គោលលទ្ធិ និង​សេចក្តីសញ្ញា ឆ្នាំ ២០២១
ថ្ងៃទី ២៦ ខែ កក្កដា–ថ្ងៃ​ទី ១ ខែ សីហា ។ គោលលទ្ធិ និង សេចក្ដី​សញ្ញា ៨៤ ៖ « អំណាច​នៃ​ព្រះ »


« ថ្ងៃទី ២៦ ខែ កក្កដា–ថ្ងៃ​ទី ១ ខែ សីហា គោលលទ្ធិ និង សេចក្តីសញ្ញា ៨៤ ៖ ‹ អំណាច​នៃ​ព្រះ › » ចូរ​មក​តាម​ខ្ញុំ—សម្រាប់​សាលា​ថ្ងៃ​អាទិត្យ ៖ គោលលទ្ធិ និង សេចក្តីសញ្ញាឆ្នាំ ២០២១ ( ឆ្នាំ ២០២០ )

« ថ្ងៃទី ២៦ ខែ កក្កដា–ថ្ងៃ​ទី ១ ខែ សីហា ។ គោលលទ្ធិ និង សេចក្តីសញ្ញា ៨៤ » ចូរ​មក​តាម​ខ្ញុំ—សម្រាប់​សាលា​ថ្ងៃ​អាទិត្យ ៖ ឆ្នាំ ២០២១

រូបភាព
យ៉ូសែប ស៊្មីធ ទទួល​បព្វជិតភាព​មិលគីស្សាដែក

ការ​ស្តារ​ឡើង​វិញ ដោយ លីស ឡេមិន ស្វីនដល

ថ្ងៃទី ២៦ ខែ កក្កដា–ថ្ងៃ​ទី ១ ខែ សីហា

គោលលទ្ធិ និង សេចក្តី​សញ្ញា ៨៤

« អំណាចនៃព្រះ »

តើ​អ្នក​នឹង​ធ្វើ​អ្វី​ដើម្បី​អញ្ជើញ​សិស្ស​ឲ្យ​ចែក​ចាយ​ពី​អ្វី​ដែល​ពួកគេ​បាន​រៀន ខណៈ​ដែល​ពួក​គេ​សិក្សា គោលលទ្ធិ និង សេចក្តី​សញ្ញា ៨៤ ?

កត់​ត្រា​ចំណាប់​អារម្មណ៍​របស់​អ្នក

រូបភាព
រូប​តំណាង​ការ​ចែក​ចាយ

អញ្ជើញ​ឲ្យ​ចែក​ចាយ

សូម​លើក​ទឹក​ចិត្ត​សិស្ស​ឲ្យ​ចែក​ចាយ​ជាមួយ​សិស្ស​ផ្សេង​ទៀត​នូវ​សេចក្តី​ពិត​ដែល​រក​ឃើញ​នៅ​ក្នុង កណ្ឌទី ៨៤ ដែល​បាន​បំផុស​គំនិត​ពួក​គេ ឬ បាន​ជួយ​ពួក​គេ​កាន់​តែ​យល់​ច្បាស់​ពី​បព្វជិតភាព​របស់​ព្រះ ។ បន្ទាប់​មក សូម​អញ្ជើញ​សិស្ស​ពីរ​បី​នាក់​ឲ្យ​ចែក​ចាយ​ក្នុង​ថ្នាក់ ។

