គោលលទ្ធិ និង​សេចក្តីសញ្ញា ឆ្នាំ ២០២១
ថ្ងៃទី ១៦–២២ ខែ សីហា ។ គោលលទ្ធិ និង សេចក្ដី​សញ្ញា ៨៩-៩២ ៖ « គោលការណ៍​ដោយ​សេចក្ដី​សន្យា »


« ថ្ងៃទី ១៦–២២ ខែ សីហា ។ គោលលទ្ធិ និង សេចក្តី​សញ្ញា ៨៩-៩២ ៖ ‹ « គោលការណ៍​ដោយ​សេចក្ដី​សន្យា › » ចូរ​មក​តាម​ខ្ញុំ—សម្រាប់​សាលា​ថ្ងៃ​អាទិត្យ ៖ គោលលទ្ធិ និង សេចក្តីសញ្ញា ឆ្នាំ ២០២១ ( ឆ្នាំ ២០២០ )

« ថ្ងៃទី ១៦–២២ ខែ សីហា ។ គោលលទ្ធិ និង សេចក្ដីសញ្ញា ៨៩–៩២ »​ចូរ​មក​តាម​ខ្ញុំ—សម្រាប់​សាលា​ថ្ងៃ​អាទិត្យ

រូបភាព
បុរស និង​ស្រ្តី​កំពុង​ធ្វើ​ម្ហូប

ថ្ងៃទី ១៦–២២ ខែ សីហា

គោលលទ្ធិ និង សេចក្តីសញ្ញា ៨៩-៩២

« គោលការណ៍​ដោយ​សេចក្ដី​សន្យា »

នៅ​ពេល​អ្នក​រៀប​ចំ​បង្រៀន សូម​ពិចារណា​ពី​គោលការណ៍​ទាំង​ឡាយ​ដែល​លេច​ធ្លោ​ឡើង​ចំពោះ​អ្នក នៅ​ពេល​ដែល​អ្នក​សិក្សា ជំពូកទី ៨៩–៩២​នៅ​សប្តាហ៍​នេះ ។

កត់​ត្រា​ចំណាប់​អារម្មណ៍​របស់​អ្នក

រូបភាព
រូប​តំណាង​ការ​ចែក​ចាយ

អញ្ជើញ​ឲ្យ​ចែក​ចាយ

នេះ​គឺ​ជា​សំណួរ​មួយ​ចំនួន​ដែល​អ្នក​អាច​ប្រើ​ដើម្បី​លើក​ទឹក​ចិត្ត​សិស្ស​ឲ្យ​ចែក​ចាយ​អ្វី​មួយ​ចេញ​ពី​ការ​សិក្សា​ព្រះគម្ពីរ​របស់​ពួក​គេ ៖ តើ​អ្នក​បាន​អាន​អ្វីខ្លះ​នៅ​សប្តាហ៍​នេះ ដែល​ពង្រឹង​ដល់​ទីបន្ទាល់​របស់​អ្នក​លើ​ព្រះ យេស៊ូវ គ្រីស្ទ ? លើ​ការ​ហៅ​បម្រើ​ជា​ព្យាការី​របស់​យ៉ូសែប ស្ម៊ីធ ? តើ​អ្នក​បាន​អាន​អ្វី​ខ្លះ​ដែល​បាន​ជួយ​អ្នក​យល់​កាន់​តែ​ស៊ី​ជម្រៅ​ពី​ផែនការ​របស់​ព្រះវរបិតា​សួគ៌​សម្រាប់​កូន​ចៅ​របស់​ទ្រង់ ?

