ​អ្នកដទៃ​ទៀត​ឲ្យ​ទទួល​ឥទ្ធិពល​នៃ​ព្រះវិញ្ញាណ​បរិសុទ្ធ ដែល​ជាគ្រូ​បង្រៀន​ដ៏​ពិត » ( ការបង្រៀន​តាម​របៀប​របស់​ព្រះអង្គ​សង្គ្រោះ ទំព័រ ១០ ) ។