រូបភាព
រូប​តំណាង​ការ​បង្រៀន

បង្រៀន​គោលលទ្ធិ

គោលលទ្ធិ និង​សេចក្ដី​សញ្ញា ៨៤:១–៥, ១៧–២៨, ៣១–៤២

យើង​ទាំង​អស់​គ្នា​អាច​ទទួល​បាន​អំណាច​បព្វជិតភាព​របស់​ព្រះ និង​ពរ​ជ័យ​ទាំង​ឡាយ ។

  • ព្រះអម្ចាស់​ចាប់​ផ្តើម « វិវរណៈ​អំពី​បព្វជិតភាព » នេះ ( គោលលទ្ធិ និង សេចក្តី​សញ្ញា ៨៤ ក្បាលកណ្ឌ ) តាម​រយៈ​ការ​បង្រៀន​ថា ព្រះវិហារ​បរិសុទ្ធ​មួយ​នឹង​ត្រូវ​សង់​ឡើង​នៅ​ស៊ីយ៉ូន ( សូម​មើល​ខទី ១–៥ ) ។ តើ​អ្នក​អាច​ជួយ​សិស្ស​យល់​ពី​ទំនាក់​ទំនង​រវាង​គោលបំណង​ដ៏​ពិសិដ្ឋ​នៃ​ព្រះវិហារ​បរិសុទ្ធ និង​បព្វជិតភាព​តាម​របៀប​ណា ? អ្នក​អាច​ចាប់​ផ្តើម ដោយ​ការ​សរ​សេរ​សំណួរ​មួយ​នៅ​លើ​ក្តារ​ខៀន ដូច​ជា​តើ​គោលបំណង​នៃ​បព្វជិតភាព​មាន​អ្វី​ខ្លះ ?​ហើយ​បន្ទាប់​មក សូម​អញ្ជើញ​សិស្ស​ឲ្យ​រកមើល​ចម្លើយ​ទាំង​ឡាយ​នៅ​ក្នុង​គោល​លទ្ធិ និង​សេចក្ដីសញ្ញា ៨៤:១៧–២៨, ៣១–៤២ ។ តើ​ព្រះវិហារ​បរិសុទ្ធ និង​ពិធី​បរិសុទ្ធ​នៅ​ព្រះវិហារ​បរិសុទ្ធ ជួយ​បំពេញ​គោលបំណង​ទាំង​នេះ​យ៉ាង​ដូច​ម្តេច​ខ្លះ ?

  • ដើម្បី​ជួយ​សិស្ស​យល់​ពី​អំណាច​ដែល​បព្វជិតភាព​អាច​មាន​នៅ​ក្នុង​ជីវិត​របស់​ពួកគេ នោះ​អ្នក​អាច​អញ្ជើញ​ពួកគេ​ឲ្យ​អាន គោលលទ្ធិ និង សេចក្តីសញ្ញា ៨៤:១៧-២៨ ហើយ​ពិចារណា​ពី​របៀប​ដែល​ជីវិត​របស់​ពួកគេ​អាច​មាន​លក្ខណៈ​ខុស​គ្នា​បើ​គ្មាន​បព្វជិតភាព​របស់​ព្រះ ។ សូម​លើក​ទឹក​ចិត្ត​ពួកគេ​ឲ្យ​ចែក​ចាយ​អ្វី​ដែល​ពួកគេ​មាន​អំណរ​គុណ​ចំពោះ​បព្វជិតភាព ព្រម​ជាមួយ​បទពិសោធន៍​ដែល​ពួកគេ​មាន​ជាមួយ​នឹង​បព្វជិតភាព — នៅ​ក្នុង​ក្រុម​គ្រួសារ​ការ​ហៅ​បម្រើ ឬ​ជីវិត​ឯកជន​របស់​ពួក​គេ ។ តើ​យើង​ទទួល​បាន​អំណាច​បព្វជិតភាព​យ៉ាង​ដូច​ម្តេច​ខ្លះ ?

  • សម្បថ និង​សេចក្តី​សញ្ញា​នៃ​បព្វជិតភាព ( សូម​មើល គោលលទ្ធិ និង សេចក្ដីសញ្ញា ៨៤:៣១-៤២ ) មាន​ការ​អនុវត្ត​ជា​ពិសេស​ចំពោះ​អ្នក​ទាំង​ឡាយ​ណា​ដែល​ត្រូវ​បាន​តែង​តាំង​ក្នុង​មុខ​តំណែង​បព្វជិតភាព ។ ប៉ុន្តែ ពរ​ជ័យ​ដែល​បាន​សន្យា​ជា​ច្រើន​នៅ​ក្នុង​ខគម្ពីរ​ទាំង​នេះ​គឺ​មាន​ចំពោះ​យើង​ទាំង​អស់​គ្នា ។ ដើម្បី​ជួយ​សិស្ស​មើល​ឃើញ​ពី​របៀប​ដែល​សេចក្តី​សន្យា​ទាំង​នេះ​អនុវត្ត​ចំពោះ​ពួក​គេ នោះ​អ្នក​អាច​អញ្ជើញ​សិស្ស​ឲ្យ​អាន ខទី ៣៣–៤២ ហើយ​និយាយ​អំពី​របៀប​ដែល​យើង​អាច « ទទួល » បព្វជិតភាព ( ខទី ៣៥ ) ពួក​អ្នក​បម្រើ​របស់​ព្រះអម្ចាស់ និង​ព្រះ​អម្ចាស់ ។ ពួក​គេ​ក៏​អាច​អាន​សេចក្តី​ថ្លែង​ការណ៍​នៅ​ក្នុង « ធនធាន​បន្ថែម​ទាំង​ឡាយ » ដើម្បី​ស្វែង​យល់​ពី​អ្វី​ដែល​យើង​ត្រូវ​ការ​ធ្វើ​ដើម្បី​ទទួល​ពរជ័យ​ទាំង​ឡាយ​នៃ​បព្វជិតភាព ។ អ្នក​អាច​ជួយ​សិស្ស​គិត​អំពី​អ្វី​ដែល​ពួកគេ​អាច​រួម​បញ្ជូល​នៅ​ក្នុង « ទាំង​អស់ ដែល​ព្រះ​វរបិតា​យើង​មាន » ( ខទី ៣៨ ) ដូច​ជា បុគ្គលិក​លក្ខណៈ​របស់​ទ្រង់ និង​របៀប​ដែល​ទ្រង់​រីក​រាយ​ក្នុង​ជីវិត ។ តើ​មាន​អ្វី​ផ្សេង​ទៀត​ដែល​ធ្វើ​ឲ្យ​យើង​ចាប់​អារម្មណ៍​អំពី​ខគម្ពីរ​ទាង​នេះ ?