រូបភាព
រូប​តំណាង​ការ​បង្រៀន

បង្រៀន​គោលលទ្ធិ

គោលលទ្ធិ និង សេចក្តីសញ្ញា ៨៩

ពាក្យ​សម្ដី​នៃ​ប្រាជ្ញា​វាងវៃ ៖ « គោលការណ៍ ដោយ​សេចក្តី សន្យា » ។

  • មនុស្ស​ជា​ច្រើន​អាច​មើល​ឃើញ​ថា ពាក្យ​សម្ដី​នៃ​ប្រាជ្ញា​វាងវៃ​គឺ​សាមញ្ញ ជា​បញ្ជី​ដែល « ត្រូវ​ធ្វើ » និង « មិន​ត្រូវ​ធ្វើ » ។ ដើម្បី​ជួយ​សិស្ស​សញ្ជឹង​គិត​ពី​គោលការណ៍​ទាំង​ឡាយ​នៅ​ពី​ក្រោយ​សេចក្តី​ណែនាំ​នេះ សូម​អញ្ជើញ​ពួកគេ​ឲ្យ​ស្វែង​រក គោលលទ្ធិ និង សេចក្តី​សញ្ញា ៨៩​ដោយ​មាន​សំណួរ​ដូច​ខាង​ក្រោម​នៅ​ក្នុង​ចិត្ត ៖ ហេតុ​អ្វី​ព្រះអម្ចាស់​ប្រទាន​ដល់​យើង​នូវ​ពាក្យ​សម្ដី​នៃ​ប្រាជ្ញា​វាង​វៃ ? តើ​វិវរណៈ​នេះ​បង្រៀន​យើង​អំពី​ព្រះវរបិតា​សួគ៌ និង​ផែនការ​ទ្រង់​សម្រាប់​យើង​អ្វីខ្លះ ? សេចក្ដី​ថ្លែង​ការណ៍​នៅ​ក្នុង « ធនធាន​បន្ថែម​ទាំងឡាយ » អាច​ផ្តល់​ជា​ជំនួយ​ច្រើន ។ ប្រសិន​បើ​អ្នក​មាន​អារម្មណ៍​ថា វា​ផ្តល់​ជា​អត្ថប្រយោជន៍​ដល់​សិស្ស នោះ​អ្នក​អាច​អញ្ជើញ​ពួកគេ​ឲ្យ​សរសេរ​នៅ​លើ​ក្តារ​ខៀន​នូវ​ការអនុវត្តន៍​ដែល​នាំ​ឲ្យ​មាន​សុខភាព​ល្អ និង​អ្វី​ដែល​បំផ្លាញ​ដែល​ព្រះអម្ចាស់​បាន​បញ្ជាក់​នៅ​ក្នុង គោលលទ្ធិ និង សេចក្ដី​សញ្ញា ៨៩:៥-១៧  ។ បន្ទាប់​មក អាច​ពិនិត្យ​មើល « សុខភាព​ខាងរាងកាយ និង​សតិអារម្មណ៍ » នៅ​ក្នុង ដើម្បី​កម្លាំង​នៃ​យុវជន ( ទំព័រ ២៥–២៧ ) ហើយ​សូម​បន្ថែម​ចូល​ក្នុង​បញ្ជី​របស់​ពួកគេ​នូវ​អ្វី​ដែល​ពួកគេ​រក​ឃើញ ។ តើ​ការ​សន្យា​នៅ​ក្នុង ខទី ១៨-២១ ធ្លាប់​បាន​បំពេញ​នៅ​ក្នុង​ជីវិត​របស់​យើង​តាម​របៀប​ណា ?