    រូបភាព
    ស្រ្តី​កំពុង​ទទួល​ទាន​សាក្រាម៉ង់

    ពិធី​បរិសុទ្ធ​នៃ​បព្វជិតភាព​ប្រទាន​ពរ​ជ័យ​ដល់​កូន​ចៅ​ទាំង​អស់​របស់​ព្រះ ។

គោលលទ្ធិ និង សេចក្តីសញ្ញា ៨៤:៦១–៨៨

ព្រះអម្ចាស់ នឹង​គាំទ្រ​ដល់​ជន​ទាំង​ឡាយ​ណា​ដែល​បម្រើ​ទ្រង់ ។

  • ខណៈ​ពេល​ដែល​ខគម្ពីរ​ទាំង​នេះ​គឺ​និយាយ​ចំៗ​ចំពោះ​អ្នក​ទាំង​ឡាយ​ណា​« ដែល​នឹង​ទៅ » ( ខទី ៨០ ) គោលការណ៍​ជា​ច្រើន​ដែល​ពួកគេ​មាន អាច​អនុវត្ត​ចំពោះ​មនុស្ស​គ្រប់​គ្នា​ដែល​កំពុង​បម្រើ​ព្រះ ។ អ្នក​អាច​ឲ្យ​សិស្ស​អាន​ផ្នែក​មួយ​នៃ​គោលលទ្ធិ និង សេចក្ដី​សញ្ញា ៨៤:៦១-៨៨​ហើយ​សូម​ឲ្យ​ពួកគេ​ចែក​ចាយ​ជាមួយ​គ្នា​ទៅ​វិញ​ទៅ​មក នូវ​អ្វី​ដែល​ពួកគេ​បាន​រៀន​អាច​អនុវត្ត​ចំពោះ​មនុស្ស​គ្រប់​គ្នា​ដែល​បម្រើ​ព្រះអម្ចាស់ ។ សិស្ស​អាច​ជ្រើស​រើស​ខគម្ពីរ​ដែល​ពេញ​ចិត្ត​ពីរ​បី ឬ​ខគម្ពីរ​មួយ​ក្រុម ដើម្បី​ទន្ទេញ ឬ​ដាក់​បង្ហាញ​នៅ​កន្លែង​ដែល​ពួកគេ​អាច​មើល​ឃើញ​ជា​រៀង​រាល់​ថ្ងៃ ។ តើ​សេចក្តី​សន្យា​អ្វី​ដែល​ពួកគេ​រំភើប​បំផុត ? តើ​យើង​នឹង​ចែក​ចាយ​អ្វី​ចេញ​ពី​ខគម្ពីរ​ទាំង​នេះ ដើម្បី​បំផុស​ដល់​ពួក​អ្នក​ផ្សព្វ​ផ្សាយ​សាសនា​បច្ចុប្បន្ន ឬ​អ្នក​ទាំង​ឡាយ​ណា​ដែល​ត្រៀម​ខ្លួន​ដើម្បី​ចេញ​ទៅ​បម្រើ ?

រូបភាព
រូប​តំណាង​ធនធាន​បន្ថែម​នានា

ធនធាន​បន្ថែម​ទាំង​ឡាយ

មនុស្ស​ទាំង​អស់​អាច​ទទួល​អ្វីៗ​ដែល​ព្រះវរបិតា​មាន ។

ប្រធាន អិម រ័សុល បាឡឺដ បាន​បង្រៀន​ថា « អស់​អ្នក​ទាំង​ឡាយ​ណា​ដែល​ធ្វើ​សេចក្តី​សញ្ញា​ពិសិដ្ឋ​ជាមួយ​ព្រះអម្ចាស់ និង អស់​អ្នក​ទាំង​ឡាយ​ណា​ដែល​គោរព​តាម​សេចក្តី​សញ្ញា​ទាំង​នោះ មាន​សិទ្ធិ​ទទួល​បាន​នូវ​វិវរណៈ​ផ្ទាល់​ខ្លួន ត្រូវ​បាន​ប្រទាន​ពរ​ដោយ​ការ​បម្រើ​របស់​ពួក​ទេវតា ទាក់​ទង​ជាមួយ​ព្រះ ទទួល​បាន​នូវ​ភាព​ពោរពេញ​នៃ​ដំណឹង​ល្អ ហើយ​ទី​បំផុត​ក្លាយ​ជា​អ្នក​គ្រង​មរតក​ជាមួយ​ព្រះយេស៊ូវ​គ្រីស្ទ​នូវ​អ្វីៗ​ទាំង​អស់​ដែល​ព្រះវរបិតា​មាន » ។ ( « Men and Women and Priesthood Power » Ensign ខែ កញ្ញា ឆ្នាំ ២០១៤ ទំព័រ ៣២ ) ។

គណៈប្រធាន​សមាគម​សង្រ្គោះ​ដំបូង​នៃ​ទីក្រុង​សលត៍ លេក បាន​សរ​សេរ​នៅ​ឆ្នាំ ១៨៧៨ ៖ « យើង​មាន​អារម្មណ៍​ថា មាន​អំណរ​គុណ​ខ្លាំង​ណាស់ ថា​តាមរយៈ​ពរជ័យ​មក​ពី​ព្រះ​វរបិតា​សួគ៌​របស់​យើង យើង​ជា​អ្នក​បម្រើ​របស់​ទ្រង់ គឺ​ត្រូវ​បាន​ហៅ​ឲ្យ​បម្រើ​ជាមួយ​បង​ប្អូន​ប្រុស​របស់​យើង នៅ​ក្នុង​ការ​ស្ថាបនា​នគរ​របស់​ព្រះ​នៅ​លើ​ផែនដី នៅ​ក្នុង​ការ​ជួយ​ដល់​ការ​សាង​សង់​ព្រះវិហារ​បរិសុទ្ធ ត្រង់​នេះ​ហើយ ដែល​យើង​អាច​ទទួល​ពរ​ជ័យ​ទាំង​ឡាយ​សម្រាប់​ពេល​នេះ និង​ពេល​ដ៏​នៅ​អស់​កល្ប​ជានិច្ច ។ នៅ​ក្នុង​ពិធី​បរិសុទ្ធ​ទាំង​អស់​ដែល​បាន​ទទួល​នៅ​ក្នុង​ដំណាក់​របស់​ព្រះអម្ចាស់ នោះ​ស្រ្តី ឈរ​នៅ​ជិត​បុរស ទាំង​សម្រាប់​ជីវិត​រស់​នៅ និង​ស្លាប់ ដោយ​បង្ហាញ​ថា បុរស​មិន​មែន​ជា​ឥត​ពឹង​អាស្រ័យ​ដល់​ស្ត្រី​ឡើយ ហើយ​ស្ត្រី​ក៏​មិន​មែន​ជា​ឥត​ពឹង​អាស្រ័យ​ដល់​បុរស​ដែរ នៅ​ក្នុង​ព្រះអម្ចាស់ » ( ម៉ារី អ៊ីស្សាប៊ែលឡា ហ័ន , អែលមីណា អេស. ថៃលឺ និង​ស៊ីរីផតា អិម. ហេវូឌ «  To the Presidents and Members of the Relief Society of Salt Lake Stake of Zion, Greeting! » Woman’s Exponent ទី ១៥ ខែ មករា ឆ្នាំ ១៨៧៨ ទំព័រ ១២៣ ) ។

ការ​អភិវឌ្ឍន៍​ការ​បង្រៀន​របស់​យើង

សូម​ផ្ដោត​ការ​បង្រៀន​របស់​អ្នក​ទៅ​លើ​គោលលទ្ធិ ។ សូម​ធ្វើ​ឲ្យ​ប្រាកដ​ថា ការ​ពិភាក្សា​នៅ​ក្នុង​ថ្នាក់​របស់​អ្នក​ផ្ដោត​លើ​គោល​លទ្ធិ​គ្រឹះ​នៅ​ក្នុង​បទគម្ពីរ ។ អ្នក​អាច​ធ្វើ​កិច្ចការ​នេះ ដោយ​សុំ​ឲ្យ​សិស្ស​អាន​បទគម្ពីរ រួច​ហើយ​ចែក​ចាយ​សេចក្ដី​ពិត​ដែល​ពួកគេ​បាន​រក​ឃើញ ក៏​ដូចជា​បទពិសោធន៍​របស់​ពួក​គេ​ជាមួយ​នឹង​ការ​រស់​នៅ​តាម​សេចក្ដី​ពិត​ទាំង​នោះ​ផង​ដែរ ។ ( សូម​មើល ការ​បង្រៀន​តាម​របៀប​របស់​ព្រះអង្គ​សង្គ្រោះទំព័រ ២០–២១ ) ។