  • ទាំង​នេះ​គឺជា​របៀប​មួយ​ចំនួន​ទៀត​ដែល​ជួយ​សិស្ស​ឲ្យ​ពិភាក្សា​ពី​គោលការណ៍​ទាំង​ឡាយ​នៅ​ក្នុង​ពាក្យ​សម្ដី​នៃ​ប្រាជ្ញា​វាង​វៃ ។ អ្នក​អាច​បំបែក​ថ្នាក់​ទៅ​ជា​បី​ក្រុម ហើយ​សូម​ឲ្យ​ក្រុម​នីមួយៗ​អាន កណ្ឌទី ៨៩ ដោយ​រក​មើល​ចម្លើយ​ចំពោះ​សំណួរ​មួយ​ដូច​ខាង​ក្រោម ៖ តើ​គោលការណ៍​អ្វី​ដែល​អាច​លើក​ទឹក​ចិត្ត​នរណា​ម្នាក់​ដែល​មាន​ការ​លំបាក​ក្នុង​ការ​គោរព​តាម​ពាក្យ​សម្ដី​នៃ​ប្រាជ្ញា​វាង​វៃ ? តើ​គោលការណ៍​អ្វី​ដែល​អាច​ជួយ​យើង​មិន​ឲ្យ​វិនិច្ឆ័យ​ដល់​ជន​ណា​ដែល​កំពុង​មាន​ការ​លំបាក​ក្នុង​ការ​គោរព​ដល់​ពាក្យ​សម្ដី​នៃ​ប្រាជ្ញា​វាង​វៃ ? តើ​គោលការណ៍​អ្វី​ខ្លះ​ដែល​អាច​លួង​លោម​យើង នៅ​ពេល​​យើង​មាន​បញ្ហា​សុខភាព ថ្វី​បើ​យើង​រស់​នៅ​តាម​ពាក្យ​សម្ដី​នៃ​ប្រាជ្ញា​វាង​វៃ​ក្តី ? ដោយ​សារ​ជា​ផ្នែក​មួយ​នៃ​សកម្មភាព​នេះ នោះ​អ្នក​អាច​ចែក​ចាយ​បទពិសោធន៍​របស់​ប្រធាន ឌៀថើរ អេស្វ អុជដូហ្វ នៅ​ក្នុង​ការ​ហ្វឹក​ហាត់​ដើម្បី​ធ្វើ​ជា​អ្នក​បើក​យន្ត​ហោះ​ចម្បាំង ( សូមមើល « Continue in Patience » EnsignLiahona ខែ ឧសភា ឆ្នាំ ២០១០ ទំព័រ ៥៨ ) ។ សូម​លើក​ទឹក​ចិត្ត​សិស្ស​ឲ្យ​សញ្ជឹង​គិត​អំពី​អ្វី​មួយ​ដែល​ពួកគេ​មាន​អារម្មណ៍​ថា​គួរ​ឲ្យ​ចាប់​អារម្មណ៍​ដើម្បី​ធ្វើ​អំឡុង​ការ​ពិភាក្សា ហើយ​សូម​ទុក​ពេល​ឲ្យ​ពួកគេ​សរសេរ​ពី​ចំណាំ​អាម្មណ៍​របស់​ពួកគេ ។

    រូបភាព
    ក្មេង​ប្រុស​រត់​លើ​ឆ្នេរខ្សាច់

    ព្រះ​បាន​បើក​សម្តែង​ពាក្យ​សម្ដី​នៃ​ប្រាជ្ញា​វាង​វៃ​ដើម្បី​ជួយ​កូន​ចៅ​របស់​ទ្រង់ ។

គោលលទ្ធិ និង សេចក្ដី​សញ្ញា ៩០:១–១៧

គណៈប្រធាន​ទីមួយ​បាន​កាន់ « កូន​សោ​ទាំង​ឡាយ​នៃ​នគរ » ។

  • គម្រោង​មេរៀន​ប្រចាំ​សប្ដាហ៍​នេះ នៅ​ក្នុង ចូរ​មក​តាម​ខ្ញុំ—សម្រាប់​បុគ្គល​ម្នាក់ៗ និង​ក្រុម​គ្រួសារ ផ្តល់​យោបល់​ថា​សមាជិក​ធ្វើ​ការ​ស្រាវ​ជ្រាវ គោលលទ្ធិ និង សេចក្តី​សញ្ញា ៩០:១–១៧ ដើម្បី​រៀន​អំពី​គណៈប្រធាន​ទី​មួយ ។ អ្នក​អាច​សូម​ឲ្យ​សិស្ស​ចែក​ចាយ​នូវ​អ្វី​ដែល​ពួកគេ​បាន​រៀន​នៅ​ផ្ទះ​ចេញ​ពី​សកម្មភាព​នេះ ឬ​អ្នក​អាច​ស្វែងរក​ខគម្ពីរ​ទាំង​នេះ​រួម​គ្នា​ក្នុង​ថ្នាក់ ។ សិស្ស​ក៏​អាច​ស្វែង​រក​ឃ្លា នៅ​ក្នុង « ចូរ​មក​ស្ដាប់​សំឡេង​ព្យាការី » ( ទំនុក​តម្កើង ល.រ. ១២ ) ឬ ច្រៀង​ចម្រៀង​ផេ្សង​ទៀត​អំពី​ពួក​ព្យាការី​ដែល​ទាក់​ទង​នឹង​ការ​បង្រៀន​នៅ​ក្នុង​ខគម្ពីរ​ទាំង​នេះ ។ តើ​ការ​បម្រើ​របស់​គណៈប្រធាន​ទី​មួយ​បាន​ជួយ​អ្នក​ឲ្យ​ស្គាល់​ព្រះវរបិតា​សួគ៌ និង​ព្រះយេស៊ូវ គ្រីស្ទ យ៉ាង​ដូច​ម្តេច ?

គោលលទ្ធិ និង សេចក្តី​សញ្ញា ៩១

« ព្រះវិញ្ញាណ​បើក​សម្តែង​សេចក្ដី​ពិត » ។

  • នៅ​ក្នុង​ពិភព​លោក​សព្វ​ថ្ងៃ​នេះ យើង​ប្រឈម​និង​សារ​ជា​ច្រើន​ដែល​មាន​នូវ « អ្វីៗ​ច្រើន … ដែល​ពិត » និង « អ្វីៗ​ច្រើន … ដែល​មិន​ពិត » ( ខទី ១–២ ) ។ សូម​អញ្ជើញ​សិស្ស​ឲ្យ​រក​មើល​នៅ​ក្នុង កណ្ឌទី ៩១ សម្រាប់​ការ​ទូន្មាន​អំពី​អ័ប៉ូគ្រីផា ដែល​អាច​ជួយ​ពួកគេ​ស្វែង​យល់​ពី​សេចក្តី​ពិត​នៅ​ក្នុង​សារ​លិខិត​ដែល​ពួកគេ​ជួប​ប្រទះ ។ តើ​ឧទាហរណ៍​អ្វីខ្លះ​ដែល​ពួក​គេ​អាច​ចែក​ចាយ​អំពី​របៀប​ដែល​ព្រះវិញ្ញាណ​បាន​ជួយ​ពួកគេ​ស្វែង​យល់​ពី​សេចក្តី​ពិត ?

រូបភាព
រូប​តំណាង​ធនធាន​បន្ថែម​នានា

ធនធាន​បន្ថែម​ទាំង​ឡាយ

ពាក្យ​សម្តី​នៃ​ប្រាជ្ញា​វាងវៃ ។

ប្រធាន ប៊យដ៏ ឃេ ផាកកឺ បាន​បង្រៀន​ថា ៖

« ពាក្យ​សម្ដី​នៃ​ប្រាជ្ញា​វាងវៃ ‹ គោលការណ៍ ដោយ​សេចក្តី សន្យា › [ គោលលទ្ធិ និង សេចក្ដី​សញ្ញា ៨៩:៣  ] ។ ពាក្យ​ថា គោលការណ៍​នៅ​ក្នុង​វិវរណៈ​នេះ គឺ​ជា​ពាក្យ​ដ៏​សំខាន់​មួយ ។ គោលការណ៍​មួយ គឺ​ជា​សេចក្តី​ពិត​ស្ថិត​ស្ថេរ​មួយ ឬ​ជា​ច្បាប់ ដែល​អ្នក​អាច​ទទួល​យក ដើម្បី​ដឹក​នាំ​អ្នក​នៅ​ក្នុង​ការ​ធ្វើ​សេចក្ដី​សម្រេច​ចិត្ត ។ ជា​ទូ​ទៅ គោលការណ៍​ទាំង​ឡាយ​គឺ​មិន​អាច​សរ​សេរ​ជា​លម្អិត​អស់​នោះ​ទេ ។ ដែល​អនុញ្ញាត​ឲ្យ​អ្នក​មាន​សេរីភាព​ក្នុងការ​ស្វែង​រក​ផ្លូវ​របស់​អ្នក​ជាមួយ​នឹង​សេចក្តី​ពិត​ដ៏​ស្ថិត​ស្ថេរ​មួយ ជា​គោលការណ៍​មួយ​ទុក​ជា​យុថ្កា​របស់​អ្នក ។

« សមាជិក​ទាំង​ឡាយ​បាន​សរ​សេរ​សួរ​ថា​តើ​របស់​នេះ ឬ​របស់​នោះ ប្រឆាំង​នឹង​ពាក្យ​សម្ដី នៃ​ប្រាជ្ញា​វាវៃ​ឬ​អត់ ។ វា​ត្រូវ​បាន​ស្គាល់​ច្បាស់​ថា តែ កាហ្វេ សុរា និង​ថ្នាំ​ជក់ គឺ​ប្រឆាំង​នឹង​ពាក្យ​សម្ដី នៃ​ប្រាជ្ញា​វាវៃ​ ។ វា​ពុំ​ត្រូវ​បាន​ពន្យល់​លម្អិត​ជាង​នេះ​ទេ ។ តែ​យើង​បង្រៀន​គោលការណ៍​រួម​គ្នា​នឹង​ពរជ័យ​ទាំង​ឡាយ​ដែល​បាន​សន្យា ។ មាន​នូវ​ទម្លាប់​ដែល​បង្កើត​ឡើង​ដោយ​មនុស្ស និង​ការញៀន​ជា​ច្រើន ពេល​ដែល​មនុស្ស​ម្នាក់​ផឹក ឬ​ចុក​ថ្នាំ ឬ​ស្រូប​ចូល ឬ​ចាក់​ថ្នាំ ដែល​នឹង​ធ្វើ​ឲ្យ​ទាំង​រូប​កាយ និង​វិញ្ញាណ​មាន​គ្រោះ​ថ្នាក់​ ដែល​វា​ពុំ​បាន​ប្រាប់​នៅ​ក្នុង​វិវរណៈ​ទេ ។…

« សូម​ឲ្យ​តម្លៃ​លើ​គោលការណ៍​នៃ​ពាក្យ​សម្ដី​នៃ​ប្រាជ្ញា​វាង​វៃ នោះ​អ្នក​នឹង​ទទួល​បាន​ពរជ័យ​ដែល​បាន​សន្យា » ( « The Word of Wisdom: The Principle and the Promises » Ensign ខែ ឧសភា ឆ្នាំ ១៩៩៦ ទំព័រ ១៧–១៨ ) ។

ការ​អភិវឌ្ឍន៍​ការ​បង្រៀន​របស់​យើង

សូម​ថ្លែង​ទីបន្ទាល់​ជា​ញឹក​ញាប់ ។ សាក្សី​អំពី​សេចក្ដី​ពិត​ខាង​វិញ្ញាណ​ដ៏​សាមញ្ញ ដ៏​ស្មោះ​របស់​អ្នក អាច​មាន​ឥទ្ធិពល​ដ៏​មាន​អនុភាព​មួយ​ទៅ​លើ​អ្នក​ទាំង​ឡាយ​ដែល​អ្នក​បង្រៀន ។ សាក្សី​របស់​អ្នក​ពុំ​ចាំ​បាច់​ត្រូវ​ប្រកប​ដោយ​វោហារ​កោសល្យ ឬ ពេល​វេលា​ច្រើន​ឡើយ ។ ឧទាហរណ៍ វា​អាច​ជា​ទីបន្ទាល់​នៃ​ពរជ័យ​ទាំង​ឡាយ​ដែល​អ្នក​បាន​ទទួល​ពី​ការ​រស់​នៅ​តាម​ពាក្យ​សម្ដី​នៃ​ប្រាជ្ញា​វាងវៃ ។ ( សូម​មើល ការបង្រៀន​តាម​របៀប​របស់​ព្រះអង្គ​សង្គ្រោះទំព័រ ៣៥ ) ។